ឧត្តរមានជ័យ:ពិតជាគួរឲ្យសង្វេកណាស់អ្នកបោសសំអាតដោះមីនចំនួន២នាក់បានពលីជីវិតភ្លាមៗក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីនក្នុងកិច្ចប្រតិបត្តិការ បំពេញបេសកម្មដែលករណីដ៏រន្ធត់នេះដែរបានកើតឡើងនៅថ្ងៃទី១៦ខែ មករា ឆ្នាំ២០២៥វេលាម៉ោង៨និង២០នាទីព្រឹកស្ថិតនៅចំណុចដីស្រែមួយកន្លែង ក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចមូលដ្ធានបានបញ្ជាក់ប្រាប់ឲ្យដឹងថា ពិតជាមានករណីផ្ទុះមីន០១លើកបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន២នាក់មានឈ្មោះដូចខាងក្រោម: ១/អឿន ចាន់ដារ៉ា ភេទប្រុស មុខរបរ អ្នកដោះមីន(CMAC)។ ២/ពៅ នេពីន ភេទប្រុស មុខរបរ អ្នកដោះមីន(CMAC)។ សមត្ថកិច្ចបានបន្តទៀតថា ចំពោះករណីខាងលើនេះ ក្រោយទទួលបានព័ត៌មានភ្លាមលោកអធិការស្រុកត្រពាំងប្រាសាទបានសហការជាមួយកម្លាំងប៉ុស្តិ៏ កម្លាំងយោធាចុះទៅដល់ទីតាំងពិនិត្យមើលជាក់ស្តែងនឹងបានឃើញក្រុមបោសសំអាតគ្រាប់មីនចំនួន២នាក់បាត់បង់ជីវិត ដោយឡែកសពត្រូវផ្ទុះមីនដាច់ជាកង់ៗគួរឲ្យអណោចអធម៌បាត់ទៅហើយ។ គួររំលឹកថា បើយោងតាមរបាយការណ៍ជាបឋមពីសមត្ថកិច្ចនៅនឹងកន្លែងកើតហេតុផ្ទាល់ ក្នុងការសន្និដ្ធានមូលហេតុផ្ទុះដោយសារដោះមីនខុសបច្ចេកទេស។ សូមជម្រាបថា ជុំវិញការពលីជីវិតរបស់មន្ត្រីសុីម៉ាក់(CMAC)ទាំង២រូបនៅក្នុងកងឯកភាពកំចាត់មីនទី១ក្រុមការងារព័ត៌មានយើងពុំទាន់អាចសុំការបកស្រាយបំភ្លឺឆ្លើយឲ្យបានសុីជម្រៅនៃការចុះបំពេញបេសកម្មបោសសំអាតគ្រាប់មីនដែលនៅសេសសល់កាលពីអំឡុងសម័យសង្គ្រាមដ៏ក្តៅគគុកហើយការផ្ទុះមីនដោយសារមូលហេតុអ្វីឲ្យពិតប្រាកដពីសមត្ថកិច្ចពាក់ព័ន្ធរឺអង្គភាពសាមុីបាននៅឡើយទេគិតត្រឹមរសៀលថ្ងៃទី១៦ខែមករាឆ្នាំ២០២៥នេះ។សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនិងសោកស្តាយដល់ក្រុមគ្រួសារសពផង។(ដោយឈឿន ប៊ុនឈី)
Author: kdn
សារលិខិតជូនពររបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ:សារលិខិតជូនពររបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏សិរីមង្គលនៃខួបចម្រើនអាយុវឌ្ឍនមង្គលរបស់ សម្តេចក្រឡាហោម គម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ។ https://www.moj.gov.kh/
អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូន សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ស្តីពីការធ្វើសន្និសិទសារព័ត៌មាន
រាជធានីភ្នំពេញ:អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូន សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តាជ្រាបថា អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានអំពី “លទ្ធផលរយៈពេល ១ ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” ដែលសន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៣ : ០០ នាទីរសៀល នៅទីស្តីការក្រសួងយុត្តិធម៌។
ជនសង្ស័យប្រុស/ស្រី០៩នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសាធាតុគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ
ខេត្តស្ទឹងត្រែង៖ មន្ត្រីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថារយៈពេលពីរថ្ងៃគឺថ្ងៃទី១០-១១ ខែមករាឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានចុះសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ពាកព័ន្ធ ករណីជួញដូររក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនយកទៅសាកសួរដើម្បីចាត់ការបន្តតាមច្បាប់។ មន្រ្តីដដែលបន្តថា ក្នុងប្រតិបត្តិការនោះមន្រ្តីជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាល ក្រុងស្ទឹងត្រែង បានបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី និងសង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ក្នុងនោះស្រី ០១នាក់ ។ ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ គ្រឿងញៀន ៦កញ្ចប់ធំ ,២កញ្ចប់តូច និងមួយចំនួនចូលទឹក ។ សម្ភារចាប់យកទាំងអស់រួមមាន: ម៉ូតូចំនួន ៦គ្រឿង, ទូរស័ព្ទដៃចំនួន ៩គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១.ថង់សម្រាប់ច្រកគ្រឿងញៀន និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ព្រមទាំងសម្ភារខាងលើ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕
បើកបរក្នុងល្បឿនលឿន បុកខ្ទប់ជាមួយដើមឈើ បណ្ដាលឱ្យអ្នកបើកបរស្លាប់ភ្លាមៗ
🔴 ខេត្តសៀមរាប ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងរវាងម៉ូតូម៉ាក Honda ADV 160cc ពណ៌ស៊ីម៉ង់ ពាក់ផ្លាកលេខ សៀមរាប 1AS-4898 សង្ស័យស្រវឹង និង បើកបរក្នុងល្បឿនលឿន ដួលហើយបុកខ្ទប់ជាមួយដើមឈើ បណ្ដាលឱ្យបុរសអ្នកបើកបរស្លាប់ភ្លាមៗ នៅនិងកន្លែងលើផ្លូវផ្ទះក្រហម ត្រង់ចំណុចមុខឈាងខាងលិចបាឡុងអង្គរ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង ២១ និង ១៥នាទី ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥។ តាមការឱ្យដឹងពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា អ្នកបើកបរម៉ូតូខាងលើ ឈ្មោះ ពុទ្ធ ចិត្រា មានមុខរបរជាបុគ្គលិកនៅព្រលានយន្តហោះថ្មី លំនៅបច្ចុប្បន្ន ភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប៕ ស https://www.youtube.com/@sovannaphumpost-live 🌎 គេហទំព័រ – Sovannaphumpost Home
ក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ
រាជធានីភ្នំពេញ:ទីស្តីការក្រសួងយុត្តិធម៌៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនៅរសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥, បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលរយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការទាំង ២ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ទូទាំងប្រទេសផងដែរ។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ថា តាមរយៈទិន្នន័យនៃការអនុវត្តយុទ្ធនាការ ក្នុងរយៈពេល ១ឆ្នាំ កន្លងទៅនេះ, ទាំងយន្តការអនុវត្តយុទ្ធនាការទាំង ២ ទាំងសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ បានខិតខំអនុវត្តការងាររបស់ខ្លួន រហូតទទួលបាននូវលទ្ធផលជាផ្លែផ្កាយ៉ាងល្អ គួរជាទីមោទនៈ។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់យន្តការចំណុះឱ្យគណៈបញ្ជាការដឹកនាំយុទ្ធនាការ ក៏ដូចជា ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីទាំងអស់នៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមអនុវត្តយុទ្ធនាការយ៉ាងសកម្ម ប្រកបដោយស្មារតីម្ចាស់ការ […]
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនប្ដេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លា
រាជធានីភ្នំពេញ:នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុននិងកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏សំខាន់មួយរបស់ជប៉ុន។ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមក៏បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជប៉ុន-កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីដើមឆ្នាំ២០២៣។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ចំពោះការរួមចំណែក និងជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសុខសន្ដិភាព, ការស្ដារប្រទេសឡើងវិញ និងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ សម្ដេចបវរធិបតីបានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ នឹងកាន់តែចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, សុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ, ឌីជីថល, សហគ្រាសធុនតូច និងមធ្យម (SMEs), ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូររវាងប្រជាជន […]
កិច្ចប្រជុំលើករណីស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចនៅជាមួយ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែ និងនៅតាមពន្ធនាគាររាជធានី ខេត្ត
រាជធានីភ្នំពេញ: នៅដើមសប្តាហ៍ថ្មីៗកន្លងមកនេះនាព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទីស្តីការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំករណីជនជាប់ឃុំដែលជាស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចនៅជាមួយ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានី-ខេត្ត ដើម្បីពិភាក្សា រកដំណោះស្រាយស្របច្បាប់ និងស្របតាមគោលការណ៍មនុស្សធម៌ជាតិ និងអន្តរជាតិ លើបញ្ហាប្រឈមរបស់ជនជាប់ឃុំ ដែលស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចនៅជាមួយ ដែលកំពុងជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ និងនៅតាមពន្ធនាគាររាជធានី ខេត្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាតំណាងក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ព្រមទាំងលោក លោកស្រីជាប្រធាន អនុប្រធាន នាយកដ្ឋាន និងជាមន្ត្រីជំនាញមួយចំនួនផងដែរ។
រដ្ឋបាលខេត្តរៀបចំពិធីខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥)
ឧត្តរមានជ័យ:ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យនិងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងទាំង៣ប្រភេទ រដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង ២១៧៥ នាក់ នៅមុខបរិវេណវេទទិការអ៊ុំទូក ខេត្ត បានរៀបចំពិធីរំលឹកខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥)នាថ្ងៃអង្គារ៍ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈខេត្ត បានថ្លែងសន្ទរកថា ក្នុងឱកាសអបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា […]
អបអរសាទរ ខួបទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា ថ្ងៃកំណេីតទី២ របស់យេីងទាំងអស់គ្នា
រាជធានីភ្នំពេញ:សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហាន តស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាកបំផុត ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ ដេីម្បីរំដោះប្រទេសពីរណ្តៅមរណ:នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាព ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជា មិនត្រឹមតែជាវាលពិឃាត មកស្គាល់ កម្ពុជា ជាកម្ពុជាដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលេីគ្រប់វិស័យ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា។ ៧ មករា ១៩៧៩ – ៧ មករា ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា […]