ព័ត៌មានជាតិ

សន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នៅសាលប្រជុំនៃមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យ

  ខេត្តឧត្តរមានជ័យ:កាលពីព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២៤នេះមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យបានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នៅក្នុងបរិវេណសាលប្រជុំនៃមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យ ក្នុងនោះក៏មានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃគង់នៅវត្តទូទាំងខេត្តចំនួន៩៨វត្ត នឹងប្រជាពុទ្ធិបរិស័ទប្រមាណជាបីរយជាងអង្គនាក់ ព្រមទាំងលោក លោកស្រីមន្ត្រីរាជ្យការមកពីតាមបណ្តាអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ទៀត។ លោកឆឹម តឿ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យបានលើកឡើងថា ជួសមុខឱ្យមន្ទីរធម្មការនិងសាសនា និងសាលាគណ:ខេត្តទាំងពីគណ: សូមប្រគេននិងជម្រាបជូនសម្តេច ព្រះអធិបតី និងអង្គពិធីទាំងមូល ព្រះមេត្តា និងមេត្តាជ្រាបថា អនុសំវច្ឆរៈមហាសន្និបាត តែងតែប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានកិច្ច សហការរវាងមន្ទីរធម្មការ និងសាលាគណ:ខេត្តទាំងពីរគណ:។ ឯកឧត្តមសង់ រីហា អភិបាលរងខេត្តឧត្តរមានជ័យបានមានប្រសាសន៏ថា ការអនុវត្តសង្ឃប្រកាសអនុវច្ឆរមហាសន្និបាតមន្ត្រីសង្ឃកន្លងទៅ ធ្វើឡើងដើម្បីបូកសរុបនិងពិនិត្យមើលលទ្ធផលនៃការពិភាក្សាពិគ្រោះផ្លាស់ប្តូរយោបល់លើការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្នសំដៅពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌ ព្រះវិន័យ ដើម្បីអភិវឌ្ឍន៏គតិយុត្តិដែលមានស្រាប់។ សម្តេចព្រះសក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន ព្រះរាជតំណាងគណ:សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានមានថេរដីការថា ថ្ងៃនេះជាទិវាមួយប្រកបដោយនក្ខឬក្សអធិកអធម និងពោរពេញដោយមនោសញ្ចេតនា សោមនស្សរីករាយក្រៃលែងសម្រាប់ព្រះសង្ឃទាំងពីរគណ: ក៏ដូចជាមន្ទីរធម្មការនិងសាសនា ដែលបានទទួលស្វាគមន៏និងធ្វើបដិសណ្ធារកិច្ច ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការបម្រើជាតិសាសនា ក្នុងពិធីបើកការផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នៅក្នុងខេត្តឧត្តរមានជ័យនាឱកាសនេះ។ សូមជម្រាបថា ការរៀបចំប្រារព្វពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ដែលប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណសាលប្រជុំនៃមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យរយ:ពេលពេញមួយថ្ងៃបានបិទបញ្ចប់នៃអង្គសន្និបាតនារសៀលថ្ងៃទី៣១ខែមករាឆ្នាំ២០២៤នេះដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម លន់ មុនីរតនា រដ្ធលេខាធិការតំណាងឯកឧត្តមបណ្ឌិត ចាយបូរិន រដ្ធមន្ត្រីក្រសួងធម្មការនិងសាសនា ប្រកបដោយភាពរលូនល្អប្រសើរផងដែរ។( […]

ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលក្រុងនិងស្រុកសាលាក្រៅធ្វើសេចក្តីជូនដំណឹងស្តីពីការរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចេញដែលគ្មានច្បាប់អនុញ្ញាត

    ខេត្តប៉ៃលិន ÷ នៅថ្ងៃទី៣១ខែមករាឆ្នាំ២០២៤នេះផងដែរ រដ្ឋបាលក្រុងប៉ៃលិន និងរដ្ឋបាលស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន ធ្វើសេចក្តីជូនដំណឹងដល់គ្រប់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ភេសជ្ជៈដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀរទាំងអស់ នៅក្នុងភូមិសាស្រ្តក្រុងប៉ៃលិននិងស្រុកសាលាក្រៅ ឱ្យបាន ជ្រាបថា៖ កន្លងមករដ្ឋបាលក្រុងប៉ៃលិននិងស្រុកសាលាក្រៅ សង្កេតឃើញមានការដំឡើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ ជាច្រើននៅតាមបណ្តោយចិញ្ចើមផ្លូវសាធារណៈនានាក្នុងក្រុងប៉ៃលិននិងស្រុកសាលាក្រៅ ដែលជាហេតុធ្វើឱ្យបាត់បង់នូវសោ- ភ័ណភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងភូមិសាស្រ្តខេត្តប៉ៃលិនទាំងមូល។ ដើម្បីធានាឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ពិសេសការលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងរក្សា បាននូវសោភ័ណភាពទីក្រុងនិងស្រុក , ស្អាតរដ្ឋបាលក្រុងប៉ៃលិននិងស្រុកសូមស្នើដល់ លោក លោកស្រី ជាម្ចាស់អាជីវកម្ម ក្រុម ហ៊ុន និងតំណាងចែកចាយស្រាបៀរទាំងអស់ ដែលបានដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរនៅខាង មុខហាង ឬជាស្លាកយីហោហាងគ្រប់ប្រភេទ ផ្សព្វផ្សាយនៅលើចិញ្ចើមផ្លូវសាធារណៈ ដែលពុំមានច្បាប់ អនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមធ្វើការរុះរើចេញជាបន្ទាន់ក្នុងរយៈពេល ១ (មួយ) សប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្រោយពីការផ្សព្វផ្សាយរួច ផុតកំណត់នៃកាលបរិច្ឆេទខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរទាំងអស់ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលក្រុង/ស្រុកនឹងអនុវត្តនីតិវិធីរដ្ឋបាលដោយចុះធ្វើការរុះរើយកមករក្សាទុកនៅសាលា ក្រុងនិងសាលាស្រុក ចំពោះបន្ទុកចំណាយ រាល់ការខូចខាតរដ្ឋបាលក្រុងនិងស្រុក,មិនទទួលខុសត្រូវឡើយ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនមន្ត្រីអាវុធហត្ថស្រុកចិត្របុរីម្នាក់ករណីបាញ់សត្វស្លាប

  ក្រចេះ:ថ្មីៗនេះ មានសារព័ត៌មាន និងគណនីហ្វេសប៊ុកមួយចំនួន បានបង្ហោះសារផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម ករណីស្តីពីបុរសម្នាក់ ពាក់អាវយឺតពណ៌ត្រេអី ដែលមានអក្សរពីខាងក្រោយ “អ.ហ” និងខោប៉ារ៉ាពណ៌គគីរ ជិះរថយន្តម៉ាកកាមរី ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តឡូហ្គូ អ.ហ នៅខាងមុខរថយន្ត បានបាញ់សត្វស្លាប (សត្វកុក) នៅទីតាំងបឹងរកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។ រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា ហេតុការណ៍ខាងលើបានកើតឡើងនៅ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក នៅទីតាំងបឹងរំលាច ស្ថិតនៅភូមិស្រែល្ពៅ សង្កាត់ អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ក្រោយទទួលបានព័ត៌មាន អាជ្ញាធរខេត្ត និងកម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ ជាលទ្ធផលបុគ្គលបាញ់សម្លាប់សត្វស្លាប (សត្វកុក) ប្រើដោយកាំភ្លើងខ្យល់ គឺជាមន្ត្រីកងរាជអាវុធហត្ថស្រុក ចិត្របុរី។ បច្ចុប្បន្នមន្ត្រីកងរាជអាវុធហត្ថរូបនេះ ត្រូវបានកងរាជអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួន ដកហូតវត្ថុតាង និងកំពុងបន្តអនុវត្តតាមនីតិវិធី។   👉Join Bayon Radio

ព័ត៌មានជាតិ

សម្តេចធិបតីនាយករដ្ឋមន្រ្តីប្រកាសព្រមានដកតំណែងមន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ដីអភិរក្សតំបន់៣ នៅជុំវិញបឹងទន្លេសាប

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារធ្ងន់ៗ ដោយព្រមានដកតំណែងមន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ដីអភិរក្សតំបន់៣ នៅជុំវិញបឹងទន្លេសាប។   សម្តេចធិបតីព្រមានបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ សម្តេចធិបតី បានលើកឡើងថា គ្មានដីណា ដែលថ្លៃជាងអនាគតនោះទេ ហើយការថែរក្សាបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅលើពិភពលោក និងជាផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ មានតម្លៃយ៉ាងធំធេង។ សម្តេចធិបតី ក៏បានប្រាប់អភិបាលខេត្តជាប់បឹងទន្លេសាបទាំង៦ ត្រូវចូលរួមការពារឱ្យបានដីអភិរក្សបឹងទន្លេសាបតំបន់៣។ សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចការងារនេះ យើងត្រូវអនុវត្តឱ្យបានហ្មត់ចត់ អភិក្រមទាំង៥ ខ្ញុំសង្ឃឹមថា អភិក្រម៤ នឹងត្រូវបានប្រើ។ អភិក្រមទាំង៥ ខ្ញុំមិនចង់ប្រើអំណាចចុងប៊ិចទេ តែបើបង្ខំខ្ញុំ ខ្ញុំត្រូវតែប្រើហើយ។ ការទទួលខុសត្រូវក្នុងរដ្ឋបាល បើគ្មានវិន័យធ្វើការងារអ្វីមិនចេញទេ។ ខ្ញុំអត់សូវចេះមាត់ទេ តែដៃខ្ញុំចេញស៊ីញ៉េ។ ខេត្តទាំង៦ ជាអ្នកទទួលបន្ទុកដឹកនាំរួម ហត់កាយមិនសូវបញ្ហាទេ កុំឱ្យហត់ចិត្ត ខ្ញុំជឿថា ឯកឧត្តមដូចគ្នា ខិតខំធ្វើយ៉ាងណា អាជ្ញាធរទាំងអស់ខិតខំប្រឹងប្រែងស្រុះដៃគ្នា យើងទុក»។ […]

ព័ត៌មានជាតិ

អង្គការខុមហ្វ្រែលបើកកិច្ចប្រជុំលើកទី១សម្រាប់ខេត្តឧត្តរមានជ័យ ស្តីពីកិច្ចពិភាក្សា បញ្ហាប្រឈមទាក់ទងនឹងដំណើរការបោះឆ្នោតឆ្នាំ២០២៣កន្លងទៅ

  ខេត្តឧត្តរមានជ័យ:គណៈ:កម្មាធិការខុមហ្វ្រែល បានរៀបចំកិច្ចពិភាក្សាស្តីពី ការឆ្លុះបញ្ចាំងបញ្ហាប្រឈមនិងអនុសាសន៏ទាក់ទងទៅនឹងដំណើរការបោះឆ្នោតឆ្នាំ២០២៣ ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណ ភោជនីយដ្ធានវណ្ណការ ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ពិធីធ្វើនេះឡើងនៅថ្ងៃទី៣០ខែមករាឆ្នាំ២០២៤ព្រឹកមិញហើយនាឱកាសនោះក៏មានការអញ្ជើញចូលរួមពី លោកជំទាវមិនធារី អភិបាលរងខេត្ត លេខាធិការដ្ធាន គជប កម្លាំងនគរបាល  អ្នកសង្កេតការចិនហ្វ្រែល ប្រចាំខេត្តមន្ត្រីអង្គការសង្គមសុីវិល សមាជិកតំណាងគណបក្សជាច្រើនរូបផ្សេងទៀត។ លោក កន សាវាង្ស អ្នកសម្របសម្រួលកម្មវិធីអង្កេតនិងតស៊ូមតិ ខុមហ្វ្រែល(COMFREL)បានបញ្ជាក់ប្រាប់នៅក្នុងអង្កពិធីថា ការរៀបចំពិភាក្សាស្តីពីការឆ្លុះបញ្ចាំងបញ្ហាប្រឈមនិងអនុសាសន៏ ដែលទាក់ទងនឹងដំណើរការបោះឆ្នោត២០២៣កន្លងទៅនេះ សម្រាប់ខេត្តឧត្តរមានជ័យគឺជាលើកទី១ហើយ ក្នុងចំណោមខេត្តទាំង១៣ ហើយអង្គការខុមហ្វ្រែលនឹងបន្តធ្វើចំនួន៥ខេត្តបន្តទៀតសរុបទាំងអស់មាន១៨ខេត្តហើយនឹងត្រូវបញ្ចប់នៅខែ០២ឆ្នាំ២០២៤ខាងមុខនេះ។ អ្នកសម្របសម្រួលអង្គការខុមហ្វ្រែលបានលើកឡើងបន្ថែមថា ការរៀបចំកម្មវិធីនេះឡើងគឺដើម្បីឱ្យគណបក្សដែលបានចូលរួមនៅក្នុងថ្ងៃនេះផ្ទាល់ សម្រាប់ពិភាក្សាលើកជាសំនួរ នៃការលើកឡើងនាពេលបោះឆ្នោតកាលពីពេលកន្លងទៅ ទាំងការដង្ហែរក្បូនឃោសនា របស់គណបក្សនីមួយៗ ជួបប្រឈមនូវបញ្ហាអ្វីខ្លះដែលកើតមាន នៅតាមមូលដ្ធានសម្រាប់ ខេត្តឧត្តរមានជ័យ ។ គួររំលឹកថា បើយោងតាមរបាយការណ៏នឹងការអះអាងពី អង្គការខុមហ្វ្រែលនៅព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០២៤នេះផ្ទាល់ ក្នុងការពិភាក្សានេះផងដែរក៏បានអញ្ជើញគណ:បក្សចំនួន៥សម្រាប់ខេត្តឧត្តរមានជ័យឱ្យចូលរួមមាន ទី១/គណបក្សហ៊ុនសុិនបុិច ទី២/គណបក្សរួបរួមជាតិ ទី៣គណបក្សភ្លើងទៀន ទី៤គណបក្សកម្លាំងជាតិ ទី៥គណបក្សប្រជាជន ដោយឡែកក្នងនោះមកចូលរួមបានតែ៤គណបក្សប៉ុណ្ណោះទេ ដោយពុំបានចូលរួម១គឺគណបក្សប្រជាជន ។ សូមជម្រាបថា កិច្ចពិភាក្សាស្តីពីការឆ្លុះបញ្ចាំងបញ្ហាប្រឈមនិងអនុសាសន៏ទាក់ទងទៅនឹងដំណើរការបោះឆ្នោតឆ្នាំ២០២៣រយ:ពេលពេញ១ព្រឹកគិតចាប់ពីម៉ោង៧និង៣០នាទីរហូតដល់បញ្ចប់នៅម៉ោង១២និង០០នាទីថ្ងៃទី៣០ខែមករាឆ្នាំ២០២៤នេះដែរ អង្គការខុមហ្វ្រែលក៏បានបែងចែកជា៣ក្រុមដល់សិក្ខាកាមដែលចូលរួមនឹងលើកឡើងអំពីបញ្ហាប្រឈម ហើយនឹងបានឱ្យក្រុមនីមួយៗឡើងធ្វើបទបង្ហាញ ប្រកបដោយភាពរលូនផងដែរ។ (ដោយឈឿន ប៊ុនឈី)

ព័ត៌មានសន្តិសុខសង្គម

ផ្ទះស្នាក់នៅ២ខ្នង​សង់លើដីប្រឡាយត្រូវបានអាជ្ញាធរស្រុករុះរើចេញ

  បាត់ដំបង:លោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់បានឱ្យដឹងថា ដោយបានគោលការណ៍ដឹកនាំពីឯកឧត្តម​ សុខ​ លូ​ អភិបាល​ ​នៃគណៈ​ អភិបាល​ខេត្ត​បាត់ដំបង​ និងមានការសម្របសម្រួលពី​ឯកឧត្តម​ព្រះរាជអាជ្ញា​ អមសាលាដំបូងខេត្តបាត់ដំបង​ នាថ្ងៃអង្គារ៍​ថ្ងៃទី៣០ខែមករាឆ្នាំ២០២៤នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាណន់​ បានចុះរុះរេី​សំណង់ផ្ទះស្នាក់នៅ២ខ្នង​ ទំហំ​ ៤x៥​ សង់ពីឈេីប្រក់ដំបូលស័ង្កសី​ និងរោងដាក់ឈេី១ខ្នង​ ទំហំ​៦x១២​ សង់ពីឈេីប្រក់ដំបូលស័ង្កសី​ ដែលមានម្ចាស់ឈ្មោះ​ សូ​ តិធី​ នៅភូមិចែង​ ឃុំចែងមានជ័យ​ស្រុកបាណន់ខេត្តបាត់ដំបងត្រូវបានរើសរើចេញ។ លោកអភិបាលស្រុកបានបន្តទៀតថា មូលហេតុដោយសារសំណង់នេះបានសង់រំលោភបំពានលេីដីប្រឡាយទឹក​ជាសម្បត្តិសាធារណៈ​ ។ករណី​ននេះលោកបានសម្រេច​រុះរើ​ដោយយករថយន្តស្ទូចចេញពីលេីប្រឡាយ​ យកដាក់ក្នុងដីស្រែ​របស់ឈ្មោះ​ សូ​ តិធី​ ដែលនៅជាប់និងប្រឡាយនេះ​ និងបានកាយគាស់ចេញទាំងអស់​រាល់ដំណាំដេីមឈេី​ គុមឬស្សី​ រួមទាំងរបងលួសបន្លាផងដែរ​។ មជ្ឈដ្ឋានជាច្រើនបានលើកឡើងថា ពួកគាត់មានការគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរមូលដ្ឋានស្រុកបាណន់។ប៉ុន្តែករណីទាំងអស់នេះកន្លងមកមានកើតឡើងជាច្រើន។សូមឱ្យអាជ្ញាធរមូលដ្ឋានមេត្តាចូលរួមទប់ស្កាត់បន្តទៀតការរំលោភបំពានយកដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិដូចជាករណីរំលោភលើដីចំណីផ្លូវ ដីចំណីស្ទឹង បឹងបួរ ទន្លេ ដីភ្នំ ជាដើម។ដោយ(ថេង ដារ៉ា)

ព័ត៌មានសន្តិសុខសង្គម

ព័ត៌មានបឋម)ករណីអគ្គីភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងរាជធានីភ្នំពេញ

  VID_20240129_221555_756.mp4 VID_20240129_221544_017.mp4 VID_20240129_221539_490.mp4 VID_20240129_221533_949.mp4ភ្នំពេញ:មន្ត្រីពន្លត់អគ្គីភ័យស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ខណៈ​ពេល​នេះ​មាន​ករណី​អគ្គីភ័យ​កំពុង​តែ​ឆាប​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ដែល​ស្ថិត​ម្ដុំ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្តាល​ទី​២​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ វេលាម៉ោង​ ១៩:៤៥​ នាទីយប់​ ថ្ងៃ​ទី​២៩​ ខែ​មករា​ ឆ្នាំ​២០២៤​មានទីតាំងនៅម្ដុំក្បែរវត្តឧញ៉ាលោម។ សាក្សីកន្លែងកើតហេតុបានអីដឹងថា ខណៈពេលនេះអគ្គីភ័យកំពុងឆាបឆេះមានអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅហើយក្រុមមន្ត្រីនគរបាលរថយន្តពន្លត់អគ្គីភ័យស្នងការរាជធានីភ្នំពេញកំពុងជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងសស្រាក់សស្រាំញាប់ដៃញាប់ជើងកុំឱ្យអណ្ដាតភ្លើងនេះឆាបឆេះរាលដាលទៅដល់ផ្ទះអ្នករស់នៅក្បែរខាង។ សាក្សីដដែលបន្តថា ករណីអគ្គីភ័យនេះមិនដឹងទុសេរខ្សែភ្លើងឬក៏បណ្ដាលមកពីមូលហេតុអ្វីនោះទេ។ហើយក៏មិនដឹងថាខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សនោះទេនេះជាព័ត៌មានបឋម។ដោយ(លោកឈួន រ៉ាវី)

ព័ត៌មានសន្តិសុខសង្គម

គ្រឿងញៀនជាង០៥គីឡូក្រាមនិងជនសង្ស័យចំនួន០២នាក់ត្រូវបានសមត្ថកិច្ចក្របួចជាប់

  ភ្នំពេញ:កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបានឱ្យដឹងថា កម្លាំងខណ្ឌបានសហការជាមួយកម្លាំងការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង-លោកឧត្ដមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ដច្បារអំពៅ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២៣:០០នាទីនៅចំណុចមុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅបានធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់រួមទាំងវត្ថុតាងមួយចំនួនដូចជា; ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន ០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស៣៣០ ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687ជនសង្ស័យទាំងពីរមានឈ្មោះ; ១-ឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់ភូមិសាមឃួយ […]

ព័ត៌មានសន្តិសុខសង្គម

រថយន្តសេរីទំនើប១គ្រឿងបើកបរក្នុងល្បឿនលឿនដូចហោះគេចឡានដឹកទំនិញរ៉េចង្កូតទៅបុកដើមឈើដួលអស់២ដើម

  ឧត្តរមានជ័យ:ពិតជារន្ធត់ខ្លាំងណាស់ខណ:ពេលឡានស៊េរីទំនើបពណ៌ស១គ្រឿងម៉ាកGS300 បើកបរក្នុងស្ថានភាពល្បឿនលឿនគេចឡានដឹកទំនិញកំពុងតែខូចលើដងផ្លូវ ក៏ជ្រុលចង្កូតទៅបុកដើមឈើ២ដើមបណ្តាលឱ្យខ្ទេចមួយចំហៀងផ្នែកខាងឆ្វេងយ៉ាងដំណំមិនមានគ្រោញថ្នាក់ដល់មនុស្សម្នារនោះទេ។ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងនាព្រឹកថ្ងៃទី២៩ខែមករាឆ្នាំ២០២៤នេះ នៅលើផ្លូវជាតិលេខ៦៨ នៅក្នុងភូមិដូនកែវសែនជ័យសង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យ។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងឡើយគាត់បានឃើញឡានកែឆ្នៃដឹកទំនិញ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2E.3074បើកពីជើងទៅត្បូងលុះដល់ចំណុចខាងលើក៏បានដាច់កង់ផ្នែកខាងឆ្វេងរបូតចេញពីឡាន ស្របពេលដែលឡានសេរីទំនើបពណ៌សម៉ាកGS300បើកបញ្ច្រាសទិសគ្នាពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុក៏បានរ៉េចង្កូតទៅបុកដើមឈើតែម្តង។ នេះពិតជាសំណាងធំហើយដែលមិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។ សាក្សីដដែលបានអះអាងថា មូលហេតុដែលនាំឱ្យគ្រោះថ្នាក់ចរាចរណ៏ខាងលើមកពីឡានកែឆ្នៃដឹកទំនិញដឹកធ្ងន់ពេកហើយដាច់កង់ក្រោយរបូតចេញពីឡានទើបបានជាឡានសេរីទំនើបបើកគេចទៅបុកដើមឈើបែបនេះ។ សូមបញ្ជាក់ថា ក្រោយពេលកើតហេតុរួចក៏ឃើញក្រុមគ្រួសារសាច់ញាតិភាគីខាងឡានស៊េរីទំនើបបុកដើមឈើបានហៅឡានស្ទូច មកស្ទូចយកទៅយានដ្ធានធ្វើការជួសជុល។ដោយឡែកឡានដឹកទំនិញដែលបានដាច់កង់ក្រោយ តៃកុងឡានកំពុងហៅជាងមកធ្វើការជួសជុលនៅកណ្តាលផ្លូវផងដែ រួចទើបសមត្ថកិច្ចមកត្រូតពិនិត្យតាមក្រោយ។ (ដោយឈឿន ប៊ុនឈី)

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចហាមដាច់ខាតកុំឱ្យមានការអន្តរាគមន៍ខណ:ពេលរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

  ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ខណៈពេលសមត្ថកិច្ចធ្វើការរឹតបន្តឹងនិងត្រួតពិនិត្យជាតិអាកលនៅតាមដងផ្លូវសាធារណៈហាមដាច់ខាតកុំឱ្យមានការអន្តរាគមន៍ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ លោកបន្តថា ក្នុងករណីណាមួយដែលមានការអន្តរាគមន៍ពាក់ព័ន្ធការល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកបើកបរទទួលទានជាតិស្រវឹង និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ។ លោកបានបញ្ជាក់ទៀតថា នៅយប់ថ្ងៃទី៣ ទៅ៤ គឺយប់ថ្ងៃទី២៧/២៨ ខែមករា ឆ្នាំ២០២៤នេះ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល សមត្ថកិច្ចឃាត់យានយន្តល្មើស ចំនួន១៥៨គ្រឿង ក្នុងនោះរថយន្ត ចំនួន៣៤រឿង និងម៉ូតូ ចំនួន១២៤គ្រឿង។ លោកបន្តថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា “នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ឃាត់យានយន្តល្មើស ចំនួន១៥៨គ្រឿង (រថយន្ត […]