ព័ត៌មានសេដ្ឋកិច្ច

ការប្រកបមុខរបរដាំអំពៅដើម្បីកៀបយកទឹកលក់អាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃបានយ៉ាងរលូនល្

  ឧត្តរមានជ័យ:ប្រជាកសិករ១គ្រួសាររស់នៅក្នុងភូមិកូនក្រៀល សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យប្រកបមុខរបរដាំអំពៅកៀបយកទឹកលក់អាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃបានយ៉ាងរលូនល្អ កាត់បន្ថយការធ្វើចំណាកស្រុកទៅសុីឈ្នួលឲ្យគេបានមួយកម្រិតថែមទៀត។ អ្នកស្រី ឃួន ស្រីមុំ អាយុ៤៨ឆ្នាំរស់នៅក្នុងភូមិឃុំខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៤ថា ក្រៅពីទំនេរពីធ្វើស្រែរួច គាត់បានប្រកបមុខរបរដាំអំពៅសម្រាប់កៀបលក់ទទួលបានទិន្នផលផ្លែផ្កាអស់រយ:ពេល២ឆ្នាំកន្លងមកហើយ នៅលើផ្ទៃដីជាងកន្លះហិចតាដោយឡែកការដាំអំពៅនេះដែរមានចំនួន២ប្រភេទ មានអំពៅទឹកឃ្មុំ និងអំពៅស្ករសរ។ កសិករដដែលបានបញ្ជាក់បន្ថែមថា ចំពោះលក្ខណ:នៃការដាំដុះនេះផងដែរ ដំបូងឡើយយើងទិញពូជដើមអំពៅគេយកមកកាប់ដាក់តាមរង នឹងមើលថែរទាំដាក់ជីលាមកអាចម៍គោរយ:ពេល១ឆ្នាំ ទើបយើងអាចកាប់យកទៅកៀបយកទឹកលក់ នៅខាងមុខផ្ទះដោយក្នុង១កែវបានតម្លៃ១ពាន់រៀល ហើយប្រាក់ដែលគាត់ទទួលបានពីដំណាំអំពៅក្នុង១រដូវកាល ចាប់ពី៤ទៅ៥លានរៀលផងដែរ។ សូមជម្រាបផងដែរថា បើយោងតាមការអះអាងពីប្រជាកសិករខាងលើបានរៀបរាប់បន្ថែមទៀតថា ចំពោះចំការអំពៅដែលគាត់ទទួលផលនេះទៀតសោត មិនមែនគាត់កៀបលក់នៅតែផ្ទះប៉ុណ្ណោះទេ ដោយពេលខ្លះមានគេមកទិញយកទៅគៀបលក់នៅក្នុងតំបន់ទីប្រជុំជនក្រុងសំរោង ខេត្តឧត្តរមានជ័យបន្តទៀត។ជាក់ស្តែងបច្ចុប្បន្ននេះគាត់បានដាំដើមរម៉ើលចន្លោះកណ្តាលចំការអំពៅដើម្បីយកទិន្នផលលក់បន្តដោយមានអាយុកាលបាន១ឆ្នាំមកហើយ នៅសល់តែ២ឆ្នាំទៀតចាប់ផ្តើមទទួលផលផ្លែរម៉ើលវិញម្តង។ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ក្នុងភូមិឃុំរបស់ពួកគាត់មានប្រជាកសិករប្រកបមុខរបរបែបនេះមិនមានចំនួនច្រើនទេ ភាគច្រើនពួកគាត់ទៅរកការងារធ្វើនៅក្រៅស្រុក។ហើយអ្នកដែលដាំអំពៅគាបយកទឹកលក់ជាលក្ខណ:គ្រួសារមាន៤ទៅ៥គ្រួសារប៉ុណ្ណោះពួកគាត់អាចរកចំណូលប្រចាំថ្ងៃដោះស្រាយជីវភាពបានស្រួលដោយមិនចាំបាច់ចំណាកស្រុកទៅឆ្ងាយពីផ្ទះសម្បែងឡើយ។ (ដោយឈឿន ប៊ុនឈី)

ព័ត៌មានសេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានចុះពិនិត្យការប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់នាំចេញទៅចិន

  ខេត្តប៉ៃលិន ៖ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរ ដោយលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្មប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់នាំចេញទៅប្រទេសចិន របស់ក្រុមហ៊ុន ឆាយណា ជីនវរ័យាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃ លិន និងបានបន្តចុះពិនិត្យការប្រមូលផលមៀនប៉ៃលិន នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃ លិន។ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងកសិកម្ម បាននឹងកំពុងយកចិត្តទុកដាក់លើការស្វះស្វែងរកទីផ្សារកសិផលជូនប្រជាពលរដ្ឋជាប្រចាំជារួម គឺទិន្នផលគ្រប់ប្រភេទ ដោយឡែកពេលនេះ គឺនិយាយអំពីទិន្នផលផ្លែមៀនស្រស់។ ឯកឧត្តម បានបញ្ជាក់ទៅកាន់សហគមន៍ នៃម្ចាស់ចម្ការមៀនស្រស់ទាំងអស់ថា ការនាំចេញទិន្នផលផ្លែមៀនស្រស់ តាមរយៈក្រុមហ៊ុននាំចេញទៅបាន អាស្រ័យលើទិន្នផលផ្លែមៀនល្អ ដែលអាចទទួលយកបាន មាន អនាម័យល្អសមរម្យ មានគុណភាព […]

ព័ត៌មានសេដ្ឋកិច្ច

ការចិញ្ចឹមសត្វទារឲ្យស៊ីស្រូវតាមវាលស្រែរកប្រាក់ចំណូលបាន១កម្រិតដើម្បីទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ

  ឧត្តរមានជ័យយ:ប្រជាកសិករចិញ្ចឹមសត្វទារ ដើម្បីយកពងលក់នៅលើទីផ្សារក្នុងស្រុកជារៀងរាល់ឆ្នាំគិតចាប់ពីពាក់កណ្តាលខែ១១ឡើងទៅបន្ទាប់ពីរដូវច្រូតកាត់រួចយកសត្វទាទៅប្រលែងឱ្យរកចំណីស៊ីក្នុងវាលស្រែដូចនាពេលបច្ចុប្បន្ននេះ ចំពោះទីតាំងដែលប្រជាកសិករចិញ្ចឹមសត្វទារនេះផងដែរគឺស្ថិតនៅក្នុង ភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោងខេត្តឧត្តរមានជ័យ។ ប្រជាកសិករឈ្មោះម៉ៅ គាត់ មានស្រុកកំណើតនៅឯភូមិស្រែរនោង ឃុំស្រែរនោង ស្រុកអង្គតាសោម ខេត្តតាកែវ បានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី១២ខែវិច្ឆកាឆ្នាំ២០២៤នេះថា ជារៀងរាល់ឆ្នាំឲ្យតែរដូវច្រូតកាត់ហើយប្រមូលផលស្រូវរួចគឺគាត់បានដឹកជញ្ជូនសត្វទារមករកទឹកនៅខេត្តឧត្តរមានជ័យដោយ សុំដីស្រែគេសម្រាប់ចិញ្ចឹមសត្វទារដើរឃ្វាលឲ្យស៊ីស្រូវតាមវាលស្រែដែលនៅសេសសល់ កន្លែងស្រែខ្លះ នៅមានទឹកដក់ ហ្វូងសត្វទារអាចស៊ីកូនត្រីមខ្យង ក្តាម កូនកង្កែប តាឡនតនអីជាដើម។ ប្រជាកសិករដដែលបានអះអាងបន្តថាសត្វទារដែលពួកគាត់យកមក ឃ្វាលចិញ្ចឹមតាមវាលស្រែដើម្បីយកពងលក់នេះដែរ មានរហូតដល់ទៅជាងបីពាន់ក្បាលហើយការចិញ្ចឹមទារនេះដែរគឺយើងត្រូវព្រលែងឲ្យពួកវារកចំណីចាប់តាំងពីម៉ោងប្រាំព្រឹកទៀបភ្លឺរហូតដល់ល្ងាចទើបយើងដេញឲ្យសត្វទារចូលទ្រុងវិញ ចំពោះការចិញ្ចឹមនេះទៀតសោត ឲ្យដើរសុីស្រូវតាមវាលស្រែប៉ុណ្ណោះទេគឺយើងត្រូវ មើលថែទាំដាក់ចំណីបំប៉នបន្ថែមឲ្យពួកវាសុីដើម្បីធំធាត់ ឆាប់បានពងលក់ ដោយឡែកទារពងក្នុងមួយ យប់ព្រឹកឡើងដើររើសបានចាប់ពី ប្រាំបីរយ៨០០ទៅ១០០០មួយពាន់ពងទារ ដោយឡែកតម្លៃទីផ្សារវិញលក់រាយបានចាប់ពីតាមផ្លូវពងទាមួយគ្រាប់បានបួនរយហាសិបរៀល(៤៥០រៀល)បើឈ្មួញកណ្តាលគេមកទទួលទិញច្រើនយកទៅលក់បន្តតម្លៃហាងឆេងអាចចុះជាងនេះបន្តិច។ សូមជម្រាបថា ជុំវិញការលើកឡើងពីបងប្អូនប្រជាកសិករដែល ចិញ្ចឹមទារយកពងលក់ឲ្យដល់រដូវច្រូតកាត់រួចគឺពួកគាត់តែងតែនាំគ្នាមកប្រកបមុខរបរចិញ្ចឹមទារយៈពេលខ្លីដើម្បីយកពងលក់យកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារហើយជាក់ស្តែងចំពោះបងប្អូនដែលមានជាក្រុមផ្សេងគ្នាមាននាក់ខ្លះមកពីខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តតាកែវជាដើម។( ដោយឈឿន ប៊ុនឈី )

ព័ត៌មានសេដ្ឋកិច្ច

អបអរសាទរ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក « ម្លិះអង្គរ » ពូជស្រូវផ្ការំដួល ដែលបានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេ លើពិភពលោក

  អបអរសាទរ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក « ម្លិះអង្គរ » ពូជស្រូវផ្ការំដួល ដែលបានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេ លើពិភពលោក ជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក នៅក្នុងកម្មវិធី « សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤ » ( World Best Rice ) ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ថ្ងៃទី៧ វិច្ឆិកា ២០២៤ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ព័ត៌មានសេដ្ឋកិច្ច

រថយន្តក្រុងដឹកអ្នកដំណើររដ្ឋបាលខេត្តប៉ៃលិនជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តបានមួយកម្រឹតធំ

  ខេត្តប៉ៃលិន ៖ រថយន្តក្រុងរបស់រដ្ឋបាលខេត្តប៉ៃលិនកាលពីសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០២៤នេះបានដាក់ឱ្យដំណើរការក្រោមការឧបត្ថម្ភពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានបន្តដឹកព្រះសង្ឃ សិស្ស និស្សិត ទៅបន្តការសិក្សានៅគ្រឹះស្ថាន សិក្សានានា ជារៀងរាល់ ថ្ងៃ (សៅរ៍-អាទិត្យ) ក្នុងខេត្តបាត់ដំបង ដោយសុវត្ថិភាព និងឥតគិតថ្លៃរ។ ប្រជាពលរដ្ឋដែលមានកូនៗ ធ្វើដំណើរទៅរៀនបន្តនៅសាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង ជាពិសេសអ្នករៀនថ្ងៃសៅរ៍ អាទិត្យ បានរៀបរាប់ឱ្យដឹងនាព្រឹកថ្ងៃ៣០ ខែតុលា ឆ្នាំ២០២៤នេះថា ៖ ពួកគាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ខណៈដែលនៅក្នុងខេត្តប៉ៃលិន មានរថយន្តក្រុងដឹកព្រះសង្ឃ សិស្ស និស្សិត ទៅបន្តការសិក្សានៅខេត្តបាត់ដំបងដោយឥតគិតថ្លៃ ដែលធ្វើឱ្យពួកគាត់ធូរស្រាល ពីការចំណាយថ្លៃសាំង និងមានសុវត្ថិភាពល្អ ដែលសកម្មភាពនេះអាចដំណើរការយ៉ាងរលូនទៅបាន គឺក្រោមការយកចិត្តទុកដាក់ឧបត្ថម្ភពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយកាលពីមុន មិនធ្លាប់មានដូចនេះទេ។ ពួកគាត់ឆឆឆបន្តទៀតថា ការជួយជ្រោមជ្រែងពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ពិតជាបានធ្វើឱ្យគ្រួសាររបស់ពួកគាត់សល់ថវិកា ជារៀងរាល់សប្តាហ៍ ដោយកាលពីមុន ពេលកូនៗ ជិះម៉ូតូទៅរៀនម្តងៗ ត្រូវចំណាយយ៉ាងតិច៥ទៅ៦ម៉ឺនរៀលក្នុង១សប្តាហ៍ […]

ព័ត៌មានសេដ្ឋកិច្ច

អភិបាលខេត្តប៉ៃលិននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន

  ខេត្តប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាក​បាទ​ក្រហម​​​កម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានដឹកនាំយុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជន​កម្ពុជាខេត្តនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤បានពាំនាំយកអំណោយទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១៨៣គ្រួសារ នៅភូមិផ្សារព្រំ «ចំណុចលូដាច់» ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ លោកជំទាវបណ្ឌិតបាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បាននាំយកប្រសាសន៍ផ្ដាំ​ផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិតអាសូរក្រៃលែង ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់​ប្រជា​ពល​រដ្ឋ​ងាយរងគ្រោះ និង​រងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេស​គ្រប់​​ពេល​វេលា ដោយមិនមាន​ការរើស​អើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ​អ្វីឡើយ។ លោកជំទាវបណ្ឌិតប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍បន្តថា៖ ជាក់ស្តែងកន្លងមក សាខាកាកបាទក្រហម​កម្ពុជាខេត្តប៉ៃលិន គឺបានជម្រុញគ្រប់សកម្មភាព​ការងារ​មនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍​គ្រឹះទាំង ០៧ប្រការ របស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះជនរង​គ្រោះ និងជនងាយរងគ្រោះ […]

ព័ត៌មានសេដ្ឋកិច្ច

អ្នកភូមិ ចេះប្រើបច្ចេកទេសថ្មីកាប់ដើមដំឡូងមីដាក់តាមវាលស្រែបឹងត្រពាំងដើម្បីធ្វើជាអន្ទាក់ស្ទូចយកពពួកហ្វូងសត្វខ្យងមកលក់នៅលើទីផ្សារអាចរកប្រាក់ចំណូលបានមួយកំរិតទៀត

    ឧត្តរមានជ័យ:គេសង្កេតឃើញថាប្រជាកសិកររស់នៅតាមសហគមន៏បន្ទាប់ពីធ្វើស្រែចំការរួចមក អ្នកភូមិ ជាច្រើនគ្រួសារតែងតែបាននាំគ្នា ប្រើបច្ចេកវិទ្យាថ្មីដោយកាប់ដើមដំឡូងមីដាក់តាមស្រែស្រះ បឹងបូរ ត្រពាំង ដើម្បីធ្វើជាអន្ទាក់ឲ្យហ្វូងសត្វខ្យងស៊ី ខាំជាប់ទៅនឹងដើមដំឡូងមី បានជាច្រើនគីឡូក្រាមក្នុងមួយថ្ងៃៗ ចាប់ពី២០ទៅ៣០គីឡូដើម្បីយកទៅលក់នៅលើទីផ្សារប្រចាំថ្ងៃមិនដែលដាច់។   ចំពោះទីតាំងភូមិសាស្ត្រដែលបងប្អូន ប្រជាពលរដ្ឋកាប់ដើមដំឡូងមី យកទៅដោតនៅតាមវាលស្រែរបស់ពួកគាត់ គឺស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់បុសស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។   អ្នកស្រី ឆូយ សឿត មានវ័យ ៣៥ឆ្នាំរស់នៅភូមិឃុំខាងលើ បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២៤ថា មូលហេតុដែលពួកគាត់ កាប់ដើមដំឡូងមីកែច្នៃយកទៅដាក់ឲ្យខ្យងស៊ីនៅតាមស្រះបឹងត្រពាំងនេះ ដោយសារតែឃើញបងប្អូនអ្នកភូមិជាច្រើនគ្រួសារ គេនាំគ្នាកាប់ដើមដំឡូងមី ដាក់ជាអន្ទាក់ទាក់យកសត្វខ្យងបានជាបន្តបន្ទាប់ ដឹកយកទៅលក់នៅទីផ្សារជារៀងរាល់ព្រឹក ដូច្នេះពួកគាត់ក៏ធ្វើតាមគេតាមឯង ដោយនាំកូនចៅកាប់ដើមដំឡូងមីដាក់ឲ្យខ្យងស៊ី ហើយជាក់ស្តែងក្នុងមួយព្រឹកៗរកសត្វខ្យងបាន ប្រមាណជាម្ភៃឬសាមសិបគីឡូក្រាម។   ១អ្នកស្រីបានអះអាងបន្តថា ចំពោះសត្វខ្យងខណ:នៅពេលគាត់រកបានពីការកែច្នៃ កាប់ដើមដំឡូងមីធ្វើឡើងតាមបច្ចេកទេសថ្មីចេះតៗគ្នាតាមលក្ខណៈគ្រួសារនេះផងដែរបើកាលណារកបានច្រើនគឺ ដឹកតាមម៉ូតូយកទៅលក់នៅផ្សារក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅពេលខ្លះក៏មានម៉ូយដើរមករកទិញនៅតាមផ្ទះលក់បានមួយគីឡូចាប់ពីបីពាន់រៀលឡើងទៅដោយឡែក ខ្យងដែលធំល្អអាចលក់ថ្លៃបានជាងនេះតែបច្ចុប្បន្ននេះដោយសារភ្លៀងរាំងយូរខែពេកទើបតែមានទឹកសត្វខ្យងដែលគាត់រកប្រចាំថ្ងៃមិនសូវបានធំនោះទេភាគច្រើនសុទ្ធតែតូចៗ។    សូមជម្រាបផងដែរថា បើយោងទៅតាមការរៀបរាប់ពីបងប្អូនអ្នកភូមិនិយាយតៗគ្នាបន្ថែមថា ការចេះកែច្នៃបច្ចេកទេសដោយយកដើមដំឡូងមីកាប់ចិញ្ច្រាំហើយដាក់ឲ្យសត្វខ្យងវាខាំឬក៏ស៊ីដើម្បីទាក់យកពពួកសត្វខ្យងនោះគឺពួកគាត់ធ្វើជាលក្ខណៈគ្រួសារហើយនឹងដាក់តាមតែវាលស្រែនិងបឹងត្រពាំង ក្នុងភូមិឃុំសហគមន៍ តែប៉ុណ្ណោះចំណែកការប្រើឧបករល្មើសច្បាប់វិញគឺពួកគាត់មិនប្រព្រឹត្តជាដាច់ខាត។ ទាក់ទងនឹងបញ្ហាប្រជាពលរដ្ឋកាប់ដើមដំឡូងមីដាក់ត្រាំក្នុងទឹកស្រះត្រពាំងបឹងបួននេះដើម្បីចាប់សត្វខ្យងអ្នកយកព័ត៌មានយើងមិនអាចសុំការទំនាក់ទំនងពីអាជ្ញាធរមូលដ្ឋានភូមិឃុំបាននៅឡើយទេអ្នកសារព័ត៌មានយើងនិងព្យាយាមសួរនាំពួកគាត់ដើម្បីដឹងពីចំនួនប្រជាពលរដ្ឋដែលពួកគាត់ប្រើបច្ចេកទេសថ្មីដើម្បីចាប់ខ្យងរកប្រាក់ចំណូលដោះស្រាយជីវភាពនេះចុះផ្សាយនៅលេខបន្ត។ (ដោយឈឿន ប៊ុនឈី )

ព័ត៌មានសេដ្ឋកិច្ច

អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខអាជីវករក្នុងផ្សារប៉ាហ៊ី

  ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង ក្រុមការងារព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវរាល់សំណូមពរនានា របស់អាជីវករ ដែល​លក់ដូរ​​នៅក្នុង​​​​​ផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់​ជាន់ថ្នាក់ គឺមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងសំណូមពររបស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទ ក្នុង​គោល​បំណងសម្រួលដល់ការប្រកបរបរទទួលទានរបស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់​តែប្រសើរ​ឡើង សម្តៅរួមចំណែកអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយសារប្រទេសជាតិ ក៍ដូចជាខេត្តប៉ៃលិនយើង មានការ​អភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដូច្នេះផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី នៅថ្ងៃអនាគតក៍មានផែនការគ្រោងរៀបចំកែរលំអ​ទីតាំង​​ថ្មីបន្ថែម និងតូប​លក់​ដូរ អោយកាន់តែមានសោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់របៀបរៀប​រយល្អប្រសើរ ដើម្បី​ឆ្លើយតបទៅ​នឹង​សេចក្តី​ត្រូវការ និងសំណូមពររបស់បងប្អូនអាជីវករ ជាពិសេសផ្តល់​នូវ​សេវ៉ា​ដល់​​អតិថិជនពីគ្រប់មជ្ឍដ្ឋាន […]

ព័ត៌មានសេដ្ឋកិច្ច

ប្រជាកសិករនៅតាមខ្នងផ្ទះបន្ទាប់ពីធ្វើស្រែចម្ការរួចតែងតែប្រកបរបរ ក្រងស្បូវលក់ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមទៀត

  ឧត្តរមានជ័យ:បងប្អូនប្រជាកសិករនៅតាម បណ្ដាភូមិសហគមន៍ បន្ទាប់ពី ធ្វើស្រែចម្ការរួចទំនេរពីការងារតែងតែនាំគ្នាប្រកបមុខរបរ ក្រងស្បូវលក់ដើម្បីយកប្រាក់ មកផ្គត់ផ្គង់ទ្រទ្រង់ជីវភាព គ្រួសារប្រចាំថ្ងៃ បានយ៉ាងរលូន កាត់បន្ថយនៃការចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងបានមួយផ្នែកថែមទៀត។ បើតាមប្រភពពីលោកស្រី ឡាំសារ មានវ័យ៦៦ឆ្នាំរស់នៅភូមិថ្នល់ដាច់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៦ខែសីហាឆ្នាំ២០២៤ថា  នៅក្នុងភូមិរបស់គាត់នេះដែរ បន្ទាប់ពីធ្វើស្រែចម្ការនិង ដាំដំណាំផ្សេងៗរួច ឲ្យតែទំនេរពួកគាត់តែងតែនាំគ្នាទៅច្រូតស្បូវមកពី តំបន់ប្រាសាទតាមាន់និងប្រាសាទតាក្របីយកមកក្រងជាស្បូវសម្រាប់លក់យកប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារតាំងពីយូរលង់មកហើយ និយាយជារួមការក្រងស្បូវនេះ រាប់សិបឆ្នាំមកហើយ។ ប្រជាកសិករដដែលបានលើកឡើងបន្តទៀតថាដោយឡែកចំពោះទីផ្សារតម្លៃហាងឆេងវិញ ស្បូវ១កណ្តប ពួកគាត់ លក់បានចាប់ពី១២០០រៀល(មួយពាន់ពីរយរៀល ទៅ១៥០០រៀល (មួយពាន់ប្រាំរយរៀល)ចំណែកការក្រងស្បូវនេះទៀតសោតក្នុង១ថ្ងៃយើង អាចក្រងបានស្បូវចាប់ពី១០កណ្តបឡើងទៅ ហើយអ្នកគេមានគ្នា អាចក្រងស្បូវបាន ចាប់ពី២០ទៅ៣០កណ្តបក៏មានដែរ។ គួររំលឹកផងដែរថា បើតាមការលើកឡើងពីបងប្អូនប្រជាកសិករនៅតាមខ្នងផ្ទះបានបញ្ជាក់បន្ថែមថា ការដែលពួកគាត់ក្រងស្បូវលក់នោះ ពួកគាត់បាននិយាយតៗគ្នាថា ចំពោះកិច្ចការងារ ក្រងស្បូវនេះ មុនដំបូងឡើយគឺពួកគាត់នាំជិះគោយន្តកន្ត្រៃទៅច្រូតពីតំបន់ព្រៃភ្នំហើយយកមកចងបាច់ហាលឲ្យស្ងួតនៅជុំវិញបរិវេណផ្ទះ រួចទើបយកមកក្រង ជាបន្ត  ដោយឡែកស្បូវដែល ក្រងជាកណ្តបរួចហើយរៀបទុកដាក់នៅមុខផ្ទះបានច្រើន ឈ្មួញកណ្ដាលគេទទួលទិញ ដល់ផ្ទះតែម្តង។ មួយវិញទៀត ស្បូវដែលក្រងរួចនេះ យើងអាចយកទៅប្រើប្រាស់ធ្វើជាឧបករណ៍បានច្រើនយ៉ាង ដូចជាប្រក់ដំបូលផ្ទះ ប្រក់ធ្វើរោងគោ  ធ្វើជញ្ជាំងផ្ទះ និងមួយផ្នែកទៀតគេយកទៅប្រើប្រក់ធ្វើជាដំបូលកញ្ចុះ ដឹកតាមគោយន្តកន្ត្រៃពីខេត្តមួយ ទៅកាន់ខេត្តមួយ […]

ព័ត៌មានសេដ្ឋកិច្ច

អ្នកចញ្ចឹមក្របីរអ៊ូរទាំនិងព្រួយបារម្មណ៏រឿងចិញ្ចឹមក្របីបានធំធាត់ហើយលក់ហាងឆេងធ្លាក់ចុះថោកយ៉ាងគំហុក

  ឧត្តរមានជ័យ:ប្រជាពលរដ្ឋនៅតាមបណ្តាភូមិមួយចំនួនដែលប្រកបមុខរបរ ចិញ្ចឹមសត្វក្របីលក់ មានការព្រួយបារម្មណ៏ ត្អូញត្អែរ រអ៊ូរទាំ និងលើកឡើងដូចៗគ្នាថានៅក្នុងកំឡុង២០២៤ឆ្នាំនេះ ហាងឆេងទីផ្សារលក់សត្វក្របីមានការធ្លាក់ចុះថោកយ៉ាងគំហុកខណៈដែល ពួកគាត់ខំចិញ្ចឹមថែទាំ ដើរឃ្វាល តាមវាលស្រែ ព្រៃប្រឹក្សាជាប់ជាប្រចាំថ្ងៃដោយពុំហ៊ាន សម្រាកទាល់តែសោះ។ចំពោះទីតាំងដែលបងប្អូនប្រជាកសិករចិញ្ចឹមក្របីនេះដែរ គឺស្ថិតនៅ ត្រង់ចំណុច ភូមិឈក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ លោកឌុល កី អាយុ៦១ឆ្នាំជាអ្នកចិញ្ចឹមក្របីលក់ រស់នៅក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៥ខែសីហាឆ្នាំ២០២៤ថា កាលពីកំឡុងឆ្នាំចាស់កន្លងទៅសត្វក្របីពុំមានការធ្លាក់ចុះដូចជាឆ្នាំនេះទេ មួយទៀត ការចិញ្ចឹមសត្វក្របីរបស់ពួកគាត់នេះដែរ ជារៀងរាល់ថ្ងៃគឺ គាត់បានបញ្ចេញក្របីពីក្នុងគ្រោលយកទៅឃ្វាលឲ្យដើរសុីស្មៅ តាមវាលជាប្រចាំថ្ងៃ តាំងពីព្រឹកដល់ល្ងាច ដើម្បី ឲ្យវាឆាប់ធំធាត់ ហើយជាក់ស្តែង ក្របីនៅឆ្នាំនេះគឺពិតជាមានការធ្លាក់ចុះយ៉ាងខ្លាំងតែម្តង ដោយឈ្មួញ កណ្តាលគេដើរប្រមូលទិញនៅតាមភូមិឱ្យតម្លៃថោកហួស ដោយក្របីជំទង់មួយក្បាលឈ្មួញគេទិញតម្លៃតែ១លានរៀលជាង បើក្របីធំគ្រប់អាយុវិញគេទិញ ១ក្បាលត្រឹមតែ ជិត២លានប៉ុណ្ណោញ ខុសគ្នាសឹងតែពាក់កណ្ដាល ពីឆ្នាំមុនៗ។ ប្រភពពីប្រជាកសិករដដែលបានអះអាងបន្តថា ក្របីដែលពួកគាត់ចិញ្ចឹមរាល់ថ្ងៃនេះមានចំនួនប្រមាណជាជិតហាសិបក្បាលក្នុងនោះមាន ក្របីមេចំនួនដប់ប្រាំបួនក្បាល និង ក្របីឈ្នោលផ្សេងទៀតជិត៣០ក្បាល សរុបទាំងអស់ជិត៥០ក្បាល ហើយការចិញ្ចឹមក្របីលក់នេះដែរខណៈពេលដែលយើងចិញ្ចឹមតាំងពីតូចរហូតដល់បីឆ្នាំទើបអាចយកទៅលក់ឲ្យឈ្មួញបានហើយ មួយវិញទៀតចំពោះតម្លៃទីផ្សារយើងលក់តាមក្របីជំទង់លក់បានថ្លៃគួរសមកាលពីឆ្នាំចាស់កន្លងទៅបាន មួយក្បាលចាប់ពីបីលានឡើងទៅ ដោយឡែកក្របីគ្រប់អាយុធំគឺលក់បានចាប់ពីប្រាំទៅប្រាំមួយលានរៀលពុំដូចនៅឆ្នាំនេះក្របី […]