ស្វាយរៀង ៖ ជនសង្ស័យជាជនជាតិវៀតណាមចំនួន៤នាក់ ស្រី១នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងសំណុំរឿងរក្សាទុក ប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ក្រោយពីបង្ក្រាបចាប់ខ្លួនបាននៅក្រុងបាវិត។ តាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងបាវិត ធ្វើការស្រាវជ្រាវ និងមានការសម្របសម្រួលពីលោក ឈីវ អុិចគង់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង ផងនោះ ក្នុងរយៈពេល៤ថ្ងៃ ពីថ្ងៃទី២៣-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ជាលទ្ធផលបង្ក្រាបចាប់ខ្លួនបានជនសង្ស័យជាជនជាតិវៀតណាមចំនួន៤នាក់ ដកហូតបាន ៖ ថ្នាំញៀន មេតំហ្វេតាមីនចំនួន៤៤កញ្ចប់ ,ប្រភេទកេតាមីន ចំនួន០៧កញ្ចប់ , ថ្នាំគ្រាប់ពណ៌ក្រហមប្រភេទMDMAចំនួន៣៤ គ្រាប់ ,ថ្នាំញៀនកញ្ចប់ពណ៌ក្រហមប្រភេទMDMAចំនួន១៤២គ្រាប់ ,ថ្នាំគ្រាប់ពណ៌លឿងប្រភេទMDMAចំនួន១៥៤ គ្រាប់ , ថ្នាំញៀនកញ្ចប់ពណ៌ក្រហមសញ្ញាទំពាំងបាយជូរប្រភេទMDMAចំនួន០៥ កញ្ចប់ , អុិចស្តាសុីគ្រាប់ទម្ងន់០,២៨ក្រាម ,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង , អាវុធខ្លី ចំនួន៣ដើម បង់១ គ្រាប់២១គ្រាប់ ,ទូរស័ព្ទដៃចំនួន៤គ្រឿង ,ម៉ូតូចំនួន៨គ្រឿង ,ប្រាក់ដូល្លារចំនួន១៨៤០ដុល្លារ , កាតធនាគារ៥ ,លិខិតឆ្លងដែន២ក្បាល ,អត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាម […]
Month: February 2024
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទីវង្គត ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា
(ភ្នំពេញ)៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទីវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យកាលម៉ែត្រ។ ព្រះសពរបស់ព្រះអង្គ បាននឹងកំពុងរៀបចំនៅវត្តវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕
រដ្ឋបាលខេត្តប៉ៃលិន ហែក្បួនអបអរសាទរទទួលបានចំណាត់ថ្នាក់លេខ១ អនុវិទ្យាល័យភ្នំយ៉ាតទូទាំងប្រទេស
ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីមកពី មន្ទីរជុំវិញសាលាខេត្ត ប្រារព្ធពិធីអបអរសាទរ សាលាអនុវិទ្យាល័យភ្នំយ៉ាត ដែលបានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៣ ទូទាំងព្រះរាជាណាចក្រកម្ពុជា ស្ថិតក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈគំរូខេត្ត ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល គឺក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈផ្តល់ការលើកទឹកចិត្ត ដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា ហើយការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយត្រូវបានបន្តផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមកាន់តែខ្លាំងដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា […]
បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចាប់ផ្តើមដំណើរការ
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅការិយាល័យបោះឆ្នោតលេខ3001 ក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល។ ភ្នំពេញ : នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ នេះ ដំណើរការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានចាប់ផ្តើមហើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅការិយាល័យសាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។ 👉👉👉join https://t.me/raksmeinews អ្នកមានសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺអ្នកបោះឆ្នោតដែលស្ថិតក្នុងអង្គបោះឆ្នោតជាតំណាងរាស្ត្រ និងជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង ដែលសរុបមានចំនួន ១១.៧៤៧ រូប ពោលគឺអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង ១១៦២២ ជាមួយនឹងសមាសភាពតំណាងរាស្ត្រចំនួន ១២៥រូប […]
គ្រាន់តែគំនុំតិចតួចសោះ យកពូថៅកាប់សម្លាប់គ្នាយ៉ាងសាហាវព្រៃផ្សៃ
បាត់ដំបង:ស្រុកកំរៀង÷សមត្ថកិច្ចក្នុងមូលដ្ឋានបានឱ្យដឹងថា នៅថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ ២០២៤ នៅចំណុចវត្តកំប្រ៉ង់ក្នុងក្រុមទី៥ ភូមិកំប្រ៉ង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីឃាតកម្ម (ប្រើប្រាស់ពូថៅ) កើតឡើងចំនួន ០១ លើក បង្ករដោយជនសង្ស័យឈ្មោះ នៅ វុទ្ធី ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពយកពូថៅវាយទៅលើជនរងគ្រោះឈ្មោះ សាយ ស៊ីធន ភេទស្រី អាយុ ៤១ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ចំនួន ៣ ពូថៅ ត្រង់ក្បាលបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។ សមត្ថកិច្ចដដែលបានបន្តទៀតថា ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពរួចហើយជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។ មូលហេតុ : មានគុំនុំជាមួយជនរងគ្រោះ បច្ចុប្បន្ន : ជនសង្ស័យផ្នែកជំនាញរបស់មន្រ្តីនគរបាលស្រុកកំរៀងកំពុងកសាងសុំណុំរឿងតាមនិតិវិធី ។(ដោយថេង ដារ៉ា)
គាំទ្រចំពោះវិធានការដ៏ម៉ឺងម៉ាត់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន
ខេត្តប៉ៃលិន ៖ ព្រះសង្ឃុគ្រប់វត្ត មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទយុវជនស.ស.យ.ក អាជីវករ អ្នកប្រកបរបររត់ម៉ូតូឌុប និងប្រជាពលរដ្ខទូទាំងខេត្ត សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ហើយបើរកឃើញមានមន្រ្តីណា មានសារធាតុញាណក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែងនោះឡើយ។ វិធានការនេះ គឺជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អមន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងប្រទេស ជំរុញភាពស្អាតស្អំ សន្តិសុខសង្គម សុខដុមរមនា និងការអភិវឌ្ឍនៅក្នុងសង្គម ធ្វើឱ្យប្រទេសយើងឈានទៅសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនជាដាចខាតសូមនៅឱ្យឆ្ងាយពីគ្រឿងញៀន៕ ដោយ ៖ នាក់ ង៉យ
ជនសង្ស័យចំនួនពីរនាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
បាត់ដំបង:យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជវុធហត្ថខេត្តបាត់ដំបង នៅ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់: ១,ឈ្មោះ ឈឿត ខ្លី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ គ្មាន ទីលំនៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។ ២,ឈ្មោះ ណាក់ ប៉ែល ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅដូចខាងលើ។លោកវីរៈសេនីយ៍ទោសូ ឌី បានឱ្យដឹងថាក្រោយគាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើសមត្ថកិច្ចរឹបអូសបានវត្ថុតាងដកហូតរួមមាន -គ្រឿងញៀនប្រភេទ ម៉ាទឹកក ចំនួន ៣៣កញ្ចប់ ទម្ងន់ ១១,៩៣ក្រាម។ -ទូរស័ព្ទដៃចំនួន ០២ គ្រឿង។ -ម៉ូតូចំនួន ០១គ្រឿង។ -កាំបិតចំនួន […]
គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ
ប៉ៃលិន÷ គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤បានចុះអនុវត្តការងារនៅសាលាដំបូងខេត្តប៉ៃលិន ដែលក្នុងនោះ មានការចូលរួមពីសមាជិកក្រុមការងារ, ឯកឧត្ដមប្រធានសាលាដំបូង, ឯកឧត្ដមព្រះរាជអាជ្ញា ព្រមទាំងលោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងប្រធាន អនុប្រធានលេខាធិការដ្ឋាន និងប្រធានការិយាល័យពាក់ព័ន្ធ។ ក្នុងជំនួបនេះផងដែរ, គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ បានទទួល និងស្នើសុំសាលាដំបូងខេត្តប៉ៃលិន ឱ្យផ្តល់ជូននូវស្ថិតិសំណុំរឿងដែលនៅសល់កំពុងចាត់ការទាំងអស់ រួមមានសំណុំរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ជាពិសេសគឺការណែនាំអំពីការបំពេញនូវទម្រង់របាយការណ៍រួម ដើម្បីធ្វើរបាយការណ៍មកគណៈកម្មការវិញ។ ម្យ៉ាងវិញទៀត គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ បានស្នើសុំផងដែរ នូវផែនការសកម្មភាពត្រីមាសប្រចាំឆ្នាំ២០២៤និង២០២៥ ព្រមទាំងផែនការចំណាត់ការរឿងក្តីរបស់ចៅក្រម និងព្រះរាជអាជ្ញា, បញ្ជីវត្តមានមន្ត្រីតុលាការប្រចាំថ្ងៃ និងរបាយការណ៍សំណុំរឿងអាទិភាពដូចជាគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន ជាដើម ដើម្បីគណៈកម្មការ មានលទ្ធភាពក្នុងការរៀបចំរបាយការណ៍រួមដាក់ជូនគណៈបញ្ជាការនៃយុទ្ធនាការ។ ក្រៅពីកិច្ចប្រជុំរួមខាងលើ ក្រុមការងារក៏បានធ្វើការដោយផ្ទាល់ជាមួយចៅក្រម ព្រះរាអាជ្ញាផងដែរ ដើម្បីរិះរកមធ្យោបាយអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយទទួលបានជោគជ័យ៕(ដោយថេង ដារ៉ា)
លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣
ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២២ខែកុម្ភ:ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ។ ពិធីនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ ៖ នាក់ ង៉យ
អបអរសាទរ អនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន ទទួលបានជ័យលាភីលេខ១
ខេត្តប៉ៃលិន ៖ សម្រាប់វិស័យអប់រំមានសាលាចំនួន៣ រួមមាន អនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន សាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង និងសាលាបឋមសិក្សាសម្ដេច ជា ស៊ីម ខេត្តបាត់ដំបង។និងសូមអបអរសាទរ អនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន ទទួលបានជ័យលាភីលេខ១ ពីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ។ ដោយឡែកសម្រាប់វិស័យសុខាភិបាលបានទៅលើមណ្ឌលសុខភាពសំរោង ខេត្តពោធិ៍សាត់។ ហើយការប្រគល់នេះនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤៕ ដោយ ៖ នាក់ ង៉យ