ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់បន្ថែមទៀត ករណីលួចម៉ូតូ ២គ្រឿង ក្នុងភូមិសាស្ត្រក្រុងសៀមរាប  

  សៀមរាប៖ គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០២នាក់បន្ថែមទៀត បន្ទាប់ពីឃាត់បានបក្សពួកមុនម្នាក់ ក្នុងករណីលួចម៉ូតូ ២គ្រឿង នៅ០២កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រក្រុងសៀមរាប។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះមាន÷ទី១ មានឈ្មោះ នួន ប៊ុនទេពីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅសង្កាត់អូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ទី២ មានឈ្មោះ ភឿង ឡាំ ភេទប្រុស អាយុ១៥ឆ្នាំជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ខេត្តសៀមរាប។ ទី៣ មានឈ្មោះ ចេក បញ្ញា ជននេះត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ។ សមត្ថកិច្ចបន្តថា ជនសង្ស័យមានឈ្មោះ នួន ប៊ុនទេពីន បានឆ្លើយសារភាពថា […]

ព័ត៌មានសន្តិសុខសង្គម

ម្ចាស់សត្វគោដាក់ពាក្យបណ្តឹងទៅតុលាការទាមទារសំណងខណ:គោងាប់ក្នុងដីម្ចាស់ចម្ការ

  ព្រះវិហារ៖យ៉ាងហោចណាស់មានសត្វគោចំនួន០៩ក្បាលបានងាប់នៅក្នុងចំការដំឡូងមី០៥ក្បាលនិង ០៤ ក្បាល ងាប់នៅក្រៅចំការដំឡូងមី ពិតជាគួរឱ្យអាណោចអាធម្មជាខ្លាំង!។ សាក្សីក្បែរកន្លែងកើតហេតុ ឈ្មោះ តុំ សុខ ឃៀងបានឱ្យដឹងថាខ្លួនជាអ្នកបានឃើញសត្វគោងាប់ចំនួន០៥ក្បាល មុនគេ ដំបូងនៅក្នុងចំការដំឡូង និងនៅក្រៅចម្ការដំឡូង០៤ក្បាលផ្សេងទៀតកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៦នឹង០០នាទីព្រឹក និងបានទៅប្រាប់ម្ចាស់ចម្ការ ឈ្មោះញៀម ឡៃហូយ និងប្រពន្ធ ឈ្មោះសំ ចារី ឱ្យមកមើល ពេលមកដល់ចម្ការខ្លួន បានឃើញសត្វគោងាប់ចំនួន៥ក្បាល ពិតប្រាកដមែនហើយគោងាប់នៅក្រៅចម្ការ០៤ក្បាល។ លោកក៏បានតេទូរស័ព្ទទៅប្រាប់ សាច់ញាតិឈ្មោះ( វិបុល )ឱ្យជួយរាយការណ៍ទៅ លោក មេភូមិរស្មី និងមេភូមិជាំស្រែ រួមនិងលោកមេប៉ុស្តិ៍ ឃុំយាង ដើម្បីចុះពិនិត្យ ភាពជាក់ស្តែង ដើម្បីស្វែងរកម្ចាស់សត្វគោ ឱ្យមកយកគោដែលងាប់ទាំងនោះ។ លោកតុំ សុខឃៀង ជាសាក្សីដដែលនិង ជាអ្នកបានឃើញសត្វគោងាប់ក្នុងចម្ការដំឡូងដំបូងមុនគេបង្អស់លោកបាន បញ្ជាក់ប្រាប់ក្រុម សារព័ត៌មានយើង ឱ្យដឹងទៀតថា៖ នៅវេលាម៉ោង១២ថ្ងៃត្រង់ លោក (សេង ផាន )មេភូមិរស្មី បានឱ្យលោកអនុភូមិរស្មី […]

ព័ត៌មានជាតិ

អគារស្នាក់នៅសាងសង់រួចរាល់ជាស្ថាពរត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ឧត្តរមានជ័យ:លោកឧត្តមសេនីយ៍ត្រីនាក់ វង្សមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២នៅព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៣នេះបានដឹកនាំ មេញ្ជាការរង លោកនាយសេនាធិការ នាយទាហាន នាយ ទាហានរង ជាច្រើនរូប ធ្វើពិធីក្រុងពាលីសូត្រមន្តអគារស្នាក់នៅដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រយោជន៍ដល់កងកម្លាំងឈើជើងនៅតាមបន្ទាត់ព្រំដែន។ ពិធីនេះប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណទីបញ្ជាការអូរឫស្សីកងពលតូចថ្មើរជើងលេខ៤២ ស្ថិតនៅក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លោកឧត្តមសេនីយ៍ត្រីនាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានមានប្រសាសន៍ថា អំណោយអគារស្នាក់នៅ១ខ្នងនេះគឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ធមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែគិតគូរដល់សុខទុក្ខ របស់កងទ័ព គ្រប់កាលៈទេសៈ ហើយជានិច្ច ជាកាល សម្តេចលោកតែងតែផ្តល់ជាអំណោយ មកដល់កងពលតូចថ្មើរជើងលេខ៤២ជាគ្រឿងសម្ភារៈសម្រាប់ប្រើប្រាស់នៅតាមអង្គភាព នីមួយនីមួយៗ  ដល់គ្រប់កងកម្លាំងយោធា ដែលនៅឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ជារៀងរហូត។ លោកឧត្តមសេនីយ៏ត្រីនាក់ វង្ស មេបញ្ជាការបានគូសបញ្ជាក់បន្ថែមថា ខណ:ពេលដែលយើងទទួលបានអំណោយដ៏ថ្មីសាឡាងពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ក្នុងពេលនេះ ក្នុងនាមលោកជាមេបញ្ជាការសូមស្នើឱ្យកងកម្លាំងនាយ ទាហាន នាយទាហានរង ពលទាហាន ពល ទាហានរង ទាំងអស់ ក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៤២សម្រាប់ប្រើប្រាស់តាមតម្រូវការពីព្រោះថា អគារមួយនេះគឺជាអំណោយដែលយើង ទទួលយកដោយពេញចិត្តបំផុតនឹងមិនអាចកាត់ថ្លៃបានយើងត្រូវតែចូលរួមថែរក្សាទាំងអស់គ្នាហើយប្រើអគារស្នាក់នៅនេះឱ្យបានល្អប្រកបដោយ ប្រសិទ្ធភាពខ្ពស់ គង់វង្សយូរអង្វែងទៅថ្ងៃអនាគតផងដែរ។ សូមជម្រាបថាលោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ផ្ទាល់ក៏ដូចជា […]

ព័ត៌មានជាតិ

គម្រោងព្រែកជីកហ្វូណនតេជោ រាជរដ្ឋាភិបាលមិនបានខ្ចីលុយចិនមកសាងសង់នោះទេ

  ភ្នំពេញ:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ រាជរដ្ឋាភិបាលមិនបានខ្ចីលុយចិនមកសាងសង់នោះទេគឺជាការសាងសង់ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយវិស័យឯកជន ក្នុងទម្រង់ BOT សាងសង់ ប្រតិបត្តិការ និងផ្ទេរមកវិញ។ សម្តេចមហាបវរធិបតីបានបញ្ជាក់បែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ។សម្តេច បានបញ្ជាក់ទៀតថា គម្រោងព្រែកជីកហ្វូណន តេជោ ជាគម្រោងដែលរាជរដ្ឋាភិបាលទាំងអាណត្តិទី៦ និងទី៧នេះ ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញឱ្យលេចរូបរាងឡើង សំដៅពង្រីកការដឹកជញ្ជូនតាមផ្លូវទឹក ដែលមានផលចំណេញច្រើនសម្រាប់សេដ្ឋកិច្ចជាតិ។ សម្តេចធិបតីបញ្ជាក់ទៀតថា ហើយគម្រោងព្រែកជីកហ្វូណនតេជោនេះ ត្រូវបានប្រមូលផ្តុំអ្នកជំនាញជាតិ អន្តរជាតិសិក្សា វាយតម្លៃ និងគិតគូរគ្រប់ជ្រុងជ្រោយ ជៀសវាងប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងប្រជាជនធ្វើយ៉ាងណានាំមកនូវប្រយោជន៍ដល់ជាតិ។ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា«ការចរចាគម្រោងព្រែកជីកហ្វូណនតេជោនេះ អ្នកសេដ្ឋកិច្ចកម្ពុជា មិនមែនអស់លោក២០នាក់ទេ [សារព័ត៌មាន ឌឹខេមបូឌាដេលី] ផ្គុំគ្នា គ្រាន់តែអ្នកសេដ្ឋកិច្ច អ្នកជំនាញកម្ពុជា ទាំងបរិស្ថាន ទាំងធនធានទឹក សុទ្ធតែមានជំនាញបទពិសោធន៍កម្រិតខ្ពស់ណាស់រួមគ្នាគិត ពិចារណា ទាំងអ្នកប្រឹក្សាយោបល់បរទេសផ្សេងៗ ដើម្បីពិនិត្យមើលថាតើគម្រោងនេះចំណេញអត់ គម្រោងនេះ ប៉ះពាល់ធនធានទឹក ប៉ះពាល់ប្រជាជន ប៉ះពាល់ទន្លេមេគង្គឬអត់ ខួរក្បាលគេខំគិតណាស់ […]

ព័ត៌មានជាតិ

ត្រីគល់រាំង១ក្បាលទម្ងន់ជាង៨គីឡូក្រាមប្រជានេសាទចាប់បានប្រគល់ជូនមន្ត្រីជំនាញលែងចូលទន្លេវិញ

ខេត្តកំពង់ឆ្នាំង ត្រីគល់រាំង មួយក្បាលមានទម្ងន់ប៉ុន្មានជាង ៨ គីឡូក្រាម ត្រូវបានប្រជានេសាទនៅ ភូមិក្រងផ្ទិល ឃុំប្រឡាយមាស ស្រុកកំពង់លែង នេសាទបាន នៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី ២៥ខែ ធ្នូ ឆ្នាំ ២០២៣រួចប្រគល់ជូនមន្រ្តីរដ្ឋបាលជលផលលែងចូលទន្លេវិញ។ លោក លីឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាៈ  ប្រជានេសាទឈ្មោះ សុខ ជ្រុយ អាយុ ៤៧  ឆ្នាំ រស់នៅភូមិក្រោមផ្ទិល ឃុំប្រល័យមាស ស្រុកកំពង់លែង បានធ្វើការនេសាទដាក់លប នៅចំណុចវាលភក់ ហើយក៏បានចូលត្រីគល់រាំងមួយក្បាលនេះមានទម្ងន់ ៨,៥០គីឡូក្រាម មានប្រវែង ០,៦៥ម៉ែត ។ ក្រោយពីនេសាទបាន ប្រជានេសាទរូបនោះក៏បានរាយការណ៍ប្រាប់មន្រ្តីជំនាញរដ្ឋបាលជលផលហើយក៏បានលែងចូលដែននេសាទវិញ។ លោក លី ឡា បានបញ្ជាក់ថា មួយរយៈនេះ ប្រជាពលរដ្ឋបានយល់ដឹងអំពីប្រភេទត្រីដែលរងគ្រោះថ្នាក់ជិតផុតពូជ ហើយពេលនេសាទបាន ក៏បានប្រគល់ជូនមន្ត្រីជំនាញ និងបានលែងចូលទន្លេវិញ។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលនេសទបានត្រី ដ៍ កម្រចិត្តផុតពូជ និងជាប្រភេទត្រីធំៗដូចជាត្រីគុលរាំង ត្រីរាជ ជាដើមសូមរាយការណ៍ប្រាប់មន្ត្រីជលផលនិងលែងចូលទន្លេវិញ […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី“ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់យើងទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំ គោលនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”

  ភ្នំពេញ:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” ។ សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទិន្នន័យ និងព័ត៌មានអំពីអង្គភាពសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវប្រើប្រាស់ជាធាតុចូលយ៉ាងសំខាន់ និង ច្បាស់លាស់ សម្រាប់ការរៀបចំគោល នយោបាយនានារបស់ជាតិ ឱ្យមានលក្ខណៈមុតស្រួច និងផ្អែកលើភស្តុតាងត្រឹមត្រូវដើម្បីឱ្យគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ ត្រូវបានអនុវត្តដោយជោគជ័យ និងចំគោលដៅ ។   សម្តេចមហាបវរធិបតី បានបន្តថា ” ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់យើង ហើយបើយើងមិនមានទិន្នន័យ យើងច្បាស់ជាស្ថិតក្នុងស្ថានភាពវង្វេងផ្លូវ ។ ជាមួយនឹងទិន្នន័យច្បាស់លាស់ គឺជួយយើងឱ្យសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ហើយក៏ជាមូលដ្ឋានក្នុងការព្យាករណ៍អំពីការប្រែប្រួលក្នុងពេលអនាគត សំដៅឈានទៅកំណត់អំពីទិសដៅ សកម្មភាព និងគោលនយោបាយនានា ដោយមិនប្រថុយប្រថាន និងអាចសម្រេចបានលទ្ធផលខ្ពស់ “។ ដោយហេតុថា ទិន្នន័យ […]

ព័ត៌មានជាតិ

សម្តេចតេជោអនុញ្ញាតិឱ្យក្រុមគ្រួសារសិស្សប្រឡងជាប់និទ្ទេសAចូលជួបសម្តេច

  ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន៖ តាមរយៈបណ្តាញសង្គមនៅថ្ងៃទី២៥ធ្នូនេះ បានឲ្យដឹងយ៉ាងដូច្នេះថា៖ ថ្ងៃនេះខ្ញុំបានអញ្ជើញឪពុកម្តាយចៅ អន ផានិតដោយមានទាំងប្អនស្រីនិងសាមីខ្លួនផានិតមកផ្ទះរបស់ខ្ញុំ។ ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថា ឪពុក ម្តាយរបស់ផានិតដែលជាជន ពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យ គោរពសម្រាប់ការលៈបង់ដើម្បីកូន និងក្រុមគ្រួសារ។ឯចៅផានិតវិញពិតជាក្មេងប្រកបដោយគុណធម៍និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA។ ចៅស្រីដែលជាប្អូនរបស់ផានិតបាន និងកំពុងឈានឆ្ពោះទៅបញ្ចប់ការ សិក្សានូវកំរិតមធ្យមសិក្សាដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា៣ឆ្នាំខាងមុខ។ នេះជាករណីពិសេសដែលខ្ញុំត្រូវជួយដល់ផានិតសម្រាប់ការរៀនសូត្រនៅភ្នំពេញផងនិងឪពុកម្តាយនៅឯស្រុកកំណើតផង។ ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្មពី ឪពុកម្តាយនៅឯស្រុកនិងកុំឱ្យឪពុក ម្តាយបារម្មពីផានិតដែលរៀននៅ ភ្នំពេញ៕

ព័ត៍មានព្យាករណ៍អាកាសធាតុ

អាកាសធាតុចុះត្រជាក់ពេលព្រឹកនៅក្នុងប្រទេសកម្ពុជា

  ភ្នំពេញ:យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣៖ ប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបង្កើនឥទ្ធិពលជាលំដាប់គ្របដណ្តប់លើប្រទេសកម្ពុជាជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសចុះត្រជាក់នៅពេលព្រឹក៖ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៦-២២°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី ⁃ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាបសីតុណ្ហភាពអប្បបរមាពី១៦-១៨°C។ ២-តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៥-២១°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៦-៨ម៉ែត្រ/វិនាទី ⁃ខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរីសីតុណ្ហភាពអប្បបរមាពី១៥-១៧°C។ ៣-តំបន់មាត់សមុទ្រ ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី ⁃ រលកសមុទ្រមានកម្ពស់ពី១,០០-២,០០ម៉ែត្រ។ អាស្រ័យពីស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ថែរក្សាសុខភាពស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕ #ប្រព័ន្ធធារាសាស្ត្រ #វិស័យធនធានទឹក

ព័ត៌មានជាតិ

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលនៃប្រទេសជប៉ុនត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ

    ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។ សម្តេចមហាបវរធិបតី បានស្នើដល់ភាគីក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និងត្រួតពិនិត្យបច្ចេកទេសគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីនេះ ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាព និងបញ្ចៀសការបង្កផលប៉ះពាល់បរិស្ថាននៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ សម្តេច បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការវាយតម្លៃខ្ពស់ និងសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយដល់កម្ពុជាលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈ ជាពិសេសគឺបានជួយជំរុញលំហូរចរន្តហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែនៅកម្ពុជា អាចប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស ហើយសង្ឃឹមយ៉ាងមុតមាំថាកល្យាណមិត្តជប៉ុន នឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងបន្តផ្តល់ការគាំទ្រកិច្ចសហការ លើការអនុវត្តគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ឱ្យបានលឿនតាមផែនការដែលបានគ្រោងទុកបន្តទៀត។ សម្តេច ក៏បានគូសបញ្ជាក់ដែរថា ចំពោះឆ្នាំ២០២៣នេះ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន មានលក្ខណៈពិសេសចំនួនពីរនោះគឺ ខួបលើកទី៧០ឆ្នាំនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការការទូត និងការលើកកម្ពស់ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនឱ្យទៅជា“ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” […]

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

  ភ្នំពេញ:ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ 2023 និងលើកទិសដៅការងារឆ្នាំ2024នៅទីស្តីការក្រសួងបរិស្ថានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។ សម្តេចមហាបវរធិបតីមានប្រសាសន៍បន្តថាដើម្បីផ្លាស់ប្តូរឥរិយាបថក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃព្រមទាំងអំពាវនាវដល់ក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍,អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន និងអ្នកពាក់ព័ន្ធ បន្តផ្តល់ការគាំទ្រ និង កិច្ចសហការ ក្នុងភាពជាដៃគូពិតប្រាកដ ដល់ក្រសួងបរិស្ថាន និងក្រុម ប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងការបំពេញបេសកកម្មក្នុងវិស័យបរិស្ថាននេះឱ្យបានកាន់តែប្រសើរឡើង និងបន្តរៀបចំទំនើបកម្មស្ថាប័នរបស់ខ្លួន សំដៅបង្កើតវប្បធម៌គុណាធិបតេយ្យការងារក្នុងស្ថាប័ន ។ សម្តេចនាយករដ្ឋមន្ត្រីបានលើកទ្បើងទៀតថាវិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនជាបន្តបន្ទាប់ដែលធ្វើឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ថាកម្ពុជាគឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថានតាមរយៈការអនុម័តអនុសញ្ញាសហប្រជាជាតិសំខាន់ៗពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ,ជីវៈចម្រុះនិងការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម,ការអនុវត្តបានល្អប្រសើរនូវបេសកកម្មដឹកនាំកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាមូលធនធម្មជាតិសម្រាប់ធានាសន្តិសុខស្បៀង, សន្តិសុខទឹក, សន្តិសុខថាមពល, ការទ្រទ្រង់ជីវភាពប្រជាជន សម្រាប់រយៈពេលវែង និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព, ការគ្រប់គ្រងសំណល់រឹងរាវនៅទីប្រជុំជន, យុទ្ធនាការលុបបំបាត់សំណល់ប្លាស្ទិក និងកែច្នៃសំណល់ទីប្រជុំជន, កសិដ្ឋាន, រោងចក្រសហគ្រាស និងអង្គភាពធុរកិច្ចផ្សេងៗទៀត ស្របតាមគោលការណ៍ ៤R និងសេដ្ឋកិច្ចចក្រា, គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងបៃតងរបស់កម្ពុជាដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍបៃតង និងចីរភាព, ការអនុវត្តគោលនយោបាយការទូតបៃតង,ឥណទានកាបូននិងការលើកកម្ពស់ហិរញ្ញប្បទានបៃតង ជាដើម ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី […]