ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះ និងកីឡា ព័ត៌មានសុខភាព និងសម្រស់

ទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង

ទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក លាង វាសនា ប្រធាន សសយក.ក្រុងបាត់ដំបង បានដឹកនាំប្រជុំ ប្រគល់ភារកិច្ចជូនប្អូនៗ សសយក.ក្រុងបាត់ដំបង ចំនួន ២២នាក់ ដែលស្ម័គ្រចិត្តចុះផ្សព្វផ្សាយ ចែកម៉ាស់ ខិតប័ណ្ណ វិធានការការពារទប់ស្កាត់ជម្ងឺកូវីដ-១៩ តាមផ្សារធំៗក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ដោយសហការជាមួយរដ្ឋបាលក្រុងបាត់ដំបង, អធិការដ្ឋាននគរបាលក្រុង និងគណៈកម្មការផ្សារពាក់ព័ន្ធ ដើម្បីជាការរួមចំណែកជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរសុខាភិបាលខេត្ត គោលបំណងដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ (Delta) ក្នុងមូលដ្ឋានទាំង៦២ភូមិ ១០សង្កាត់ ក្នុងក្រុងបាត់ដំបង ។
នាថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ។

kdn

Leave a Reply

Your email address will not be published.