ឧត្តរមានជ័យ:ស្លាប់និងរបួសក្នុងឧបហេតុគ្រោះថ្នាក់ចរាចរណ៏មួយរវាងរថយន្តសេរីទំនើបម៉ាកអាល់ផាតពណ៌ខ្មៅពាក់ស្លាកលេខ.បន្ទាយមានជ័យ.2D 6675បានបុកជាមួយនឹងរថយន្ត១គឿងផ្សេងទៀតម៉ាកតូយូតាកូម៉ាពណ៌សពាក់ស្លាកលេខ2C.សៀមរាប.3354ចំពីក្រោយយ៉ាងពេញទំហឹងផ្លោងបើងខ្ទាតចូលផ្ទះអ្នកស្រុកអមសងខាងផ្លូវហើយបុកចូលបន្តកន្ទុយទៅដល់ប៉ះម៉ូតូឡានរបស់ប្រជាពលរដ្ធចតទុកចោលនៅក្នុងរបងផ្ទះបណ្តាលឲ្យរបួសធ្ងន់ធ្ងរមនុស្សចំនួន២នាក់ចំណែកឡានខ្ទេចខ្ទីយ៉ាងដំណំ។ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះដែរបានកើតឡើងនៅវេលាម៉ោង៨ព្រឹកស្ថិតត្រង់ចំណុច ភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យថ្ងៃទី២២ខែមេសាឆ្នាំ២០២៥។
ប្រភពចេញពីកន្លែងកើតហេតុផ្ទាល់បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនដំបូងឡើយគាត់ឃើញរថយន្តអាល់ផាតបើកបោះប៉ួយយ៉ាងលឿនស្លេវទំនងប្រញាប់គោលដៅពីលិចទៅកើតលុះមកដល់ចំណុចខាងលើក៏បានបុករថយន្តតាកូមាដែលឈប់ចតលើដងផ្លូវនឹងរុលទៅបុករថយន្ត២គ្រឿងផ្សេងទៀតបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិភ័យស្លន់ស្លោរត់ចេញមកមើលយ៉ាងព្រោងព្រាតតែម្តង។
សាក្សីដដែលបានអះអាងបន្តថា នៅពេលពួកគាត់បានទៅជួយលើកអ្នកបើកឡានអាល់ផាតចេញពីក្នុងឡានដើម្បីយកមន្ទីរពេទ្យឃើញថា គាត់សន្លប់បាត់ស្មារតី ហើយក៏ពុំមានពាក់ខ្សែក្រវ៉ាត់ការពារដែរដោយសារអ្នកបើកបរអាចមានជម្ងឺគាំងបេះដូង។
សមត្ថកិច្ចមូលដ្ធានដែលនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះដែលបើកបរឡានម៉ាកអាល់ផាតពណ៌ខ្មៅ ពាក់ស្លាកលេខ 2D បន្ទាយមានជ័យ.6675 ត្រូវបានគេស្គាល់ថាជាមន្ត្រីនគរបាលជាន់ខ្ពស់១រូប បានស្លាប់បាត់បង់ជីវិតទៅហើយដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេក ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យចំណែកអ្នករួមដំណើររងរបួសកំពុងសង្គ្រោះបន្ទាន់ដោយឡែករថយន្តម៉ាកតាកូមាពាក់ស្លាកលេខសៀមរាប.2C.3354រងរបួសស្រាល។
បើយោងតាមការបញ្ជាក់ពីនគរបាលជំនាញចរាចរណ៏ឆ្លងតាមការពិនិត្យជាក់ស្តែងជាបឋម មូលហេតុអាចមកពីម្ចាស់ឡានអាល់ផាតបើកបរក្នុងស្ថានភាពលឿនទើបគ្រប់គ្រងលើម្ចាស់ការខ្លួនឯងពុំបាន។
គួររំលឹកថា ក្រោយកើតហេតុភ្លាមក៏ឃើញវត្តមានកម្លាំងជំនាញនគរបាលចរាចរណ៏ក្រុងសំរោងមកដល់កន្លែងកើតហេតុ ជួយសម្រួលចរាចរណ៏នៅលើដងផ្លូវ និងធ្វើការពិនិត្យវាស់វែងធ្វើកំណត់ហេតុដើម្បីយកវត្ថុតាងទៅរក្សាទុកសិនរងចាំដោះស្រាយទៅតាមនីតិវិធីច្បាប់។
សូមជម្រាបថា ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តនិងរថយន្តបុកបន្តកន្ទុយគ្នាមានស្លាប់និងរបួសស្ថិតនៅត្រង់ចំណុចខាងលើនេះដែរក្រុមការងារពត៌មានពុំទាន់អាចសាកសួរលម្អិតឲ្យបានសុីជម្រៅពីសមត្ថកិច្ចជំនាញចរាចរណ៏បាននៅឡើយទេអំពីមូលហេតុឲ្យបានពិតប្រាកដនោះទេពីព្រោះថាជាក់ស្តែងសមត្ថកិច្ចបានបង្ហើបមកវិញថាគេកំពុងធ្វើការងារនេះសិនទើបផ្តល់ពត៌មានលម្អិតជូននៅពេលក្រោយ។( ដោយឈឿន ប៊ុនឈី )