ព័ត៌មានសន្តិសុខសង្គម

យុវជន២នាក់ជិះម៉ូតូយ៉ាងលឿនបុកឡានដឹកគ្រឿងចក្រចំពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបត់កបោកផ្ទប់ស្លាប់ភ្លាមៗមួយរំពេចនៅកន្លែងកើតហេតុ

 

ឧត្តរមានជ័យ:បុរសចំនួន២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ  ខណ:ពេលជិះម៉ូតូទៅបុកជាមួយនិងរថយន្តធុនធំដឹកគ្រឿងចក្រកំពុងឈប់ចតនៅលើដងផ្លូវសាធារណ:។ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងនៅវេលាម៉ោង០៣និង១៥នាទី​ទាបភ្លឺឈានចូលថ្ងៃ​ទី២០ខែមេសាឆ្នាំ​២០២៥​ស្ថិតនៅត្រង់ចំណុចភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចមូលដ្ធានបានឲ្យដឹងថា ពិតជាមានករណី​គ្រោះ​ចរាចរណ៍រវាងរថយន្ដនិងម៉ូតូ លើផ្លូវជាតិលេខ68A ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៥-៥៦ស្ថិតនៅចំណុចវាលឈ្លីក ភូមិពង្រ ឃុំពង្រ ស្រុក​ចុងកាល់​ ខេត្ត​ឧត្តរមានជ័យ​បណ្តាលឲ្យយុវជន២នាក់ស្លាប់បាត់បង់ជីវិតមួយរំពេចតែម្តង។

សមត្ថកិច្ចដដែលបានអះអាងបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តនេះ
ទី១/អ្នកបើកបរម៉ូតូម៉ាកC125ពណ៌ខ្មៅសេរី២០២១ពាក់ស្លាកលេខសៀមរាបAL-9142 ដែលម្ចាស់ឈ្មោះ
ចូវ ជិញជិញ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រីយ៍ ឃុំប្រីយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប(ស្លាប់នៅកន្លែងកើតហេតុ)។
ទី២/ រួមដំណើរ: ឈ្មោះ ឈួយ សានីត ភេទប្រុសអាយុ២១ ឆ្នាំមុខរបរកសិករ រស់នៅភូមិប្រីយ៍ ឃុំប្រីយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប(ស្លាប់នៅកន្លែមកងកើតហេតុ)។
ចំណែកទី៣/ រថយន្តម៉ាក់HYUNDAlពណ៌សរ ឆ្នាំផលិត1999 ពាក់ស្លាកលេខភ្នំពេញ 3B 6548  ម្ចាស់ជាអ្នកបើកបររត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

បើយោងតាមរបាយការណ៏របស់សមត្ថកិច្ចជំនាញចរាចរណ៏នៅចំពោះមុខសម្ភារៈខូចខាត:ម៉ូតូខូចខាតទាំងស្រុងមូលហេតុ: (រថយន្តដឹកគ្រឿងចក្រខូចឈប់លើដងផ្លូវ)។

បច្ចុប្បន្ន​: សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចុងកាល់ដើម្បីដោះស្រាយទៅតាមនីតិវិធីពេលក្រោយ។( ដោយឈឿន ប៊ុនឈី)

 

kdn

Leave a Reply

Your email address will not be published.