ព័ត៍មានព្យាករណ៍អាកាសធាតុ

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនសូមឲ្យប្រជាពលរដ្ឋខ្មែរ មានការប្រុងប្រយ័ត្នខ្ពស់ អំពីគ្រោះរញ្ជួយដីនៅខេត្ត Ishikawa 

  ប្រទេសជប៉ុន:ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ ( កំរិត7.4 ) នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ដែលអាចបង្កអោយមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្តIshikawa (ដែលកំពស់ទឹកអាចឡើងរហូតដល់ ៥ ម៉ែត្រ), Niigata, Toyama, Yamagata, Fukui និង Hyogo នៅរសៀល ថ្ងៃទី០១ ខែមករា ឆ្នា២០២៤ ។ ជាមួយគ្នានេះ​ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសូមប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ 080 4689 9374 ។  https://t.me/raksmeinews

ព័ត៍មានព្យាករណ៍អាកាសធាតុ

អាកាសធាតុចុះត្រជាក់ពេលព្រឹកនៅក្នុងប្រទេសកម្ពុជា

  ភ្នំពេញ:យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣៖ ប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបង្កើនឥទ្ធិពលជាលំដាប់គ្របដណ្តប់លើប្រទេសកម្ពុជាជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសចុះត្រជាក់នៅពេលព្រឹក៖ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៦-២២°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី ⁃ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាបសីតុណ្ហភាពអប្បបរមាពី១៦-១៨°C។ ២-តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៥-២១°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៦-៨ម៉ែត្រ/វិនាទី ⁃ខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរីសីតុណ្ហភាពអប្បបរមាពី១៥-១៧°C។ ៣-តំបន់មាត់សមុទ្រ ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី ⁃ រលកសមុទ្រមានកម្ពស់ពី១,០០-២,០០ម៉ែត្រ។ អាស្រ័យពីស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ថែរក្សាសុខភាពស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕ #ប្រព័ន្ធធារាសាស្ត្រ #វិស័យធនធានទឹក

ព័ត៌មានជាតិ ព័ត៍មានព្យាករណ៍អាកាសធាតុ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ (បន្ទាយមានជ័យ) ឧត្តមសេនីយ៍ទោ សេង ធារិនមេបញ្ជាការរងនាយសេនិការ យោធភូមិភាគទី៥ អញ្ជើញអមដំណើរ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង និងផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ដោយប៉ុន្មានថ្ងៃនេះកម្ពុជាបាននិងកំពុងបន្តទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប បង្ករឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងដែលអាចបង្ករជាជំនន់ទឹកភ្លៀង ជន់លិច និងបង្កឲ្យមានផលប៉ះពាល់មួយចំនួន តែមិនទាន់ធ្ងន់ធ្ងនៅឡើយទេ។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ ត្រៀមជួយសង្គ្រោះ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងសភាពការណ៍ រួមជាមួយនិងការចល័តទូកសង្គ្រោះ គ្រប់គោលដៅដែលរងការគំរាមកំហែងដោយទឹកជំនន់ទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាជន ក្នុងករណីមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង៕ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ […]

ព័ត៌មានជាតិ ព័ត៍មានព្យាករណ៍អាកាសធាតុ ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ចេីញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត

ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ចេីញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត =========================== (បន្ទាយមានជ័យ)ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ រួមជាមួយថ្នាក់ដឹកនាំខេត្ត លោកអភិបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជារការកងកម្លាំងចម្រុះទាំងអស់ អញ្ជេីញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ខណៈពេលនេះជំនន់ទឹកភ្លៀងបានជន់លិចតំបន់មួយចំនួន តំបន់វាលទំនាប បេីក្នុងករណីមានភ្លៀងធ្លាក់នៅបន្តបទៀតជំនន់ទឹកភ្លៀងនិងកេីនឡេីងធ្វេីអោយប៉ះពាល់ដល់ប្រជាពលរដ្ឋដែររស់នៅក្នុងក្រុងប៉ោយប៉ែតផងដែរ។ សូមបញ្ជាក់ផងដែរយោងតាមបទបញ្ជា ថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ មេបញ្ជាការកងទ័ពជេីងគោក មេបញ្ជាការយោធភូមិភាគទី៥ កម្លាំងកងពលតូចថ្មេីរជេីងលេខ៥១ ដែលត្រៀមអន្តរាគមន៍នៅក្នុងទីតាំង ក៏បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រាចក្នុងការត្រៀមជួយអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន។ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ទោះបីកម្លាំងមួយចំនួន កំពុងបំពេញប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែន និងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ដើម្បីបិទបញ្ចប់យុទ្ធនាការក៏ដោយ កម្លាំងដែលត្រៀមអន្តរាគមន៍ក្នុងទីតាំង គឺត្រៀម២៤លើ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ ដើម្បីឆ្លេីយតបទៅនឹងសំណូមពរពីអាជ្ញាធរក្នុងមូលដ្ឋាន បានទាន់ពេលវេលា។

ព័ត៌មានជាតិ ព័ត៍មានព្យាករណ៍អាកាសធាតុ ព័ត៌មានសន្តិសុខសង្គម

ពីពិនិត្យមើលស្ថានភាពទឹកនៅសំណង់ស្ទាក់ទឹកគយមែង

ក្រោយពីពិនិត្យមើលស្ថានភាពទឹកនៅសំណង់ស្ទាក់ទឹកគយមែង ស្រុកមង្គលបូរី នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ខ្ញុំបាទ បានបន្តពិនិត្យមើលស្ថានភាពទឹក និងស្រូវប្រជាពលរដ្ឋនៅផ្នែកខាងលើ អាងកូបតូច ភូមិកូបតូច ឃុំគុតសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ស្ថានភាពទឹកមិនទាន់មានអ្វីឲ្យព្រួយបារម្ភនោះទេ ទាំងផ្នែកខាងក្រោមនៅស្ទឹងមង្គលបូរី និងខាងលើនៅក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ជាលំហូរទឹកធ្លាក់ពីអូរព្រំដែនម៉ាឡៃ និតតាមព្រំដែនកម្ពុជា-ថៃ ហើយស្រែស្រូវបងប្អូនមានដើមដងល្អ ខៀវខ្ចី។ ផ្សាយចេញដោយ ហុីង ចាន់ថន

ព័ត៌មានជាតិ ព័ត៍មានព្យាករណ៍អាកាសធាតុ ព័ត៌មានសន្តិសុខសង្គម

កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ បានចេញបំពេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

#ព័ត៌មានបឋម (បន្ទាយមានជ័យ )ថ្ងៃពុធ ៩រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ បានចេញបំពេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ សូមបញ្ជាក់ថា ខណៈពេលនេះព័ត៌មានបឋម ភូមិចំនួន៧ដែលនៅជាប់អូរព្រំដែនកម្ពុជា-ថៃ ជន់លិចផ្នែកខ្លះៗ ក្នុងឃុំចំនួន២ (ឃុំបឹងបេង និងឃុំម៉ាឡៃ) ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កំពុងរងគ្រោះដោយ ជំនន់ទឹកភ្លៀង កំពុងហក់ឡើងនៅថ្ងៃនេះ។ ក្រោមបទបញ្ជាផ្ទាល់ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជូនកម្លាំង សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ជួយជញ្ជូនសម្ភារ នៅផ្ទាល់ដីដែលរងផលប៉ះពាល់ របស់ប្រជាពលរដ្ឋ ដែលរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព។ គួរកត់សម្គាល់ដែរថា ស្រុកម៉ាឡៃ ជារៀងរាល់ឆ្នាំតែងតែរងគ្រោះដោយជំនន់ទឹកភ្លៀង ស្រកទៅវិញបន្ទាប់ពីភ្លៀងរាំងរយះពេល ៣ទៅ៤ថ្ងៃបន្ទាប់។ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ សូមអោយពុកម៉ែ បងប្អូន ក្នុងតំបន់ដែលកំពុងជន់លិច សូមមានការប្រុងប្រយ័ត្នខ្ពស់ […]

ព័ត៍មានព្យាករណ៍អាកាសធាតុ ព័ត៌មានសន្តិសុខសង្គម

ក្រសួងធនធានទឹក៖ ភ្លៀងនឹងបន្តធ្លាក់ពីតិចទៅច្រើន ទៅតាមតំបន់ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៦ ខែសីហា, សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់ !

ក្រសួងធនធានទឹក៖ ភ្លៀងនឹងបន្តធ្លាក់ពីតិចទៅច្រើន ទៅតាមតំបន់ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៦ ខែសីហា, សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ! (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ ក្រសួងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយ។ ក្នុងនោះនៅថ្ងៃទី១១-១២ ខែសីហា ទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាបពីប្រទេសចិន និងនៅថ្ងៃទី១៣-១៦ ខែសីហា ទទួលឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងជើងប្រទេស មីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ ១C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C * អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ […]