បាត់ដំបង:វេទិកាអុំទូកខេត្តបាត់ដំបងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នាព្រឹកថ្ងៃសៅរ៍ ១៣កេីត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយទៀតដែលបានកើតមានឡើងក្នុងខេត្តបាត់ដំបងសម្រាប់ជាវេទិកាមួយប្រើប្រាស់ក្នុងពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំ។
ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះផងដែរក៏មានការអញ្ជើញចូលរួមអមដំណើរសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ថ្នាក់ដឹកនាំខេត្ត រួមនិងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។
សូមបញ្ជាក់ផងដែរថា អាគារវេទិកាអុំទូកខេត្តបាត់
ដំបងនេះត្រូវបានធ្វើឡើងវិញ ក្នុងអាណត្តិឯកឧត្តមសុខ លូ ជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងដែលបានចំណាយពេលវេលាសាងសង់អស់រយៈពេលជិត ៤ខែ និងបញ្ចប់ការសាងសង់ដាក់សម្ពោធឱ្យប្រើប្រាស់មុនមួយថ្ងៃ នៃពិធីបុណ្យអុំទូកអកអំបុកនិងសំពះព្រះខែក្នុងខេត្តបាត់ដំបង។