ខេត្តប៉ៃលិន÷យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា÷នៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់បើកម៉ូតូល្បឿនលឿនក្នុងសភាពស្រវឹងបុកបង្គោលភ្លើងដួលខ្លួនឯង(បណ្តាលឱ្យស្លាប់ នៅនិងកន្លែងកើតហេតុ)ខូចខាតម៉ូតូកម្រិតធ្ងន់០១គ្រឿង នៅចំណុចផ្លូវបំបែកជាបួនផ្សារអូរច្រាលើផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិអូរច្រាកណ្ដាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន៖ ជនរងគ្រោះគេស្គាល់ឈ្មោះ សុឹង ស្រស់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាងឡាន ទីលំនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក Honda Click សេរីឆ្នាំ២០១៨ ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង1AA-3686(ខូចខាតធ្ងន់)ទិសដៅពីកេីតទៅលិច។ សមត្តកិច្ចជំនាញក្រុងប៉ៃលិនបានសន្និដ្ឋាន:តាមការបញ្ជាក់ពីក្រុមគ្រួសារសពនិងញាតិមិត្តភ័ក្របានបញ្ជាក់ថាជនរងគ្រោះបានផឹកសុីតាំងពីក្បាលព្រលប់មកម្ល៉េះ។ ក្រោយពីកម្លាំងនគរបាលចរាចរណ៍ក្រុងពិនិត្យបន្តថា÷ករណីនេះបណ្តាលមកពីជនរងគ្រោះបើក បរម៉ូតូក្នុងស្ថានភាពស្រវឹងក្នុងល្បឿនលឿន បណ្ដាលឱ្យជ្រុលបុកបង្គោលភ្លេីង ហើយ ស្លាប់នៅកន្លែងកេីតហេតុតែម្ដង។ -តាមការពិនិត្យ ពីជំនាញគ្រូពេទ្យឃេីញថា សព ពិតជាបានស្លាប់ពិតប្រាកដមែន នឹងបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ ៖ នាក់ ង៉យ
Month: October 2022
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីខួបគម្រប់ ១៨ ព្រះវស្សា
(២៩ តុលា ២០០៤ - ២៩ តុលា ២០២២) នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ទូលព្រះបង្គំសូមថ្វាយព្រះពរបវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំ សុខដុមរមនា ជាភិយ្យោភាពតរៀងទៅប្រារព្ធធ្វើឡើងសាលប្រជុំ(ធំ)សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២៕ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន
ទ្រាំនឹងទង្វើដ៍លាមករបស់ឪពុកចុងក៍ទម្លាយរឿងប្រាប់ម្តាយឱ្យប្តឹងចាប់ឃាត់ខ្លួនតែម្តង
ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ បានទទួលពាក្យបណ្ដឹងពីម្ដាយក្មេងស្រីរងគ្រោះក្នុងករណីរំលោភសេពសន្ទវៈ ទៅលើកូនស្រីរបស់ខ្លួន ដែលជាអនីតិជនអាយុ១៤ឆ្នាំ ដែលករណីនេះបានកើតនៅចំណុចភ្នំកេះ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹង ត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៍មានបានឱ្យដឹងថា ៖ ក្មេងស្រីរងគ្រោះឈ្មោះ ផ. ង. ផ អាយុ១៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំកើតខាងលើ (ត្រូវជាកូនចុង)។ ចំណែក ជសង្ស័យឈ្មោះ ហួន ឃ្លី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំកើតខាងលើ (ត្រូវជាឪពុកចុង) ។ ប្រភពដដែលបានបញ្ជាក់ថា ៖ ដោយមានការបំភ្លឺពីក្នេងស្រីរងគ្រោះថា ឪពុកចុងរបស់ខ្លួនបានចាប់រំលោភនាងតាំងពីអាយុ ៩ឆ្នាំ រហូតដល់អាយុ១៣ឆ្នាំ ពេលដែលកំពុង ធ្វើការនៅប្រទេសថៃ។ លុះ ពេលត្រឡប់មកស្រុកខ្មែរវិញ បានរយៈពេល៥ខែ ឪពុកចុងរបស់នាងតែងតែមករកចាប់រំលោភនាងជាច្រើនដងទៀត។ ទើបនាងសម្រេចចិត្តប្រាប់ម្ដាយខ្លួន ឱ្យដឹងពីទង្វើតិរច្ឆានរបស់ឪពុកចុងដែលធ្លាប់មានគំនិតអាក្រក់មកលើរូបនាង ទើបម្ដាយនាងបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឱ្យចាត់តាមផ្លូវច្បាប់តែម្ដង។ បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបាននាំខ្លួនយក អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ […]
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងសារជាថ្មី ចំនួន៧១៨គ្រួសារទទួលបានអំណោយបន្ថែម
ប៉ៃលិន៖ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរាស្ត្រ បានដឹកនាំក្រុមការងារគណៈអភិបាលខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនពលរដ្ឋចំនួន៧១៨គ្រួសារ មកពីភូមិព្រៃសន្ទះ ភូមិផ្ទះស្បូវ ភូមិកូនដំរី ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងសារជាថ្មី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ។ ថ្លែងនៅក្នុងឱកាសនេះ លោកជំទាវ បាន ស្រីមុំ បានពាំនាំផ្តាំសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែយកចិត្តទុកដាក់នឹករលឹក និងរួមសុខរួមទុក្ខជាមួយបងប្អូន ជានិច្ច ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ដាច់ស្បៀងស្លាប់ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។ អំណោយរបស់សម្តេចតេជោ ដែលផ្តល់ជូនពលរដ្ឋនាពេលនេះរួមមាន៖ អង្ករ គ្រឿងឧបភោគបរិភោគ […]
កម្លាំងអាវុធហត្ថមូលដ្ឋានក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចមានស្ថានទម្ងន់ទោស ដោយអនុវត្តតាមដីការបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ត
បន្ទាយមានជ័យ ៖ នៅថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ នៅវេលាម៉ោង ១១និង៣០នាទីកម្លាំមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង រួមនឹងកម្លាំង១០នាក់ ចុះចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ ប្រព្រឹត្តនៅចំណុចផ្សាររាត្រី ស្ថិតនៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ដោយអនុវត្តតាមដីការបង្គ្រាបឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ។ យោងតាមដីការបង្គ្រាបឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ របស់ លោក អាំង ចិន្តា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តបន្ទាយមានជ័យ លេីសំណុំរឿងព្រហ្មទណ្ឌលេខ ៦០៥ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ។ សាលក្រមព្រហ្មទណ្ឌលេខ ២៥“ឃ”/២១៨ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ។ បទបញ្ញត្តិមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ ១/-បង្គាប់ទៅភ្នាក់ងារមានសមត្ថកិច្ចឱ្យស្វែងរកចាប់ខ្លួនជនឈ្មោះ […]
ជនសង្ស័យម្នាក់ លួចរថយន្តគេពីខេត្តឧត្តរមានជ័យ មកជាប់អន្ទាក់នគរបាលនៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ:ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានសហប្រតិបត្តិការរួមគ្នា ដឹកនាំនគរបាលក្រោមឱវាទ ចុះស្រាវជ្រាវនិងបង្ក្រាបមុខសញ្ញាចោរលួចរថយន្ត បាន១ករណី នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំកូប ស្រុកអូរជ្រៅ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដោយកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលនៃខេត្តទាំង២ និងនគរបាលចរាចរណ៍ផ្លូវគោក។ ជនសង្ស័យមានឈ្មោះ ពុំ ឆៃណា ភេទប្រុស ២៣ឆ្នាំ រស់នៅភូមិមួយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងដកហូតបានវត្ថុតាង រថយន្ត១គ្រឿង ម៉ាកធុនត្រា ដែលបានលួចពី ភូមិទួលធំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ រួចជនសង្ស័យបានបើករថយន្តមកលាក់ខ្លួននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មិនបានប៉ុន្មានម៉ោងផង ក៏ត្រូវនគរបាលឃាត់ខ្លួនបានតែម្តង។ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ បានបញ្ជាក់ថា ដោយ មានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោស្នងការ […]
ផ្ទះ១ខ្នងឈើផ្នែកខាងលើ ថ្មខាងក្រោម ម្ចាស់ចាក់សោទុកចោល ត្រូវភ្លើងឆេះខ្ទេចសង្ស័យគេលួចដុត
ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍ឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ចំនួន១ខ្នង ៀមានទទឹង៧ម៉ែត្រ និងបណ្តោយជាង១០ម៉ែត្រ សង់ពីឈើផ្នែកខាងលើ និងផ្នែកខាងក្រោមធ្វើពីថ្ម ត្រូវបានអគ្គីភ័យលេបត្របាក់ខ្ទេចខ្ទីគ្មានសល់ ខណ:ដែលម្ចាស់ ចាក់សោទុកចោលអស់រយ:ពេល១០ឆ្នាំមកហើយ លុះគេឃើញអណ្តាតភ្លើង ឆាបឆេះហុយផ្សែងចេញពីក្នុងផ្ទះខាងលើយ៉ាងសន្ធោរសន្ធៅ ក៏មានការភ្ញាក់ផ្អើលតែម្តង។ការឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងខាងលើនេះ គេសង្ស័យថាមានអ្នកលួចដុត ៊នឬក្មេងៗនាំគ្នាទៅអង្គុយចាក់ហេតុការណ៍អគ្គីភ័យ ឆាបឆេះផ្ទះសម្បែងប្រជាពលរដ្ឋយ៉ាងសន្ធោរសន្ធៅនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចជាប់នឹងកាស៊ីណូម្កុដពេជ្រ របស់លោកឧកញ៉ា ជា គា ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ខុម ភេទប្រុស អាយុប្រហែល៥០ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ បានចាក់សោទុកចោលអស់រយ:ពេល១០ឆ្នាំមកហើយ ដោយសារតែគាត់ជំពាក់បំណុលគេ ក៏ចាកចេញពីផ្ទះមិនដែលឃើញវិលត្រឡប់មកផ្ទះវិញនោះទេ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេសង្ស័យតែមានក្មេងទំនើង ដែលតែងតែនាំគ្នាទៅជួបជុំគ្នាប្រើថ្នាំញៀន នៅក្បែរៗផ្ទះនោះជាអ្នកលួចដុត ទើបបណ្តាលឱ្យឆេះយ៉ាងសន្ធោរសន្ធៅបែបនេះ។ ប្រភពបញ្ជាក់ទៀតថា […]
ជនសង្ស័យ២នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថខេត្តចាប់ខ្លួន ករណីលួចម៉ូតូ
ក្រុងសិរីសោភ័ណ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត សហការគ្នាបង្រ្កាបករណីលួចម៉ូតូ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ យោងតាមពាក្យបណ្តឹងរបស់ ១-ឈ្មោះ ម៉ៅ រក្សា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធានាគារឯកជន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង២-ឈ្មោះ ហម សំណាង ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា នៅវេលាម៉ោង០១និង៥០នាទីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីលួចម៉ូតូ នៅចំណុចភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ចាន់ធី វិសា ហៅ បឹប ភេទប្រុស អាយុ ១៧ឆ្នាំ ២-ឈ្មោះ កែវ […]
អំណោយអង្ករ៥០តោន និងថិវិកា១០ម៉ឺនដុល្លារ របស់សម្តេចតេជោ ទឹកជំនន់
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ អំណោយអង្ករចំនួន៥០តោន និងថវិកាចំនួន១០ម៉ឺនដុល្លារ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានក្រុមការងារដឹកយកទៅប្រគល់ជូនសាលាខេត្តប៉ៃលិន ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងកាលពីកន្លងមក។ គ្រាន់តែទទួលបានដំណឹងនេះភ្លាម ប្រ ជាពលរដ្ឋដែលកំពុងជួបនឹងបញ្ហាគ្រោះធម្មជាតិលិចលង់ដោយទឹកជំនន់មានការសប្បាយរីករាយយ៉ាង ខ្លាំង។ នៅពេលទទួលអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ពី ក្រុមការងារ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណឱ្យដឹងថា ៖ តំណាងឱ្យប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ដែលកំពុងជួបនឹងបញ្ហាគ្រោះធម្មជាតិទឹកជំនន់ លោកជំទាវក៏សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់អំណោយអង្ករ៥០តោន ថរិកា១០មឺនដុល្លារ ដល់រដ្ឋបាលខេត្ត សំរាប់យកទៅចាត់ចែង ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋទទួល រងការខ្វះខាតជួបការលំបាក និងជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀងកាលពីថ្មីៗកន្លងទៅនេះ។ […]
សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
បាត់ដំបង÷ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរកម្ម ប្លន់ ការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា÷ មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់ឱ្យអស់នូវភាពអសកម្មនានា។ សម្តេចតេជោក៏សុំឲ្យអាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការឱ្យបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេត្រូវឈរនៅកណ្ដាល ដើម្បីបម្រើផលប្រយោជន៍ទាំងសងខាង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបាត់ដំបងចំនួនជាង២ពាន់នាក់នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះនៅសាលាខេត្តបាត់ដំបង៕#ដោយលោកអ៊នអឿម