ឧត្តរមានជ័យ:ក្មេងទំនើងចំនួន១០នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពប្រដាប់ដោយ មានអាវុធ កាំបិតខ្វែវ កាំបិតកាចែត ដាវ ដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យនៅក្នុងភូមិសាស្ត្រ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៤នេះថា កម្លាំងជំនាញនៃស្នងការខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៏ត្រី ចំរើន ណេតសុធាវីសំរេច ស្នងការរងនឹងជាអ្នកនាំពាក្យ របស់ស្នងការនៃស្នងការដ្ធាននគរខេត្តឧត្តរមានជ័យបានធ្វើការបង្ហាញមុខក្រុមក្មេងទំនើងទាំង១០នាក់ នោះដែលបង្កភាពអសន្តិសុខប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ធក្នុងមូលដ្ឌាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តអនុវត្តបន្តតាមនីតិវិធី។ គួររំលឹកថា នៅអំឡុងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០១នឹង៤០នាទីយប់ឈានចូលថ្ងៃទី៣០ខែឧសភាុំឆ្នាំ២០២៤នេះ មានករណីក្មេងទំនើង ២ក្រុម ប្រដាប់ដោយដាវ និងកាំបិត បានជិះម៉ូតូដេញកាប់គ្នារវាងគូរបក្សនៅតាមដងផ្លូវ សាធារណ:ស្ថិតនៅត្រង់ចំណុចភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យបណ្តាលឱ្យភាគីម្ខាងខូចម៉ូតូ ១ គ្រឿង ធ្ងន់ធ្ងរយ៉ាងដំណុំ។ សមត្ថកិច្ចមូលដ្ធានបានឲ្យដឹងទៀតថា ករណីនេះបន្ទាប់ពីទទួលបានព៌ត័មានភ្លាម ដោយមានការចង្អុលបង្ហាញពីលោឧត្តមសេនីយ៏ទោ ខូវ លី ស្នងការខេត្ត បានចាត់បញ្ជាទៅលោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំង ចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់កំណត់មុខសញ្ញាបាននឹងធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់សរុបចំនួន ១០នាក់ ប្រុស ដកហូតវត្ថុតាង កាំបិតខ្វែវចំនួន ០៤ , កាំបិតកាចែត ០១ , […]
Month: May 2024
ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន៤នាក់ក្នុងនោះឆែកឆេរដកហូតបានកាំភ្លើងកែឆ្នៃ២ដើមរួមទាំងកាំបិតវែងចំនួន២ថែមទៀត
ឧត្តរមានជ័យ:សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាចែកចាយជួញដូរគ្រឿងញៀនចំនួន៤នាក់ ក្នុងនោះឆែកឆេរ ដកហូតបាន ថ្នាំញៀន៦កញ្ចប់រួមទាំងអាវុធកាំភ្លើងវែងកែឆ្នៃ ចំនួន២ដើម នឹងកាំបិត២ដើម ថែមទៀតស្ថិតនៅត្រង់ចំណុចតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងនោះជនសង្ស័យទាំង៤នាក់ជាប់ពាក់ព័ន្ធចំនួន២ករណី ផ្សេងគ្នាទី១ ចែកចាយគ្រឿងញៀនទី២.ប្រើប្រាស់អាវុធដោយគ្មានលិខិតអនុញាតិនេះបើយោងតាមសមត្ថកិច្ចអះអាងប្រាប់ឲ្យដឹងនៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៤នេះតែម្តង។ សមត្ថកិច្ចជំនាញបានបញ្ជាក់ថាកិច្ចប្រតិបត្តិការនេះបានធ្វើឡើងកាលពីអំឡុងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧នឹង០០នាទីកន្លងទៅ ដោយមានការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ស៊ីម វណ្ណៈ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងតាវ ចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងនោះ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៤ នាក់ ប្រុស មានឈ្មោះដូចខាងក្រោម ÷ ១/ឈ្មោះ លេន ស្រ៊ា ភេទប្រុស […]
មន្ទីរសេដ្ធកិច្ចនិងហិរញ្ញវត្ថុបើកកិច្ចប្រជុំស្តីពីការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រងថវិការឆ្នាំ២០២៥
ឧត្តរមានជ័យ: មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំ សារាចរណែនាំលេខ ០៦ សរស្តីពីផែនការយុទ្ធសាស្ត្រថវិការឆ្នាំ២០២៥,២០២៧ និង ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្នុងនោះក៏មាន ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តាមបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ផងដែរ ដែលពិធីនេះដែរប្រព្រឹត្តធ្វើឡើងស្ថិតនៅក្នុងបរិវេណសាលាប្រជុំមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ ខេត្តឧត្តរមានជ័យនៅ ថ្ងៃព្រហស្បតិ៍ទី៣០ខែឧសភាឆ្នាំ២០២៤នៅព្រឹកមិញនេះតែម្តង។ លោក រស់ ផល្លារ ប្រធានមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តបានលើកឡើងថា ដើម្បីធានាបាន សថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងគាំទ្រវិស័យដែលមានស្រាប់ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុង រយៈពេលមួយប្រកបដោយជីវភាពបរិយាប័ន្ននិងភាពធនជំរុញការអភិវឌ្ឍមូលធនតាមរយៈលើសកម្ពស់ ភាពអប់រំនិងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសគ្រប់កម្រិតដើម្បីគាំទ្រដល់ផលិតកម្មដែលមានតម្លៃ បន្ថែមខ្ពស់ ។ លោកប្រធានមន្ទីរបានលើកឡើងបន្តទៀតថា ដើម្បីជំរុញ ពីផលិតកម្មសេដ្ឋកិច្ចនិងជំរុញកំណើនសេដ្ឋកិច្ចតាម ការវិវឌ្ឍដែលជាវិស័យមួយនៃកំណើនគាំទ្រដល់បរិយាកាសប្រកួតប្រជែងនិងអនុវត្តយន្តការហិរញ្ញប្បទាននិងផលិតផលហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់ការវិនិយោគ ដែលបង្កើនតម្លៃខ្ពស់ ចំពោះ ក្នុងក្របខ័ណ្ឌនយោបាយសាធារណ លើកកម្ពស់សុខមាលភាពសង្គម នឹងកសាងភាពធន់នៃសង្គមកម្ពុជា ឲ្យមានលក្ខណ:គ្រប់ជ្រុងជ្រោយ។ ថ្លែងនៅក្នុងពិធីនោះដែរ ឯកឧត្ដមឃិន ញ្ញាណ អភិបាលរងខេត្តឧត្តរមានជ័យបានគូសបញ្ជាក់ថា គោលការណ៍និងបច្ចេកទេសនៃការរៀបចំថវិការ សម្រាប់ឆ្នាំ២០២៥,២០២៧នេះដែរ គឺមានសារៈសំខាន់ហើយក្រសួងសេដ្ធកិច្ចនិងហិរញ្ញវត្ថុ បានជម្រុញឲ្យមន្ទីរជំនាញនិងគ្រឹះស្ថានសាធារណៈរដ្ឋបាលព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់មុខងារបានផ្សារភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាលនិងវិស័យអប់រំត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងថវិការទៅតាមកម្មវិធី ខ្លឹមសារនៃចរាចរណ៏ណែនាំបានកំណត់ ក្របខ័ណ្ឌ នឹងវិធានការ ព្រមទាំងគោលការណ៏នឹងបច្ចេកទេសក្នុងការគ្រោងចំណូល និងចំណាយចាំបាច់ សម្រាប់ជាមូលដ្ធានដល់ក្រសួងស្ថាប័ន និងមន្ទីរជំនាញរាជធានីខេត្តនិងគ្រឹះស្ថានសាធារណ:រដ្ធបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន។ សូមជម្រាបផងដែរថាបើយោងតាមការលើកឡើងពី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់នៅក្នុងកិច្ច ប្រជុំស្ដីពីការគ្រប់គ្រងថវិការឆ្នាំ២០២៦ដែលគ្រប់មន្ទីរអង្គភាពត្រូវយកចិត្តទុកដាក់កំណត់គោលបំណងនិងកត្តាកំណត់ជោគជ័យនៃកម្មវិធីនិងអនុកម្មវិធីហើយធ្វើឲ្យបានល្អដើម្បីធានាបាននូវការភ្ជាប់ថវិកាទៅនឹងគោលបំណងគោលនយោបាយជាពិសេសត្រូវកំណត់ […]
លោកអធិការក្រុងប៉ោយប៉ែតថ្មីប្តេជ្ញារក្សាសន្តិសុខសណ្តាប់ឱ្យល្អបន្ថែមទៀតក្នុងមូលដ្ឋាន
ប៉ោយប៉ែត :លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចពីអធិការរង មកជាអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ នៅក្នុងពិធីប្រកាសតែងតាំងមុខតំណែងអធិការដ្ឋាននគរបាលក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋបានប្តេជ្ញាចិត្តយ៉ាងមុតម៉ាំថែរក្សាសន្តិសុខសណ្តាប់ឱ្យល្អបន្ថែមទៀតក្នុងមូលដ្ឋាននិងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ខាភិបាល។ សូមបញ្ជាក់ថា ពីធីប្រកាសតែងតាំងនេះដែរបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៣០ ០៥ ២០២៤ វេលាម៉ោង០៨ ០០ នាទី ដោយមានការចូលរួម ក្រោមអធិបតី ឯ ឧ ឧ/ទោ សិទ្ទ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឯ ឧ ឧ/ទោ ពេជ្រ វណ្ណា នាយករងការិយាល័យ ទំនាក់ទំនងព្រំដែន កម្ពុជា ថៃ ឧ/ត្រី វ/ឯ ទោ ត្រី កងកម្លាំងអធិការក្រុងអាវុធហត្ថក្រុង ទាហានសឹករង ប៉ោយ ប៉ែត លោកសាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុង និងមន្ត្រីក្រុងលោកចៅ សង្កាត់ ទាំងប្រាំ ព្រមទាំងសហការី និងអាជីវករក្រុង យ៉ាងច្រើនកុះករ។ដោយ (សៀ […]
ពិតជាឈាមស្រែកស្បែកហៅមែន!សមត្ថកិច្ចបានបំបែកសំណុំរឿងករណីឃាតកម្មទៅលើម្ចាស់ដេប៉ូលក់គ្រឿងសំណង់ដោយចាប់ខ្លួនឃាតករជាស្រីវ័យក្មេងសាហាវដែដល់ម្នាក់
ឧត្តរមានជ័យ:កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យនានឱ្យដឹងថា ដោយមានការសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបដុតដៃដុតជើងយ៉ាងក្តៅគគុករហូតឈានដល់ការចាប់ខ្លួនឃាតករដៃដល់ជាស្រ្តីវ័យក្មេងម្នាក់នៅថ្ងៃទី ២៦ខែឧសភាឆ្នាំ ២០២៤ វេលាម៉ោង ៨.០០នាទីល្ងាច។ សមត្ថកិច្ចដដែលបន្តថា កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានធ្វើការស្រាវជ្រាវចាប់បានស្ត្រីជនដៃដល់ម្នាក់.និងជនសង្ស័យម្នាក់.ស្ថិតក្នុងភូមិស្ពានក្អែក.ឃុំកណ្ដែក.ស្រុកប្រាសាទបាគង.ខេត្តសៀមរាប។ សមត្ថកិច្ចបន្តថា ស្ត្រីជាជនដៃដល់ឈ្មោះ.ទ្រីសុខជា.ភេទស្រីអាយុ ២៨ ឆ្នាំទីលំនៅភូមិលលៃ.ឃុំកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរាបជនសង្ស័យទី ២.ឈ្មោះ.អ៑ន់.ប៊ុនឡុង.រស់នៅភូមិ.ស្ពានក្អែក.ឃុំកណ្ដែក.ស្រុកប្រាសាទបាគង្គ.ខេត្តសៀមរាប។ ក្រោយពីបញ្ជូនខ្លួនជនដៃដល់និងជនសង្ស័យមកដល់ខេត្តឧត្តរមានជ័យសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឧត្តមានជ័យក៏បានធ្វើការសួរចម្លើយ។ក៏ឈានទៅរកចាប់ខ្លួនជនសង្ស័យបានម្នាក់ទៀតដែលត្រូវជាអតីតស្វាមីជនដៃដល់។ សូមបញ្ជាក់ផងដែលថាក្រោយពីធ្វើការស៊ើបអង្កេតនិងសួរចម្លើយ។ស្ត្រីដែលជាឃាតករដៃដល់បានសារភាពថាខ្លួនគឺជាអ្នកប្រព្រឹត្តនឹងធ្វើសកម្មភាពចាក់សម្លាប់ទៅលើជនរងគ្រោះតែម្នាក់ឯងគត់.ដោយមិនជាប់ពាក់ព័ន្ធជាមួយនឹងក្មួយប្រុសនិងអតីតប្ដីនោះឡើយ។ដោយកន្លងមកមូលហេតុដែលគាត់ឆ្លើយដាក់គេដាក់ឯងពីព្រោះគាត់ភ័យខ្លាំងពេកទើបធ្វើឱ្យគាត់ឆ្លើយតែផ្ដេសតែផ្តាស់បែបនេះ។ក្រោយពីសមត្ថកិច្ចរកឃើញជនដៃដល់ពិតប្រាកដហើយក៏បាននាំជនដៃដល់ទៅរកភស្តុតាងទាំងអស់រួមមានទូរសព្ទពីគ្រឿងយកទៅទម្លាក់ចោលក្នុងទឹកនៅម្ដុំស្ពានកណ្តែក.កាំបិតចិត្តបន្លែដងឈើខ្នាតតូចមួយបោះចូលទឹកបឹងស្នោរតែរកមិនឃើញ។ចិញ្ចៀនយកទៅលក់បាន ៣,០០០ដុល្លារ.ខ្សែកមាសមួយខ្សែនិងបន្តោងមាសមួយ.ផ្ញើរទុកជាមួយប្អូនស្រីឈ្មោះ.ទ្រីសុត្រា.ភេទស្រីអាយុ ២៥ឆ្នាំរស់នៅភូមិបិទផ្កា.ឃុំស្វាយលើ.ស្រុកស្វាយលើ.ខេត្តសៀមរាប។ ស្ត្រីដែលជាឃាតករបានបន្តទៀតថា កន្លងមកនៅយប់ថ្ងៃកើតហេតុខ្លួនបានទូរស័ព្ទឱ្យជនរងគ្រោះឈ្មោះសួស សត្ថា.បើកឡានមកយករូបគាត់នៅផ្ទះសំណាក់ហ្វាយស្តារដើម្បីទៅដេកជាមួយគ្នានៅក្នុងបន្ទប់ជនរងគ្រោះ។ហើយក៏បានហូបចុកជាមួយគ្នានៅក្នុងបន្ទប់លុះមកដល់ម៉ោង៤.៣៥ នាទីទៀតភ្លឺថ្ងៃទី ២៥ខែឧសភាឆ្នាំ ២០២៤ដោយឃើញជនរងគ្រោះដេកលង់លក់ស្កប់ស្កល់ខ្លួនក៏ធ្វើសកម្មភាពចាក់សម្លាប់ទៅលើជនរងគ្រោះដោយការខំប្រឹងចាក់ក៏បណ្ដាលឱ្យភ្លាត់ស្នៀតធ្វើឱ្យរបួសស្នាមដៃខ្លួនឯងដេរអស់ចំនួន ៥ ថ្នេរ។រួចក៏បើកឡានចេញទៅទុកចោលហើយក៏ដើរទៅបន្ទប់ផ្ទះសំណាក់រួចក៏យកម៉ូតូជិះចាកចេញមកសៀម រាបទាំងយប់តែម្តង។ សូមបញ្ជាក់ផងដែរថា ករណីឃាតកម្មចាក់សម្លាប់ជនរងគ្រោះលើម្ចាស់ដេបូ៉លក់គ្រឿងសំណង់ដោយឃាតករជាស្រីវ័យក្មេងនេះបានកើតឡើងកាលពីវេលាម៉ោង ៤.៣៥ នាទីទៀតភ្លឺថ្ងៃទី ២៥ខែឧសភាឆ្នាំ ២០២៤ ជនរងគ្រោះមាន ឈ្មោះ.សួស សត្ថា.អាយុ ៥៥ ឆ្នាំហើយឃាតករត្រូវបានគេចខ្លួនបានមួយរយៈខ្លីពិតជាឈាមស្រែកស្បែកហៅ ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនទាល់តែបានតែម្តង។ ស្រ្តីជាឃាតករខាងលើបានបញ្ជាក់ទៀតថា កន្លងមកខ្លូន(ស្ត្រីឃាតករដៃដល់)គាត់បានធ្វើការនៅហាងផឹកស៊ីមួយកន្លែងក្នុងក្រុងសំរោងឈ្មោះម្លប់ត្រសេកKTV..ហើយរូបគាត់បានស្គាល់គ្នាជាមួយនឹងជនរងគ្រោះនៅក្នុងអំឡុងខែ ១២ ឆ្នាំ ២០២៣និងមានទំនាក់ទំនងស្នេហាសុីជម្រៅលួចលាក់ពីភរិយារបស់គាត់។ដោយគាត់បានសន្យាថានឹងជួយមើលថែទាំជួយចិញ្ចឹមនិងឱ្យគាត់ឈប់ធ្វើការនៅក្នុងហាង ktvរូបគាត់ក៏បានយល់ព្រមឈប់ធ្វើការនៅក្នុងហាងហើយក៏វិលត្រឡប់ទៅខេត្តសៀមរាបវិញដោយសន្យាថានឹងបើកហាងលក់បាយឱ្យគាត់រកស៊ី.តែអ្វីដែលគាត់(ជនរងគ្រោះ)សន្យាគាត់មិនអាចធ្វើបានទើបធ្វើឱ្យខ្ញុំមានការខឹងរហូតឈានដល់ហ៊ានសម្លាប់។ សូមរំលឹកផងដែរថា ក្រោយពីសមត្ថកិច្ចធ្វើការស៊ើបអង្កេតឃើញថាបុរសទាំងពីរនាក់ខាងលើដែលពុំមានជាប់ពាក់ព័ន្ធអ្វីសោះនោះសមត្ថកិច្ចក៏ធ្វើការដោះលែង ឱ្យត្រឡប់ទៅផ្ទះវិញនៅរសៀលថ្ងៃទី ២៩ខែឧសភាឆ្នាំ ២០២៤ នេះ។ចំណែកឯឃាតករស្រីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់។ (ដោយឈឿន ប៊ុនឈី)
ជនជាតិថៃ និងខ្មែរ ៤នាក់ ជាក្រុមជួញដូរគ្រឿងញៀនឆ្លងដែនរួមនឹងគ្រឿងញៀនប្រមាណ ២៥៧គីឡូក្រាម និងទ្រព្យសម្បត្តិត្រូវសមត្ថកិច្វបង្រ្កាបបានបង្ហាញមុខជាសាធារណ:
ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនជនជាតិថៃ និងខ្មែរចំនួន ៤នាក់ ព្រមទាំងវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន(ice) និងប្រភេទកេតាមីនសរុបប្រមាណ ២៥៧គីឡូក្រាម និង១៧៦.២ក្រាម ព្រមទាំងរថយន្ត និងគ្រាប់បែកដៃ ចំនួន២គ្រាប់ ផងដែរ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលការិយាល័យ(ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកការស្រាវជ្រាវជាង១ខែ ហើយឈានទៅសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបង្ក្រាបករណីដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនដោយ ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងនោះជនជាតិថៃចំនួន ៣នាក់ និងជនជាតិខ្មែរ ១នាក់។ លោកឧត្ដមសេនីយ៍ឯកឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចមានការលំបាកយ៉ាងខ្លាំង និងក្តៅគគុក គឺនៅក្នុងព្រៃ និងពេលយប់ អស់រយៈពេល ២យប់២ថ្ងៃ កាលពីថ្ងៃទី២៤ និង២៥ ខែឧសភា ឆ្នាំ២០២៤ […]
ក្នុងរយៈពេល៤ថ្ងៃ សមត្ថកិច្ចបានចាប់ខ្លួនក្មេងទំនើង ៤៥នាក់ បញ្ចូនទៅតុលាការ
ភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួន ៤៥នាក់ ដែលតែងតែធ្វើសកម្មភាពកាប់ចាក់គ្នា និងដើរអុកឡុកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលធ្វើការបង្ក្រាបក្នុងរយៈពេល៤ថ្ងៃមកនេះ និងបានបញ្ជូនពួកគេទៅតុលាការ ដើម្បីអនុវត្តតាមច្បាប់។ ក្នុងប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងដោយ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងធ្វើឡើងដោយក្តៅរគគុក ដោយធ្វើការចុះពង្រាយកម្លាំងចេញល្បាតពួនស្ទាក់គ្រប់ច្រកល្ហកទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពកើតមានឡើងរបស់ក្រុមក្មេងទំនើង ដែលបានបង្កភាពអសន្តិសុខ និងអាណាធិបតេយ្យ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់បើកប្រតិបត្តិការក្តៅ ឆ្លើយតបបទបញ្ជាររបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយកម្លាំងសមត្ថកិច្ចបានបង្ក្រាបបានសកម្មភាពក្រុមក្មេងទំនើងសរុប ១០ករណី និងបានឃាត់ក្មេងទំនើងជាច្រើនក្រុម ដែលមានមនុស្សសរុប ៤៥នាក់ និងបានធ្វើការដកហូតវត្ថុតាងបទល្មើស មានដាវ ដុំថ្ម និងកាំបិតជាច្រើនដើម ម៉ូតូជាច្រើនគ្រឿង ពីក្រុមក្មេងទំនើងផងដែរ។ អ្នកនាំពាក្យដដែល បានបន្តថា ក្រុមក្មេងទំនើងទាំង ៤៥នាក់ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ហិង្សារដោយការកាប់ចាក់គ្នាទៅវិញទៅមក និងការរក្សាទុកដាវកាំបិតក្នុងខ្លួន ឬក្នុងមធ្យោបាយធ្វើដំណើរដោយខុសច្បាប់គ្មានការអនុញ្ញាត។ លោកបន្តថា ក្រោយមានការបង្ក្រាបក្រុមក្មេងទំនើងនេះ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានបង្ហាញក្តីពេញចិត្ត និងសាទរបំផុតចំពោះចំណាត់ការរបស់សមត្ថកិច្ច ព្រោះសកម្មភាពរបស់ពួកក្មេងទំនើងតែងតែបង្កជាក្តីព្រួយបារម្ភ […]
ភ្ញាក់ផ្អើលពលរដ្ឋប្រទះឃើញសត្វខ្លា២លើកនៅចង្កេះភ្នំពង្រកងវ៉ា
បន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលដោយប្រជាពលរដ្ឋប្រទះឃើញខ្លា២លើកនៅចង្កេះភ្នំពង្រកងវ៉ា បន្ទាប់មកអាជ្ញាធរបានចុះទៅពិនិត្យរកមើលក៏ឃើញដានជើង២កន្លែងកាលព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ស្ថិតភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា ក្រោយប្រជាពលរដ្ឋរាយការណ៍និងមានការភ្ញាក់ផ្អើលថាបានប្រទះឃើញសត្វខ្លានៅចង្កេះភ្នំពង្រកងវ៉ាចំនួន២លើក និងឃើញដានជើងហើយអាជ្ញាធរភូមិ-សង្កាត់បានរាយការណ៍ជូនបានដឹងចុះទៅពិនិត្យ រួមជាមួយមន្ត្រីរដ្ឋបាលក្រុង ឃើញមានដានជើងអាចជាដានជើងខ្លាពិតប្រាកដនៅត្រង់ចង្កេះភ្នំ និងក្បែរផ្ទះអ្នកភូមិជាយជើងភ្នំ។ លោកបានបញ្ជាក់ថា នៅពេលចុះទៅពិនិត្យ អាជ្ញាធរភូមិ-សង្កាត់ប្រាប់ថាប្រជាពលរដ្ឋបានប្រទះឃើញសត្វខ្លា១ក្បាល២លើក ដែលមានរាងធំអាចកម្ពស់ជាង១ម៉ែត្រ ចេញពីព្រៃចង្កេះភ្នំពង្រកងវ៉ានិងក្បែរផ្ទះអ្នកភូមិជាប់ព្រៃជើងភ្នំ ហើយបានណែនាំដល់បងប្អូនប្រជាពលរដ្ឋឡើងភ្នំបេះបន្លែផ្លែឈើត្រូវមានការប្រុងប្រយ័ត្នមិនត្រូវប្រហែសទេ។ លោក ជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យបានប្រាប់ថា ក្រោយមានការភ្ញាក់ផ្អើលថា បងប្អូនប្រជាពលរដ្ឋប្រទះឃើញខ្លា និងដានជើងខ្លានោះគឺអាចថាមិនមែនការពិតឡើយ តាមការពិនិត្យដានជើងអាចជាដានជើងឆ្កែ ព្រោះបើសិនជាដានជើងខ្លាធំបែបហ្នឹងផុងដីនិងមានក្រចកជើងមុតស្រួច ហើយបើមានខ្លាពិតមែនគឺខ្លាចេញអុកឡុកអ្នកភូមិចេញរកស៊ីចំណីពេលយប់ ។ ទោះជាយ៉ាងណា មន្ត្រីជំនាញនិងចុះតាមដានបន្តទៀតតើមានខ្លាពិត ឬយ៉ាងណា ៕
រថយន្ត១គ្រឿងដឹកឈើប្រណិតពេញព្រៀបបម្រុងលោតឆ័ត្រយកទៅចែកចាយបន្តត្រូវសមត្ថកិច្ចក្របួចជាប់
ឧត្តរមានជ័យ:រថយន្តកាម៉ារីឆ្លាមពណ៌ទឹកមាស១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ.2A.0170 ដឹកជញ្ជូនផលអនុផលឈើប្រណិត ប្រភេទធ្នុង១ឡានពេញព្រៀបគ្មានលិខិតអនុញាតិត្រូវកម្លាំងជំនាញបង្ក្រាបបាន ខណ:នៅពេលដែលបើកលឿនប្រញាប់យកឈើទៅទំលាក់ដាក់ឱ្យម៉ូយនៅតាមសិប្បកម្មក៏អស់ល័ក្ខវ៉ាក់អើ បុកម៉ូតូធំ១គ្រឿងទាំងកម្រោលបណ្តាលឱ្យ ឪពុកនឹងកូនស្រីរងបួសធ្ងន់។ករណីនេះបានកើតឡើនៅត្រង់ចំណុចភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃចុងសប្តាហ៏កន្លងទៅនេះ។ សមត្ថកិច្ចជំនាញស្រុកបន្ទាយអំពិលបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤ថា កាលពីពេលថ្មីៗកន្លងមកនេះពិតជាបានឃាត់រថយន្តដឹកឈើ១គ្រឿងពិតប្រាកដមែន។ដែលកិច្ចប្រតិបត្តិការបង្ក្រាបរថយន្តឆ្លាមដឹកឈើស្ថិតនៅត្រង់ចំណុចខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្តអនុវត្តបន្តរួចរាល់អស់ហើយ ក្នុងនោះពាក់ព័ន្ធចំនួន២ករណីផ្សេងគ្នា ទី១ ដឹកជនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញាតិ នឹងទី២ បុកម៉ូតូធំបង្កនាំឱ្យឪពុកនិងកូនពីរនាក់រងបួស។ គួររំលឹកថា បើយោងតាមប្រភពចេញពីកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤ថា នៅវេលាម៉ោង៥ជាងល្ងាចនៅអំឡុងថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៤កន្លងទៅ រូបគាត់បានឃើញ រថយន្តម៉ាកកាម៉ារីឆ្លាម១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ2A.0171 បើកបរដោយជនជាតិវៀតណាមបោះប៉ួយ យ៉ាងលឿនស្លេវ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្ថិតនៅក្នុងភូមិព្រៃវែង ក៏បុកម៉ូតូធំ១គ្រឿងផ្សេងទៀតលាន់ស្នូរតែប្រាវអូសប្រហែល ជា៣០០ម៉ែត្រ ភ្លាមៗនោះគាត់ក៏បានឃើញ បុរសជាជនជាតិវៀតណាម ចុះបើកទ្វារថយន្តខាងលើមើលអ្នករបួស ឃើញមានផ្ទុកឈើប្រណិតប្រភេទឈើធ្នុងដឹកឡើងពេញឡានតែម្តង។ បើតាមប្រភពដ៏ច្បាស់ការមួយផ្សេងទៀតបានបង្ហើបប្រាប់បន្តថា ឡានឆ្លាមដឹកឈើរបស់ជនជាតិវៀតណាមខាងលើនេះ តាមដែលគាត់គឺបានដឹកឈើចេញពីតំបន់ ម៉ាជួរភ្នំដងរ៉ែក ដែលឈ្នួញដើរទិញពីបងប្អូនប្រជាកសិករតាមភូមិហើយដឹកជញ្ជូនយកទៅចែកចាយបន្តនៅតាមរោងសិប្បកម្មនៅតាមខេត្តផ្សេងៗ ហើយក៏មានតែ១គ្រឿងនេះដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រថយន្តកាម៉ារីឆ្លាម១គ្រឿងរួមទាំងឈើដែលដកហូតបាននឹងជនជាតិវៀតណាមខាងលើត្រូវបានកម្លាំងជំនាញកំពុងធ្វើកំណត់ហេតុវាស់វែងឈើ ដើម្បីកសាងសំណុំបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តបង់ផាកពិន័យអន្តរកាលទៅតាមនីតិវិធី។( ដោយឈឿន ប៊ុនឈី)
លោកជំទាវបាន ស្រីមុំ អញ្ជើញពិនិត្យមើលដំណើរកាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក
ប៉ៃលិន៖ លោកជំទាវបាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញពិនិត្យមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅការិយាល័យបោះឆ្នោត វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន និងសាលាបឋមសិក្សាសាលាក្រៅ ។ លោកជំទាវ បានមានប្រសាសន៍ឱ្យដឹងថា៖ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ ជាទូទៅដំណើរការល្អ ដោយសមាជិក សមាជិការក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែង ដែលជាអង្គបោះឆ្នោត បានទៅបោះឆ្នោតតាមមណ្ឌល និងការិយាល័យរបស់ខ្លួនបានយ៉ាងរលូន ដោយការិយាល័យទាំង ២ បានបើកទ្វារនៅម៉ោង៧ព្រឹក ថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលបានដំណើរការបោះឆ្នោត តាមនីតិវិធីកំណត់ ប្រកបដោយបរិយាកាសល្អ ដែលគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមប្រកួតប្រជែង មានសិទ្ធិចូលរួម ដោយសេរី និងយុត្តិធម៌ ស្មើភាពគ្នា ក្រោមកិច្ចការពារធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ។ សូមបញ្ជាក់ថា៖ យោងតាមលទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោត […]