ព័ត៌មានសិល្បះ និងកីឡា

“សង្ក្រាន្តឧត្តរ”មិនត្រឹមតែទទួលភ្ញៀវមកលេងនោះទេគឺផ្តោតលើការគោរពវប្បធម៌ប្រពៃណីជាតិតាមទំនៀមទំលាប់មានខ្មែរតាំងពីបុរាណ

 

(ឧត្តរមានជ័យ):ព្រឹត្តិការណ៏ “សង្ក្រានឧត្តរ”រយ:ពេល៣ថ្ងៃគិតត្រឹមពីថ្ងៃទី១៤ដល់១៦ខែមេសាឆ្នាំ២០២៥មានបងប្អូនប្រជាពលរដ្ធមកពីទីជិតឆ្ងាយចូលមកលេងកម្សាន្តសប្បាយរីករាយក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមានចំនួនរហូតដល់ទៅ(៣៩១៣៦១នាក់សាមសិបប្រាំបួនមុឺនមួយពាន់បីរយហុកសិប១នាក់) កើនឡើងគួរឲ្យកត់សម្គាល់ខុសគ្នាឆ្នាំចាស់កន្លងទៅនេះបើយោងតាមរបាយការណ៏បញ្ជាក់ពីមន្ទីរទេសចរណ៏ខេត្តឧត្តរមានជ័យនៅថ្ងៃទី១៦ខែមេសាឆ្នាំ២០២៥នេះតែម្តង។

ឯកឧត្តម មានចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានថ្លែងថា សម្រាប់ការរៀបចំ ព្រឹត្តការណ៏”សង្ក្រាន្តឧត្តរ”នៅឆ្នាំ២០២៥នេះ រដ្ធបាលខេត្តបាននាំយកនូវការដាក់ឲ្យលេងល្បែង ប្រជាប្រិយ៏គ្រប់ប្រភេទ មានរាំស្គរដៃ តាមទំនៀមទំលាប់ប្រពៃណីខ្មែរ មានការ ប្រគុំតន្ត្រី ទូរទស្សន៏ហង្សមាស រស្មីហង្សមាស មានរៀបចំកន្លែងរោងតាំងពិព័រ ដែលមន្ទីរអង្គភាពជុំវិញខេត្តតាំងមុខម្ហូបអាហារផ្សេងៗ មានជាច្រើនកន្លែង មានចាក់បាញ់ឆែវ មានធ្វើបបរផេះ នំបញ្ចុក ចាក់នំគ្រក់ នំអន្សមគ្រឿងបរិក្ខាររូបសំណាកជាស្នាដៃរបស់ សិស្សានុសិស្ស ដើម្បីដាក់បង្ហាញជូនភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ មកទស្សនាសម្រាប់រក្សាបាននូវប្រពៃណីវប្បធម៌ជាតិ ហើយជាពិសេស រៀបចំកន្លែងរាំកម្សាន្តសប្បាយ តំបន់សើម បាញ់ទឹកបាតម្សៅ សម្រាប់ទទួលស្វាគមន៏ទៅដល់បងប្អូនប្រជាពលរដ្ធក្នុងថ្ងៃអបអរសាទរបុណ្យចូលឆ្នាំថ្មីយ៉ាងគគ្រឹក គគ្រេង ភ្លូកទឹក ភ្លូកដី ប្រកបដោយភាពអធិកអធម៌តែម្តង។

ក្នុងចំណោមប្រជាពលរដ្ឋដែលមកដើរលេងកម្សាន្តសប្បាយក្នុងថ្ងៃព្រឹត្តិការណ៏”សង្ក្រាន្តឧត្តរ”លោកស្រី ម៉ៅងិ ភេទស្រីអាយុ៥០ឆ្នាំរស់នៅភូមិសំរោង ឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាបបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅឆ្នាំនេះគាត់បាននាំគ្នាមកលេងខេត្តឧត្តរមានជ័យពិតជាមានការសប្បាយរីករាយពិតប្រាកដមែនដោយឃើញមានមនុស្សម្នាមកលេងច្រើន កុះករ ហើយរដ្ធបាលខេត្តមានរៀបចំបានស្រសើស្អាតល្អគួរឲ្យប្លែកភ្នែកខុសគ្នាពីឆ្នាំមុនៗ។

ដោយឡែកលោក យ៉ានខ្នារ ភេទប្រុសអាយុ៤៧ឆ្នាំរស់នៅភូមិវល្លិ៏យាវ ឃុំបេង ស្រុកបន្ទាយអំពិល បានលើកឡើងថា ក្នុងនាមពួកគាត់តំណាងឲ្យប្រជាពលរដ្ធមកលេងក្នុងទីរួមខេត្តឧត្តរមានថ្ងៃបុណ្យចូលឆ្នាំថ្មីរយ:ពេល៣ថ្ងៃកន្លងមកនេះពិតសប្បាយរីករាយយ៉ាងក្រៃលែងនឹងសូមអរគុណទៅដល់ឯកឧត្តមអភិបាលខេត្តក្នុងការយកចិត្តទុកដាក់ខ្ពស់នៃការរៀបចំតុបតែងនូវព្រឹត្តការណ៏ សង្ក្រាន្តឧត្តរ មួយវិញទៀតការរៀបចំជួយសម្រួលចរាចរណ៏ក្នុងពេលធ្វើដំណើរ កងកម្លាំង នៅឈរចាំការពារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីឲ្យបងប្អូនមកពីគ្រប់ទិសទីបានមកសប្បាយថ្ងៃបុណ្យចូលឆ្នាំថ្មី ហើយគាត់សម្ឃឹមថានៅឆ្នាំក្រោយៗទៀតក៏ស្នើរសុំឲ្យរដ្ធបាលខេត្តរៀបចំកម្មវិធីនេះឲ្យមានទ្រង់ទ្រាយធំបែបនេះទៀត។

សូមជម្រាបថា ការរៀបចំព្រឹត្តិការណ៏ “សង្ក្រាន្តឧត្តរ” រយ:ពេល៣ថ្ងៃនេះគឺគិតចាប់ពី១៤.១៥.១៦.ខែមេសាឆ្នាំ២០២៥កន្លងទៅនេះដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្កស័ក  ព.ស២៥៦៩ គ.ស២០២៥ ឯកឧត្តមមានចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្ត្រីរាជការមន្ទីរអង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ធទូទៅ លេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត ដោយការស្និតស្នាលជាទីបំផុត ដើម្បីបង្កការសប្បាយរីករាយក្រៃលែង ក្នុងតំបន់ត្រជាក់ យ៉ាងណែនតាន់តាប់ដែលសកម្មភាពមួយនេះចងចាំមិនអាចបំផ្លិចបានឡើយ។(ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.