ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោកជម្រុញឱ្យនាយទាហាននាយទាហានរងត្រូវបំរើជាតិដោយឆន្ទ:មោះមុតស្មោះត្រង់ខណ:ពេលទទួលបានមុខតំណែងថ្មី

     ខេត្តសៀមរាប៖ ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជំរុញឲ្យនាយទាហាននាយទាហានរងត្រូវមានទឹកចិត្តឆន្ទៈមោះមុតស្មោះត្រង់ក្នុងការបម្រើជាតិមាតុភូមិខណៈពេលដែលត្រូវបានប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងថ្មីត្រូវសិក្សារៀនសូត្រនិងជំរុញឲ្យមានការអភិវឌ្ឍនៅក្នុងកងអង្គភាពដែលខ្លួនគ្រប់គ្រងឲ្យបានល្អបន្ថែមទៀត។ ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តទៀតថា កងកម្លាំងនាយទាហាននាយទាហានរងទាំងអស់ត្រូវសហការជាមួយកម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានឲ្យបានល្អដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់និងបូរណភាពភាពទឹកដីពិសេសសហការជាមួយនិងកងកម្លាំងដែលឈរជើងនៅតាមបន្ទាន់ព្រំដែនជាមួយនឹងប្រទេសជិតខាង។ដើម្បីប្រែក្លាយតំបន់ព្រំដែនឲ្យក្លាយជាតំបន់មានការអភិវឌ្ឍន៍និងសន្តិសុខល្អ។ សូមបញ្ជាក់ផងដែរថាពិធីប្រកាសតែងតាំងនិងផ្លាស់ប្ដូរមុខតំណែងថ្មីប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មានការអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៤២ តំបន់ប្រតិបត្តិការសឹករងសៀមរាប យោធភូមិភាគទី៤ និងកងពលធំអន្តរាគមន៍លេខ២ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ កងទ័ពជើងគោក ។(ឈឿន ប៊ុនឈី)

ព័ត៌មានជាតិ

សិស្សទទួលនិទ្ទេស .A.តែម្នាក់គត់ប្រចាំ.ខេត្ត.សៀមរាប.ផ្នែកខាងមុខ វិញ្ញាសា.វិទ្យាសាស្រ្តសង្គម

  សៀមរាប:ពិតជាអស្ចារ្យណាស់កូនប្រុស.ឯកឧត្តម.អ៊ុំ.ចាន់ថុល.ប្រធានតុលាការ.ខេត្ត.ឧត្តរមានជ័យ.ទទួលបាននិទ្ទេស A.ផ្នែកមុខវិញ្ញាសា.វិទ្យាសាស្រ្តសង្គម។ ដោយមានការរំភើបអបអរជាមួយនឹងកូនប្រុសច្បង.ឯកឧត្តម.អ៊ុំ.ចាន់ថុល.និងលោកជំទាវ.ក៍បានរៀបចំកម្មវិធីជប់លៀងអបអរក៏ដូចជាការលើកទឹកចិត្តដើម្បីជំរុញឲ្យកូនប្រុសច្បងបន្តការសិក្សាឲ្យបានខ្ពង់ខ្ពស់។ដើម្បីជាសសរទ្រូងប្រទេសជាតិ.និងយកចំណេះដឹងទាំងនោះមកបម្រើប្រជារាស្រ្តដើម្បីជួយលើកស្ទួយជីវភាពសង្គម។ សូមបញ្ជាក់ផងដែរថាកន្លងមក.ឯកឧត្តម.អ៊ំុ.ចាន់ថុល.និងលោកជំទាវ.ក៏ធ្លាប់បានសន្យាជាមួយនឹងកូនប្រុសច្បងថាបើសិនជាកូនប្រុស.ឈ្មោះ.អ៊ំុ.ដាវជ័យ.ប្រឡងជាប់និទ្ទេស. A.មែននុះ.ឯកឧត្តម.និងលោកជំទាវ.និងធ្វើកម្មវិធីជប់លៀងក៏ដូចជាមានកាទិញកាដូសម្រាប់កូនប្រុសផងដែរ។ ដោយមានការគោរពតាមសន្យានៅល្ងាចថ្ងៃទី ២៧.ខែវិច្ឆិកាឆ្នាំ២០២៣.វេលាម៉ោង ០៦:00នាទី ល្ងាច.ឯកឧត្តម.ក៏បានរៀបចំកម្មវិធីជប់លៀងអបអរសាទ។ និងមានការអញ្ជើញចូលរួមពីសំណាក់.ឯកឧត្តម.អ៊ុន.សុភ័ក្រ្ត.អភិបាលរង.ខេត្ត.ឧត្តរមានជ័យព្រមទាំង.ចៅហ្វាយ.ស្រុក.អធិកា.ស្រុក.ទូទាំងខេត្តឧត្តរមានជ័យ.លោកគ្រូអ្នកគ្រូ.និងបងប្អូនសាច់ញាតិជិតឆ្ងាយក៏បានអញ្ជើញចូលរួមយ៉ាងអធឹកអធម។ សូមបញ្ជាក់ផងដែរថា.កម្មវិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណ.ភោជនីយដ្ឋាន.ត្រីកោណ.ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។(ដោយឈឿន ប៊ុនឈី)

ព័ត៌មានជាតិ

អភិបាលរងខេត្តប៉ៃលិន បានណែនាំដល់ក្រុមការងារបន្តជំរុញសកម្មភាពអនាម័យជនបទឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត

  ប៉ៃលិន:ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក រស់នឿន អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីភាពក្នុងពិធីទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ នៅវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ស្ថិតនៅភូមិថ្នល់កែង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ក្នុងឱកាសទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៤ ឆ្នាំ២០២៣នេះ លោក រស់ នឿន អភិបាលរងខេត្ត បានមានប្រសាស៍ណែនាំដល់ក្រុមការងារបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទឱ្យកាន់តែល្អប្រសើរបន្ថែមទៀតដើម្បីចូលរួមចំណែកឈានទៅសម្រេចតាមគោលដៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោកអភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទគឺដើម្បីជាសារក្រើនរំលឹកដល់ពលរដ្ឋនិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យយល់ដឹងអំពីសារៈសំខាន់និងចូលរួមធ្វើឱ្យប្រសើរឡើងស្ថានភាពអនាម័យនៅជន បទ។ ហើយជាពិសេសលោកអភិបាលរងខេត្ត បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការបង្កើនការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ការយល់ដឹងបន្តជួយផ្សព្វផ្សាយអនុវត្តអនាម័យល្អជាប្រចាំការទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវជាការចូលរួមចំណែកក្នុងកិច្ចការងារសង្គមជាតិនិងធ្វើឱ្យបរិស្ថានក្នុងសហគមន៍ស្អាត បង្កើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នាំមកនូវសុខមាលភាព សុភមង្គលក្នុងគ្រួសារមានសេចក្តីថ្លៃថ្នូរ កាត់បន្ថយការចំណាយព្យាបាលជម្ងឺផ្សេងៗផងដែរ។ សូមបញ្ជាក់ថា៖បើតាមរបាយការណ៍របស់លោកហ៊តឬទ្ធីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានដឹងថាផែនការយុទ្ធសាស្ត្រជាតិស្តីពីវិស័យសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលធ្វើឱ្យវិស័យនេះមានវឌ្ឍនភាពរីកចំរើនគួរឱ្យកត់សំគាល់ ដោយគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ នេះសម្រេចបានលទ្ធផល៖អត្រាគ្រួសារទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៧៤.១% (ធៀបឆ្នាំ២០២២ កើនបាន […]

ព័ត៌មានសន្តិសុខសង្គម

ក្រុមចោរ០៨នាក់ លួច៣ករណីផ្សេងគ្នា ត្រូវបានអាវុធហត្ថ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

  ភ្នំពេញ:កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថាសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៨នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីពាក់ ព័ន្ធករណីលួច៣ផ្សេងគ្នាបន្ទាប់ពីត្រូវបានកម្លាំងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌឃាត់ខ្លួនបានជាបន្តបន្ទាប់។ សមត្ថកិច្ចដដែលបន្តថា ករណីទី១ ៖ កាលពីវេលាម៉ោង០៣ និង២០នាទី រំលងអធ្រាត ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣មានប្រជាពលរដ្ឋប្តឹងបណ្តឹងផ្ទាល់មាត់មកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីលួចសម្ភារ: មានដូចជា ម៉ាស៊ីនត្រជាក់ ប្រអប់ភ្លើង និងដែក ក្នុងខុនដូមួយកន្លែង នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យរាជធានីភ្នំពេញបានបើកការស្រាវជ្រាវតាមស្វែងរកជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ រួមមាន៖ ១/ឈ្មោះផៃ ផាត ភេទប្រុស អាយុ២៥ឆ្នាំ, ២/ឈ្មោះ ជឿន វីឌូ ភេទប្រុស អាយុ១៩ឆ្នាំ, ៣/ឈ្មោះ រតនៈ ធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ, ៤/ឈ្មោះ គុណ […]

ព័ត៌មានសេដ្ឋកិច្ច

អភិបាលខេត្តប៉ៃលិន ជួយដក និងទិញមើមដំឡូងជ្វា ពីកសិករ ដែលកំពុងជួបបញ្ហាទីផ្សា

  ប៉ៃលិន៖ រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ យុវជន សសយក បានជួយដក និងទិញមើមដំឡូងជ្វា របស់ កសិករ ដែលកំពុងជួបបញ្ហាទីផ្សារ នៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បន្ទាប់ពីបងប្អូនបានលើក ឡើងពី កង្វល់ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៥ នៅស្រុកសាលាក្រៅ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិ ទី៧ ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានកំពុងខិតខំបណ្តុះបណ្តាល ដល់ សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យការ […]

ព័ត៌មានជាតិ

ភ្ញៀវមកចូលរួមកម្សាន្តទស្សនាជាង៦៥,០០០នាក់ក្នុងពិធីបុណ្យអុំទូកងររយៈពេលពីរថ្ងៃនៅខេត្តឧត្តរមានជ័យមាន

  ឧត្តរមានជ័យ:គេសង្កេតឃើញថារយៈពេលនៅថ្ងៃក្នុងឱកាសប្រណាំងទូកប្រពៃណីជាតិខ្មែរក្នុងខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃ១១ដល់១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះមាន ភ្ញៀវទាំងនៅជិតនិងនៅឆ្ងាយដែលបានមកចូលរួមដើរលេងកម្សាន្ត ក្នុងថ្ងៃបុណ្យអ៊ុំទូកប្រមាណជិតប្រាំពីរម៉ឺននាក់ហើយពិធីដ៏អធិកអធមនេះបានបើកដំណើរការចប់ប្រកបដោយបរិយាកាសសប្បាយរីករាយជោគជ័យ យ៉ាងរលូន ល្អ ធ្វើឲ្យប្រជាពលរដ្ឋ និងទេសចរជាតិអន្តរជាតិក៏ដូចជា សេវាកម្ម ការ ការពារសន្តិសុខសណ្តាប់ធ្នាប់ របស់កងកម្លាំងប្រដាប់អាវុធ មាន ប៉ូលីស អាវុធហត្ថ យោធា ក្នុងព្រឹត្តការណ៏នោះដែរប្រជាពលរដ្ធជាច្រើនសូមកោតសរសើរចំពោះអាជ្ញាធរខេត្តឧត្តរមានជ័យតែម្ដង។ហើយចាត់ទុកថា ពិធីប្រណាំងទូកងរធ្វើឡើងរយៈពេលពីរថ្ងៃនេះប្រកបដោយភាពសប្បាយរីករាយខុសប្លែកពីពិធីបុណ្យផ្សេងៗដទៃទៀត។ លោកស្រីធិននីមុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យបានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃ ទី១២ខែវិច្ឆិកាឆ្នាំ២០២៣នេះថា ក្នុងពិធី ប្រណាំងទូកងររយៈពេលពីរថ្ងៃសម្រាប់ខេត្តឧត្តរមានជ័យទទួលភ្ញៀវជាតិនិងអន្តរជាតិមកចូលរួម ស្នាក់នៅនិងដើរលេងកម្សាន្តក្នុងទីរួមខេត្ត មានប្រមាណ ជិតប្រាំពីរម៉ឺននាក់ច្រើនលើសពីការរំពឹងទុកពីព្រោះកាលមុនថ្ងៃប្រារព្វធ្វើពិធីបុណ្យអំទូកប្រចាំឆ្នាំរដ្ធបាលខេត្តត្រៀមទទួលភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមកចូលរួមទស្សនាត្រឹមតែ៥មុីននាក់ប៉ុណ្ណោះតែជាក់ស្តែងឆ្មាំនេះមានការកើនឡើងរហូតដល់ទៅ៦៥,០០០នាក់។ ថ្លែងក្នុងថ្ងៃបិទបញ្ចប់ការប្រណាំងទូកងរដែលជាបុណ្យប្រពៃណីជាតិកាលពីល្ងាចថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៣នេះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថា ចំនួនភ្ញៀវជាតិ និងអន្តរជាតិដែលបានមកទស្សនានិងដើរលេងកម្សាន្តមើលបុណ្យអំទូក ការប្រណាំងទូកមកក៏ដូចជាដើរលេង នៅ ក្រុង សំរោង ខេត្តឧត្តរមានជ័យ បើតាមរបាយការណ៍តួលេខ ពីមន្ទីរទេសចរណ៍ គឺមានបងប្អូនប្រជាពលរដ្ធច្រើនហួសពីការរំពឹងទុកហើយមួយវិញទៀតចំពោះបងប្អូនប្រជាពលរដ្ឋមកលេងនេះគឺគិតចាប់តាំងពីអំឡុងថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅមានការដាក់តាំងពិព័រណ៍រហូតមកដល់ថ្ងៃអុំទូករយៈពេលពីរថ្ងៃ ចាប់ពី១១ដល់១២ខែវិច្ឆិកាឆ្នាំ២០២៣នេះ សង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនៅពេលយប់ បងប្អូនមកពីបណ្តាតាមបណ្ដាក្រុងស្រុក មកដើរលេងយ៉ាងច្រើនកុះករនិងភ្លូកទឹកភ្លូកដីតែម្តង។   បើតាមប្រភពពីប្រជាពលរដ្ឋម្នាក់មកពីស្រុកបន្ទាយអំពិល បានលើកឡើងថា នៅឆ្នាំនេះគាត់បានមកមើលការអុំទូកខុសប្លែកពីឆ្នាំមុនដោយមើលឃើញពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តឧត្តរមានជ័យប្លែកហើយមួយវិញទៀតនៅឆ្នាំនេះមនុស្សអ៊ូអរច្រើនអ៊ីចឹងទេក្នុងនាមគាត់ជាប្រជាពលរដ្ឋក៏មានការសាទរចំពោះ រដ្ឋបាលខេត្តដែលតែងតែរៀបចំពិធី បុណ្យអុំទូកនេះឡើងជារៀងរាល់ឆ្នាំហើយពួកគាត់សង្ឃឹមថាឆ្នាំក្រោយៗទៀតឲ្យមានការរៀបចំឲ្យសប្បាយដូចនេះបន្តទៀត។ […]

ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ធរងគ្រោះជាង១០០គ្រួសារនាំគ្នាស្រែកយំរកអាជ្ញាធរជួយដោះស្រាយ ខណ:ពេលពួកគាត់បង់ប្រាក់ឱ្យទៅសហគមន៏តាំងពីឆ្នាំ២០២០ទើបបែកធ្លាយថាចាញ់បោកគេ

  ឧត្តរមានជ័យ:ប្រជាពលរដ្ធរងគ្រោះប្រមាណជាសែសិបគ្រួសារតំណាងឱ្យ៨ភូមិ ប្រមូលផ្តុំគ្នាតវ៉ាស្នើអាជ្ញាធរពាក់ព័ន្ធជួយ រកដំណោះស្រាយចំពោះ ពួកគាត់បានបង់ប្រាក់ទៅឱ្យ សមាគមន៍ មូលនិធិទ្រទ្រង់សហគមន៍កម្ពុជាចាប់តាំងពីអំឡុងឆ្នាំ២០២០រហូតមកដល់ឆ្នាំ២០២៣ទើបដឹងថា ពេលគ្រួសារស្លាប់ អត់បានប្រាក់មកធ្វើបុណ្យ ហើយបែកធ្លាយ ថាចាញ់បោកគេក្នុងម្នាក់ៗអស់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ អ្នកខ្លះអស់ចាប់ពី៤០មុឺន រហូតូដល់៦០មុឺនក្នុង១គ្រួសារចុងក្រោយនាំគ្នាបានត្រឹមតែទទួលប័ណ្ណលឿង១សន្លឹកដើររអ៊ូរទាំស្រែកយំឡាំប៉ាពេញភូមិ ។ ជាក់ស្ដែងនៅថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២៣ព្រឹកមិញនេះបន្ទាប់ពីមានការជួបជុំយ៉ាងច្រើនកុះករនៅផ្ទះប្រជាពលរដ្ធមួយកន្លែង ក្នុងភូមិតាម៉ាន សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោយមកក៏មានអាជ្ញាធរសង្កាត់  ក្រុងសំរោងចុះមកសម្របសម្រួលនិងស្រង់ ទិន្នន័យឲ្យបានជាក់លាក់ ដើម្បីរកដំណោះស្រាយជូនពួកគាត់ថាតើការចំណាយប្រាក់របស់ពួកគាត់ ចាញ់បោកទៅសហគមន៍ខាងលើពិតប្រាកដឬក៏យ៉ាងណានោះ។ ទាក់ទិននឹងករណីនេះលោកលឿងណុច ចៅសង្កាត់កូនក្រៀលបានលើកឡើងថា ចំពោះការបង់ប្រាក់រវាងបងប្អូនប្រជាពលរដ្ធជាមួយសហគមន៏ ខាងសង្កាត់ពុំបានដឹងនោះទេ ទើបតែនៅព្រឹកនេះផ្ទាល់ ក៏ទទួលបានព័ត៌មានថា មានការប្រមូលផ្តុំគ្នា ក្នុងភូមិ លោកចុះមកសួរនាំ ហើយកន្លងមកលោកបានឃើញសមាគមន៏មូលនិធិទ្រទ្រង់សហគមន៏កម្ពុជានេះបានឱ្យអាជ្ញាធរជួយទទួលប្រគល់ថវិកាទៅឱ្យបងប្អូនប្រជាពលរដ្ឋដែលបានបង់ជិវិតស្ថិតនៅសង្កាត់កូនក្រៀលតែលោកមិនទទួល។ លោកចៅសង្កាត់បន្តថា មូលហេតុដែលពលរដ្ធនាំគ្នាបង់ប្រាក់ទៅឱ្យខាងសហគមន៏តាមលោកដឹងមកពីពួកគាត់ឃើញមានប្រជាពលរដ្ឋរស់នៅក្នុងភូមិតាម៉ានម្នាក់ ឈ្មោះអំ ឈន់ ពេលស្លាប់ទៅបានទទួលថវិការហូតដល់ទៅ២៣,៦១៨,៦០០រៀលដូចនេះ ក៏សង្កេតឃើញថាពួកគាត់នាំគ្នាបង់លុយទៅឲ្យសហគមន៍មូលនិធិទ្រទ្រង់សហគមន៏កម្ពុជាយ៉ាងភ្លូកទឹកភ្លូកដីម្នាក់ៗតែម្តងហើយមួយវិញទៀតពេលខាងសហគមន៏មួយនេះចុះផ្សព្វផ្សាយទទួលប្រាក់ពីប្រជាពលរដ្ធក៏មិនមានការផ្តល់ព័ត៌មានមកខាងអាជ្ញាធរសង្កាត់ដែរ។ លោក រិន សាគរ អភិបាលរងក្រុងសំរោង បន្ទាប់ពីមានការចង្អុរបង្ហាញពីឯកឧត្តមអ៊ុន សុភ័ក្ត្រ អភិបាលរងខេត្ត បានចាត់ឱ្យលោកចុះមកពិនិត្យដោយផ្ទាល់ហើយឱ្យអាជ្ញាធរសង្កាត់កូនក្រៀលស្រង់ទិន្នន័យឈ្មោះបញ្ជាក់ឱ្យច្បាស់លាស់ថាតើអ្នកដែលបានបាត់បង់ជីវិតក្នុងគ្រួសារជនរងគ្រោះប៉ុន្មាននាក់ ដែលមិនបានទទួលថវិការពីសហគមន៏ខាងលើហើយចំនួនអ្នករងគ្រោះឱ្យបានពិតប្រាកដហើយនឹងពិភាក្សាលើរឿងនេះ នឹងរាយការណ៏ជូនទៅថ្នាក់លើដើម្បីកោះហៅភាគីពាក់ព័ន្ធទាំងសងខាងមកចូលធ្វើការដោះស្រាយតែម្តង។ ដោយឡែកបើតាមការអះអាងពីឈ្មោះវ៉ន ពិសិដ្ឋតំណាងឱ្យប្រជាពលរដ្ឋប្រាំបីភូមិបានលើកឡើងថាពួកគាត់បានបង់លុយទៅឱ្យបុគ្គលឈ្មោះប៊ុនណាត ជាមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់បំរើការងារនៅស្នងការខេត្តឧត្តរមានជ័យហើយកន្លងមកលោកបានទំនាក់ទំនងទៅបុគ្គលខាងលើក៏ប៉ុន្តែគេបានតបមកវិញថា ចាំរាយការណ៍ជូនទៅថ្នាក់លើសិនតាំងពីពេលនឹងមកពុំបាន ដោះស្រាយជូនពួកគាត់ទេរហូតមកដល់សព្វថ្ងៃនេះហើយពួតគាត់ពុំចង់បានអ្វីនោះទេគ្រាន់តែឱ្យខាងសហគមន៏ប្រគល់ប្រាក់ត្រឡប់មកពួកគាត់វិញតែប៉ុណ្ណោះ។ […]

ព័ត៌មានជាតិ

ឪពុកម្តាយសិស្សជិត១០០នាក់រំភើបស្រក់ទឹកភ្នែកខ្លាំងនិងលោកជំទាវអភិបាលខេត្ត

  ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឪពុកម្តាយ និងអាណាព្យាបាលរបស់សិស្សានុសិស្សប្រមាណ៩៨នាក់ជាបេក្ខជនប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២២-២០២៣ ដែលមានផ្ទះនៅឆ្ងាយពីមណ្ឌលប្រឡង អ្នកខ្លះបានស្រក់ទឹកភ្នែក ដោយលើកឡើងកោតសរសើរលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មិនដាច់ពីមាត់ថា លោកជំទាវជាថ្នាក់ដឹកនាំខេត្តគ្មានពីរក្នុងប្រទេសកម្ពុជា បានលះបង់ខ្ពស់ គួរឱ្យគោរពស្រឡាញ់ ខណ:ទទួលកូនចៅរបស់ពួកគាត់ឱ្យស្នាក់នៅក្នុងផ្ទះសំណាក់គ្រូបង្រៀន ដោយឥតគិតថ្លៃហើយ ថែមទាំងផ្គត់ផ្គង់ម្ហូបអាហារ៣ពេល ដូចកូនចៅរបស់លោកជំទាវបង្កើត រហូតដល់ប្រឡងចប់ បើគិតជាថវិកាមិនអស់តិចតួចនោះទេ។ បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ ឡូញ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងថា ៖ កូនស្រីពៅរបស់គាត់ ត្រូវប្រឡងថ្នាក់ទី១២ឆ្នាំនេះ។ ដោយសារតែផ្ទះនៅឆ្ងាយពីមណ្ឌលប្រឡង លំបាកក្នុងការធ្វើដំណើរទៅមក ណាមួយជីវភាពខ្វះខាត ត្រូវបានក្រុមការងារលោកជំទាវអភិបាលខេត្តទទួលរៀបចំចាត់ចែងឱ្យស្នាក់នៅក្នុងផ្ទះសំណាក់គ្រូបង្រៀ ន ដែលមានទីតាំងស្ថិតនៅក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយឥតគិតថ្លៃ ហើយថែមទាំងផ្តល់ម្ហូបអាហារ៣ពេល គឺព្រឹក ថ្ងៃ និងល្ងាច។ លោកបន្តទៀតថា បើសង្កេតមើលទៅលោកជំទាវ ជាមនុស្សដែលមានចិត្តសប្បុរស គ្មាននរណាម្នាក់ហ៊ានលះបង់ដូចលោកជំទាវអភិបាលខេត្តប៉ៃលិ ននេះឡើយ ដែលធ្វើឱ្យគាត់រំភើបហើយអរខ្លាំងពន់ពេករហូតដល់លួចស្រក់ទឹកភ្នែក […]

ព័ត៌មានជាតិ

លោកតាលោកយាយចាស់ជរាគ្មានទីពីងទទួលអំណោយមនុស្សធម៌ពីមូលនិធិចាស់ជរារបស់ ឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន

  ខេត្តប៉ៃលិន ៖ ក្រុមការងារមូលនិធិចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន មានអាយុកាល ជាង ២០ឆ្នាំហើយទោះបីស្ថិតនៅស្ថានភាពដំណាក់កាលណាក៏ដោយក្រុមការងារ និងម្ចាស់មូលនិធិឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ នៅតែតស៊ូបន្តដំណើរទៅមុខ ដោយមិននឿយហត់ ដោយសារ ចង់ឃើញស្នាមញញឹម លោកពុក អ្នកម្តាយ ចាស់ជរាគ្មានទីពឹង គ្មានសាច់ញាតិ ដើម្បីពឹងផ្អែក អោយមានក្តីសង្ឃឹមឡើងវិញ ។ ជាក់ស្តែងនៅព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាមឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដឹកនាំក្រុមការងារអញ្ជើញជួបសួរសុខទុក្ខនិងនាំយកថវិកាមូលនិធិចាស់ជរាគ្មានទីពឹងប្រចាំខែ ប្រគល់ជូនលោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ក្នុងម្នាក់ ១០ម៉ឺនរៀល ដែលជាថវិកាផ្ទាល់របស់ឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន៕ ដោយ ៖ នាក់ ង៉យ

ព័ត៌មានជាតិ

អភិបាលខេត្តចុះត្រួតពិនិត្យនិងយកចិត្តទុកដាក់ចំពោះភ្ញៀវនិងពលករឆ្លងដែនច្រកទ្វារអន្តរជាតិព្រំ

  ខេត្តប៉ៃលិន ៖ រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាប់នឹងច្រកបានផាកាត ស្ថិតក្នុងភូមិបានផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ហើយបានក្លាយជាច្រកអន្តរជាតិផ្លូវការ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣ ក្នុងចំណោមច្រកអន្តរជាតិជាច្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានភ្ញៀវទេសចរណ៍ ពលករ និងការដឹកជញ្ជូនទំនិញចេញ-ចូលឆ្លងកាត់ព្រំដែនយ៉ាងសកម្ម ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ រវាងមន្ត្រីជួរមុខទាំងទ្វេរភាគី កម្ពុជា និង ថៃ ផងដែរ ។ លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បាន យកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំហេដ្ឋារចនាសម័ន្ធនានា សម្រាប់មន្ត្រីជំនាញ និងសម្ថកិច្ច ផ្តល់សេវាយ៉ាងបានយ៉ាង ឆាប់រហ័ស និងងាយស្រួល ជូន ដល់ភ្ញៀវទេសចរជាតិ + អន្តរជាតិ ប្រជាពលរដ្ឋ អាជីវករ ពលករ និងការដឹកទំនិញឆ្លងកាត់ព្រំដែន ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់សោភ័ណភាព ព្រមទាំងសណ្តាបធ្នាប់ […]