ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យឆាបឆេះផ្សារត្រាំកក់អស់ជាង៥០តូប ក្នុងចំណោមតូបសរុបទាំង៣៨៣តូប

ខេត្តតាកែវៈ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅយប់ថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨ និង២០នាទី ក្រោយពីទទួលបានព័ត៌មានស្តីពីករណីអគ្គិភ័យឆាបឆេះផ្សារត្រាំកក់ភ្លាមលោកស្នងការ បានបញ្ជាដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញបង្ការពន្លត់ និងសង្រ្គោះអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកម្លាំងពាក់ព័ន្ធចុះជួយពន្លត់អគ្គិភ័យដែលឆាបឆេះផ្សារត្រាំកក់ ស្ថិតនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការខេត្តបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការជួយសង្រ្គោះនោះដែរលោកស្នងការ បានប្រើប្រាស់ឡានទឹកស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន០៣ គ្រឿង ស្រុកត្រាំកក់០១គ្រឿង ស្រុកទ្រាំង០១គ្រឿង ស្រុកសំរោង០១គ្រឿង ស្រុកបាទី០១គ្រឿង ស្រុកអង្គរបុរី០១គ្រឿង ស្រុកព្រៃកប្បាស០១គ្រឿង ស្រុកកោះអណ្តែត០១គ្រឿង ស្រុកគិរីវង់០១គ្រឿង អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ០១គ្រឿង ស្រុកឈូក០១គ្រឿង នៃស្នងការដ្ឋាននគរបាលខេត្តកំពត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ០១គ្រឿងសរុបឡានទឹកចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៨ឡានទើបគ្រប់គ្រងស្ថានការបាន។ លោកឧត្តមសេនីយ៍ទោបន្តថា តូបដែលអគ្គិភ័យលេបត្របាក់ឆេះអស់ចំនួន៥០តូប ក្នុងចំណោមតូបលក់ឥវ៉ាន់ចំនួន៣៨៣តូប ខូចខាតសម្ភារៈទាំងស្រុងចំនួន៣៥តូប ខូចខាតសម្ភារៈបន្តិចបន្ទួច ចំនួន១៥តូប(មិនទាន់គិតវាយតម្លៃជាសាច់ប្រាក់បានទេ […]

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ៣នាក់ដាក់គ្រឿងចក្រ ឈូសឆាយដីព្រៃគ្មានច្បាប់អនុញ្ញាតិត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរនិងកសាងសំណុំរឿង

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងសកម្មភាពកាប់គាស់ និងឈូសឆាយដីព្រៃខុសច្បាប់ដោយប្រើគ្រឿងចក្រ ក្នុងរបៀងអភិរក្សជីវៈចម្រុះឦសាន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចមន្ទីរបរិស្ថានខេត្ត រួមជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនយកមកសាកសួរនៅមន្ទីរបរិស្ថានខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។ មន្រ្តីជំនាញបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមន្រ្តីឧទ្យានុរក្សចុះល្បាតហើយប្រទះឃើញសកម្មភាពលួចឈូសឆាយដីព្រៃក្នុងបំណងយកដីព្រៃធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ នៅចំណុចដៃអូរតេ ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងរបៀងអភិរក្សជីវៈចម្រុះឦសាន។ មន្រ្តីដដែលបន្តថា ក្រោយការចុះទប់ស្កាត់សកម្មភាពល្មើសច្បាប់នេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ គ្រឿងចក្រអេស្កាវាទ័រ ម៉ាក CAT ពណ៌លឿង ចំនួន១គ្រឿង, អាល់ប៊ុល ម៉ាក CAT D5 ចំនួន១គ្រឿង, អាប៊ុល ម៉ាក CASE 650G ពណ៌លឿង ចំនួន១គ្រឿង, ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន២គ្រឿង និងម៉ាស៊ីនភ្លើងចំនួន១គ្រឿង យករក្សាទុកបណ្ដោះនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ បច្ចុប្បន្នមន្រ្តីរដ្ឋបាលការពារនិងអភិរក្សធន្មជាតិ បាននិងកំពុងសាកសួរអ្នកពាក់ព័ន្ធដើម្បីបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការបន្តតាមនីតិវិធី៕  

ព័ត៌មានជាតិ

អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង៤០០នាក់ បានទទួលអំណោយពីសាខាកាកបាទក្រហមខេត្តសៀមរាប

ខេត្តសៀមរាប៖អ្នកប្រកបមុខរបរក្រៅប្រព័ន្ធ(តាក់ស៊ី រឺម៉កកង់បី) ចំនួន៤៤១គ្រួសារ ក្នុងក្រុងសៀមរាប បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ ការទទួលបានអំណោយនេះនាថ្ងៃទី២៩ ខែមេសា ម្សិលមិញ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមវត្តមាន ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងពេលលោកនិងសហការី ជួបសំណេះសំណាល សួរសុខទុក្ខ។ លោកទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកក៏បានបង្ហាញថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែវាក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិតដែរ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ លោក ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល។ […]

ព័ត៌មានជាតិ

មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពបិទខ្ទប់(Lock down)ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ,ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាការកងកម្លាំងចំណុះអោយគណៈបញ្ជការឯកភាពខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពនៃការបិទខ្ទប់(Lockdown)ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ដែលហានិភ័យខ្ពស់ ដើម្បីទប់ស្កាត់ការចម្លង និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍ ជាពិសេសប្រជាពលរដ្ឋ មិនឱ្យឆ្លងកាត់ពីក្រុងប៉ោយប៉ែត ទៅក្រុង-ស្រុក បណ្ដាខេត្តផ្សេងទៀត និងប្រជាពលរដ្ឋមកពីបណ្ដាក្រុង-ស្រុក នៃខេត្តផ្សេងទៀតក៏មិនអនុញ្ញាតឱ្យចូលក្រុងប៉ោយប៉ែតផងដែរ អនុវត្តតាមបទបញ្ជារបស់គណ:អភិបាលខេត្តបន្ទាយមានជ័យ ។ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ដល់កងកម្លាំង រួចរាល់រយ:ពេលជាងមួយខែមកហើយ ខណៈពេលនេះកងកម្លាំងបានខិតខំបំពេញបេសកកម្មទាំងយប់ទាំងថ្ងៃ ចូលរួមទប់ស្កាត់អោយខានតែបានទោះបីស្ថិតនៅក្នុងស្ថានភាពលំបាក និងប្រឈមចំពោះមុខយ៉ាងណាក៏ដោយ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យក្រោយពីរកឃើញវត្ថុតាងគ្រឿងញៀនជាង១១គីឡូក្រាម

ខេត្តស្វាយរៀងះ លោកកែវ សុថា ស្នងការរងនគរបាលខេត្តស្វាយរៀងទទួលបន្ទុកបង្រាបគ្រឿងញៀនបានឱ្យដឹងថា នៅថ្ងៃទី៣០,ខែមេសា,ឆ្នាំ២០២១សមត្ថកិច្ចបានបង្ក្រាបថ្នាំញៀនជាង១១គីឡូក្រាមនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៩-១៧០ ស្ថិតក្នុងភូមិតាប៉ិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចបន្តថា ប្រហែលជាជនសង្ស័យបានដឹងខ្លួន ទើបរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាម ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោក វរសេនាតូចលេខ៦១១ សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងមានការសម្រូលពីលោកខាំ សុផារី ព្រះរាជអាជ្ញា លោកស៊ន មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន១លើក ហើយជាលទ្ធផលសមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖ ទី១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ 8,500.08គ.ក្រ ទី២-ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី(គ្រាប់)ទម្ងន់ 1,256.03គ.ក្រ ទី៣-ថ្នាំញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ 1,036.08គ.ក្រ ទី៤-ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ 958.36ក្រ. ទី៥-សារធាតុសង្សយ័ជាថ្នាំញៀនដបទឹកពណ៌សចំនួន១០ដបនិងទី៦-កាបូបស្ពាយពណ៌ខ្មៅ(ដាក់ថ្នាំញៀន២)ដោយសរុបសារធាតុញៀនចាប់យកទម្ងន់ 11,736.85គ.ក្រ។ ប្រភពបន្តថា ចំណែកជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាម(បច្ចុប្បន្នកម្លាំងជំនាញកំពុងសហការស្រាវជ្រាវកំណត់មុខសញ្ញា)ដើម្បីចាប់ខ្លួនយកមកចាត់ការបន្តតាមច្បាប់៕

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ឃាត់ខ្លួនបុរស ដែលប្រើអំពើហិង្សាលើប្រពន្ធបានហើយ ក្រោយរត់គេចខ្លួនឡើងលើភ្នំបានរយ:ពេល២ថ្ងៃ

ខេត្តប៉ៃលិន ៖ ក្រោយពីបុរសជាប្តី បានផឹកស្រាស្រវឹងប្រើអំពើហិង្សា វាយដំទាត់ធាក់ទៅលើ ប្រពន្ធ ដូចសត្វធាតុ បណ្តាលឱ្យជាំស្ទើរពេញខ្លួន រួចរត់គេចខ្លួន បានរយ:ពេល២ថ្ងៃ រហូតមកដល់វេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលអធិការដ្ឋានស្រុកសាលាក្រៅ បានឱ្យសាច់ញាតិ និងប្រពន្ធកូន លួងលោមជនសង្ស័យឱ្យចុះមកក្រោមវិញ រួចចាប់ឃា ត់ខ្លួន ខណ:រូបគេបានគេចឡើងទៅសម្ងំ លាក់ខ្លួននៅលើភ្នំ ក្រោយកាស៊ីណូម្កុដពេជ្រ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនដៃដល់ជាប្តី មាន ឈ្មោះ អៀន អំ អាយុ៣៧ឆ្នាំ ជាកម្មករសំណង់ និង ជាសន្តិសុខយាមនាពេលយប់ ។ ចំណែកស្រ្តីរងគ្រោះ ជាប្រពន្ធ មានឈ្មោះ បាត់ សាវេត អាយុ២៩ឆ្នាំ ជាមេផ្ទះ មានកូន៣នាក់ ក្នុងបន្ទុក កូនប្រុសច្បង១ ស្រី២នាក់ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ចំណែកស្រ្តីឈ្មោះ […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងជល់មាន់តាមអនឡាញមួយកន្លែងឃាត់ខ្លួនមនុស្សជិត២០នាក់

បាត់ដំបងៈកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះយុទ្ធនាការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ជិត២០នាក់ បញ្ជូនទៅកាន់ស្នងការដ្ឋានក្រោយពួកគេប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ជល់មាន់តាមអនឡាញ(ទូរទស្សន៍)ផ្ទុយពីបម្រាមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩របស់ប្រមុខរាជរដ្ឋាភិបាល។ សមត្ថកិច្ចបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ក្រោមការសម្របសម្រួលបញ្ជារផ្ទាល់ដោយប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។ សមត្ថកិច្ចបន្តថា ជាមួយយុទ្ធនាការក្នុងអំឡុងពេលទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩នេះដែរ កម្លាំងជំនាញបានធ្វើការបង្ក្រាបឃាត់ខ្លួនអ្នកពាក់ព័ន្ធសរុបចំនួនជិត២០នាក់ រួមជាមួយវត្ថុតាងដកហូតបានរួមមាន! -រថយន្ត ,ម៉ូតូ ,ទូរទស្សន៍ និងសម្ភារៈពាក់ព័ន្ធមួយចំនួនផងដែរ។ ក្រោយពីធ្វើការឃាត់ខ្លួនក្រុមអ្នកពាក់ព័ន្ធប្រមូលផ្តុំលេងល្បែងស៊ីសងជល់មាន់តាមអនឡាញសរុបជិត២០នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួររួចនិងរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី។ដោយឡែកម្ចាស់ទីតាំងជាម្ចាស់ផ្ទះលោកមិនចូលរួមសហការជាមួយសមត្ថកិច្ច ដោយសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចុះអនុវត្តភ្លាមៗផងដែរដើម្បីនាំខ្លួនយកទៅកសាងសំណុំចាត់ការតាមផ្លូវច្បាប់។