ព័ត៌មានជាតិ

រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប

  ភ្នំពេញ: ឯកឧត្តមឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នារសៀលថ្ងៃចន្ទ ០៩កើត ខែមេឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣បានដឹកនាំកិច្ចប្រជុំគណ:កម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេ សាបដោយមានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងក្រសួងស្ថាប័នពាក់ព័ន្ធព្រមទាំងអភិបាល និងអភិបាលរងនៃគណៈអភិបាលខេត្តទាំង៦ជុំវិញបឹងទន្លេសាប។ ក្នុងអង្គប្រជុំនេះឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់អំពីប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើសដោយបំបាត់បានទាំងស្រុងនូវបទល្មើសទ្រង់ទ្រាយធំហើយទទួលបានកំណើនផលជលផលមកវិញក្នុងរយៈពេលជិតមួយឆ្នាំកន្លងមក។ ជាបន្ត គណ:កម្មការបានសម្រេច៖ ១-បន្តយុទ្ធនាការប្រចាំការ និងល្បាតបង្ការបទល្មើសក្នុងបឹងទន្លេសាបបន្តទៀត ២-អនុវត្តការបង្ក្រាបដោយភាពឆ្លាតវៃ និងការទទួលខុសត្រូវខ្ពស់សំដៅរក្សាផលប្រយោជន៍យូរអង្វែងរបស់ប្រជាពលរដ្ឋយើង ៣-មេប៉ុស្តិ៍នគរបាលបន្តចលនា និងស្វែងរកដើម្បីដកហូតឧបករណ៍នេសាទខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ត្រី ទាំងក្តៅនិងត្រជាក់ រួមទាំងមងស្បៃមុងដែលបំផ្លាញដល់ការបន្តពូជរបស់ត្រី ៤- បង្កើតប្រព័ន្ធទូរស័ព្ទរហ័ស (Hotline) ក្នុងការជូនដំណឹងដើម្បីតាមដាន និងបង្រ្កាបបទល្មើសនេសាទ ៥-លើសពីនេះទៀតអាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្ដាខេត្តនីមួយៗនឹងបង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ជលផល និងកំណត់អត្តសញ្ញាណគ្រួសារក្រីក្រពិតប្រាកដដែលរំពឹងតែទៅលើការនេសាទ ដើម្បីរកមុខរបរផ្សេងដែលលើកកម្ពស់ជីវភាពពួកគាត់ជាងការនេសាទ។ ឯកឧត្តមសង្ឃឹមថា តាមរយៈការសហការនិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការ ធនធានជលផលធម្មជាតិក្នុងបឹងទន្លេសាបនឹងធានាបាននិរន្ដរភាព៕    

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពន្ធ​ប្រថាប់ត្រា

  ភ្នំពេញ:រាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែង​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​​កាន់កាប់​អចលនទ្រព្យ រវាង​ឪពុក-ម្តាយ​បង្កើត​និង​កូន​បង្កើត រវាង​ប្ដី​និងប្រពន្ធ និង​រវាង​យាយ-តា​បង្កើត​និង​ចៅ​បង្កើត។

ព័ត៌មានជាតិ

កសិករសម្រុកប្រមូលផល ខណ:ដំឡូងមីមានតម្លៃហក់ឡើងខ្ពស់

  ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ គេសង្កេតឃើញប្រជាកសិកររស់នៅក្នុងភូមិដីក្រហម ភូមិអូរប្រើស និងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បាននាំគ្នាកាប់ចិញ្ច្រាំមើមដំឡូងមី យ៉ាងមមារញឹក ដោយអ្នកខ្លះ ខ្នះខ្នែងប្រមូលផលពីចំការរបស់ខ្លួនដឹកយកទៅលក់ដូរនៅតាមស្តង់នីមួយៗក្នុងក្រុងប៉ៃលិនខណ:ដែលតម្លៃទីផ្សារឡើងខ្ពស់គួរឱ្យកត់សម្គាល់។ បើតាមការរៀរាប់ពីកសិករម្នាក់ ឈ្មោះ ដេត អាយុ៤៧ឆ្នាំ បានរៀបរាប់ឱ្យដឹងថា ៖ តម្លៃទីផ្សារមើមដំឡូងមីនាឆ្នាំ២០២៣នេះ មានការស្ទុះឡើងថ្លៃខ្ពស់គួរឱ្យកត់សម្គាល់ បើប្រៀបធៀបនិងឆ្នាំមុនៗ ដោយឈ្មួញទិញ១គីឡូក្រា មតម្លៃតែ១បាតកន្លះទៅ១,៨បាតមិនដល់២បាតផងប៉ុន្តែឆ្នាំ២០២៣នេះឈ្មួញទិញចាប់ពី៣.២បាត ទៅ៣.៣បាត(ប្រាក់ថៃ) ជាង៣០០រៀលជាដំឡូងមីស្រស់ ដែលធ្វើឱ្យពួកគាត់មានការសប្បាយរីករាយយ៉ាងខ្លាំងក្នុងការប្រមូលផល ទើបម្នាក់ៗ សម្រុកដឹកលក់ឱ្យឈ្មួញ ទិញយកទៅជួលកម្មករកាប់ចិញ្ច្រាំលក់បន្តទៀតផងដែរ។ លោកបានបន្តទៀតថា ចំណែកឯចំណិតដំឡូងមីស្ងួត ឈ្មួញទិញក្នុង១គីឡូក្រាមតម្លៃ៧.៧បាទ ទៅ៧.៨បាត(ប្រាក់ថៃ) ស្មើនឹងជាង៨០០រៀល ដែលតម្លៃនេះ ក៏មានការឡើងខ្ពស់ អាចឱ្យទទួលយកបានយ៉ាងពេញចិត្តផងដែរ។ លោកបញ្ជាក់ថា តម្លៃទីផ្សារដំឡូងមីឆ្នាំនេះ ពិតឡើងខ្ពស់គួរឱ្យចាប់រម្មណ៍ ពោលគឺខ្ពស់ជាងឆ្នាំមុនៗ។ ដូច្នេះហើយ ទើបធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន បានបោះបង់ការដាំដុះមុខរបរផ្សេងៗ ងាកបែរទៅដាំដំឡូងមីជំនួសវិញ ដោយការដាំដំណាំមួយនេះ ចាប់តាំងពីដាំរហូតដល់ប្រមូលផលគឺត្រឹមតែរយ:ពេល១០ខែទៅ១ឆ្នាំប៉ុណ្ណោះ។ បប្រជាពលរដ្ឋផ្សេងៗទៀតបានលើកឡើងថាបើសិនជាតម្លៃទីផ្សារដំឡូងមីនៅតែខ្ពស់ត្រដែតដដែលបែបនេះ ពួកគាត់ពិតជាមានសង្ឃឹមថា អាចនឹងរកថវិកាដើម្បីសងជំពាក់បំណុលធនាគាររួចរាល់នាពេលខាងមុខឆាប់ៗនេះផងដែរ៕ ដោយ […]

ព័ត៌មានជាតិ

សាលារៀនប៉ាងរលឹម អភិវឌ្ឍខ្លួន តាំងពីមានសិស្ស៣១នាក់ រហូតដល់មានជិត១០០០នាក់

  ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី២៥ មករា ២០២៣បើស្តាប់ប្រវត្តិអនុវិទ្យាល័យប៉ាងរលឹម ជាប់ផ្លូវជាតិលេខ៥៧ ក្នុងភូមិប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ពិតជាកំសត់ខ្លាំង លោកគ្រូអ្នកគ្រូ គណ:គ្រប់គ្រងសាលា មានប្រវត្តិតស៊ូមិនធម្មតា ខិតខំប្រឹងប្រែងជំនះរាល់ឧបសគ្គ ការលំបាកនានា ខណ:សាលាខ្វះអគារសិក្សា មានផ្ទៃដីតូចចង្អៀត បានអភិវឌ្ឍខ្លួនយ៉ាងប្រសើរ គឺពីជាង១០ឆ្នាំមុន មានសិស្សត្រឹម៣១នាក់។ មកដល់ឆ្នាំ២០២៣នេះ ប្រែខ្លួនមានសិស្សរហូតជិត១០០០នាក់ ទទួបានអគារស្កឹមស្កៃពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពស់៣ជាន់ ៣០បន្ទប់ ធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិនា នាក្បែរនេះ សប្បាយរីករាយយ៉ាងខ្លាំង។ លោក អន ប៊ុនធឿន នាយកអនុវិទ្យាល័យប៉ាងរលឹម បានឱ្យដឹងថា ៖ ដំបូងសាលារៀនប៉ាងរ លឹម ដំណើរការឆ្នាំ២០០៧-២០០៨ ដោយដីសាងសង់សាលានេះ ជាអំណោយសប្បុរសជន ព្រោះអ្នកភូមិជួបការលំបាកក្នុងការបញ្ជូនកូនចៅទៅរៀនឯក្រុងប៉ៃលិនឆ្ងាយ ចង់ឃើញសាលារៀនក្បែរផ្ទះកើតឡើង ទើបបរិច្ចាគដីម្នាក់បន្តិច មានប្រាំគ្រួសារទី១.លោក ទេព អេង ទី២.លោក ស៊ឹម អាង ទី៣.កែវ ឆក ទី៤.លោកស្រី អន ជាវ និងទី៥.លោក […]

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិនដឹកនាំក្រុមការងារចុះអ៊ុតផ្លូវខូចក្លាយជាជង្ហុកតូចធំមួយចំនួននៅក្បែររមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំយ៉ាត

ខេត្តប៉ៃលិន ៖ គេសង្កេតឃើញរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំចុះពិនិត្យមើលការសម្រួលផ្លូវ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបោសសម្អាតតាមដងផ្លូវ ដើម្បីរក្សាសោភ័ណភាពទីក្រុងស្អាត ទើបកាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្រោយម៉ោងរដ្ឋបាល លោកជំទាវ បាន ស្រីមុំ អភិបា លខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះធ្វើការអ៊ុតផ្លូវកៅស៊ូក្លាយជាសំបុកមាន់ និងជង្ហុកមួយចំនួន នៅតាមដងផ្លូវជាតិលខ៥៧ ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ចាប់ពីចំណុចរង្វង់មូលត្បូងទទឹម រហូតដល់វិមានឯករាជ្យខេត្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរ និងបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជាមួយគ្នានេះលោកជំទាវអភិបាលខេត្តប៉ៃលិន ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ត្រូវនាំគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋ ដែលដាក់នៅតាមដងផ្លូវ និងជួយថែទាំដើមឈើដែលខាងរដ្ឋបាលខេត្តខិតខំប្រឹងប្រែងដាំដុះទុកសំរាប់យើងទាំងអស់គ្នា ជាពិសេសក្មេងៗជំនាន់ក្រោយ និងត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនជានិច្ចផងដែរ។ លើសពីនេះ ភ្ញៀវទេសចរទាំងអស់ ដែលធ្វើដំណើរតាមរថយន្តមកពីតាមបណ្តាខេត្តនានា មុន នឹងទៅលេងតាមរមណីយដ្ឋាន បាននាំគ្នាកោតសរសើរការតុបតែងរបស់រដ្ឋបាលខេត្ត ដែលប្លែកភ្នែក ដោយមានផ្កាចម្រុះពណ៌គួរឱ្យចាប់អារម្មណ៍ផងដែរ៕ ដោយ ៖ នាក់ ង៉យ

ព័ត៌មានជាតិ

លោកជំទាវអភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដើម្បីទទួលភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំចិនវៀតណាមខាងមុខ

  ខេត្តប៉ៃលិន ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ក្រុមការងារ បានអញ្ជើញចុះពិនិត្យមើល ការរៀបចំតុបតែងកែលម្អ សោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវហៅអូរតាវ៉ៅ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខឆាប់ៗនេះ។ លោកជំទាវអភិបាលខេត្តប៉ៃលិន ក៍សុំឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមិនធ្លាប់មកលេងនៅតាមរមណីយដ្ឋានក្នុងខេត្តប៉ៃលិន អាចនាំគ្នាមកទស្សនានាពេលខាងមុខនៃថ្ងៃបុណ្យចូលឆ្នាំចិនវៀតណាម។ លោកជំទាវ ក៍សូមថ្លែងអំណរគុណជាមុន ហើយសង្ឃឹមថា នឹងចូលមកលំហែកម្សាន្តក្នុងខេត្តប៉ៃលិនយ៉ាងសប្បាយរីករាយ។ លោកជំទាវអភិបាលខេត្តក៍សុំឱ្យភ្ញៀវទេសចរក្នុងខេត្ត និងក្រៅខេត្តចូលរួមសម្អាតអនាម័យបរិស្ថានឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យខេត្តប៉ៃលិនកាន់តែមានភាពស្រស់ស្អាតផងដែរ៕ ដោយ ៖ នាក់ ង៉យ

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិនថ្លែងអំណរគុណដល់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី លីមីធីត ដែលផ្តល់អំណោយភេសជ្ជៈចំនួន ១០០០កេស

  ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញទទួលអំណោយភេសជ្ជៈគ្រុឌ ចំនួន១០០០កេស ពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី លីមីធីត (Vattanac Brewery Limited)។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ៖ ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ជាក្រុមហ៊ុន ដែលវិនិយោគដោយជនជាតិខ្មែរ ១០០%  និងជាក្រុមហ៊ុនដែលបានកៀងគរទុនវិនិយោគក្នុងអំឡុងពេលដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ-១៩ដោយមិនមានការរាថយ ហើយសម្រេចបាននូវការសាងសង់ និងរៀបចំដំណើរការបានយ៉ាងឆាប់រហ័ស។ នេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការជឿជាក់លើប្រសិទ្ធភាព នៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវសុខសន្តិភាព និងស្ថេរិភាពនយោបាយ ។ លោកជំទាវអភិបាលខេត្ត តំណាងឱ្យរដ្ឋបាលខេត្ត និង ប្រជាជននៅខេត្តប៉ៃលិនទាំងមូលសូមថ្លែងអំណរគុណ នូវទឹកចិត្ដដ៏ស្មោះត្រង់របស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី លីមីធីត (Vattanac Brewery Limited) […]

ព័ត៌មានជាតិ

ឯកឧត្តម កែវ រតន: ជួបសំណេះសំណាលសួរសុខទុក្ខដល់នាយ ពលទាហាន នាយពលនគរបាល នៅទីបញ្ជាការវរសេនាតូចលេខ៤២២សមរភូមិមុខទិសប្រាសាទតាមាន់

  ឧត្តរមានជ័យ:ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខសម្ព័ន្ធមេត្រីភាពរបស់រដ្ធមន្ត្រីប្រតិភូអមនាយករដ្ធមន្ត្រី ដល់កងទ័ព នគរបាលនៅសមរភូមិមុខទិសប្រាសាទតាមាន់ ក្រោមអធិបតីភាពឯកឧត្តម កែវ រតន: រដ្ធមន្ត្រី ប្រតិភូអមនាយករដ្ធមន្ត្រី ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាលសួរសុខទុក្ខដល់នាយ ពលទាហាន នាយពលនគរបាល ស្តិតនៅត្រង់ចំណុចបរិវេណទីបញ្ជាការវរសេនាតូច៤២២សមរភូមិមុខទិសប្រាសាទតាមាន់  ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២៣នេះ។ ជាមួយគ្នានេះដែរឯកឧត្តម ឧត្តមសេនីយ៏ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានមានប្រសាសន៏បញ្ជាក់ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២៣ក្នុងអង្គពិធីនេះថា ស្ថិតក្នុងការបំពេញភារកិច្ច ជូនជាតិមាតុភូមិគឺពិតជាបានផ្តល់នូវកិត្តិយស ក្នុងការរិតចំណងសាមគ្គីភាព សម្ព័ន្ធមេត្រីភាព ក្នុងន័យជួយកសាងពង្រឹង ពង្រីកកងកម្លាំងប្រដាប់អាវុធឲ្យមានគុណភាពបន្ថែមទៀត  តាមរយះការហាត់ហ្វឹកហ្វឺន បំប៉នជំនាញឯកទេសផ្សេងៗ ដោយម្ចាស់ការខ្លួនឯងផង និងមានប្រសិទ្ធិភាពខ្ពស់ ដើម្បីធានាការពារ នូវបូរណភាពទឹកដី ពិសេសការពារខ្សែបន្ទាត់ព្រំដែនដែលទាហានយើងឈរជើងជាក់ស្តែងតែម្តង ជាងនេះទៅទៀតត្រូវដឹងគុណស្ថាបនិក មគ្គុទ្ទេសឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ធាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ មួយវិញទៀតត្រូវមានការប្រុងប្រយ័ត្នឲ្យបានមត់ចត់នូវការងារស្នូលដើម្បីបង្កើនការងារទំនាក់ទំនងល្អរវាងទ្វេភាគីទាំងសងខាងនៃកម្លាំងយោធាថៃដែលមានទីតាំងជាប់គ្នានឹងខ្សែបន្ទាត់ព្រំដែនដែលយើងឈរជើងផងដែរ។ ថ្លែងនៅក្នុងឪកាសនោះដែរ ឯកឧត្តម កែវ រតន: រដ្ធមន្ត្រី ប្រតិភូអមនាយករដ្ធមន្ត្រី ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ក៏បានមានប្រសាសន៏ផ្តាំផ្ញើរសួរសុខទុក្ខពីមន្ត្រីអគ្គិសនីកម្ពុជាទាំងអស់គ្នាទៅដល់បងប្អូនកងទ័ពគ្រប់រូបតំណាងដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេច អគ្គសេនាបតី តេជោ ហ៊ុន សែននាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត […]

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យប្រតិភូយោធាថៃ ខេត្តចាន់បុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ 

  ប៉ៃលិន៖ នៅសាលាខេត្ត ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យប្រតិភូយោធាថៃ ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ ម៉ៃទ្រី ប៊ុតប៊ូរី (Mr. Maitree Butburi) មេបញ្ជាការសឹករងខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំង២ (ប៉ៃលិន+ចាន់បុរី) ។  លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសសើរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងយោធាថៃ ខេត្តចាន់បុរី ដែលកន្លងមកបានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំង២ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់ហើយជាក់ស្តែងនាពេលកន្លងមកបើទោះបីនៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៍សកម្មភាពការទំនាក់ទំនង និងកិច្ចសហការនានា រវាងខេត្តទាំងពីរ នៅតែមានដំណើរការធម្មតា ។  លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ «ប្រទេសយើងទាំង២ មានយន្ដការកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ដូចជាគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ដែលមានរដ្ឋមន្រ្តីការពារជាតិទាំង ២ ជាប្រធាន និងគណៈកម្មាធិការកំណត់ព្រំដែនកម្ពុជា-ថៃ(JBC) […]

ព័ត៌មានសន្តិសុខសង្គម

ហួសចិត្ត! បើកបរមិនគិត ឆ្លងកាត់ផ្លូវរថភ្លើងមានសញ្ញាបញ្ជាឱ្យឈប់មិនឈប់ត្រូវរថភ្លើងបុកខ្ទេច

  បាត់ដំបង:នៅមុននេះបន្តិចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណី​ រវាងរថយន្តដឹកថ្មបើកបរមិនប្រយ័ត្នខណ:ពេលមកដល់ផ្លូវរថភ្លើងឆ្លងកាត់ហើយមិនបង្អង់ឈប់ប្រឹងឆ្លងកាត់ត្រូវរថភ្លើងមកទាន់បុកចំពេញទំហឹងក្រលាប់តាប់ទីងរថយន្តផ្ងារជើង មិនដឹងអ្នកបើកបរ រថយន្តស្លាប់ឬរស់ទេ។ រីឯរថភ្លើងក៏ទៅមុខលែងរួចដែរ បណ្តាលឱ្យធ្លាក់សុីតេនប្រងចេញពីផ្លូវ ធ្លាយប្រេងហូរចេញ។ ហេតុការណ៍នេះបានកេីតឡេីងនៅ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង(នៅផ្លូវហាយវេ​  បាហាយ)ជាយក្រុងបាត់ដំបង។