ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍ឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ចំនួន១ខ្នង
ៀមានទទឹង៧ម៉ែត្រ និងបណ្តោយជាង១០ម៉ែត្រ សង់ពីឈើផ្នែកខាងលើ និងផ្នែកខាងក្រោមធ្វើពីថ្ម ត្រូវបានអគ្គីភ័យលេបត្របាក់ខ្ទេចខ្ទីគ្មានសល់ ខណ:ដែលម្ចាស់ ចាក់សោទុកចោលអស់រយ:ពេល១០ឆ្នាំមកហើយ លុះគេឃើញអណ្តាតភ្លើង ឆាបឆេះហុយផ្សែងចេញពីក្នុងផ្ទះខាងលើយ៉ាងសន្ធោរសន្ធៅ ក៏មានការភ្ញាក់ផ្អើលតែម្តង។ការឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងខាងលើនេះ គេសង្ស័យថាមានអ្នកលួចដុត ៊នឬក្មេងៗនាំគ្នាទៅអង្គុយចាក់ហេតុការណ៍អគ្គីភ័យ ឆាបឆេះផ្ទះសម្បែងប្រជាពលរដ្ឋយ៉ាងសន្ធោរសន្ធៅនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចជាប់នឹងកាស៊ីណូម្កុដពេជ្រ របស់លោកឧកញ៉ា ជា គា ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ខុម ភេទប្រុស អាយុប្រហែល៥០ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ បានចាក់សោទុកចោលអស់រយ:ពេល១០ឆ្នាំមកហើយ ដោយសារតែគាត់ជំពាក់បំណុលគេ ក៏ចាកចេញពីផ្ទះមិនដែលឃើញវិលត្រឡប់មកផ្ទះវិញនោះទេ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេសង្ស័យតែមានក្មេងទំនើង ដែលតែងតែនាំគ្នាទៅជួបជុំគ្នាប្រើថ្នាំញៀន នៅក្បែរៗផ្ទះនោះជាអ្នកលួចដុត ទើបបណ្តាលឱ្យឆេះយ៉ាងសន្ធោរសន្ធៅបែបនេះ។
ប្រភពបញ្ជាក់ទៀតថា ក្រោយពេលភ្លើងកំពុងឆាបឆេះ អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ទៅខាងនគរបាលជំនាញ ដើម្បីប្រញាប់យករថយន្តពន្លត់អគ្គីភ័យទៅជួយបាញ់ពន្លត់ដែរ។
តែដោយសារផ្លូវឆ្ងាយទំរាំទៅដល់កន្លែងភ្លើងឆេះខ្លាំង ក៏ក្លាយទៅជាឆេះអស់ រហូតដល់ខ្ទេចខ្ទីផ្ទះទាំងស្រុង និងសម្ភារ:តុ ទូ កៅ អី ព្រមទាំងចានឆ្នាំងនៅក្នុងផ្ទះនោះគ្មានសល់សូម្បីតែបន្តិចនោះឡើយ។ តែសំណាងល្អ មិនមានការឆេះរាលដល់កាស៊ីណូនោះទេ គ្រាន់តែធ្វើឱ្យបុគ្គលិកម្នាក់ៗ ផ្អើលឆោឡោ រត់ចេញពីកាស៊ីទៅមើល ស្ទើរតែជាន់ជើងគ្នាតែម្តង។
ទោះបីជាយ៉ាងណា អាជ្ញាធរភូមិផ្សារព្រំលជើង បានបញ្ជាក់ដែរថា គេមិនអាចរាប់ពីការខូចខាតសម្ភារ:នៅក្នុងផ្ទះបានទេ ព្រោះម្ចាស់មិននៅផ្ទះ ចាក់សោទុកចោលអស់រយ:ពេលច្រើនឆ្នាំ ដោយណាមួ យមានព្រៃដុះទ្រុបទ្រុលបាត់ទៅហើយ ទោះបីជាប្រើទឹកអស់ជាច្រើនរថយន្តក៏ជួយពន្លត់ភ្លើងនេះមិនបានដែរ៕ ដោយ ៖ នាក់ ង៉យ