ព័ត៌មានសុខភាព និងសម្រស់

អភិបាលខេត្ត អំពាវនាវដល់គ្រប់មជ្ឍដ្ឋានទាំងអស់ ត្រូវរួមគ្នាដាំដើមផ្កាក្ងោក តាមដងផ្លូវ និងទីសាធារណៈ ដើម្បីបង្កើតជាគម្របបៃតង និងលើកកម្ពស់សោភ័ណភាព

  ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញពិនិត្យមើល ក្រុមការងាររបស់រដ្ឋបាលខេត្ត បន្តដាំដើមផ្កាក្ងោក បន្ថែមទៀត នារសៀលថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងឱ្យដឹងថា៖ នៅថ្ងៃអនាគត់ដើមផ្កាក្ងោក រាប់ពាន់ ដើម នឹងត្រូវបានដាំដុះ និងបង្ហាញសម្រស់គួរឱ្យទាក់ទាញ នៅតាមទីសាធារណៈ និងអមសងខាងផ្លូវទូទាំងខេត្ត ដូច្នេះអំពាវនាវឱ្យមានការ ចូលរួមពី សំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយរួមគ្នាថែទាំ ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជា គម្របបរិស្ថានបៃតងក្នុងខេត្ត ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំង ការ កែ រ លម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែក បរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ […]

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់

រដ្ធបាលក្រុងសំរោងចុះជួបដោយផ្ទាល់ជាមួយបងប្អូនអាជីវករលក់ដូរពាក់ព័ន្ធក្រុមហ៊ុនមានការយឺតយ៉ាវក្នុងការប្រមូលសម្រាមទុកឲ្យនៅយូរថ្ងៃជះក្លិនមិនល្អ

  ឧត្តរមានជ័យ:ក្រោយពីក្រុមអាជីវករលក់ដូរជាច្រើនតូបនាំគ្នាលើកឡើងហើយត្អូញត្អែរអំពីក្រុមហ៊ុនប្រមូលសំរាមមានការយឺតយ៉ាវ ទុកយូរថ្ងៃធ្វើឲ្យពួកគាត់ពិបាកក្នុងការរស់នៅលក់ដូរគ្មានភ្ញៀវចូលទិញជាប្រចាំថ្ងៃផងនោះ ដោយអ្នកខ្លះទ្រាំលែងបានរហូតដល់ទៅមានការរិះគន់ផុសចែករំលែកនៅលើបណ្តាញសង្គមថែមទៀតដើម្បីឲ្យអាជ្ញាធរជួយរកដំណោះស្រាយជូនពួកគាត់។ ប្រភពពីក្រុមអាជីវករលក់ដូរនៅខាងមុខផ្សារសំរោងបានអះអាងថា ចំពោះបញ្ហាសម្រាមនេះសំណូមពរទៅ អាជ្ញាធរពាក់ព័ន្ធ គួរតែចាត់វិធានការទៅក្រុមហ៊ុនប្រមូលសម្រាមផង បើសិនទុកត្រឹមតែ៣ថ្ងៃអីនឹង មិនជាមានបញ្ហាធំក្លិនស្អុយចេញមកក្រៅខ្លាំងនោះទេ តែនេះសម្រាមទុកនៅឡើងគររយ:ពេលយូរពេករហូតដល់ទៅជាង១សប្តាហ៏ទើបពួកគាត់ទ្រាំលែងបាននាំគ្នារអ៊ូរទាំទៅពីព្រោះខំបង់ថ្លៃអនាម័យប្រចាំខែក្នុងម្នាក់ៗមិនដែលខកខានទេ រាប់សិបឆ្នាំមកហើយ។   ជាក់ស្តែងនៅរសៀលថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៤នេះ ផ្ទាល់តែម្តង លោកប៊ុន វ៉ាន់ដេតអភិបាលរងតំណាងឲ្យលោកផុន ចាន់និលអភិបាលក្រុងសំរោងដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព មានទាំង កងកម្លាំងប្រដាប់អាវុធ ចុះទៅដល់ទីតាំងផ្ទះលក់ដូររបស់បងប្អូនអាជីវករដែលបានលើកឡើងថា ក្រុមហ៊ុនប្រមូលសម្រាមទុកយូរមិនព្រមមកយកនោះ ខណ:នេះដែរលោកអភិបាលរងក្រុងសំរោងបានជួបបងប្អូនអាជីវករនៅតាមខ្នងផ្ទះដើម្បីសួរអំពីព័ត៌មានលម្អិតចំពោះដើមចមក្នុង ការយឺតយ៉ាវរបស់ក្រុមហ៊ុនប្រមូលសំរាមហើយនិងមួយទៀតប្រសិនបើ ករណីនេះនៅតែមានបញ្ហាជាបន្តបន្ទាប់ទៀតនោះខាង អាជ្ញាធរក្រុងនិងចាត់វិធានការ កែសម្រួល ទៅឲ្យក្រុមហ៊ុន កែប្រែនូវកត្តាយឺតយ៉ាវមួយចំនួនឲ្យបានល្អប្រសើរឡើងវិញ ហើយបញ្ជាក់ឲ្យបានច្បាស់អំពីមូលហេតុរាល់ការយឺតយ៉ាវនោះមកពីកត្តាអ្វីឲ្យប្រាកដ។ ដោយឡែកលោកផុន ចាន់និល អភិបាលក្រុងសំរោងបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៤នេះថា ចំពោះករណីនេះបន្ទាប់ពីមានការរាយការណ៍ពីបងប្អូនអាជីវករលោកបានចាត់តាំងឲ្យមន្ត្រី របស់រដ្ឋបាលក្រុងសំរោងចុះទៅដល់ សួរដោយផ្ទាល់អំពីព័ត៌មានជាក់លាក់ហើយមួយវិញទៀតបញ្ហា អស់ទាំងនេះពុំមែនតែមានការលើកឡើងពីបងប្អូនមួយចំហៀងយើងដាក់បន្ទុកទៅលើក្រុមហ៊ុននោះទេ គឺយើងធ្វើដោយ ឈរលើឆន្ទ:មានតម្លាភាព ហើយចំពោះ ការយឺតយ៉ាវរបស់ក្រុមហ៊ុនក្នុងការប្រមូលសំរាមនេះ នៅថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៤នេះលោកនឹងកោះអញ្ជើញតំណាងក្រុមហ៊ុនដើម្បីមកប្រជុំពិភាក្សាពង្រឹងលើកិច្ចការងារប្រមូលសំរាមកុំឲ្យមានការយឺតយ៉ាវបន្តទៀតមួយវិញទៀតក្នុងនាមរដ្ឋបាលក្រុងសំរោង នៅតែទទួលយករាល់សំណូមពរបញ្ហាផ្សេងៗពីបងប្អូនអាជីវករគ្រប់ពេលវេលាជានិច្ច។ សូមជម្រាបផងដែរថាបើយោងទៅតាមការលើកឡើងរបស់រដ្ឋបាលក្រុងបានអះអាងថាចំពោះកិច្ចការងារនេះ យើង ពុំមែនធ្វើតែមួយពេលនោះទេគឺធ្វើឡើងរៀងរាល់ថ្ងៃតែម្តង ដើម្បីឲ្យ ក្រុងយើងស្អាត ទាល់តែមានកិច្ចសហការពីបងប្អូន នៅតាមតូប ក៏ដូចជានៅតាមខ្នងផ្ទះ ជួយវិចខ្ចប់ ទុកដាក់សម្រាប់ឲ្យបានត្រឹមត្រូវ ហើយមួយទៀត ក្រុមបងប្អូនអាជីវករដែលបានលើកឡើង […]

ព័ត៌មានសុខភាព និងសម្រស់

ក្រុមហ៊ុនដឹកសំរាមនិងភាសុីផ្សារប្រមូលលុយថ្លៃអនាម័យនិងប្រមូលសម្រាមវិញមានការយឺតយ៉ាវខ្លាំងរងការរិះគន់ពីប្រជាពលរដ្ឋនិងក្រុមអាជីវករលក់ដូររអ៊ូរទាំថា ក្លិនសំរាមស្អុយខ្លាំងណាស់

  ឧត្តរមានជ័យ:បងប្អូនដែលជាអាជីវករលក់ដូរនៅខាងមុខផ្សារសំរោងក៏ដូចជានៅក្នុងផ្សារ អ្នករស់នៅតាមដងផ្លូវតំបន់ទីប្រជុំជន នាំគ្នាត្អូញត្អែរហើយរអ៊ូរទាំទៅលើ ក្រុមហ៊ុនប្រមូលសម្រាម នឹងខាងភាស៊ីផ្សារ ដែលតែងតែឲ្យកូនចៅ អ្នកដើរប្រមូល យក លុយថ្លៃអនាម័យពីអាជីវករលក់ដូរជាប្រចាំថ្ងៃ ចំណែកការមកដឹកជញ្ជូនសម្រាមវិញមានការយឺតយ៉ាវទុកឲ្យសំរាមស្អុយរលួយនៅខាងមុខផ្សាររហូតជិតទៅដល់ដប់ថ្ងៃក៏មានដែរ។ ទីតាំង គំនរសំរាមនេះដែរ ស្ថិតនៅខាងមុខផ្សារសំរោង នឹងមួយផ្នែកទៀត មានសម្រាមជាច្រើនកន្លែងននៅតាមដងផ្លូវសាធារណ: ស្ថិតនៅក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យផ្ទាល់តែម្ដង ។លើ បើតាមការលើកឡើងពី អាជីវករលក់ដូរនៅមុខផ្សារសំរោងបានរៀបរាប់ឲ្យដឹងកាលពីថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២៤ម្សិលមិញនេះថា ជារៀងរាល់ថ្ងៃ បុគ្គលិកភាសុីផ្សារ តែងតែដើរប្រមូលលុយថ្លៃ អនាម័យជាប្រចាំដោយពុំដែលខានមួយថ្ងៃនោះឡើយ ដោយឡែកខាងក្រុមហ៊ុនប្រមូលសម្រាមវិញ ដាច់ខែមិនទាន់នោះទេ ដឹងតែមកដល់មុខផ្ទះហុចវិក័យប័ត្រយកលុយគ្មានខ្វះ១រៀលនោះទេ ចំណែកចំពោះការប្រមូលសំរាមវិញមានការយឺតយ៉ាវ រហូតដល់ទៅដប់ថ្ងៃធ្វើឲ្យប៉ះពាល់ដល់បរិស្ថានសុខភាពការរស់នៅប្រចាំថ្ងៃខ្យល់ដកដង្ហើមរបស់ពួកគាត់ ពិបាកដកដង្ហើមយ៉ាងខ្លាំង។ ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅខាងជើងផ្សារសំរោងបានត្អូញត្អែរនិងរៀបរាប់ប្រាប់ថា ក្នុងនាមពួកគាត់ដែលជាអាជីវករលក់ដូរពុំមានចង់បានអ្វី នោះទេគ្រាន់តែស្នើរឲ្យអាជ្ញាធរពាក់ព័ន្ធជួយមានវិធានការទៅលើក្រុមហ៊ុនប្រមូលសម្រាម នឹងភាសុីផ្សារដែលដេញថ្លៃផ្សារបានហើយ នៅពេលដែលឲ្យកូនចៅដើរយកលុយប្រចាំថ្ងៃ ថ្លៃអនាម័យនោះមេត្តាជួយយកសំរាមឲ្យបានលឿនផងបើសិនជាទុកត្រឹមមួយថ្ងៃពីរថ្ងៃ ក៏ពួកគាត់ពុំថានោះទេ តែនេះ ទុករយ:ពេលរហូតដល់១សប្តាហ៍ទៅ១០ថ្ងៃធ្វើឲ្យមានក្លិនស្អុយរលួយចេញដង្កូវពីថង់ អ៊ីចឹងនោះទេ ពួកគាត់ពិបាកក្នុងការរស់នៅក៏ដូចជាលក់ដូរខណៈពេលខែនេះគឺជារដូវធ្លាក់ភ្លៀង មកជាបន្តបន្ទាប់ធ្វើឲ្យសំរាមដែលមានក្លិនស្អុយខ្លាំងដោយទ្រាំពុំបាននោះឡើយ។ ជុំវិញការលើកឡើងពីក្រុមអាជីវករលក់ដូរក៏ដូចជាប្រជាពលរដ្ធដែលរស់នៅខាងជើងផ្សារសំរោង ត្អូញត្អែរអំពីរឿងក្រុមហ៊ុនប្រមូលសម្រាម ក៏ដូចជាភាស៊ីផ្សារដើរប្រមូលលុយថ្លៃអនាម័យប្រចាំថ្ងៃនេះដែរ លោកផុន ចាន់និល ភិបាលក្រុងសំរោងបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២៤នេះថា ចំពោះបញ្ហាទាំងអស់នេះនៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៤ខាងមុខនេះលោកនឹង បើកកិច្ចប្រជុំជាមួយនឹងក្រុមហ៊ុននៅលើកទី៣ហើយដើម្បីពង្រឹងលើ ការប្រមូលសម្រាម កុំឲ្យមានការយឺតយ៉ាវតទៅទៀត ម៉្យាងទៀតក្រោយពីទទួលពត៌មានពីបងប្អូនអាជីវករមកថា […]

ព័ត៌មានសុខភាព និងសម្រស់

ភ្ញៀវទេសចរណ៍សម្រុកមកលេងរមណីយ៍ដ្ឋានទឹកធ្លាក់ភ្នំខៀវយ៉ាងច្រើនកុះករ ក្នុងឱកាសចូលឆ្នាំចិនបើប្រៀបធៀបរមណីយ៍ដ្ឋាននានាក្នុងខេត្តប៉ៃលិន

  ខេត្តប៉ៃលិន ៖ ចំនួនភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកពីតាមបណ្តាខេត្តនានា ដូច ជាខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ រហូតដល់រាជធានីភ្នំពេញ ពេលជួបជាមួយភ្នាក់ងារសារ ព័ត៌មានពួកគាត់ម្នាក់ៗ ពោលសរសើរទេសភាពរមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវថា មានទេសភាព ស្រស់ស្អាតជាងគេ នៅទូទាំងខេត្តប៉ៃលិន ជាពិសេសមានទឹកជ្រោះច្រើនជាន់ អំណោយផលឱ្យពួកគាត់ អាចនាំគ្នាចុះទៅងូតលេងកំសាន្តយ៉ាងត្រជាក់កាយសប្បាយចិត្ត ជាពិសេសនាឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៤នេះតែម្តង។ សូមបញ្ជាក់ផងដែរថា ចំនួនភ្ញៀវទេសចរទាំងនោះ បានចូលមកទស្សនា និងដើរលេងកំសាន្ត នៅតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ដូចជារមណីយដ្ឋានម្លប់សាវម៉ាវ រមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋាន ស្ទឹងត្រជាក់ចិត្ត ព្រមទាំងរមណីយដ្ឋានមួយចំនួនដែលទើបនឹងបង្កើតថ្មីក៏ដោយ គឺរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ខណ:ដែលអាជ្ញាធរខេត្តប៉ៃលិន បានធ្វើការរៀបចំតុបតែងយ៉ាងស្រស់ស្អាតគួរឱ្យកោតសរសើរ ទើបធ្វើឱ្យរមណីយដ្ឋានមួយនេះប្រែក្លាយទៅជាកន្លែងដ៍ទាក់ទាញបំផុត និងមានភាពស្រស់ត្រកាលគួរឱ្យចង់គយគន់ ព្រោះមានអំណោយផលធម្មជាតិដើមឈើដុះត្រឈឹង ត្រឈៃនៅសងខាងផ្លូវ និងជុំវិញកន្លែងកម្សាន្ត។ ភ្ញៀវទេសចរ ឈ្មោះ សុខ ណាវី ភេទស្រី អាយុ២៨ឆ្នាំ និង ឈ្មោះ កែវ រចនា ភេទស្រី អាយុ២៥ឆ្នាំ មកពីខេត្តបាត់ដំបង បានឱ្យភ្នាក់ងារយើងដឹងថា ៖ […]

ព័ត៌មានសុខភាព និងសម្រស់

អំណោយមួយចំនួនត្រូវបានអភិបាលខេត្តនាំយកទៅចែកជូននិងសួរសុខទុក្ខគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍

  បន្ទាយមានជ័យ: អំណោយរួមមានអង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ២យួរ, ប្រេងឆា១ដប, ស្ករស១គីឡូក្រាម, ប្រេងកូឡា១ដប,ទឹកសុទ្ឌ២យួរ,ជែលលាងសម្អាតដៃ៤ដប, សារុង១,អាវយឺតកមូល៥ ,ថវិកាសាខា និងថវិកាផ្ទាល់របស់ឯកឧត្តមនិងលោកជំទាវមួយចំនួនផងនោះនៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ ត្រូវបានឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ បាន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន១៥គ្រួសារ មកពី៨ភូមិ នៃឃុំបត់ត្រង់ ស្រុកមង្គលបូរី។ ក្នុងឱកាសសាកសួរសុខទុក្ខនេះដែរ ឯកឧត្តម អ៊ុំ រាត្រី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ឌបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា លោកតែងតែយកចិត្តទុក្ខដាក់ដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេសដែលជួបការលំបាកខ្វះខាតជានិច្ច ។ នាពេលជាមួយគ្នានេះឯកឧត្តមប្រធានសូមអរគុណដល់អាជ្ញាធរភូមិ ឃុំនិងមណ្ឌលសុខភាពបត់ត្រង់ដែលបានសហការជាមួយសាខាកក្រកដោយសាខាបានអនុវត្តយោងតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២២។ ឯកឧត្តមប្រធានបានណែនាំដល់បងប្អូនដែលផ្ទុកមេរោគអេដស៍ទាំងអស់គ្នាត្រូវចេះថែរក្សាសុខភាព បើមានបញ្ហាត្រូវរកមណ្ឌលសុខភាពឬមន្ទីរពេទ្យមិនត្រូវលាក់លៀម ព្រោះឥឡូវមិនមានការរើសអើងអ្វីនោះទេ។  

ព័ត៌មានសុខភាព និងសម្រស់

ក្រុមយុវជននិងយុវនារី ដើរលេងពេលយប់ជ្រៅៗតាមសួនច្បារសារធារណៈ ត្រូវបានសមត្ថកិច្ចក្រុងចុះប្រមូល មកសាកសួរ

បាត់ដំបង៖ ក្រុមយុវជននិងយុវនារីជាច្រើននាក់ ខណ:ពួកគេតែងតែប្រមូលផ្តុំពពាក់ពពូនគ្នាពេលយប់ជ្រៅៗ នៅតាមសួនច្បារសារធារណៈក្នុងក្រុងបាត់ដំបង ត្រូវបានកម្លាំងអធិការនគរបាលក្រុងបាត់ដំបង ចុះអនុវត្តប្រមូលពួកគេទាំងនោះទៅសាកសួរ។ សមត្ថកិច្ចបានឲ្យដឹងថា ដោយសារពួកគេជាក្រុមយុវជនប្រុស/ស្រីទាំងអស់នេះតែងតែប្រមូលផ្តុំពពាក់ពពូនគ្នានៅពេលយប់ជ្រៅៗ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមស្របតាមគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព និង តាមការណែនាំរបស់លោកស្នងការ កម្លាំងសមត្ថកិច្ចបានប្រមូលពួកគេសង្ស័យប្រើប្រាស់គ្រឿងញៀនយកមកពិនិត្យ នឹង ស្វែងរកអ្នកពាក់ព័ន្ធជាមួយនូវសារធាតុញៀនជាដើម។ សមត្ថកិច្ចខាងលើដដែលបានបន្តថា ការអនុវត្តនេះក្នុងគោលបំណងធានានូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលកន្លងមកតែងតែមានភាពអសន្តិសុខ រួមមានអំពើលួច ឆក់ ប្លន់អំពើចោរកម្មជាដើម ផ្តើមចេញពីប្រភពយុវជននិងយុវនារី។ សមត្ថកិច្ចបន្តថា ហេតុការណ៍នេះបានធ្វើឡើង នៅវេលាម៉ោង១១:០០នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅសួនច្បារសាធារណ:សម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិ រំចេក៤ សង្កាត់រតន:ក្រុង/ខេត្តបាត់ដំបង។ ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងមានការសាទរដល់សមត្ថកិច្ចអាជ្ញាធរនិងថ្នាក់ដឹកនាំខេត្ត/ក្រុងដែលមានចំណាត់ការល្អបែបនេះជាខ្លាំង ។ពួកគាត់បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចធ្វើការចុះអនុវត្តបែបនេះឱ្យបានជារៀងរាល់យប់ ដើម្បីសុវត្ថិភាពក្នុងមូលដ្ឋានមានសន្តិសុខល្អ៕ #ដោយលោកអ៊ន អឿម  

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូន

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូន ជនជាតិថៃ​ ម្នាក់​ ករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី…..(ខេត្តបន្ទាយមានជ័យ)​ ៖​ កម្លាំងអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ បានបេីកប្រតិបត្តិការបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃ​ម្នាក់​ រួមនឹងថ្នាំញៀន​មួយចំនួន នៅវេលាម៉ោង ០៣និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ​២០២២ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដេីម្បីអនុវត្តតាមនីតិវិធី។ លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឲ្យដឹងថា​ ជនសង្ស័យ​ដែលកម្លាំងបានឃាត់ខ្លួនឈ្មោះ គៀតតិសាក់ ខានភីត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ មុខរបរ បុគ្គលិកកាស៊ីណូ ទីកន្លែងកំណើតខេត្តសមុទ្របាកាន ប្រទេសថៃ បច្ចុប្បន្ន​ស្នាក់នៅបណ្តោះអាសន្នភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងប្រតិបត្តិការ​កម្លាំងអាវុធហត្ថ​យេីងបានដកហូតសម្ភារៈវត្ថុតាងរួមមាន​ -ម្សៅក្រាម ពណ៌ស(ខេហិត) ចំនួន០៤កូនថង់កិប ទម្ងន់ ២,១៣ក្រាម​,​ -ថ្នាំគ្រាប់រាងមូលពណ៌កាហ្វេ(ថ្នាំក្រវី) ចំនួន ០១គ្រាប់កន្លះ […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់

បញ្ជូនជនសង្ស័យម្នាក់

បញ្ជូនជនសង្ស័យម្នាក់ ករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ​ និងប្រេីប្រាស់គ្រឿង​ញៀន ទៅតុលាការ… (​បន្ទាយមានជ័យ​)​៖ កម្លាំងអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ តាមពាក្យប្តឹងជនរងគ្រោះ​ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថ​ក្រុងដើម្បីសួរនាំ ។ ​លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឲ្យដឹងថា​ ដោយបានទទួលពាក្យបណ្តឹងពីឈ្មោះ សេង ម៉ាលីយ៉ា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់លើឈ្មោះ​ ម៉ាប់ និមល ភេទប្រុស អាយុ៣៣ឆ្នាំ (ត្រូវជាប្តី) បានប្រើអំពើហិង្សាលើរូបខ្លួន កាលពីវេលាម៉ោង២៣និង ៣០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា តាមចម្លេីយសារភាព​របស់ជនសង្ស័យ​សារភាពថារូបគេពិតជាបានធ្វើសកម្មភាពប្រើអំពើហិង្សាទៅលើកូន និងប្រពន្ធពិតប្រាកដមែន និងបានប្រេីប្រាស់គ្រឿងញៀនថែមទៀត។ ដោយផ្អែកលើពាក្យបណ្ដឹង និងចម្លើយសារភាពជនសង្ស័យខាងលើ […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់

ការចុះសួរសុខទុក្ខគ្រូពេទ្យ និងអ្នកជម្ងឺក្នុងមន្ទីរពេទ្យចំនួន១៥២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជាជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ។

នៅព្រឹកថ្ងៃអាទិត្យទី១០ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោកជំទាវ នួម សោភ័ណ សមាជិករដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ បានអញ្ជើញចែកអំណោយ ជូនគ្រូពេទ្យ និងអ្នកជម្ងឺក្នុងមន្ទីរពេទ្យចំនួន១៥២នាក់ ដោយក្នុង ម្នាក់ៗទទួលបាន ឃីត ១ និងថវិការ២មុឺនរៀល គ្រូពេទ្យនិងកម្មករ ទទួលបានភេសជ្ជៈមួយចំនួន និងថវិការចំនួន ៥.១៤០.០០០រៀល ក្នុងនិងដែរ ឯកឧត្តម អភិបាលខេត្តបានជួបឧបត្ថម្ភថវិការផ្ទាល់ខ្លួនជូនដល់ ក្មួយស្រីម្នាក់ដែលម្ដាយទទួលមរណភាពក្នុងភាព ចំនួន១០០ដុល្លា និងក្រុមប្រឹក្សាឃុំ មានជំងឺធ្ងន់ធ្ងរម្នាក់ចំនួន១០០ ដុល្លារ។ ក្នុងឱកាសនោះផងដែរឯឧត្តមអភិបាលខេត្ត បានពាំនាំប្រសាសន៍ដ៏ថ្លៃថ្លា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវសួរសុខទុក្ខ គ្រូពេទ្យ ជាពិសេសបងប្អូនអ្នកជំងឺ និងសូមជូនពរឆាប់បានជាសះស្បើយពីជំងឺ និងបានវិលត្រឡប់ ទៅផ្ទះសំបែងរៀងៗ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះផងដែរ ។ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់

មន្រ្តីការពារអ្នកប្រើប្រាស់កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តប៉ៃលិន បង្កើនការត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ

ប៉ៃលិន ៖ ដើម្បីទប់ស្កាត់ចំណីអាហារខូចគុណភាព មានផ្ទុកសារធាតុគីមី ទំនិញហួសសុពលភាព និងខូចគុណភាព និងដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋក្នុងកំឡុងពិធីបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ នៅព្រឹកថ្ងៃ២២ ខែមករា ឆ្នាំ២០២២នេះ មន្ត្រីជំនាញ សាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យ និងធ្វើតេស្តបឋម (Test Kit) លើម្ហូបអាហារ ព្រមទាំងណែនាំដល់អាជីវករ ដែលដាក់តាំងលក់ម្ហូបអាហារ និងទំនិញផ្សេងៗទៀត នៅផ្សារសាមគ្គី ហៅប៉ាហ៊ីស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ លោក ឈឹម វាសនា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ដោយមានការណែនាំពីឯកឧត្តមប្រតិភូ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តប៉ៃលិន ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម ខាងមុខនេះ បានធ្វើការចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅតាមផ្ទះជុំវិញផ្សារ និងនៅក្នុងផ្សារពិនិត្យរក សារធាតុគីមី គឺធ្វើឡើងដើម្បីទប់ស្កាត់ឲ្យបានកាន់តែខ្ពស់ ចំពោះការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ […]