ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថ​ខេត្ត​ បញ្ជូនខ្លួនជនសង្ស័យ​ជនជាតិថៃ​ម្នាក់​ ករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន​ ទៅសាលាដំបូង

(បន្ទាយ​មានជ័យ​)​៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ នៅវេលាម៉ោង ០៣និង០០នាទី ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ​២០២២ បេីកប្រតិបត្តិការបង្ក្រាប​ ឃាត់ខ្លួនជនជាតិថៃម្នាក់​ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដកហូតវត្ថុតាំងថ្នាំញៀនមួយចំនួន​ នៅចំណុចអាគារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ នាំមកកាន់មូលដ្ឋាន​កងអាវុធហត្ថ​ក្រុង​ចាត់ការតាមនិតិវិធី​។ លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឱ្យដឹងថា​ ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋថាមានករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងអាវុធហត្ថ​ក្រុងប៉ោយប៉ែត បានចុះដល់ចំណុចកើតហេតុខាងលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ូផារ៉ាត ឈុំស៊ី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងប្រតិបត្តិការ​នោះកម្លាំងអាវុធហត្ថ​ បានដកហូតវត្ថុតាងរួមមាន ម្សៅក្រាម ពណ៌ស(ខេហិត) ចំនួន ០១កូនថង់កិប ទម្ងន់ ២,៨៦ក្រាម, ទូរស័ព្ទ ចំនួន ០១គ្រឿង ,កូនកាំប៊ិត​ដងជ័រចំនួន០១ដេីម,កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន ០១,អត្តសញ្ញាណបណ្ណសញ្ជាតិថៃ […]

ព័ត៌មានសន្តិសុខសង្គម

រថយន្តខ្នាតយក្សដឹកចំណីសត្វជាង១០តោនមួយគ្រឿងក្រឡាប់ផ្ងាជើងនៅក្បែររង្វង់មូល

ឥត ខេត្តប៉ៃលិន ៖ មានករណីរថយន្តខ្នាតយក្សមួយគ្រឿង បានក្រឡាប់ផ្ងាជើងនៅក្បែររង្វង់មូលសាលាក្រៅខណៈបើកបរក្នុងល្បឿនលឿន។ សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះខណៈពេលតៃកុងបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្ន លុះភាំងស្មារតី បួងចង្កូតទៅខាងស្ដាំ បណ្តាលឱ្យក្រឡាប់ផ្ងាជើងចាក់ចំណីសត្វពេញមុខផ្ទះប្រជាពលរដ្ឋ រងរបួសតៃកុងម្នាក់ និងរងការខូច ខាតរថយន្តយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានពីនគរបាល ស្រុកសាលាក្រៅ បានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ចាន់ សិទ្ធិ ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសស្រាល មានស្រុកកំណើតនៅខេត្តស្វាយរៀង ដោយបើកបររថយន្តម៉ាកហ៊ីណូ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0478 ដឹកចំណីសត្វទម្ងន់ជាង១០តោន។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើបើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះដល់ក្បែររង្វង់មូលសាលាក្រៅ ស្រាប់តែវាក់ ដោយមើលមិនច្បាស់ ក៍បួងចង្កូតទៅខាងស្ដាំដៃពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងាជើងចាក់ចំណីសត្វពេញមុខផ្ទះប្រជាពលរដ្ឋ សង្កត់បាក់រោងមុខផ្ទះ បែកកញ្ចក់ផ្នែកខាងមុខរថយន្តខ្ទេចខ្ទី រងរបួសតែម្តង។ […]

ព័ត៌មានជាតិ

ជនជាប់ឃុំក្នុងពន្ធនាគារ​ ចំនួន​ ១,៧៥៦ នាក់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​

  បន្ទាយមានជ័យ​:ប្រភពពីមន្រ្តីពន្ធនាគារខេត្តបានឱ្យដឹងថាជនជាប់ឃុំក្នុងពន្ធនាគារ​ ចំនួន​ ១,៧៥៦ នាក់និង ស្រី ១១៦នាក់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​​ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី​ តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​។​ មន្រ្តីដដែលបន្តថា ក្នុងយុទ្ធនាកាចាក់វ៉ាក់សាំងនេះដែរមានការចូលរួម ពីលោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាល​រង នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ អ៊ុំ​ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត​ លោកឧត្តម​ អគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ត​ ក្រុមការងារមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ​ ធ្វើឡើងនៅពន្ធនាគារគាប។ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាល​រងខេត្តបានមានប្រសាសន៏ថា ថ្វីត្បិតតែពួកគេជាជនជាប់ចោទមែនតែត្រូវបានទទួលការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំលើបញ្ហាសុខភាពរបស់ពួកគាត់ផងដែរ។ លោកបន្តថា ជាក់ស្តែងដូចជាពេលនេះស្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​​ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី​ តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​។​ សូមបញ្ជាក់ថា ពិធីនេះដែរបានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ […]

ព័ត៌មានសន្តិសុខសង្គម

បុរសជនជាតិថៃយកប្រពន្ធខ្មែរ ប្រចណ្ឌប្រពន្ធខ្លាំងពេក ទាញថ្នាំពុលប្រភេទទឹកខៀវ សម្ងំផឹកបម្រុងបញ្ចប់ជីវិត

ខេត្តប៉ៃលិន ៖ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថាបុរសជនជាតិថៃម្នាក់ ត្រូវបានក្រុមគ្រួសារ ហៅអ្នកភូមិឱ្យជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ហើយត្រូវបានគ្រូពេទ្យលាងក្រពះជម្រះជាតិពុលភ្លាមៗ ក្រោយពីជនរងគ្រោះឈ្លោះទាស់ទែងពាក្យសម្តីជាមួយប្រពន្ធ ពាក់ព័ន្ធនឹងរឿងរ៉ាវប្រចណ្ឌ ក៏ចូលទៅសម្ងំក្នុងបន្ទប់ លួចផឹកថ្នាំពុលប្រភេទទឹកខៀវអស់ជាច្រើន បណ្តាលឱ្យក្អួតចង្អោរបែកពពុះមាត់ លុះប្រពន្ធឃើញភ្លាមក៏ប្រញាប់យកទៅសង្រ្គោះតែម្តង។ ទោះបីជាយ៉ាងណា គ្រូពេទ្យឱ្យដឹងថា មានសង្ឃឹមតិចតួចបំផុត ខណ:ជនរងគ្រោះផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវផលិតនៅប្រទេសថៃ។ សមត្ថកិច្ចបន្តថា ហេតុការណ៍ជនជាតិថៃឈ្លោះទាស់ទែងពាក្យសម្តីជាមួយប្រពន្ធ រឿងប្រចណ្ឌរហូតឈានដល់ផឹកទឹកថ្នាំពុលបញ្ចប់ជីវិតនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៩ ខែសី ហា ឆ្នាំ២០២២ ស្ថិតនៅផ្ទះ ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ឡត អាន ភេទប្រុស អាយុ៦៥ឆ្នាំ ជាជនជាតិថៃ មានប្រពន្ធ ឈ្មោះ ទុយ ឈឿន ជនជាតិខ្មែរ អាយុ៤៨ឆ្នាំ ដោយយកគ្នាជាប្តីប្រពន្ធអស់រយ:ពេល២៩ឆ្នាំ មានកូនចំនួន២នាក់ ស្រីម្នាក់ ប្រុសម្នាក់ រស់នៅភូមិកើតហេតុខាងលើ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេសង្កេតឃើញ បុរសជនជាតិថៃខាងលើតែងឈ្លោះទាស់ទែងជាមួយប្រពន្ធជារៀងរាល់ថ្ងៃ បន្ទាប់ពីហូបស្រាស្រវឹងម្តងៗ […]

ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋខ្មែរម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ត្រូវបានអាជ្ញាធរថៃបញ្ជូនមកប្រទេសកម្ពុជាវិញ

  ខេត្តបាត់ដំបង: សមត្ថកិច្ចច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី)បានឱ្យដឹងថានៅថ្ងៃទី២៨ខែសីហាឆ្នាំ២០២២វេលាម៉ោង ៣និង៣០នាទីល្ងាចបានទទួលសាកសពប្រជាពលរដ្ឋខ្មែរម្នាក់ដែលស្លាប់បានរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តឈុនបុរី ប្រទេសថៃ។ សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះ ចេង ម៉ូវ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរស្លាប់នៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២២លាម៉ោង៥,០០នាទីខណ:ពេលបញ្ជូនសពមកតាមច្រកទ្វាអន្តរជាតិគីឡូ១៣(ភ្នំដី)ស្ត្រីឈ្មោះញិប ស្រីអូន អាយុ៣៧ ឆ្នាំ ត្រូវជាប្រពន្ធបានមកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី ទីលំនៅ ភូមិអូរកណ្តោល ឃុំសន្តិភាពស្រុកសំពៅលូន,ខេត្តបាត់ដំបង។

ព័ត៌មានសន្តិសុខសង្គម

មនុស្សប្រមាណជាង១ម៉ឺននាក់បានទៅប្រមូលផ្តុំគ្នាព្រោះតែជំនឿ របស់មេបក្សLDP

  សៀមរាប:តាមប្រភពព័ត៌មានបានឱ្យដឹងពីខេត្តសៀមរាបមកថា ដោយសារតែលង់និងជំនឿគ្មានហេតុផលរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហៅកាត់LDP មនុស្សប្រមាណជាង១ម៉ឺននាក់មកពីគ្រប់ទិសទី ក្នុងប្រទេសកម្ពុជា រួមទាំងពលករចំណាកស្រុកបានបោះបង់ចោលការងារ មកពីប្រទេសកូរ៉េ ផងដែរ។ ប្រភពដដែលបន្តថា ដោយមើលឃើញការជឿងប់ងល់គ្មានហេតុផល របស់មនុស្សទាំងនោះធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់  និង របៀបរៀបរយសង្គម អាជ្ញាធរខេត្តសៀមរាបដឹកនាំដោយក្រុមការងាររបស់ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ម៉ានិត​ និង​ ឯកឧត្ដម​ ទៀ​ សីហា​ អភិបាល​ខេត្ត​សៀមរាប​ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ​ ២០២២​ នេះ បានចុះទៅពិនិត្យការជួបជុំរបស់មនុស្សទាំងនោះនៅដីចម្ការមួយកន្លែង របស់លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្រោយមានការកៀរគរមនុស្ស​ប្រមាណ២ម៉ឺននាក់នៅផ្ទះ​ ។ ឯកឧត្ដម​ ហ៊ុន​ ម៉ានិត​ រួមនិង អាជ្ញាធរខេត្ត បាន​ណែនាំ​ឱ្យ លោក​ ខឹម​ វាសនា​ បញ្ឈប់​ការបំផុសបំផុល​តាម​ពាក្យ​ទំនាយដែលគ្មានមូលដ្ឋានពិត​ “​ បាងកក​រលំ​ ភ្នំពេញ​រលាយ​  ព្រៃនគរខ្ចាត់ខ្ចាយ​ សប្បាយ​នគរវត្ត​ ”  និង​ រំសាយ​ការ​ជួបជុំ​នេះ​ចាប់​ពី​ថ្ងៃ​ទី​ ២៨​ ខែ​ សីហា​ […]

ព័ត៌មានជាតិ

ស្នងការខេត្តជម្រុញឱ្យមន្រ្តីក្រោមឱវាទបន្តអនុវត្តការងារឱ្យបានល្អនិងរៀនសូត្រចំណុចខ្វះខាតបន្ថែម

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបានជម្រុញឱ្យមន្រ្តីក្រោមឱវាទបន្តអនុវត្តការងារឱ្យបានល្អនិងរៀនសូត្រចំណុចខ្វះខាតបន្ថែមគ្រប់កងឯកភាព ហើយចំនុចខ្វះខាត ត្រូវព្យាយាមបំពេញ តាមរយះការអភិវឌ្ឍសមត្ថភាព ចំណេះ ជំនាញ ច្បាប់ បច្ចេកវិទ្យា និង ភាសារបរទេស។ លោកស្នងការបន្តថា ដោយសារកន្លងមកមន្រ្តីក្រោមឱវាទមួយចំនួនដោយសារកន្លងមកមន្រ្តីក្រោមឱវាទមួយចំនួនបំពេញការងារនិងភារកិច្ចបម្រើប្រជាពលរដ្ឋមិនទាន់បានល្អគ្រប់ជ្រុងជ្រោយ។ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររហូតបានលទ្ធផលល្អគួរជាទីមោទន:។ លោកឧត្តមសេនីយ៍ទោស្នងការ បានជម្រុញដល់លោកអធិការនគរបាលក្រុង-ស្រុកនៅចំណុចជាច្រើនទៀត ត្រូវពង្រឹងប្រសិទ្ធិភាពការងារជំនាញ ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ បន្តការកសាងរបងប៉ុស្តិ៍ ត្រូវផ្តល់សេវារដ្ឋបាល សៀវភៅស្នាក់នៅ អត្តសញ្ញាញប័ណ្ណសញ្ញ្ជាតិខ្មែរ និងសេវាផ្សេងៗឲ្យបានទាន់ពេលវេលា។ ត្រូវគ្រប់គ្រងនិងចុះបញ្ជីរាល់ការស្នាក់នៅអចិន្ត្រៃយ៍របស់ជនបរទេស ដែលមកធ្វើការងារ ឬមកធ្វើអាជីវកម្មតាមមូលដ្ឋាន។ ចំពោះនគរបាលការពារព្រំដែន ត្រូវគ្រប់គ្រងសភាពការណ៍ព្រំដែន ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរពាក់ពន្ធ័ ត្រូវទប់ស្កាត់បទល្មើសទំនិញគេចពន្ធ បទល្មើសឆ្លងដែនខុសច្បាប់៕ ឧត្តមសេនីយ៍ទោស្នងការថ្លែងបែបនេះនៅក្មុង កិច្ចដឹកនាំប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២២ (គិតពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដល់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២)និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ លោកអធិការក្រុង-ស្រុកទាំង៩ […]

ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរក្រុងប៉ោយប៉ែតនិងកងកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់

ក្រុងប៉ោយប៉ែត ៖ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះបានដឹកនាំក្រុមការងារ កងកម្លាំងចម្រុះ អាជ្ញាធរសង្កាត់ប៉ោយប៉ែត និងសង្កាត់អូរជ្រៅ អង្គភាពភូមិប្រជាការពារភូមិ ចុះរៀបចំសណ្តាប់ធ្នាប់ និងជូនដំណឹងឱ្យរុះរើ បញ្ឈប់ការតាំងលក់លើចំណីផ្លូវ និងកាត់សំយ៉ាបលយចូលមកផ្លូវនៅចំណុចជុំវិញផ្សារត្រី ប៉ោយប៉ែត ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានដាក់តាំងលក់លើផ្លូវ ចិញ្ចើមផ្លូវ និងកាត់សំយ៉ាបលយចូលមកចំណីផ្លូវសូមចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយ និងសូមឱ្យមានការស្វ័យរុះរើស្ម័គ្រចិត្តដោយខ្លួនឯង ។ រដ្ឋបាលក្រុងនឹងទុកឱសានវាទរយៈពេល០៩ថ្ងៃ ក្នុងការរុះរើចាប់ពីថ្ងៃចុះណែនាំជូនដំណឹងនេះតទៅ ដោយផុតរយៈពេលកំណត់រដ្ឋបាលក្រុងនឹងចុះរុះរើ និងមិនទទួលខុសត្រូវលើការខូចខាតឡើយ។ លោកអភិបាលបញ្ជាក់ថា ដើម្បីបរិស្ថាន ទីក្រុងស្អាត និងមានរបៀបរៀបរយគឺត្រូវការចូលរួម និងផ្តើមចេញពីបងប្អូនទាំងអស់គ្នា។

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចស្រាវជ្រាវករណីជួញដូរកម្លាំងពលកម្ម នៅព្រះសីហនុ ឈានដល់ឃាត់ខ្លួនមនុស្ស ១១នាក់ និងដកហូតអាវុធមួយចំនួន

ភ្នំពេញ:នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ នាយឧត្តមសនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា បន្ទាប់ពីស្រាវជ្រាវលើករណីជួញដូរកម្លាំងពលកម្មមួយ នៅខេត្តព្រះសីហនុ សមត្ថកិច្ចរកឃើញអាវុធវែងខ្លីមួយចំនួន និងឃាត់ខ្លួនជនពាក់ព័ន្ធសរុប១១នាក់។ ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរកម្លាំងពលកម្ម បានធ្វើឡើងតាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីមានបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា មាននារីម្នាក់ត្រូវបានក្រុមជនសង្ស័យចាប់បង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុនមួយកន្លែង នៅក្នុងខេត្តព្រះសីហនុ។ ប្រតិបត្តិការថ្ងៃដំបូងនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៥នាក់ ដែលជាជនជាតិចិន និងបានរំដោះនារីរងគ្រោះម្នាក់ដែលជាជនជាតិម៉ាឡេស៊ី។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីស្រាវជ្រាវ ក្នុងកិច្ចប្រតិបត្តិការបន្តនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យសរុប ០៨នាក់ ក្នុងនោះកម្លាំងសមត្ថកិច្ចដកហូតបាន អាវុធខ្លី ម៉ាក ZORAKI ចំនួន០១ដើម។ បន្តមកទៀត រហូតដល់យប់រំលងអាធ្រាត្រវេលាម៉ោង ០១៖៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២កម្លាំងបានធ្វើការស្រាវជ្រាវបង្ក្រាបបាន ជនសង្ស័យជួញដូរអាវុធមួយដើមនោះ រហូតបន្តឈានទៅឃាត់ខ្លួនជនសង្ស័យ ០៣នាក់ទៀត […]

ព័ត៌មានសន្តិសុខសង្គម

សត្វគោថៃ ១ក្បាលដើររកស្មៅស៊ី ជាន់មីនតោនផ្ទុះដាច់សាច់ជាបំណែក

  បន្ទាយមានជ័យ : ប្រភពពី វរសេនាតូចការពារព្រំដែន៩១១ បានឱ្យដឹងថា មានសត្វគោរបស់ថៃ១ក្បាលក្នុងចំណោមសត្វគោ១ហ្វូងបានដើរស៊ីស្មៅឆ្លងដែនចូលមកក្នុងទឹកដីខ្មែរក្នុងព្រៃចំការមីនហើយបានជាន់មីនតោនបណ្តាលឱ្យផ្ទុះងាប់ដាច់សាច់ជាច្រើនបំណែកគួរឱ្យអាសូរជាពន់ពេក។ ប្រភពបន្តថា សត្វគោ០១ក្បាលដែលផ្ទុះខ្ទេចខ្លួន ត្រង់និយាមកា WGS84 257546-1531184 មុខភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ទល់មុខភូមិណងយ៉ាកែវ ឃុំឃោគស៊ូង ស្រុកឃោគស៊ូង(ខាងប្រទេសថៃ)។ រីឯគោផ្សេងទៀតជាហ្វូង ជាមួយគ្នាបានផ្អើលរត់ចេញក្រៅចំការមីនអស់។ ចំពោះម្ចាស់គោ និង កម្លាំងវរសេនាតូច មិនអាចចូលដល់ចំណុចនោះឡើយ ព្រោះកន្លែងនោះជាតំបន់ចំការមីន រ៉បបន្ទាត់ព្រំដែនកម្ពុជា- ថៃ លាន់លឺសម្លេងផ្ទុះ ភ្ញាក់ផ្អើល នៅវេលាម៉ោង ១៣: ៥០នាទី ថ្ងៃទី ២៥សីហា ឆ្នាំ២០២២ ត្រង់និយាមកាWGS84257546-1531184-ព្រំដែនកម្ពុជា- ថៃ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។