ព័ត៌មានជាតិ ព័ត៍មានព្យាករណ៍អាកាសធាតុ ព័ត៌មានសន្តិសុខសង្គម

កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ បានចេញបំពេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

#ព័ត៌មានបឋម
(បន្ទាយមានជ័យ )ថ្ងៃពុធ ៩រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ បានចេញបំពេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថា ខណៈពេលនេះព័ត៌មានបឋម ភូមិចំនួន៧ដែលនៅជាប់អូរព្រំដែនកម្ពុជា-ថៃ ជន់លិចផ្នែកខ្លះៗ ក្នុងឃុំចំនួន២ (ឃុំបឹងបេង និងឃុំម៉ាឡៃ) ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កំពុងរងគ្រោះដោយ ជំនន់ទឹកភ្លៀង កំពុងហក់ឡើងនៅថ្ងៃនេះ។
ក្រោមបទបញ្ជាផ្ទាល់ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជូនកម្លាំង សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ជួយជញ្ជូនសម្ភារ នៅផ្ទាល់ដីដែលរងផលប៉ះពាល់ របស់ប្រជាពលរដ្ឋ ដែលរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព។
គួរកត់សម្គាល់ដែរថា ស្រុកម៉ាឡៃ ជារៀងរាល់ឆ្នាំតែងតែរងគ្រោះដោយជំនន់ទឹកភ្លៀង ស្រកទៅវិញបន្ទាប់ពីភ្លៀងរាំងរយះពេល ៣ទៅ៤ថ្ងៃបន្ទាប់។
មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ សូមអោយពុកម៉ែ បងប្អូន ក្នុងតំបន់ដែលកំពុងជន់លិច សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗ ដែលអាចបង្ករគ្រោះថ្នាក់ដល់អាយុជីវិត។

kdn

Leave a Reply

Your email address will not be published.