បើកបរលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតទៅបុកគ្នាយ៉ាងពេញទំហឹង ខេត្តបន្ទាយមានជ័យ÷ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបុកគ្នាបណ្ដាកឲកូនក្មេងម្នាក់រងរបួសស្រាលខណៈកំពុងជិះរថយន្តជាមួយគ្រួសាររថយន្តម៉ាក Camry ៩៣ ពាក់ស្លាកលេខ ភ្នំពេញ2F -08 14 មួយគ្រឿងបានបើកបរបុកគ្នាយ៉ាងពេញទំហឹងនៅលើដងផ្លូវជាតិលេខ៦A កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៨ នឹង១៤ នាទីយប់នៅត្រង់ចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភណ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យហើយបានបើកបរបុកជាមួយរថយន្តម៉ាកប្រូសពណ៌ត្រីឆ្លងស្លាកលេខភ្នំពេញ1-T0 187 រងការខូចខាតខាងមុខជាដំណំចំណែក អ្នកបើកបររថយន្ត ម៉ាកCamryពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2F – 08 14 រងការខូចខាតផ្នែកខាងមុខទាំងស្រុងលោកបានបញ្ជាក់ថា រថយន្ត និងរថយន្តនេះបានជិះបញ្ច្រាស់ទិសគ្នាខាងម្ចាស់រថយន្ត camry បើកបរពីកើតទៅលិច ក៏ត្រូវរថយន្តយន្តម៉ាកប្រូសរេចង្កូតមកបុកតែម្តង ក្រោយពេលកើតហេតុ មន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានចុះវាស់វែង និងបាននាំយករថយន្ត និងយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសេរីសុភ័ណ្ឌ ខេត្តមន្ទាយមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយជាក្រោយ៕ អត្ថបទដោយ ហុីង ចាន់ថន រាយការណ៍ ពីក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ នៅពេលរាត្រី
Month: August 2021
ទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង
ទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក លាង វាសនា ប្រធាន សសយក.ក្រុងបាត់ដំបង បានដឹកនាំប្រជុំ ប្រគល់ភារកិច្ចជូនប្អូនៗ សសយក.ក្រុងបាត់ដំបង ចំនួន ២២នាក់ ដែលស្ម័គ្រចិត្តចុះផ្សព្វផ្សាយ ចែកម៉ាស់ ខិតប័ណ្ណ វិធានការការពារទប់ស្កាត់ជម្ងឺកូវីដ-១៩ តាមផ្សារធំៗក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ដោយសហការជាមួយរដ្ឋបាលក្រុងបាត់ដំបង, អធិការដ្ឋាននគរបាលក្រុង និងគណៈកម្មការផ្សារពាក់ព័ន្ធ ដើម្បីជាការរួមចំណែកជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរសុខាភិបាលខេត្ត គោលបំណងដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ (Delta) ក្នុងមូលដ្ឋានទាំង៦២ភូមិ ១០សង្កាត់ ក្នុងក្រុងបាត់ដំបង ។ នាថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ។
កម្ពុជាស្នើភាគីថៃ ជួយព្យាបាលពលករកម្ពុជាដែលឆ្លងជំងឺកូវីដ-១៩ ក្នុងរយ:ពេលកំពុងស្វែងរកការងារធ្វើនៅប្រទេសថៃ
កម្ពុជាស្នើភាគីថៃ ជួយព្យាបាលពលករកម្ពុជាដែលឆ្លងជំងឺកូវីដ-១៩ ក្នុងរយ:ពេលកំពុងស្វែងរកការងារធ្វើនៅប្រទេសថៃ កាស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍសម្ព័ន្ធមេត្រីភាព កម្ពុជា-ថៃ តាមប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង(VTC) នៅទីបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ប្រធានក្រុមការងារលេខា និងមន្ត្រីរាជការ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ជួបប្រជុំពិភាក្សា ជាមួយភាគីថៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ក្រៃភព ឆៃយ៉ាក់ផាន់ នាយសេនាធិការកងទ័ពភូមិភាគទី១ ក្រុមលេខា និងមន្ត្រីរាជការ ខេត្តស្រះកែវ ប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍសម្ព័ន្ធមេត្រីភាពកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ ជាមួយកងទ័ពភូមិភាគទី១ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (VTC) ។ ក្នុងកិច្ចប្រជុំអភិវឌ្ឍសម្ព័ន្ធមេត្រីភាព និងពិភាក្សាការងាររាជការ រវាងកងទ័ពភូមិភាគទី១ ជាមួយយោធភូមិភាគទី៥ នាព្រឹកនេះគឺបានលើកបញ្ហាចំនួន ៤ខ្លឹមសារ យកមកពិភាក្សា ខ្លឹមសារទី១ ការការពារ និងទប់ស្កាត់ពលករឆ្លងដែន និងការរៀបចំការងារសំរាប់ពលករ ខ្លឹមសារទី២ បញ្ហាគ្រឿងញៀន ខ្លឹមសារទី៣ បញ្ហាផ្ទុះជំងឺក្នុងស្ថានការណ៍បច្ចុប្បន្ន ខ្លឹមសារទី៤ បញ្ហាល្បែងភ្នាល់តាមអនឡាញ។ […]
#ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង
#ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង —————————— ✍️នៅថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២១ វេលាម៉ោង១៦:០០ នាទី នៅចំណុចក្រុមទី១២ ស្ថិតក្នុងភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ព្រមទាំងណែនាំពីលោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរងទទួលផែនការងារនគរបាលយុត្តិធម៍ ,លោកអនុសេនីយ៍ឯក ចេង សាវុត្ថា នាយផ្នែកយុត្តិធម៍ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងប៉ុស្តិ៍ជ្រៃ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ចុះបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (គាស់ដំបូលជង្រុកស្រូវ ) មួយកើតឡើង បង្កដោយជនសង្ស័យចំនួន០២នាក់ និងឃាត់ខ្លួនបានចំនួន០១នាក់ ឈ្មោះ សូ សំណាង ភេទប្រុសអាយុ៣៥ ឆ្នាំរស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល និងបក្សពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណគេចខ្លួន បានយកពូថៅធ្វើសកម្មភាពគាស់ស័ង្កសីដំបូលជង្រុកស្រូវលួចយកទ្រព្យសម្បត្តិ […]
បន្លំជាសមត្ថកិច្ចដាក់កុងត្រូលជជុះទារលុយពលរដ្
បន្លំជាសមត្ថកិច្ចដាក់កុងត្រូលជជុះទារលុយពលរដ្ឋ ត្រូវអាវុធហត្ថរាជធានីភ្នំពេញចាប់បញ្ជូនទៅគុក! នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ក្លែងបន្លំជាសមត្ថកិច្ចដាក់កុងត្រូជជុះឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ ដើម្បីសំឡុតគំរាមកំហែងទារប្រាក់។ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោបានជិះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនក៏ប្រទះឃើញមានករណីនេះកើតមានពិតប្រាកដមែន ភ្លាមនោះកម្លាំងល្បាតធ្វើការបង្ក្រាបបានជាក់ស្តែង នៅចំណុចមុខការដ្ឋានផ្ទះល្វែង ផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង១២៖៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ រថយន្តម៉ាកហ្វតចង្កូតស្តាំមួយគ្រឿង ពណ៌ទឹកសមុទ្រ រួមនឹងកោនចរាចរណ៍០៦ដើម។ ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀត ពិតជាបានឃាត់រថយន្តហ៊ីយ៉ានដាយដឹកបន្លែមួយគ្រឿង ដោយខ្លួនអះអាងប្រាប់តៃកុងឡានថាខ្លួនជា សមត្ថកិច្ច និងបានគំរាមកំហែងទារប្រាក់ពីតៃកុងឡាន ពិតប្រាកដមែន។
សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យម្ចាស់យានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ធ
សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យម្ចាស់យានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ, ខ.ម និង ន.ប មកបង់ពន្ធនាំចូល និងពន្ធផ្លូវប្រចាំឆ្នាំតាមច្បាប់ (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចយល់ព្រម លើសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណត់ឲ្យយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កួតឆ្វេង និងពុំមានចុះបញ្ជីទ្រព្យរបស់រដ្ឋ ត្រូវបង់ពន្ធលើមធ្យោយបាយ ដឹកជញ្ជូនប្រចាំឆ្នាំ និងបង់ពន្ធនាំចូលតាមច្បាប់ជាធរមាន។ នេះបើតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មានយើង ទទួលបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ។ លិខិតរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្នើសុំការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចចារយល់ព្រម លើការស្នើទាំង៥ចំណុចរួមមាន៖ ១៖ ចំពោះយានយន្តឯកជន ក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កួតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋ របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុគ្រោះតែមួយលើកចុងក្រោយ ដោយបន្តអនុញ្ញាឲ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ […]
បុកគេហើយបើករត់ គេស្ទាក់ជាប់ ប្រើពាក្យថា អញបុកមួយ អញសងមួយ អញបុកពីរអញសងពីរ
បុកគេហើយបើករត់ គេស្ទាក់ជាប់ ប្រើពាក្យថា អញបុកមួយ អញសងមួយ អញបុកពីរអញសងពីរ គាត់អាងទឹកលុយច្រើន ហើយមើលទៅឬអាងខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ? នៅព្រះសីហនុ (ថ្ងៃទី 23 August 2021 ម៉ោង 1:50 pm) ព្រះសីហនុ ៖ នៅ យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដម៉ាកឡិចស៊ីសពាក់ផ្លាកលេខខេមរភូមិន្ទ 01 2-6945 បានបុកម៉ូតូមួយគ្រឿងម៉ាហុងដា ពណ៌ខ្មៅពុំមានផ្លាកលេខ ដែលនៅបណ្ដោយផ្លូវឯករាជ បត់កែងឡើងទៅបេនឡាន មហោស្របចាស់ ទល់មុខស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ស្ថិតក្នុងភូមិ ២ សង្កាត់លេខ២ ក្រុង / ខេត្តព្រះសីហនុ ។ មុនកើតហេតុ គេបានឃើញរថយន្ដទំនើបម៉ាកឡិចស៊ីសមួយគ្រឿង ពាក់ផ្លាកលេខខេមរភូមិន្ទ បើកតាមបណ្ដោយផ្លូវឯករាជ មកដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកហុងដាពណ៌ខ្មៅ បានបើកចុះពីផ្លូវបេនឡានមហោស្របចាស់ ឌុបគ្នាពីរនាក់ជិះក្រោយជាស្រ្តី បង្កឲ្យមានរបួសនិងខូចខាតម៉ូតូ មិនបានចុះមើលភ្លាមៗនោះ ក៏ព្យាយាមបើករថយន្ដរត់គេច បុគ្គលិកដឹកជញ្ជូនដេញតាមហៅឲ្យមកជួយ ចេញសងការខូចខាត ពេលស្ទាក់គាត់ជាប់ បែរជាគាត់ជេរប្រមាថគេឯង […]
ឯកឧត្តម សេង ឈួន និងឯកឧត្តម ងួន រតនៈ អញ្ជើញជាគណៈអធិបតីក្នុង
ឯកឧត្តម សេង ឈួន និងឯកឧត្តម ងួន រតនៈ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកដំណើរការស្ថានីយ៍ថ្លឹងរថយន្តអចល័តបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ និងធ្វើការប្រកាសតែងតាំងក្រុមការងារទទួលខុសត្រូវនៃស្ថានីយ៍ពុកឆ្មា នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកដំណើរការស្ថានីយ៍ថ្លឹងរថយន្តអចល័តបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ និងធ្វើការប្រកាសតែងតាំងក្រុមការងារទទួលខុសត្រូវស្ថានីយ៍ពុកឆ្មា ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ២៨១+៥០០ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្តការងារនេះប្រកបដោយតម្លាភាព ជាក់ស្ដែងក្រុមការងារនៃស្ថានីយ៍ថ្លឹងយានយន្តនេះ ត្រូវតែមានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់ ត្រូវអនុវត្តទៅតាមច្បាប់ដែលបានកំណត់ ដោយមិនត្រូវគិតថាជាសាច់ញាតិ ក្រុមបក្សពួក ឬអ្នកធ្លាប់ស្គាល់ឡើយ ជារួមគឺគ្មានការលើកលែងឡើយដល់អ្នកដែលប្រព្រឹត្តខុសច្បាប់ដែលបានកំណត់ […]
#បែកធ្លាយគំនរឈើមួយកន្លែងដែលស្ថិតនៅចំកណ្តាលក្រុងសៀមរាប
#បែកធ្លាយគំនរឈើមួយកន្លែងដែលស្ថិតនៅចំកណ្តាលក្រុងសៀមរាបត្រូវបានអ្នកសារព័ត៌មានប្រទះឃើញ..! ក្រុងសៀមរាបនៅថ្ងៃទី ២៣ ខែសីហាឆ្នាំ២០២១មានគំនរឈើមួយកន្លែងត្រូវអ្នកសារព័ត៌មានប្រទះឃើញដែលស្ថិតនៅក្នុងដីឡូត៍ដែលលោកចាន់ណាសម្រាប់ចតរថយន្ត ភូមិខ្នារចាស់សង្កាត់ជ្រាវក្រុងសៀមរាប នៅជាប់របងការាសលោកចាន់ណាកែច្នៃតទ្រុងឡានតែម្តង។ ខណៈពេលនោះដែរអ្នកសារព័ត៌មានបានទាក់ទងទៅលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប( លោកម៉ុងប៊ុនលីម) នៅម៉ោង ៩:00ព្រឹករហូតដល់ម៉ោងជាង១១បានឃើញកំលាំងជំនាញមកដល់ តែមុនកំលាំងមកដល់បុរសម្នាក់អះអាងថាខ្លួនជាម្ចាស់ឈើតែគ្មានវិក័យបត្រក្រដាសស្នាមអ្វីទេ។ ថាខ្លួនដឹកជញ្ជូនមកពីស្រុកស្វាយលើសម្រាប់ធ្វើផ្ទះ តែករណីនេះដូចជាមិនប្រក្រតីសោះមុននឹងជំនាញមកដល់បុរសរូបនោះនិងក្រុមគ្រួសារពពាក់ពពូនឲ្យថៅកុងបើករថយន្តរតគេចនិងសរសេរក្រដាសដេរប៉ូរបស់ឈើនិងP.Cស្នាមទឹកប៊ិចថ្មីៗហ៊ុចមកជំនាញហើយជំនាញក៏បានប្រាប់ទៅអ្នកសារព័ត៌មានថាថតបានតែហាម ឡាយព្រោះឈើគេមានវិក្កយបត្រដេប៉ូសុផានីដែលស្ថិតនោះស្រុកស្វាយលើខេត្តសៀមរាប របៀបខ្សឹបខ្សៀវដាក់គ្នា.ដូចជាគួរឲសង្ស័យមុនឆ្លើយថាពុំមានក្រដាសស្នាមអ្វីទេតែក្រោយពីសរសេរវិក័យបត្ររួចហើយហ៊ុចឲជំនាញឆ្លើយថាមាន។ហើយឈើនេះមានប្រមាណជាង ៤ម៉ែត្រគូប ប្រភេទជាក្តានិងប្រភេទជាឈើតាប់ដុំៗ។ ក្រោយមកជំនាញរដ្ឋបាលព្រៃឈើភូមព្រះដាក់ស្រុកបន្ទាយស្រី( លោកឡុង សុខានិង លោក លី សុផាត) បានចុះមកអនុវត្តដល់ទីតាំងស្តុកឈើហើយប្រាប់អ្នកសារព័ត៌មានយើងថា យកទៅសិនចាំដោះស្រាយនិងស៊ើបអង្កេតនៅពេលក្រោយ។ ដូចការរៀបរាប់ខាងលើសូមបងប្អូនអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋរងចាំមើលតើជំនាញចាត់ការដោយនីតិវិធីបែបណាដែរ៕ លទ្ធផលចុងក្រោយអង្គភាពយើងខ្ញុំនឹងផ្សាយបន្តទៀត..!
ស្តេចប្រដាល់ហ្វីលីពីន “ខ្ញុំសុំទោស ដល់អ្នកទស្សនាលើពិភពលោក
ស្តេចប្រដាល់ហ្វីលីពីន “ខ្ញុំសុំទោស ដល់អ្នកទស្សនាលើពិភពលោក ដែលមិនអាចយកជ័យជម្នះបាន ប៉ុន្តែខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ============= ក្រោយការចាញ់កីឡាកប្រដាល់ YORDENIS UGAS ដោយពិន្ទុកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ ម្សិលមិញ លោក MANNY PACQUIAO បានសរសេរក្នុងហ្វេសប៊ុកផ្លូវការថា ខ្ញុំចង់អរគុណព្រះដែលប្រទានកម្លាំងដល់ខ្ញុំក្នុងការប្រយុទ្ធ។ ខ្ញុំអរគុណគ្រួសារខ្ញុំដែលតែងតែឈរក្បែរខ្ញុំ។ ខ្ញុំសូមជូនពរអ៊ូហ្គាសនិងក្រុមរបស់គាត់។ ថ្វីត្បិតតែខ្ញុំសង្ឃឹមថានឹងទទួលបានលទ្ធផលផ្សេងប៉ុន្តែខ្ញុំសូមជូនពរឱ្យគាត់ជួបតែសំណាងល្អ។ សូមអរគុណដល់អ្នកគាំទ្រទូទាំងពិភពលោកដែលបានទស្សនា។ សូមអរគុណដល់ជនជាតិហ្វីលីពីនទាំងអស់ដែលតែងតែគាំទ្រខ្ញុំ។ ខ្ញុំមានមោទនភាពណាស់ដែលបានធ្វើជាតំណាងប្រទេសរបស់ខ្ញុំ។ ខ្ញុំសុំទោសដែលខ្ញុំមិនអាចផ្តល់ជ័យជម្នះបាន ប៉ុន្តែខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ ខ្ញុំសូមអរគុណ! សូមព្រះប្រទានពរដល់អ្នកគ្រប់គ្នា! @ដោយ លោក អ៊ន អឿម