ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមនុ សព្វព្រះរាជហឫទ័យព្រះបរមរាជាអនុញ្ញាតិ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្ដម ហ៊ុន ម៉ាណែត ចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទ

ព្រះបរមរាជវាំង : នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហ៊ុន ម៉ាណែត ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង។ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h ដោយ ហុីង ចាន់ថន

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់

មន្រ្តីការពារអ្នកប្រើប្រាស់កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តប៉ៃលិន បង្កើនការត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ

ប៉ៃលិន ៖ ដើម្បីទប់ស្កាត់ចំណីអាហារខូចគុណភាព មានផ្ទុកសារធាតុគីមី ទំនិញហួសសុពលភាព និងខូចគុណភាព និងដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋក្នុងកំឡុងពិធីបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ នៅព្រឹកថ្ងៃ២២ ខែមករា ឆ្នាំ២០២២នេះ មន្ត្រីជំនាញ សាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យ និងធ្វើតេស្តបឋម (Test Kit) លើម្ហូបអាហារ ព្រមទាំងណែនាំដល់អាជីវករ ដែលដាក់តាំងលក់ម្ហូបអាហារ និងទំនិញផ្សេងៗទៀត នៅផ្សារសាមគ្គី ហៅប៉ាហ៊ីស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ លោក ឈឹម វាសនា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ដោយមានការណែនាំពីឯកឧត្តមប្រតិភូ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តប៉ៃលិន ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម ខាងមុខនេះ បានធ្វើការចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅតាមផ្ទះជុំវិញផ្សារ និងនៅក្នុងផ្សារពិនិត្យរក សារធាតុគីមី គឺធ្វើឡើងដើម្បីទប់ស្កាត់ឲ្យបានកាន់តែខ្ពស់ ចំពោះការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ […]

ព័ត៌មានសន្តិសុខសង្គម

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យ រៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់រមណីយ៍ដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ ដើម្បីទទួលភ្ញៀវទេសចរក្នុងឱកាសចូលឆ្នាំចិន នាពេលខាងមុខ

ប៉ៃលិន ៖នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តមតំណាងរាស្ត្រ ព្រមទាំងអភិបាលរងខេត្ត មន្ត្រីជំនាញរដ្ឋបាលសាលាខេត្ត បានអញ្ជើញចុះពិនិត្យ ត្រៀមរៀបចំរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដើម្បីបើកទទួលភ្ញៀវទេសចរនៅក្នុងឱកាសបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ បន្ទាប់ពី រមណីដ្ឋាននេះបានផ្អាកជាបណ្តោះអាសន្ន ក្នុងការស្ថាបនាផ្លូវឡើងទៅ និងបានធ្វើកែលំអរ បរិស្ថានមួយចំនួនធំ ដើម្បីជាសោភ័ណភាពបន្ថែម ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពរ របស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយ បច្ចុប្បន្ននេះ រដ្ឋបាល ខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត ជាពិសេសអភិវឌ្ឍន៍តំបន់រម្មណីយដ្ឋានទេសចរណ៍នានា ឱ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញ កំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ […]

ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋព្រួយបារម្ភពីសុវត្ថិភាព ខណ:ក្មេងទំនើង នាំគ្នាគប់បំបែកបំពូលភ្លើងសូឡាបំភ្លឺផ្លូវអស់ជិត២០ដើម

ខេត្តប៉ៃលិន ៖ បំពូលភ្លើងសូឡាបំភ្លឺផ្លូវប្រមាណ១៩ដើម ដែលរដ្ឋបាលស្រុកសាលាក្រៅ បានដឹកនាំក្រុមការងារដាក់សងខាងផ្លូវ ដើម្បីបំភ្លឺពេលយប់ កាលពីជាង១ខែមុន នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ត្រូវបានក្រុមក្មេងទំនើងនាំគ្នាយកដុំថ្មគប់បំបែកខ្ទេចខ្ទីគ្មានសល់។ ជាហេតុ ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ពីភូមិឃុំមានសុវត្ថិភាព ដែលហេតុការណ៍គប់បំបែកអំពូលភ្លើងសូឡានេះ បានកើតឡើងនៅវេលាម៉ោងប្រមាណចន្លោះ១ទៅ២រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ ក្រោយមកសមត្ថកិច្ចនគរបាល បានតាមប្រមាញ់ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ កំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដោយមិនទាន់ប្រាប់អត្តសញ្ញាណនៅឡើយទេ ខណ:តាមស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត។ បើតាមការរៀបរាប់ពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ គង់ សុភី រស់នៅក្នុងភូមិខាងលើ បានឱ្យដឹងថា ៖ កាលពីមិនទាន់មានការដាក់ភ្លើងបំភ្លឺតាមដងផ្លូវ ស្ទើរតែជារៀងរាល់យប់ មានក្មេងទំនើងវាយតប់ និងឈ្លោះទាស់ទែងគ្នា ក៏មានការលួចមាន់ ទា និងសម្ភារ ក្នុងភូមិផងដែរ។ លោកបន្តទៀតថា ប៉ុន្តែ ក្រោយពីខាងរដ្ឋបាលស្រុកសាលាក្រៅ បានដាក់ភ្លើងសូឡាបំភ្លឺសងខាងផ្លូវរួចមក មានការស្ងប់ស្ងាត់មួយរយ: ដែលធ្វើឱ្យពួកគាត់ មានការសប្បាយរីករាយយ៉ាងខ្លាំង។ ប៉ុន្តែនៅយប់ថ្ងៃកើតហេតុ ខាងលោកឮសម្លេងក្មេងទំនើងគប់បំបែកកញ្ចក់ពេញផ្លូវ ដោយស្មានតែពួកគេឈ្លោះទាស់ទែងគ្នាឯង ស្រាប់តែព្រឹកឡើងពិនិត្យឃើញបែកអំពូលភ្លើងសូឡាបំភ្លឺផ្លូវអស់ជិត២០ដើមតែម្តង។ លោកពិតជាមានការសោកស្តាយយ៉ាងខ្លាំង ហើយក៏មានការព្រួយបារម្ភពីសុវត្ថិភាពផងដែរ ដោយសំណូមពរឱ្យសមត្ថកិច្ចនគរបាលចុះល្បាតជារៀងរាល់យប់ ដើម្បីរក្សាសុវតិ្ថភាពជូនប្រជាពលរដ្ឋក្នុងភូមិក៏ដូចជាទូទាំងខេត្តផងដែរ។ ចំណេកលោក […]

ព័ត៌មានសន្តិសុខសង្គម

សម្រេចបញ្ជូនជនសង្ស័យញៀនថ្នាំម្នាក់ ទៅតុលាការខេត្ត ខណ:ខឹងម្តាយស្តីបន្ទោសដុតផ្ទះឆេះខ្ទេចខ្ទី

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃ២០ ខែមករា ឆ្នាំ២០២២ មន្ត្រីនគរបាលជំនាញក្រុងប៉ៃលិន បានធ្វើការបញ្ជូនបុរសជនសង្ស័យញៀនថ្នាំម្នាក់ ទៅតុលាការខេត្ត ក្នុងករណីប្រើប្រាស់ថ្នាំញៀនរហូតដល់កម្រិត (ជិតបែកថ្នាំ) ខណ:ខឹងនឹងម្ដាយបង្កើតស្ដីបន្ទោសបន្តិចបន្តួច ក៏យកភ្លើងទៅដុតផ្ទះរបស់ខ្លួនឆេះខ្ទេចអស់រលីង ស្ទើរតែរត់ចេញពីផ្ទះមិនទាន់ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ទើបអ្នកជិតខាងប្តឹងឱ្យនគរបាលយករថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៍ភ្លាមៗ។ សូមបញ្ជាក់ថា ៖ កូនប្រុសញៀនថ្នាំយកភ្លើងដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆេះរត់ចែកជើងគ្នានេះ បានកើតឡើង កាលពីវេលាម៉ោងប្រហែល១០ និង១០នាទី ថ្ងៃទី១៧ខែ មករា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ៖ ម្ចាស់ផ្ទះមាន ឈ្មោះ ថាន ឃាន ភេទស្រី អាយុ៥៤ឆ្នាំ ជាស្រ្តីមេម៉ាយ។ ចំណែកជនសង្ស័យជាកូនប្រុស ញៀនថ្នាំបង្កហេតុ មានឈ្មោះ ឈួន ឆែប ភេទប្រុស អាយុ៣១ឆ្នាំរស់នៅក្នុងភូមិ សង្កាត់ កើតហេតុខាងលើ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ ម្តាយបានណែនាំកូនប្រុសរបស់ខ្លួនឱ្យឈប់ដើរលេង និងសេពគប់ជាមួយមិត្តភក្តិមិនល្អ ថែមទាំងណែនាំឱ្យឈប់បន្តប្រើប្រាស់គ្រឿងញៀន លុះស្តីបន្ទោសចុះឡើងៗ បណ្តាលឱ្យកូនប្រុសរូបនេះខឹង ក៏រត់ទៅទាញយកដែកភ្លើងពីក្នុងផ្ទះ […]

ព័ត៌មានសន្តិសុខសង្គម

កសិករដាំចេកណាំវ៉ា (ចេកស) ជាង១០០០គុម្ព នៅលើដីចម្ការចំនួន៤,៥ហិកតា ដើម្បីលក់ផ្គត់ផ្គង់ជីវភាព

ខេត្តប៉ៃលិន ៖ ក្រៅពីដំណាំពោតក្រហម ដំឡូងមី និងដំណាំហូបផ្លែផ្សេងៗ ទៀត ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន មួយចំនួន បានចាប់ផ្តើមដាំ ដំណាំចេកណាំវ៉ា (ចេកស) នៅលើដីរបស់ខ្លួន ដើម្បីប្រមូលផលលក់ឱ្យឈ្មួញ សម្រាប់យកថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ជាក់ស្តែងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ មានកសិករម្នាក់ ឈ្មោះ ហៀន ហន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ឱ្យភ្នាក់ងារយើងដឹងថា ៖ លោកបានដាំ ដំណាំចេកណាំវ៉ា (ចេកស) ចំនួន១៣០០គុម្ព នៅលើដីចម្ការចំនួន៤,៥ហិកតា។ លោកបន្តទៀតថា ចេកណាំវ៉ានេះចាប់ផ្តើមដាំបានរយ:ពេលជិត១ឆ្នាំមកហើយ ក៏បានប្រមូលផល២ទៅ៣សារដែរ ដោយហាងឆេងផ្លែចេកបច្ចុប្បន្ន គឺងាយស្រួលក្នុងការលក់ដូរ ខណ:មានម៉ូយបើកបររថយន្តមកពីតាមបណ្តានានា ដូចជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាបជាដើម ចូលមកទិញកាប់ស្ទងចេកដល់ចម្ការខ្លួនឯងតែម្តង។ ចំពោះការលក់ដូរ ផ្លែចេកនេះ គឺ១ស្និត ឈ្មួញទិញក្នុងតម្លៃ១០០០ ទៅ១១០០រៀល ដោយ១ខែ ប្រមូលផលម្តង ពោលគឺតាំងពីដាំរហូតមកដល់ពេលនេះ ប្រមូលផលបានជិត១០០០ស្និតហើយ។ លោកបញ្ជាក់ថា […]

ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមប្រជុំ ដោះស្រាយករណីទំនាស់ របស់ប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ

(បន្ទាយមានជ័យ)÷ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២២ បានអញ្ជើញចូលរួមប្រជុំ ដោះស្រាយករណីទំនាស់ដីធ្លីរវាងឈ្មោះ លី អ៊ុតនី(មរណៈភាព) ជាមួយឈ្មោះ ព្រាប សារុន ,គង់ ជា នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ពិធីនេះត្រូវបានប្រារពធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី សារី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពី លោក លោកស្រី មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធច្រើនរូប។ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានថ្លែងក្នុងឱកាសនោះថា ពិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងបញ្ចប់ទំនាស់ដីធ្លី និងចុះបញ្ជីឈ្មោះថ្មីដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ឋិទទួលបានប័ណ្ណកាន់កាប់ និងធ្វើប្លង់ស្របច្បាប់ គោរពតាមគោលការណ៍ការអនុវត្តន៍ប្រកបដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា […]

ព័ត៌មានសន្តិសុខសង្គម

មុខសញ្ញាចោរជិះម៉ូតូឆក់កាបូបលុយពលរដ្ឋនៅក្រុងប៉ោយប៉ែតពេលរាត្រី ត្រូវនគរបាលឃាត់ខ្លួនបានហើយ បន្ទាយមានជ័យ:

បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ និងចុះផ្សាយតាមហ្វេសប៊ុកថា មានចោរជិះម៉ូតូឆក់កាបូបលុយ ខ្សែករ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យ កម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចេញអន្តរាគមន៍ ចេញល្បាត ទ្រោលសភាពការណ៍ ស្រាវជ្រាវ និងឃាត់បានជនសង្ស័យចំនួន០៣នាក់ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួនពាក់ពន្ធ័ករណីជិះម៉ូតូឆក់ការបូបលុយ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ មាន១-ឈ្មោះ ខន វុទ្ធី ហៅធី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ធ្លាប់ចេញឆក់ ចំនួន០៦ដង។ ២-ឈ្មោះ សៀង ដែន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ធ្លាប់ចេញឆក់ ចំនួន០៤ដង និង ៣-ឈ្មោះ អេង អយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិមិត្តភាព […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ

REAKING NEWS: ទូតអាមេរិកគាំទ្រកុងសង់ស៊ីសទាំង៥របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ានិងជំរុញដល់កម្ពុជាធានាដល់ការធ្វើដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសអាស៊ានបានជួបជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះមីយ៉ាន់ម៉ា

ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier បានប្រាប់ EAC News ថាស្ថានទូតបានតាមដានចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករាកន្លងទៅ។ ទោះបីជាលោកមិនបានឆ្លើយថាគាំទ្រឬជំទាស់នឹងទស្សនកិច្ចនេះក្ដីតែអ្នកនាំពាក្យរូបនេះថា អាមេរិកជំរុញឱ្យកម្ពុជាប្រើប្រាស់នាមប្រធានអាស៊ានរបស់ខ្លួនធ្វើយ៉ាងណាធានាដល់ការអនុវត្តន៍គោលការណ៍កុងសង់ស៊ីស៥ចំនុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និងធានាដល់ដំណើរទស្សនកិច្ចរបស់របស់ប្រសិតពិសេសអាស៊ានអាចបានទៅជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្នុងសារអេឡិចត្រូនិចឆ្លើយតបនឹងសំណួររបស់ EAC News លោក Chad Roedemeier បានលើកឡើងថា៖ «យើងគាំទ្រកូសង់ស៊ីសប្រាំចំណុចរបស់អាស៊ាន ហើយជំរុញឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ បន្តជំរុញឱ្យមានការអនុវត្តន៍នូវចំណុចទាំងប្រាំ និងដើម្បីធានាថា ដំណើរទស្សនកិច្ចណាមួយរបស់ប្រេសិតពិសេសអាស៊ាននឹងមានការជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ។ យើងសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់យើងដល់របបយោធាភូមាឱ្យបញ្ចប់ការប្រើប្រាស់អំពើហឹង្សា, ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ និងចូលរួមក្នុងការសន្ទនាក្នុងន័យស្ថាបនាជាមួយគ្រប់ភាគីដែលគោរពឆន្ទៈរបស់ប្រជាជនភូមា» ។ កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ថាការលើកឡើងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាគឺមិនទាន់សភាពការណ៍នោះទេ ខណៈប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចលទ្ធផលលើសពីគោលការណ៍៥ចំនុចរបស់អាស៊ាននេះទៅទៀត។ លោកបន្ថែមថា ដំណោះស្រាយរបស់សម្ដេចតេជោចំពោះមីយ៉ាន់ម៉ាមិនបានដើរចេញឆ្ងាយពីគោលការណ៍កុងសង់ស៊ីស៥ចំនុចរបស់អាស៊ានទេ ហើយដំណើរទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ាទៀតសោតក៏ដើម្បីជំរុញឱ្យមានការអនុវត្តគោលការណ៍នេះផងដែរ។ លោកថា៖ «ការលើកឡើងរបស់សហរដ្ឋអាមេរិកហ្នឹងគឺហាក់បីដូចជាអត់បានយល់ ទៅជាយល់ច្រលំថាសម្ដេចធ្វើអ្វីធ្វើតែឯងដែលជាភាសាគេចោទប្រកាន់ថា Cowboy Diplomacy ដែលគេយកមកដាក់ជាមួយសកម្មភាពរបស់សម្ដេចគឺដាក់មិនត្រូវទេពីព្រោះសម្ដេចមិនមែនគ្រាន់តែអនុវត្តន៍កុងសង់ស៊ីសនេះទេ ប៉ុន្ដែសម្ដេចលោកបានធ្វើនូវអ្វីដែលជាចីរភាព» ។ […]

ព័ត៌មានសន្តិសុខសង្គម

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនអតីតយុទ្ធជន និងពិនិត្យការសាងសង់ផ្ទះបន្ថែម នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ដីការ៉េពីរ)

ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ប្រធានសមាគមអតីតយុទ្ធជន កម្ពុជាខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមការងារ និងជំរុញឲ្យយកចិត្តទុកដាក់លើការគ្រប់គ្រង អតីតយុទ្ធជន ដែលរស់នៅក្នុងមជ្ឈមណ្ឌលតេជោសន្តិភាព (ដីការ៉េពីរ) ការថែរក្សាសុខភាពផ្ទាល់ខ្លួន និងជំរុញការងារបង្កបង្កើនផលទៅលើដីដែលបានប្រគល់ជូន និងរៀបចំជាខ្នងផ្ទះដើម្បីស្នើសុំឯកឧត្តមអភិបាលខេត្ត បន្ទាយមានជ័យប្រធានកិតិ្តយស ដើម្បីជំរុញញការរៀបចំមន្ទីរជុំវិញខេត្ត ចុះជួយគ្រួសារអតីតយុទ្ធជន ដែលរស់នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ដីការ៉េពីរ) ។ ក្នុងឱកាសនោះដែរលោក ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្ត ឧត្ដមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខភម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ជូនដល់អតីតយុទ្ធជនចំនួន ១២គ្រួសារ ដែលមានជីវភាពខ្វះខាត ដែលអំណោយរួមមាន អង្ករ, មី, ត្រីខ និងថវិការមួយចំនួន និងពិនិត្យការសាងសង់ផ្ទះចំនួន ១០ខ្នងបន្ថែម ស្ថិតនៅក្នុង ភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ បន្ថែមពីនេះទៀត លោក ឧត្ដមសេនីយ៍ត្រី ប្រធានសមាគមន៍ បានផ្តាំផ្ញើរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ […]