ខេត្តប៉ៃលិន ៖ ថ្លែងឡើងក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ មើល ដើមផ្កាក្ងោក ចំនួន៨០០ដើម ដែលរដ្ឋបាលខេត្ត បានដាំងស់រយៈពេលជាង២ឆ្នាំ នៅអមតាមសងខាងដងផ្លូវនានាក្នុងក្រុងប៉ៃលិន កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំអភិបាល ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ នៅថ្ងៃអនាគត កូនឈើ និងដើមផ្កា រាប់ពាន់ដើម នឹងត្រូវបានដាំនៅតាមទីសាធារណៈ និងអមសងខាងផ្លូវទូទាំងខេត្តប៉ៃលិន ដូច្នេះលោកជំទាវ ក៍បានអំពាវនាវឱ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយរួមគ្នាថែទាំ ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្តផងដែរ។ លោកជំទាវ បាន ស្រីមុំអភិបាល ខេត្តប៉ៃលិន បានមានប្រសាសន៍បន្តថា ៖ បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅ នឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកំសាន្តក្នុងខេត្តប៉ៃលិន […]
Month: May 2023
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ពីរនាក់បានក្លែងខ្លួន ជាបុគ្គលិកអង្គការ ចូលមកផឹកកាហ្វេ បន្លំលួចយកលុយមួយកាបូបរបស់អាជីវករម្នាក់ទៅបាត់ដោយសុវត្ថិភាព
ឧត្តរមានជ័យ: មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលទាំងព្រឹកបង្កឡើងដោយជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពបន្លំខ្លួនជាបុគ្គលិកអង្គការចូលផឹកកាហ្វេបន្ទាប់មកឆ្លៀតឪកាសលួចយកកាបូបលុយនៅក្នុងកន្ត្រកអស់ប្រមាណជា២លានជាងករណីនេះបានកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៣ស្ថិតនៅត្រង់ចំណុចភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បើតាមការលើកឡើងពីអាជីវករម្នាក់ដែលជាជនរងគ្រោះឈ្មោះ ហុិនខេមរាភេទស្រីអាយុ៣៤ឆ្នាំមានមុខរបរជាអ្នកលក់ដូររស់នៅភូមិឃុំកើតហេតុខាងលើ បានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុមានជនសង្ស័យចំនួនពីរនាក់ បានចូលមកផឹកកាហ្វេដោយមានសម្លៀកបំពាក់មានកាបូបរបស់បុគ្គលិកអង្គការ បានចូលមកក្នុងកន្លែងរបស់គាត់ដើម្បីហូបកាហ្វេ ហើយបន្ទាប់មកជនស្ស័យទាំង២នាក់នោះបានសួរនាំទៅគាត់ថា មានបងប្អូនដែលជាជនពិការដែរឬទេ ខណ:នោះដែរអាជីវករលក់ដូរដែលជាជនរងគ្រោះបានតបទៅបុគ្គលិកទាំង២នាក់នោះបន្តថានៅក្នុងភូមិរបស់គាត់ប្រហែលជាមានបងប្អូនដែលជាជនពិការ។ ជនរងគ្រោះបានបញ្ជាក់ថានៅព្រឹកក្នុងថ្ងៃដដែល ជនសង្ស័យទាំងពីរនាក់ដែលមានឯកសណ្ឋានស្លៀកពាក់ជាបុគ្គលិកអង្គការមានម្នាក់បាននិយាយថាសុំទៅបន្ទប់ទឹក ហើយម្នាក់ទៀតបានសួរនាំហើយបង្វែរឲ្យគាត់និយាយទូរស័ព្ទម្នាក់ទៀតនៅពេលដែលស្ត្រីជាជនរងគ្រោះកំពុងតែដើរនិយាយទូរស័ព្ទក៏បានឃើញកន្ត្រកលុយនៅលើតុក៏បានលួចយកហើយហៅគ្នាគេម្នាក់ទៀតឡើងជិះម៉ូតូទៅយ៉ាងលឿនស្លេវចេញបាត់ពេលនោះគាត់ក៏បានស្រែថាចោរៗដែរតែគ្មានអ្នកណាគេជួយនោះទេព្រោះទីតាំងកន្លែងគាត់លក់ដូរនោះស្ងាត់។ ស្ត្រីជាជនរងគ្រោះបានអះអាងថាលុយដែលគេលួចយកទៅទាំងអស់ចំនួនពីរលានរៀលរួមទាំងលុយលក់បានដប់ម៉ឺនរៀលសរុប២លានដប់មុឺនរៀលហើយលុយពីរលានរៀលនោះគាត់ទើបតែនឹងខ្ចីពីអង្គការកាលពីម្សិលមិញដើម្បីយកទៅសងថ្លៃជួលអាត្រាក់គេភ្ជួរដីតែមិនទាន់បានសងថ្លៃអាត្រាក់គេផងក៏ជួបអកុសល្យត្រូវចោរលួចបាត់ទៅទៀត។ ក្រោយកើតហេតុភ្លាមៗស្ត្រីខាងលើបានរាយការណ៏ទៅសមត្ថកិច្ចជំនាញនគរបាលក្រុងសំរោងខណ:នោះកម្លាំងនគរបាលចំនួន២នាក់បានចុះទៅដល់កន្លែងកើតហេតុនិងសាកសួរធ្វើកំណត់ហេតុនៅទីតាំងចំណុចផ្ទះលក់អាហារដ្ឋានមួយកន្លែងស្ថិតនៅក្នុងភូមិត្របែកសង្កាត់បុស្បូវ ក្រុងសំរោងខេត្តឧត្តរមានជ័យ។ បើតាមការអះអាងពីសមត្ថកិច្ចជំនាញនៅកន្លែងពិនិត្យទីតាំងខាងលើនៅក្នុងហេតុការណ៍នេះ ពុំមែនជាករណីដាក់ថ្នាំអ្វីនោះទេគឺជាករណីដែលជនសង្ស័យទាំងពីរនាក់ដែលមិនស្គាល់អត្តសញ្ញាណខាងលើ បានចូលបន្លំខ្លួន ធ្វើជាបុគ្គលិកអង្គការក្រោយមកទៀតឆ្លៀតឱកាសនៅពេលដែលស្ត្រីជនរងគ្រោះកំពុងដើរនិយាយទូរស័ព្ទហើយម្នាក់ទៀតក៏បាន ឆ្លៀតឱកាសយកកាបូបលុយនៅក្នុងកន្ត្រកដែលស្ត្រីជាជនរងគ្រោះដាក់ចោលនៅតុរួចក៏នាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាកសួរ ជនរងគ្រោះបន្ថែមនិងបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យទាំង២នាក់ខាងលើហើយឆែកមើលរូបភាពតាមកាម៉េរាសុវត្ថិភាពកំណត់មុខមាត់ពិតហើយភិនភាគឲ្យបានច្បាស់លាស់ដើម្បីឈានដល់ការឃាត់ខ្លួនក្រុមចោរទាំង២នាក់មកចាត់ការតាមនីតិវិធីច្បាប់។(ដោយឈឿន ប៊ុនឈី)
រដ្ឋបាលខេត្តសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវរង្វង់មូលព្រះម៉ែនាគដែលសាងសង់ដោយស្នាដៃកូនខ្មែរតាមលំនាំបែបរចនាបុរាណ
ឧត្តរមានជ័យ:រង្វង់មូលព្រះម៉ែនាគដែលសាងសង់ដោយស្នារដៃកូនខ្មែរត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៣នេះក្រោមវត្តមាន ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ រួមនិងឯកឧត្តម ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជា គណៈអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅរង្វង់មូលព្រះម៉ែនាគដែលមានទីតាំងនៅត្រង់ចំណុចសួនច្បារសាសាខេត្តស្ថិតនៅភូមិបូរីរដ្ឋបាល សង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ បើតាមរបាយការណ៍របស់ លោក ឆឹម តឿ ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តឧត្តរមានជ័យបានឲ្យដឹងថាគម្រោងសាងសង់រង្វង់មូលព្រះម៉ែនាគនេះ ដោយបានចំណាយថវិកាសាងសង់អស់សរុបមួយមុឺនមួយពាន់ប្រាំពីររយហុកសិបបួនដុល្លារ ចុចសែសិបសែន (១១.៧៦៤.៤០ ដុល្លារ) លោកបានបញ្ជាក់បន្ថែម រង្វង់មូលដែលមានរូបព្រះម៉ែនាគនេះ បានរៀបចំកសាងឡើង ដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តដែលជាសមិទ្ធិផលរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ។ ក្នុងឪកាសនោះដែរឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ឧត្តរមានជ័យ ពិតជាមានមោទនភាពនិងបានអបអរសាទរនូវសមិទ្ធផលនូវរង្វង់មូលរូបព្រះម៉ែនាគថ្មី សម្រាប់បងប្អូនប្រជាពលរដ្ឋ ខេត្តឧត្តរមានជ័យ។ការសម្ពោធដាក់ឲ្យប្រើប្រាស់ រូបព្រះម៉ែនាគនាពេលនេះ គឺជាការបង្ហាញចេញពីសមិទ្ធផលដែលកើតចេញពីប្រទេសមានសុខសន្តិភាព និងកើតចេញពីចំណងដ៏រឹងមាំរវាង របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៍ឈ្លាសវៃ តែងតែគិតគូរ ផ្លូវ ភ្លើង ឬក៏សមិទ្ធផលនានា ដល់ទីណាដែលចាំបាច់។ ឯកឧត្តម ថ្លែងពីរូបព្រះម៉ែនាគជាគ្រូ […]
សម្តេចតេជោបានអញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រនៃកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹក ថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រះអង្គបានសព្វព្រះរាជហឫទ័យយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា។ យោងតាមក្រសួងការបរទេស បានឱ្យដឹងថាព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនៅប្រទេសឥណ្ឌានាពេលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៣ តបតាមការយាងរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។ ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ នៅប្រទេសឥណ្ឌានាពេលនេះ ចំពេលដែលប្រទេសទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងទៀតថា ក្នុងកំលឡុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយព្រះករុណា […]
ប្លង់រឹងជាង១ម៉ឺនបណ្ណ បុរីឡេងណាវ៉ាត្រា ប្រគល់ជូនអតិថិជន នៅគម្រោងខេត្តបាត់ដំបង
បាត់ដំបង:អតិថិជនជាង២ពាន់នាក់បានអញ្ជើញមកទទួលប្លង់ដី និងផ្ទះ ដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានទិញនាពេលកន្លងមក នៅគម្រោងអភិវឌ្ឍន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សាខាខេត្តបាត់ដំបង។ ពិធីប្រគល់ជូនប្លង់រឹងជាង ១ម៉ឺនបណ្ណនេះបានធ្វើឡើងដោយផ្ទាល់ពីអ្នកឧកញ៉ានៅគម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រាសាខាបាត់ដំបងដែលស្ថិតក្នុងភូមិ កគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០២៣នេះ។ យោងតាមគម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាខេត្តបាត់ដំបងនេះ ត្រូវបានគេដឹងថាមានទាំងគម្រោងបុរីនិងគម្រោងដីឡូតិ៍ក្នុងនោះអ្នកឧកញ៉ាក៏បានធ្វើ resort ដ៏មានភាពទាក់ទាញ ខណៈដែលនៅក្នុងគម្រោងមួយថ្ងៃៗមានភ្ញៀវទេសចរណ៍ទៅចូលទស្សនាកំសាន្តជាច្រើននាក់រៀងរាល់ថ្ងៃដែលចំណុចនេះគឺជាសកម្មភាពចលនាសេដ្ឋកិច្ច ទេសចរណ៍មួយយ៉ាងសំខាន់ចូលរួមអភិវឌ្ឍន៍ សង្គមជាតិ ជាមួយរដ្ឋាភិបាល ពិសេសនៅក្នុងខេត្តបាត់ដំបងដោយផ្ទាល់តែម្តងដែលធ្វើឲ្យមានសេដ្ឋកិច្ចកាន់តែរីកចម្រើនហើយក៏ដូចជាការបង្កើតឲ្យមានកន្លែងកំសាន្តជាច្រើនសម្រាប់ប្រជាជនមានភាពសប្បាយរីករាយផងដែរ។ ជាមួយគ្នានោះដែរគម្រោងរបស់ក្រុមហ៊ុន បុរីឡេងណាវ៉ាត្រាគឺជាក្រុមហ៊ុនខ្មែរមួយដ៏សកម្មដែលមានគោលការណ៍លក់ ដី និងផ្ទះនៅក្នុងតម្លៃធូរថ្លៃដែលធ្វើឱ្យអ្នកមានជីវភាពក្រោមមធ្យមនិងមធ្យមមានឱកាសទិញបាននៅដីក៏ដូចជាលំនៅឋានរស់នៅដោយសមរម្យ។ លើសពីនេះអតិថិជនដែលបានទិញពីគម្រោងបុរី ឡេង ណាវ៉ាត្រា នាពេលកន្លងមក គឺមានឪកាស លក់ចេញចំណេញច្រើនទៀតផង។ នៅក្នុងឱកាសពិធីទទួលបណ្ណប្លង់រឹងកម្មសិទ្ធនោះបងប្អូនដែលជាអតិថិជនបានសម្ដែងទឹកមុខសប្បាយរីករាយជាខ្លាំង នៅពេលបានទទួលបណ្ណពិតប្រាកដ ហើយបានជួបអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ដែលជាម្ចាស់គម្រោងផ្ទាល់។ ថ្លែងនៅចំពោះមុខអតិថិជនជាច្រើនពាន់នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានសំដែងអំណរអរគុណដល់ពុកម៉ែបងប្អូនអតិជនជាខ្លាំងដែលបានជឿជាក់គាំទ្រដល់គម្រោងបុរី ឡេង ណាវ៉ាត់ត្រា។ […]
ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅក្រុងប៉ៃលិន ចំនួន ១១៨០គ្រួសារ ទទួលអំណោយមនុស្សធម៌ សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ខេត្តប៉ៃលិន ៖កាលពីចុងសប្តាហ៍កន្លងទៅ ឆ្នាំ២០២៣ ឯកឧត្តម អុី ឈាន ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តប៉ៃលិននិងមានការអញ្ចើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងក្រុមការងារបានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួនជាង១ពាន់ គ្រួសារ ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនាឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមប្រធានកិត្តិយសគណៈកម្មាធិការសាខាបានសំដែងនូវការនឹករលឹកជាពន់ពេកចំពោះពុកម៉ែបងប្អូននាពេលនេះ ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះមានចំនួនមិនសមល្មមនឹងផ្គត់ផ្គង់អោយបានជានិរន្តរ៍របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ ជាមួយគ្នាឯកឧត្ដមរដ្ឋលេខាធិការក្រសួងការពារជាតិក៍បានផ្តាំផ្ញើរដល់ពុកម៉ែដែលជាមាតាបិតាត្រូវតែណែនាំដល់កូនៗកុំឲ្យប្រព្រឹត្តឧបាយមុខផ្សេងពិសេសគឺបញ្ហាគ្រឿងញៀនយើងត្រូវតែនាំគ្នាកំចាត់គ្រឿងញៀនចេញពីភូមិឃុំហើយត្រូវតាំងចិត្តដាច់ខាតថាភូមិឃុំរបស់យើងគ្មានគ្រឿងញៀនព្រោះវាធ្វើឲ្យរាំងស្ទះសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិទាំងមូល៕ដោយ ៖នាក់ ង៉យ
អាជ្ញាធរសង្កាត់បើកការដ្ឋានធ្វើផ្លូវបេតុង
ប៉ោយប៉ែតក្រុង:អាជ្ញាធរសង្កាត់ផ្សារកណ្តាលបើកការដ្ឋានធ្វើផ្លូវបេតុង នាព្រឹកវេលាម៉ោង០៩ ០០នាទី ថ្ងៃទី២៥ ឧសភាឆ្នាំ២០២៣ប្រយោជន៍ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្ន្នុងមូលដ្ឋាន។ លោកស្រិល អិន បានឱ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ប្រវែង ៥៧០ម ទទឹង៨ម កំពស់ ០•១៥ម ។ ដោយមានការចូលរួមលោកស្រិល អិន ចៅសង្កាត់ លោកអ៊ុយ ចាន់រិទ្ធ ចៅសង្កាត់រងទី១ លោកស្រីឃុន ចន្ទី រងទី២ លោកប្រឹម សុផល នាយប៉ុស្តិនគរបាលសង្កាត់ផ្សារកណ្តាល សមាជិកក្រុមប្រឹក្សា សង្កាត់ មន្រ្តីជំនាញខេត្ត និងលោកកែវ សម្បត្តិមេភូមិ លោកអិន សាវុធ អនុភូមិ ប្រជាការភូមិ និងបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។បញ្ជាក់ថវិការមូលនិធិ សង្កាត់ ក្នុងតម្លៃ ៤៤ ,៧៩៣,០០០រៀល ៕ ដោយ ឪ លី ប៉ោយប៉ែត
ភូមិគ្រឹះកំពុងសាងសង់មួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះ
ភ្នំពេញ៖សាក្សីកន្លែងកើតហេតុបានឱ្យដឹងថាអគ្គីភ័យ១បានឆាបឆេះសំណង់ភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែងដែលកំពុងសាងសង់ដែលគេដឹងថាជាកម្មសិទ្ធរបស់ថៅកែក្រុមហ៊ុនចាស្មីនលក់គ្រឿងសំណង់ត្រូវបានឆាបឆេះនៅផ្នែកជាន់ខាងលើដោយសារទុស្សេខ្សែភ្លើងបង្កឱ្យមានហុយផ្សែងខ្មួលខ្មាញ់ភ្ញាក់ផ្អើលដល់មនុស្សម្នាក្បែរខាង ត្រូវបានកម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿងទៅជួយអន្តរាគមន៍ជាបន្តបន្ទាប់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅសំណង់ភូមិគ្រឹះកំពុងសាងសង់ តាមផ្លូវបេតុងក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពពីកម្មករបម្រើការងារនៅសំណង់ខាងលើបានឲ្យដឹងថានៅជាន់ផ្នែកខាងលើ មានក្រុមជាងកំពុងផ្សារដែក ខណៈដែលកំពុងធ្វើការងារ ស្រាប់តែទុស្សចរន្តភ្លើងបង្កជាអគ្គិភ័យឆាបឆេះសម្ភារៈក្នុងអគារហុយផ្សែងខ្មួលខ្មៅពេញអាកាសតែម្តង ។ កម្មករដដែលបន្តថាភ្លាមៗត្រូវបានបងប្អូនកម្មករយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ តែមិនឈ្នះ ភ្លើងឆេះកាន់តែខ្លាំង ត្រូវបានកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង មកពីជួយអន្តរាគមន៍។ កម្លាំងសមត្ថកិច្ចបានឱ្យដឹងថា ភ្លាមៗរថយន្តពន្លត់អគ្គីភ័យអង្គភាព៧១១ កងពលតូចលេខ៧០រថយន្តចំនួន២គ្រឿង រថយន្តរបស់ស្នងការក្រុងភ្នំពេញ ចំនួន៧គ្រឿងរថយន្តស្រាបៀរកម្ពុជាចំនួន១គ្រឿងបាញ់ទឹកពន្លត់ភ្លើងរលត់គ្រប់គ្រងស្ថានភាពបានទាន់ពេលវេលាមិនឱ្យអណ្តាតភ្លើងឆាបឆេះរាលដាលទៅកន្លែងផ្សេងបានឡើយ ។ គ្រោះអគ្គិភ័យខាងលើមិនបណ្តាលប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ខូចខាត គ្រឿងបំពាក់សម្ភារៈក្នុងភូមិភូមិគ្រឹះអស់មួយចំនួនមូលហេតុទុសេរខ្សែភ្លើង។(បឋម)
សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ”អគារតេជោអភិវឌ្ឍន៍”
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាព្រឹកថ្ងៃអង្គារ៍ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍»នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ និងមានមោទនភាពចំពោះសមិទ្ធផលផ្នែកសុខាភិបាលមួយទៀតនាថ្ងៃនេះ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងថ្លែងអំណរគុណដល់បណ្ដាសប្បុរសជនទាំងអស់ដែលបានចូលរួមក្នុងការកសាងនូវអគារមជ្ឈ មណ្ឌលពហុឯកទេសនៃមន្ទីរពេទ្យកាលម៉ែត នាពេលនេះ។ សម្តេចតេជោហ៊ុន សែន មានប្រសាសន៍ថា ការកសាងអគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ ពិតជាមានទំនាក់ទំនងជាមួយសម្តេចយពិតប្រាកដមែនដែលកាលណោះសម្តេចបានយកម្តាយក្មេកសម្តេចមកសង្គ្រោះនៅទីនេះហើយក៏បានមើលឃើញពីតម្រូវការចាំបាច់នៃមន្ទីរពេទ្យកាល់ម៉ែត្រនេះ ដូច្នេះទើបសម្រេចបញ្ចេញថវិការដ្ឋ និងមានការចូលរួមពីបណ្ដាសប្បុរសជនជាច្រើនទៀតផងដែរ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា ការសាងសង់មន្ទីរពេទ្យនេះបានប្រើប្រាស់ថវិកាសរុបសម្រាប់ផ្នែកអគារអស់ចំនួន៧០លាន៣សែនដុល្លារនិងចំណាយចំនួន១១លាន ៣សែន ទៀតដុល្លារទៀត ទៅលើសម្ភារៈបរិក្ខា ដូច្នេះការសាង សង់សរុបជាង៨២លានដុល្លារ ខណៈថវិកានៃការសាងសង់មន្ទីរពេទ្យនេះ គឺជាថវិកាផ្សាភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ […]
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបណ្តាលឱ្យស្លាប់មនុស្ស០២នាក់រងរបួសធ្ងន់ម្នាក់
ឧត្ដរមានជ័យ៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣រវាងរថយន្តនិងរថយន្តបណ្តាលឱ្យប្ដីប្រពន្ធនិងកូន(សរុបបីនាក់) ជួបគ្រោះថ្នាក់ចរាចរណ៍ដ៍.រ.ន្ធ.ត់.ខណ:បើកបរបញ្ចាស់ទិសគ្នាបាន.ឆ.ក់.យកជីវីតកូននិងប្ដី រីឯប្រពន្ធសង្គ្រោះបន្ទាន់។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅចន្លោះផ្លូវពី ឃុំពង្រ ទៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ គ្រួសារសពរស់នៅភូមិគោកគ សង្កាត់សំរោង ខេត្តឧត្ដរមានជ័យ ។ខណ:ពេលនេះនៅមិនដឹងថាមូលហេតុខាងណាខុសរឺត្រូវទេ។(ព័ត៌មានបឋម) សូមវិញាណក្ខន្ធអ្នកទាំងពី(ឳពុកនិងកូន)ទៅកាន់សុគតិភពផងចុះចូលរួមរំលែកទុក្ខចំពោះគ្រួសារសព្វផង។ សូមបងប្អូនបើកបរប្រកបដោយស្មារតីទទួលខុសត្រូវនិងប្រុងប្រយ័ត្នខ្ពស់ ជីវិតមិនត្រឡប់មកវិញស្អែកទេ ។(ប្រភពពីហ្វេស្បុកចំរើន)