ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមប្រជុំ ដោះស្រាយករណីទំនាស់ របស់ប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ

(បន្ទាយមានជ័យ)÷ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២២ បានអញ្ជើញចូលរួមប្រជុំ ដោះស្រាយករណីទំនាស់ដីធ្លីរវាងឈ្មោះ លី អ៊ុតនី(មរណៈភាព) ជាមួយឈ្មោះ ព្រាប សារុន ,គង់ ជា នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ពិធីនេះត្រូវបានប្រារពធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី សារី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពី លោក លោកស្រី មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធច្រើនរូប។ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានថ្លែងក្នុងឱកាសនោះថា ពិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងបញ្ចប់ទំនាស់ដីធ្លី និងចុះបញ្ជីឈ្មោះថ្មីដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ឋិទទួលបានប័ណ្ណកាន់កាប់ និងធ្វើប្លង់ស្របច្បាប់ គោរពតាមគោលការណ៍ការអនុវត្តន៍ប្រកបដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា ករណីនេះប្រជាពលរដ្ឋសរុបចំនួន១១៤២នាក់ យល់ព្រមទទួលយកដី តាមការដោះស្រាយរបស់ក្រុមការងារឯកឧត្តម ៕
ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន

kdn

Leave a Reply

Your email address will not be published.