រាជធានីភ្នំពេញ:នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា ២០២៤សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជាអញ្ជើញចូលរួមប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភីសរុបចំនួន ៨ ៣៣៩ អង្គ/នាក់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ដ៍ខ្ពង់ខ្ពស់ថា វិស័យអប់រំនៅកម្ពុជា បានឈានឡើងដល់កម្រិតមួយ ដែលអាចធានាបានទាំងបរិមាណ និងគុណភាពសម្រាប់បំពេញសេចក្តីត្រូវការនៃការអភិវឌ្ឍធនធានមនុស្សស្របតាមអាជីព និងទីផ្សារការងារ។
សម្តេចបវរធិបតីបន្តថា ជាមួយគ្នានេះ លទ្ធផលជាទីមោទនៈដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចបានកន្លងមកនេះ គឺជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការអនុវត្តកំណែទម្រង់ស៊ីជម្រៅនៃវិស័យអប់រំ និងជំរុញការបង្កើតមូលធនមនុស្សក្នុងគោលដៅ បង្កើតឡើងនូវសង្គមកម្ពុជាមួយ ដែលមានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និងមានវប្បធម៌ ជ្រៅជ្រះ ក៏ដូចជាបង្កើតផលិតភាពឱកាសការងារ និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចសកល ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា ២០២៤
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia