បាត់ដំបង៖ ជនសង្ស័យបែកថ្នាំម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ឃាត់ខ្លួនភ្លាមៗក្រោយរូបគេបានធ្វើសកម្មភាពដោយយកកាំបិតខ្វែវកា.ប់ប្រហារទៅលើស្ត្រីម្នាក់បណ្តាលអោយស្លា.ប់យ៉ាងអាណោចអាធម។
ជនសង្ស័យមានឈ្មោះ ចេង ចិត្ត ហៅចូច ភេទប្រុស អាយុ ៤១ឆ្នាំ ដែលជនសង្ស័យនៅវេលាម៉ោង ១៤និង៥០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិស្វាយស ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង រូបគេបានធ្វើសកម្មភាពដោយយកកាំបិតខ្វែងកាប់ទៅលើជនរងគ្រោះ ឈ្មោះ ឡុង ស៊ីយ៉ុត ភេទស្រី អាយុ ៦៦ឆ្នាំ ជាច្រើនកាំបិតបណ្ដាលអោយស្លា.ប់នៅនឹងកន្លែង។
សមត្ថកិច្ចបានបញ្ជាក់ថា (ជនសង្ស័យជាមនុស្សបែកថ្នាំ) ហើយក្រោយពីឃាត់ខ្លួនបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរធ្វើកំណត់ហេតុដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕