ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានសេដ្ឋកិច្ច

ពលករខ្មែរចំនួន៣០នាក់ បំណងត្រលប់វិលមកប្រទេសកម្ពុជាវិញ តែ

ពលករខ្មែរចំនួន៣០នាក់ បំណងត្រលប់វិលមកប្រទេសកម្ពុជាវិញ តែត្រូវមេខ្យល់នាំមកទំលាក់ចោលជាង២០គីឡូម៉ែត្រពីព្រំដែន ត្រូវអាជ្ញាធរស្រុកខ្លងហាត ខេត្តស្រះកែវ សហការជាមួយកម្លាំងទាហានឈុតខ្មៅទី១៣និងនគបាលស្រាវជ្រាវ នគបាលខេត្តស្រះកែវ និងអង្គភាពពាក់ពន្ធ័ បញ្ជូនមកកន្លែងស្នាក់នៅបណ្តោះអាសន្ន នៅបរិវេណបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ដែលកម្លាំងចម្រុះថៃបានចុះពិនិត្យប្រទះឃើញពលរករខ្មែរ ចំនួន៣០នាក់ ក្នុងនោះស្រី១៨នាក់ ខាងលើនេះ នៅព្រឹកថ្ងៃទី១១ខែសីហា ឆ្នាំ២០២១ នៅចំណុចបរិវេណថ្នល់ភូមិ វ៉ាំងចើក ឃុំត្រៃដៀវ ស្រុកខ្លងហាត ខេត្តស្រះកែវ ចម្ងាយពីព្រំដែនកម្ពុជា-ថៃ ប្រមាណ២០គីឡូម៉ែត្រ ត្រូវបានគេនាំមកបំបោះបង់ចោល ដើម្បីឲ្យធ្វើដំណើរត្រឡប់ទៅប្រទេស ក្នុងអំឡុងស្ថានការណ៍វិបត្តិរបស់កូវីដ-១៩ ដែលកន្លែងធ្វើការភាគច្រើនទទួលរងផលប៉ះពាល់ មិនមានការងារធ្វើ។
kdn

Leave a Reply

Your email address will not be published.