ព័ត៌មានសន្តិសុខសង្គម

បើកម៉ូតូវ៉ាជែងមិនប្រយ័ត្នបណ្តាលឲ្យបុកគ្នា រងរបួសធ្ងន់/ស្រាលទាំងសងខាង

ខេត្តប៉ៃលិន ៖ មានករណីម៉ូតូបុកនិងម៉ូតូ នៅចំណុចភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង២ និង៤០នាទី ថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២០បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំងសងខាងសុទ្ធតែជាយុវតីវ័យ១៥/១៧ឆ្នាំ។


សមត្ថកិច្ចមូលដ្ខានបានឱ្យដឹងថា ភាគគីទី១. ឈ្មោះ មឿន លីនណា ភេទ ស្រី អាយុ១៧ឆ្នាំ រងរបួសជើងស្តាំធ្ងន់ ពាក់មួកសុវត្ថិភាព រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅស៊េរីឆ្នាំ ២០០៦ ពាក់ផ្លាកលេខសៀមរាប 1C-8347 ។ ចំណែក. ឈ្មោះ សុខ ឌឿន ភេទស្រី អាយុ១៥ឆ្នាំ រងបួសស្រាលរស់នៅភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាកហុងដា សង់ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខប៉ែលិន 1C-8454 ។


រីឯអ្នករួមដំណើរ ឈ្មោះ នឿន សេងអ៊ី ភេទស្រី អាយុ១៦ឆ្នាំ របួសស្រាល រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចបន្តថា មូលហេតុគឺបណ្ដាលមកពីកត្តាមនុស្ស ភាគីម៉ូតូហុងដាឌ្រីម បើកបរក្នុងល្បឿនលឿន វ៉ាជែងមិនប្រយ័ត្ន បណ្ដាលឱ្យគ្រោះថ្នាក់ដល់អ្នកដទៃ ។

បច្ចុប្បន្ន អ្នករបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រីឯវត្ថុតាងត្រូវបានធ្វើកំណត់ហេតុដកហូត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំការដោះស្រាយតាមក្រោយ ៕ ដោយ ៖ នាក់ ង៉យ

 

kdn

Leave a Reply

Your email address will not be published.