បើកបរលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតទៅបុកគ្នាយ៉ាងពេញទំហឹង
ខេត្តបន្ទាយមានជ័យ÷ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបុកគ្នាបណ្ដាកឲកូនក្មេងម្នាក់រងរបួសស្រាលខណៈកំពុងជិះរថយន្តជាមួយគ្រួសាររថយន្តម៉ាក Camry ៩៣ ពាក់ស្លាកលេខ ភ្នំពេញ2F -08 14 មួយគ្រឿងបានបើកបរបុកគ្នាយ៉ាងពេញទំហឹងនៅលើដងផ្លូវជាតិលេខ៦A កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៨ នឹង១៤ នាទីយប់នៅត្រង់ចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យហើយបានបើកបរបុកជាមួយរថយន្តម៉ាកប្រូសពណ៌ត្រីឆ្លងស្លាកលេខភ្នំពេញ1-T0 187 រងការខូចខាតខាងមុខជាដំណំចំណែក អ្នកបើកបររថយន្ត ម៉ាកCamryពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2F – 08 14 រងការខូចខាតផ្នែកខាងមុខទាំងស្រុងលោកបានបញ្ជាក់ថា រថយន្ត និងរថយន្តនេះបានជិះបញ្ច្រាស់ទិសគ្នាខាងម្ចាស់រថយន្ត camry បើកបរពីកើតទៅលិច ក៏ត្រូវរថយន្តយន្តម៉ាកប្រូសរេចង្កូតមកបុកតែម្តង ក្រោយពេលកើតហេតុ មន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានចុះវាស់វែង និងបាននាំយករថយន្ត និងយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសេរីសុភ័ណ្ឌ ខេត្តមន្ទាយមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយជាក្រោយ៕
អត្ថបទដោយ ហុីង ចាន់ថន រាយការណ៍ ពីក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ នៅពេលរាត្រី