ឧត្តរមានជ័យ:ការបញ្ចប់នូវការវាស់វែងដីមានលក្ខណៈជាប្រព័ន្ធគឺដើម្បីធានាបាននូវស្ថិរភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យបង្កើតបរិយាកាសគ្មានវិវាទផ្ដល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋនិងថែមទាំងរួមចំណែកបង្កើនចំណូលថវិការជាតិថែមទៀត។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៥នេះរដ្ឋបាលខេត្តឧត្តរមានជ័យរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់បងប្អូនប្រជាពលរដ្ធក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ទេសរដ្ធមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ឯកឧត្ដមសាយសំអាលឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់។ ពិធីនេះប្រព្រឹត្តធ្វើឡើងនៅ ក្នុងបរិវេណវិទ្យាល័យហ៊ុនសែន ចុងកាល់ស្ថិតនៅក្នុងភូមិបន្ទាយថ្មី ឃុំចុងកាល់ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធជុំវិញខេត្តសិស្សានុសិស្សលោកគ្រូអ្នកគ្រូនិងបងប្អូនប្រជាពលរដ្ធជាច្រើននាក់ ផងដែរ។ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថាស្ថិតនៅក្នុងថ្ងៃនេះខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែងដោយឃើញបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យទទួលបាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ និង ប្រើប្រាស់តាមលក្ខណៈផ្ទាល់ដែលអាចប្រើបានព្រមទាំងចេះថែរក្សាទុកដាក់ប្លង់ដីកម្មសិទ្ធមួយនេះឲ្យបានត្រឹមត្រូវ។ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួង រៀបចំដែនដី នគររូបនីយកម្មនិងសំណង់បាន មានប្រសាសន៍ថា ក្រសួងបានជំរុញ ក្នុងការចុះបញ្ជីដីធ្លីទូទាំងប្រទេសជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សនិងឈានដល់ការប្រកាសបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ ដូចខេត្តឧត្តរមានជ័យ បន្ថែម ពីនេះឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្នុង មន្ត្រីនិងក្រុមការងារគ្រប់ផ្នែកទាំងអស់របស់ ខេត្តដែលបានសហការអនុវត្តការងារដោយយកចិត្តទុកដាក់ខ្ពស់រហូតការងារទទួលបានជោគជ័យនៅពេលនេះ។ ថ្លែងនៅក្នុងឪកាសនោះដែរឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់គីមបានមានប្រសាសន៍ថា ប្រជាពលរដ្ធទូទាំងប្រទេស ដែលកំពុងទទួលបានផល ពីសន្តិភាព សុទ្ធតែដឹងច្បាស់ ពីតម្លៃសុខសន្តិភាព ពេញលេញដែលកម្ពុជារកបាន ដោយលំបាក ក្រោមការលះបង់ តស៊ូ របស់អតីត យុទ្ធជន យុទ្ធនារី […]
ព័ត៌មានជាតិ
រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត
រាជធានីភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា :នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥បានអនុញ្ញាតឱ្យ លោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។ ក្នុងឱកាសនៃជំនួប លោកជំទាវអភិបាលរដ្ឋនៃរដ្ឋអូស្ត្រាលីខាងត្បូង បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអូស្ត្រាលី និងកម្ពុជា។ លោកជំទាវបានលើកឡើងថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ គឺដើម្បីស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋអូស្ត្រាលីខាងត្បូង និងកម្ពុជា។ លោកជំទាវអភិបាលរដ្ឋ បានជម្រាបជូនសម្តេចបវរធិបតីអំពីវិស័យសក្តានុពលនានារបស់រដ្ឋអូស្ត្រាលីខាងត្បូង រួមមាន៖ វិស័យកសិកម្ម, អប់រំ, ទេសចរណ៍, និងថាមពល។ លោកជំទាវបានបន្ថែមថា រដ្ឋអូស្ត្រាលីខាងត្បូងមានសហគមន៍ខ្មែរប្រមាណជិត ៤០០០ នាក់ កំពុងរស់នៅ, ធ្វើការងារ និងសិក្សា។ ជាងនេះទៀត, លោកជំទាវបានកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែងរបស់សិស្ស-និស្សិតកម្ពុជា ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យនានាក្នុងរដ្ឋអូស្ត្រាលីខាងត្បូង។ ជាការឆ្លើយតប, សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី […]
មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យទទួលបាន នូវអគារមជ្ឈមណ្ឌលផ្តល់ឈាមថ្មីមួយបន្ថែមទៀត
ឧត្តរមានជ័យ:ដើម្បីបង្កភាពងាយស្រួលដល់ការផ្តល់ឈាមចំពោះអ្នកស្ម័គ្រចិត្ត គ្រប់រូបដែលតែងតែបរិច្ចាគឈាម សម្រាប់ជួយដល់ការព្យាបាលនិងជួយសង្គ្រោះដល់អាយុជីវិតមនុស្ស ដែលសកម្មភាពទាំងនេះគឺជាការចាំបាច់និងជាតម្រូវការបំផុតមិនអាចខ្វះបានឡើយ។ ជាក់ស្តែងនៅពេលនេះថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៥ រដ្ឋបាលខេត្តបានរៀបចំពិធីក្រុងពាលីចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលផ្តល់ឈាមថ្មី មានទំហំទទឹង១៦ម៉ែត្រ បណ្តោយ១៨ម៉ែត្រ ដែលពិធីនេះដែរប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមស៊ីប្រសិទ្ធប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មានចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យនិង ឯកឧត្ដម គីមរិទ្ធី អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាទទួលបន្ទុកខេត្តឧត្តរមានជ័យនិងអភិបាល ខេត្តព្រះវិហារនិងមន្ត្រីរាជការ មកពីមន្ទីរអង្គភាព ពាក់ព័ន្ធ សិស្សានុសិស្សលោកគ្រូអ្នកគ្រូពេទ្យ ចំណុះមន្ទីរសុខាភិបាលខេត្ត សហព័ន្ធយុវជនកម្ពុជាខេត្ត សមាគមន៏និស្សិតបញ្ញាវន្តក្មេងវត្ត ជាច្រើនកុះករផងដែរ។ ឯកឧត្ដមមានចាន់យ៉ាដា បានមានប្រសាសន៍ថាការផ្តល់នូវអគារមជ្ឈមណ្ឌលផ្តល់ឈាមនេះ ដោយ មានការផ្តួចផ្តើម ពីឯកឧត្តម គីម រិទ្ធី អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាទទួលបន្ទុកខេត្តឧត្តរមានជ័យ ព្រមទាំងមើលឃើញការពិបាករបស់អ្នកជំងឺទូទៅដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងនោះរដ្ឋបាលខេត្តបាន រៀបចំក្រុងពលីចុះបឋមសិលាសាងសង់ផ្ដល់ជាអគារសម្រាប់ផ្ដល់ឈាមដែលបងប្អូន ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការ កងកម្លាំង អង្គភាពផ្សេងៗ ដែលតែងតែ ស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីជួយដល់ជីវិតមនុស្សនិងសម្រាប់មន្ទីរពេទ្យប្រើប្រាស់ ផ្ដល់ឈាមដល់អ្នកជំងឺទូទៅដែលត្រូវឈាមសម្រាប់សង្គ្រោះមនុស្សគ្រប់រូប ហើយក្នុងនាមរដ្ឋបាលខេត្តឧត្តរមានជ័យក៏សូម ឲ្យលោកគ្រូ អ្នកគ្រូពេទ្យមេត្តាយកចិត្តទុកដាក់ពិនិត្យនិងព្យាបាលអ្នកជំងឺ ឲ្យបានល្អនិងមួយទៀតត្រូវប្រើ អាកប្បកិរិយាកាយវិការសម្ដីទន់ភ្លន់ទៅដល់បងប្អូនអ្នកជំងឺជាប់ជាប្រចាំកាយផងដែរ ។ សូមជម្រាបផងដែរថា ក្រោយពីបញ្ចប់ពិធីក្រុងពាលីចុះបឋមសីលាសាងសង់អគារផ្តល់ឈាមឯកឧត្តម សុីប្រសិទ្ធប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមមានចាន់យ៉ាដា […]
សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០
រាជធានីភ្នំពេញ:អញ្ជើញជាអធិបតីសម្តេចបវរធិបតីនាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សុខភាពសាធារណៈ ការបង្ការ ការពារ និង ការព្យាបាល ប្រកបដោយប្រសិទ្ធភាពនៃជំងឺមហារីក ។ ជំងឺមហារីកគឺជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ ដែលត្រូវបានចាត់ទុកជាអាទិភាពដោយក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការ គ្រប់គ្រង ជំងឺមហារីកជាបញ្ហាប្រឈមចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃ បន្ថយផលិតភាព និងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផលអវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី៥ ឧសភា ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok
នាយករដ្ឋមន្ត្រីនៃកម្ពុជាជួបជាមួយអ្នក សារព័ត៌មានជាង៥,០០០នាក់ជាជំនួបលើកទី ៧ ឆ្នាំ ២០២៥
រាជធានីភ្នំពេញ:នៅថ្ងៃទី ៣ ខែឧសភាឆ្នាំ២០២៥នេះនិងជាថ្ងៃទិវារសិទ្ធិសេរីភាពអ្នកសារព័ត៌មានទូទាំងពិភពលោកជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងអ្នកសារព័ត៌មានប្រមាណជាង៥ពាន់នាក់លើកទី ៧ឆ្នាំ ២០២៥ស្ថិតនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(CCIC)រាជធានីភ្នំពេញ។ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ជំនួបជាមួយអ្នកសារព័ត៌មានពេលនេះគឺដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានបានជួបដោយផ្ទាល់និងបង្កើតបានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងអ្នកសារព័ត៌មាន អ្នកផលិតមាតិកាទាំងអាជីពនិងមិនមែនអាជីពផ្សេងៗដែលនេះជាសេរីភាពយ៉ាងពេញលេញក្នុងការផ្សព្វផ្សាយព័ត៌មាននៅកម្ពុជាហើយផ្អែកលើច្បាប់ដែលបានកំណត់និងគោរពសិទ្ធិគ្នាទៅវិញទៅមក។ សម្ដេចបវរធិបតីបានបន្តថា ជាមួយគ្នានេះថ្ងៃនេះក៏ជាការបង្ហាញនូវការបើកលំហសិទ្ធិសេរីភាពសារព័ត៌មាននិងការបញ្ចេញមតិនៅកម្ពុជាដោយគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកាន់តែល្អប្រសើរជាពិសេសរួមគ្នាខិតខំផ្សព្វផ្សាយព័ត៌មានពិត ហើយរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីជួបជុំរវាងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី ៧ នេះ យើងសង្កេតឃើញថាពិធីជួបជុំនេះមានភាពអធិកអធមក្រៃលែងដែលអ្នកចូលរួមទាំងអស់មានទឹកមុខសប្បាយរីករាយស្រស់ស្រាយហាក់បីដូចមានមោទនភាពខ្ពស់ដែលបានជួបជុំជាមួយនឹងសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីដើម្បីទទួលបានបទពិសោធន៍និងការងារថ្មីបន្ថែមទៀតចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចម្រើន។ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថាមានអង្គភាពសារព័ត៌មានជាង១,៦០០ អង្គភាពដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងព័ត៌មានហើយជំនួបនៅពេលនេះមានអ្នកសារព័ត៌មានចូលរួមប្រមាណជាង៥,០០០ នាក់ពួកគេបាននឹងកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការយកព័ត៌មានប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្តទៀតថា នៅក្នុងជំនួបនេះផងដែរស្របពេលចំថ្ងៃទិវារសិទ្ធសេរីភាពអ្នកសារព័ត៌មានទូទាំងពិភពលោកប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យគោរពនូវក្រមវិជ្ជាជីវៈជាអ្នកសារព័ត៌មានឱ្យបានត្រឹមត្រូវផ្សព្វផ្សាយតែព័ត៌មានពិត ដើម្បីចៀសវាងពាក់ព័ន្ធនឹងផ្លូវច្បាប់ផ្សេងៗនិងលុបបំបាត់នូវព័ត៌មានក្លែងក្លាយ។ គួររំលឹកដែរថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកអ្នកសារព័ត៌មានជាដៃគូយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។ព្រោះអ្នកសារព័ត៌មានជាអ្នកនាំសារពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋនិងពីប្រជាពលរដ្ឋទៅរាជរដ្ឋាភិបាលវិញទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជាបង្កើតឱ្យមានជំនួបបែបនេះជារៀងរាល់ឆ្នាំតាំងពីអណត្តិរាជរដ្ឋាភិបាលមុនដឹកនាំដោយសម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារហូតមកដល់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន។
ប្រព័ន្ធធារាសាស្ត្រទំនប់សាលាតាអន មានមូលដ្ឋានស្ថិតនៅស្រុកឯកភ្នំ និងស្រុកសង្កែ នៃខេត្តបាត់ដំបង ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួន ០៤
បាត់ដំបង:ប្រព័ន្ធធារាសាស្ត្រទំនប់សាលាតាអន មានមូលដ្ឋានស្ថិតនៅស្រុកឯកភ្នំ និងស្រុកសង្កែ នៃខេត្តបាត់ដំបង ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួន ០៤ រួមមាន ៖ ១. ជាប្រព័ន្ធធារាសាស្រ្តបញ្ជាដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធកុំព្យូទ័រ ក្នុងការបេីក ឬបិទទ្វារទឹក, សំណង់ស្ទាក់ទឹកមេកាត់ស្ទឹងសង្កែ ប្រវែង ៧៥ម៉ែត្រ ដើម្បីរក្សាទឹកទុកនៅក្នុងស្ទឹងសង្កែ និងជាទំនប់ស្ទាក់ទឹកទី៣ នៅលេីដងស្ទឹងសង្កែ។ ២. ប្រព័ន្ធធារាសាស្រ្តនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១១.០០០ហិកតា និងស្រូវប្រាំងចំនួន ៤.០០០ហិកតា។ ៣. ជាប្រភពទឹកយ៉ាងសំខាន់សម្រាប់បម្រីដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងបាត់ដំបងផ្ទាល់ និងតំបន់ជាយក្រុង ៤. បង្កេីនសោភ័ណភាពបន្ថែមដល់ក្រុងបាត់ដំបង ដែលជាសក្តានុពលទាក់ទាញទេសចរណ៍ផងដែរ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia […]
ក្រោយពីបញ្ចប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបងប្អូនពលករបានសម្រុកនាំគ្នាចាកចេញពីស្រុកកំណើតទៅធ្វើការនៅប្រទេសថៃយ៉ាងច្រើនកុះករ
ឧត្តរមានជ័យ:ក្រោយពីរចប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររួចមកភ្លាមបងប្អូនប្រជាពលរដ្ធដែលជាពលករបានសម្រុកនាំគ្នាធ្វើដំណើរវិលចេញពីស្រុកកំណើតរៀងៗខ្លួនតាមរថយន្តតាក់សុីដើម្បីទៅធ្វើកិច្ចការងាររកប្រាក់ចំណូលនៅប្រទេសថៃដោយឆ្លងកាត់តាមច្រកទ្វារអន្តរជាតិអូរស្មាច់ស្ថិតនៅក្នុងសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តរមានជ័យយ៉ាងច្រើនកុះករគិតត្រឹមថ្ងៃទី២១ខែមេសាឆ្នាំ២០២៥នេះ។ ប្រភពពីមន្ត្រីនគរបាលអន្តោសប្រវេសន៏ប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បានបញ្ជាក់ថា នៅរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានបងប្អូនពលករបានវិលត្រឡប់ពីស្រុកកំណើតនាំគ្នាចាកចេញឆ្លងកាត់តាមច្រកដើម្បីទៅធ្វើការនៅប្រទេសថៃយ៉ាងច្រើន ខុសប្លែកពីឆ្នាំមុនៗ ក្នុងមួយថ្ងៃៗតាំងពីព្រឹករហូតទល់ល្ងាចតែម្ដងមិនក្រោមពី៧០០ទៅ៨០០នាក់នោះទេពួកគាត់មកជាបន្តបន្ទាប់។ បើយោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋ ឈ្មោះឡាក់ដា មកពីខេត្តព្រៃវែងបានរៀបរាប់ប្រាប់ឱ្យដឹងថាគាត់បានមកចុះលេងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេលជិតមួយខែមកហើយ នៅពេលនេះក៏ត្រូវដល់ថ្ងៃត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ។ ពលករដដែលបានអះអាងបន្តថាចំពោះការវិលត្រឡប់ទៅប្រទេសថៃវិញឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នេះផងដែរគឺមានភាពងាយស្រួលរលូនតែម្ដងដោយសមត្ថកិច្ចនគរបាលបានជួយសម្រួលក្នុងការវាយឯកសារដើម្បីបង្កភាពងាយស្រួលសម្រាប់ឲ្យពួកគាត់ចូលទៅប្រទេសថៃបានលឿនឆាប់រហ័យដោយពុំមានការយកប្រាក់សូម្បីតែមួយកាក់មួយសេនឡើយ។ ទាក់ទិនទៅនឹងការវិលត្រឡប់របស់បងប្អូនដែលជាពលករចាកចេញពីស្រុកកំណើតទៅបំរើការងារនៅប្រទេសថៃនេះដែរ លោកឯមបញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់បានបញ្ជាក់ប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២១ខែមេសាឆ្នាំ២០២៥ថារយៈពេលប៉ុន្មានថ្ងៃនេះគឺពិតជាមានបងប្អូនពលករបានវិលត្រឡប់ចាកចេញពីស្រុកកំណើតទៅធ្វើការនៅប្រទេសថៃច្រើនកុះករពិតប្រាកដមែនហើយក្នុងមួយថ្ងៃមិនតិចជាង ៧០០ទៅ៨០០នាក់នោះទេ ហើយមួយទៀតពួកគាត់ត្រឡប់មកពីស្រុកកំណើតវិញជាក្រុម មួយក្រុមខ្លះ ៥០ទៅ៦០នាក់ ឆ្លងកាត់តាមច្រកអូរស្មាច់ ចាប់ផ្ដើមតាំងពីម៉ោងបើកច្រករហូតដល់ល្ងាចមានបងប្អូនប្រជាពលរដ្ឋឆ្លងកាត់ជាបន្តបន្ទាប់ហើយជាក់ស្តែងនៅថ្ងៃទី២១ខែមេសាឆ្នាំ២០២៥មានបងប្អូនពលករចូលទៅកាន់ប្រទេសថៃមានចំនួន៨០៨នាក់។ សូមជម្រាបផងដែរថា ចំពោះនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បងប្អូនប្រជាពលរដ្ឋដែលជាពលករបានធ្វើដំណើរពីស្រុកកំណើតតាមបណ្តាខេត្តផ្សេងៗហើយនាំគ្នាចាកចេញត្រឡប់នាំគ្នាទៅធ្វើការនៅប្រទេសថៃនោះសុទ្ធតែមានលិខិតឯកសារត្រឹមត្រូវពុំមានពលកររូបណាគ្មានបដឺផាស់រឺអត់លិខិតឆ្លងដែនឡើយគឺបងប្អូនប្រជាពលរដ្ឋដែលជាពលករនោះបានធ្វើដំណើរមកត្រឡប់ទៅវិញទៅមកដោយស្របច្បាប់ត្រឹមត្រូវផងដែរ។ ( ដោយឈឿន ប៊ុនឈី )
ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
រាជធានីភ្នំពេញ:នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Zhang Lianghong ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Kimou Environmental Holding Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ នៅក្នុងជំនួបនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីក្រុមហ៊ុនភាគហ៊ុននៅនៅទីក្រុងហុងកុង។ ក្រុមហ៊ុននេះមានបទពិសោធន៍ខ្ពស់ ក្នុងការអភិវឌ្ឍសួនឧស្សាហកម្មធំៗ ដែលយកចិត្តទុកដាក់ខ្ពស់លើដំណោះស្រាយ បរិស្ថាន។ លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមទៀតថា ក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគនៅនៅកម្ពុជា។ ជាការឆ្លើយតប សម្តេចបវរធិបតីបានសម្តែងក្តីសោមនស្សរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការវិនិយោគនៅកម្ពុជា។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលផ្តោតអាទិភាពលើការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្ដោតលើការការពារបរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លើសពីនេះ សម្តេចបវរធិបតីក៏បានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ យន្តការ និងការលើកទឹកចិត្តផ្សេងៗ សម្រាប់វិនិយោគិនបរទេស ជាពិសេសការវិនិយោគលេីផ្នែកខ្សែច្រវាក់ផលិតកម្ម ។ សម្តេចបវរធិបតីបានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពក្នុងការវិនិយោគលើផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមជាមួយគ្នានេះ សម្តេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីឱកាសវិនិយោគនៅកម្ពុជា៕ 🌐 Hun Manet […]
ខេត្តឧត្ដរមានជ័យ ជាខេត្តទី១៩ ទទួលបានជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF
ឧត្ដរមានជ័យ: ឯកឧត្តម ឆាយឬទ្ធិសែន រដ្ធមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទបានថ្លែងថា ខេត្តឧត្តរមានជ័យ គឺជាខេត្តទី១៩ក្នុងចំណោមខេត្តដ៏ទៃទៀត ដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលODF។ ការថ្លែងបែបនេះប្រព្រឹត្តធ្វើឡើងនៅក្នុងពិធីប្រកាសទទួលស្គាល់ខេត្តឧត្តរមានជ័យ ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នាព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០២៥នេះ ស្ថិតនៅត្រង់បរិវេណបរិវេណសួនច្បារបឹងស្នោរ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធសិស្សានុសិស្ស ប្រមាណជាជាង១០០០នាក់ ព្រមទាំងរៀបចំជាក្បួនដង្ហែពានជ័យលាភី ODF (ក្រុមថ្មើរជើង និងក្បួនរថយន្ត) យ៉ាងអធិកអធមផងដែរ។ ឯកឧត្តមរដ្ធមន្ត្រីបានមានប្រសាសន៍បន្តថា គោលបំណងនៃពិធីនេះ គឺដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យ និងបង្កើនការទទួលបាននូវការ លើកកម្ពស់អនាម័យនៅតាមសហគមន៍ជនបទ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដោយផ្លាស់ប្តូរឥរិយាបថប្រតិបត្តិអនាម័យឲ្យបានត្រឹមត្រូវ ប្រើប្រាស់បង្គន់អនាម័យ ទំលាប់លាងសម្អាតដៃនឹងសាប៊ូក្រោយបន្ទោបង់ ការទទួលទានទឹកមានសុវត្ថភាពក្នុងគ្រួសារ និងរស់នៅក្នុងបរិស្ថានស្អាត ជាពិសេសបញ្ចប់ការបន្ទោបង់ពាស់វាលពាសកាល។ ឯកឧត្ដម រដ្ធមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការធ្វើឱ្យប្រសើរឡើងនៅស្ថានភាពអនាម័យ គឺជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេសនៅតំបន់ជនបទ និងជាអាទិភាពមួយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយអនុវត្តតាមចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យមានប្រសិទ្ធិភាព […]
ការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល និងភាពប្រែប្រួលប្រកបដោយចីរភាពគឺត្រូវកសាងជំនាញពីបរទេសដែលមកជួយ ហើយត្រូវបណ្តុះបណ្តាលធនធានមនុស្សខាងក្នុង
រាជធានីភ្នំពេញ:សម្តេចបវរធិបតី÷ការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល និងភាពប្រែប្រួលប្រកបដោយចីរភាព គឺត្រូវកសាងជំនាញពីបរទេសដែលមកជួយ ហើយត្រូវបណ្តុះបណ្តាលធនធានមនុស្សខាងក្នុង ដើម្បីអាចមានសមត្ថភាពដែលជារបស់យើង ហើយមានលទ្ធភាពធ្វើការដោយខ្លួនឯង ជាមួយភាពម្ចាស់ការខ្ពស់ ដោយមិនពឹងដង្ហើមគេដក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ” នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ថាការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល និងភាពប្រែប្រួលប្រកបដោយចីរភាព គឺត្រូវកសាងជំនាញពីបរទេសដែលមកជួយ ហើយត្រូវបណ្តុះបណ្តាលធនធានមនុស្សខាងក្នុង ដើម្បីអាចមានសមត្ថភាពដែលជារបស់យើង ហើយមានលទ្ធភាពធ្វើការដោយខ្លួនឯង ប្រកបដោយភាពម្ចាស់ការខ្ពស់ ដោយមិនពឹងដង្ហើមគេដក។ ជាឧទាហរណ៍, អគារវិមានសន្តិភាព គឺឈ្មោះបញ្ជាក់អំពីសន្តិភាពដែលយើងចង់បាន ត្រូវថែរក្សា និងការពារឱ្យបាន ជាពិសេសកសាងដោយកូនខ្មែរសុទ្ធសាទ ទាំងស្ថាបត្យកម្ម និងសំណង់។ ជាមួយគ្នានេះ, សម្តេចបវរធិបតី បានលើកឡើងថា ពេលជីវភាពរស់នៅកាន់តែប្រែប្រួល ប្រជាពលរដ្ឋកាន់តែមានលទ្ធភាពទិញសម្ភារៈប្រើប្រាស់ និង មធ្យោបាយធ្វើដំណើរ យើងគ្មានសិទ្ធិហាមមិនឱ្យគេទិញនោះទេ ដូចនេះ យើងមានតែត្រូវខិតខំ គិតគូរពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម។ រាជរដ្ឋាភិបាល បានណែនាំឱ្យសិក្សារៀបចំផ្លូវបន្ថែម ទាំងអាកាស ក្រោមដី ហើយឈានទៅក្រោមទឹក ដោយសម្តេចបវរធិបតី បញ្ជាក់ថា […]