ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចូលលួចគ្រឿងសង្ហារឹម និងអ្នកទទួលផលចោរកម្មចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

  ខេត្តប៉ៃលិន ៖ ជនសង្ស័យ៣នាក់ ក្នុងនោះមាន២នាក់ ម្នាក់ជាអ្នកចូលទៅលួចផ្ទាល់ដៃ និងម្នាក់ទៀតជាអ្នកសមគំនិត បានលួចគ្រឿងសង្ហារឹមក្នុងផ្ទះប្រជាពលរដ្ឋ និងក្នុងផ្ទះមន្រ្តីនគរបាលម្នាក់ ខណ:ដែលអ្នកទិញបន្តគឺជាមន្រ្តីយោធា ជាអ្នកទទួលផលចោរកម្ម ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្ត។ ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យលួចគ្រឿងសង្ហារឹមលក់ និងអ្នកទទួលផល ចោរកម្មនេះយោងតាមពាក្យបណ្តឹងពីម្ចាស់ជាជនរងគ្រោះបានធ្វើឡើងកាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៣ខណ:ដែលក្រុមចោរចូលទៅលួចសម្ភារ:គ្រឿងសង្ហារឹម កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅ។   សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្រោយទទួលពាក្យបណ្តឹងករណីលួចគ្រឿងសង្ហារឹមចំនួន០២ករណី ពីជនរងគ្រោះ ទី១. ឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ ជាអាជីវករ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្តឹងថា មានជនមិនស្គាល់អត្តសញ្ញាបានចូលទៅលួចគ្រឿងសង្ហារឹមក្នុងផ្ទះគាត់បណ្តាលឱ្យបាត់សម្ភារៈជាច្រើនរួមមាន កៅអីសាឡុងចំនួន០១គ្រឿងកៅអីឈើ០១គ្រឿង គ្រែដេក២គ្រឿង និងសម្ភារ:ផ្សេងៗមួយចំនួនទៀត សរុបជាទឹកប្រាក់ប្រហែលចំនួន៣,២៥០ដុល្លារ។ ទី២. ឈ្មោះ ឆម ចាន់ភារម្យ ភេទប្រុស អាយុ៤១ឆ្នាំ ជាមន្រ្តីនគរបាល រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្តឹងថា មានជនមិនស្គាស់អត្តសញ្ញាណចូលទៅលួចគ្រឿងសង្ហារឹមនៅក្នុងផ្ទះរបស់គាត់ ក្នុងភូមិខាងលើបណ្តាលឱ្យបាត់សម្ភារៈរួមមាន ៖ កៅអីឈើចំនួន១០គ្រឿង […]

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ១១នាក់ ត្រូវបានចាប់ខ្លួនករណីប្រើប្រាស់គ្រឿងញៀន

  ភ្នំពេញ:កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការណ៍ជាមួយនគរបាលប៉ុស្ដីរដ្នបាលបឹងសាឡាង នៅព្រឹកថ្ងៃទី៣០ខែមិថុនា ឆាំ្ន២០២៣វេលាម៉ោង១០:៣០នាទីបានចុះធ្វើរដ្ឋបាលនៅចំណុះបន្ទប់ជួលផ្លូវលេខ២៤៧ក្រុម៣២ភូមិ១១សង្កាត់បឹង សាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ដែលបានប្រព្រឹត្តបទលើ្មសប្រើប្រាស់គ្រឿងញៀនជាក់សែ្តង។ ជនសង្ស័យ ១.ឈ្មោះ ឆៃ សុខ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលើកបន្លែ ស្នាក់នៅមិនពិតប្រាកដ ខណ្ឌទួលគោក រាជធានីភ្នំពេញ។  ( វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម ) ។ ២.ឈ្មោះ សុខ សុវណ្ណរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ( វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម ) ៣.ឈ្មោះ ជា ពន្លឺ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ( វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម )។ ៤.ឈ្មោះ […]

ព័ត៌មានសន្តិសុខសង្គម

ឡានថៃសណ្ដោងរ៉ឺម៉កដឹកដំឡូងមីបើកបរលឿនរេចង្កូតធ្លាក់ប្រឡាយក្រឡាប់ ជាច្រើនត្រឡប់តៃកុងមិនមានរងរបួស

  ឧត្តរមានជ័យ:មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយឡានថៃសណ្ដោងរ៉ឺម៉កដឹកដំឡូងមីបើកបរល្បឿនលឿនដល់ចំណុចផ្លូវកោងបានរេចង្កូតធ្លាក់ ប្រឡាយក្រឡាប់ជាច្រើនត្រឡប់ ករណីនេះបានកើតឡើង នៅថ្ងៃទី៣០ខែ មិថុនាឆ្នាំ២០២៣លើផ្លូវជាតិលេខ៦៨ស្ថិតក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោងខេត្តឧត្តរមានជ័យ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមូលហេតុដែលនាំឲ្យឡានដឹកដំឡូងមីនេះបានក្រឡាប់ផ្ងារជើងមុនដំបូងគាត់បានឃើញឡានថៃនេះបើកបរគោលដៅពីត្បូងទៅជើងយ៉ាងលឿនស្លេវលុះមកដល់ចំណុចផ្លូវកោងខាងលើក៏បានរេចង្កូតធ្លាក់ទៅប្រឡាយបោកក្រឡាប់ដាច់កន្ទុយជាពីរតែម្ដង។   ក្រោយកើតហេតុភ្លាមមានក្រុមការងារ របស់ក្រុមហ៊ុនឡានដឹកជញ្ជូនរបស់ថៃនិងអាជ្ញាធរពាក់ព័ន្ធបានយកគ្រឿងចក្រអេស្កាវ៉ាទ័រមកគាស់អូសឡាននោះចេញឡើងមកលើថ្នល់វិញ។   សូមបញ្ជាក់ផងដែរថា ឡានថៃសណ្តោងរុឺម៉កដែលក្រឡាប់ធ្លាក់ចូលប្រឡាយនោះម៉ាក ISUSU ក្បាលពណ៌ស ពាក់ស្លាកលេខ THAlLAND.83.3630ក្រោយកើតហេតុខាងក្រុមហ៊ុនថៃបានជួលគោយន្តដឹកដំឡូងមីចូលទៅកាន់កន្លែងស្តង់នៅជាប់ព្រំដែនថៃ។ ដោយឡែកចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នៅត្រង់ចំណុចខាងលើបង្កឡើងជាញឹកញាប់មកហើយហើយករណីឡានថៃនេះ ពុំមានគ្រោះថ្នាក់ដល់តៃកុងរឺព្រូនោះទេគ្រាន់តែខូចខាតរថយន្តផ្នែកខាងស្ដាំមួយចំហៀងយ៉ាងធ្ងន់ធ្ងរផងដែរ។(ដោយឈឿន ប៊ុនឈី)

ព័ត៌មានសន្តិសុខសង្គម

សម្ដេចក្រឡាហោម ជម្រុញឱ្យជំនាញពាក់ព័ន្អនិងអាជ្ញាធរទប់ស្កាត់និងបង្រ្កាបគ្រឿងញៀនក្នុងមូលដ្ឋានឱ្យបានខ្លាំងក្លាបន្តទៀត

  ភ្នំពេញ:សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់នៅក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ក្រោមប្រធានបទ«អ្វីៗដើម្បីប្រជាជនជាចម្បងបញ្ឈប់ការរើសអើងនិងមាក់ងាយអ្នកញៀនគ្រឿងញៀនពង្រឹងការងារអប់រំបង្ការ» នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នេះ។ សម្ដេចក្រឡាហោមបានណែនាំឱ្យអាជ្ញាបន្តទប់ស្កាត់និងបង្រ្កាបគ្រឿងញៀនបន្ថែមទៀតព្រោះបទល្មើសគ្រឿងញៀននៅមូលដ្ឋាន បន្តកើតមានគួរឱ្យកត់សម្គាល់។ហើយបង្កការរំខាននិងក្តីកង្វល់ដល់ប្រជាពលរដ្ឋជាខ្លាំង។ សម្ដេចក្រឡាហោមបានបន្តទៀតថា ប្រទេសកម្ពុជាជាប្រទេសរងគ្រោះដោយការនាំគ្រឿងញៀនពីតំបន់ត្រីកោណមាស ចូលមកកម្ពុជាឆ្លងកាត់តាមខេត្តភាគឦសាន្តនៃប្រទេសនៅតែមានការកើនឡើង។កា​រនាំចូ​លនិងផលិតគ្រឿង​ញៀន​សំយោគក្នុងប្រទេស​​នៅ​តែកើនឡើង​ខ្លាំង បើទោះបីការបង្រ្កាបគ្រឿងញៀនបានធ្វើឡើងជាបន្តបន្ទាប់យ៉ាងណាក្តី។ សម្ដេចក្រឡាហោមបានកត់សម្គាល់ថា ការនាំចូលនិងផលិតគ្រឿងញៀនសំយោគក្នុងប្រទេសនៅតែកើនឡើងខ្លាំងដែលទាមទារឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវដុតដៃដុតជើងបន្តបង្ក្រាបទីតាំងផលិតគ្រឿងញៀននិងឧកិ្រដ្ឋជនឱ្យមានប្រសិទ្ធិភាពជាងមុនបន្ថែមទៀត។ សូមបញ្ជាក់ថាគ្រឿងញៀនជិត៦តោនត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដុតបំផ្លាញចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាព្រឹកថ្ងៃទី២៨​ ខែមិថុនានេះដុតបំផ្លាញគ្រឿង ញៀនជិត៦តោន(៥,៧តោន)។ នាព្រឹកនេះសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ទៀតថាការលួចកែឆ្នៃនិងផលិតគ្រឿងញៀនសំយោគក្នុងប្រទេសកម្ពុជាពីសំណាក់ក្រុមឧក្រិដ្ឋជននៅមានចំនួនច្រើនដដែលខណៈការនាំចូលគ្រឿងញៀនតាមតំបន់ ត្រីកោណមាសឆ្លងកាត់ខេត្តភូមិភាគ​ឦសានវិញសម្តេចក្រឡាហោមបានកត់សម្គាល់ថា ក៏នៅមានកំណើនដូចគ្នា។គ្រឿងញៀនដែលកំពុងផលិតក្នុងប្រទេសកម្ពុជាភាគច្រើនក្រុមឧក្រិដ្ឋជនប្រើល្បិចនាំចូលសារធាតុគីមីតាមរយៈមុខទំនិញស្របច្បាប់ហើយក្រោយពេលសារធាតុគីមីទាំងនោះបានចូលដល់ទឹកដីកម្ពុជាក្រុមឧក្រិដ្ឋជនបានធ្វើការបង្វែរសារធាតុគីមីផ្សំទាំងនោះ ផលិតជាគ្រឿងញៀនខុសច្បាប់វិញ។​ត្រង់ចំណុចនេះសម្តេចក្រឡា ហោមអះអាងថាអាជ្ញាធរបានចុះបង្រ្កាបនិងរឹបអូសសារធាតុគីមីទាំងនោះជាបន្តបន្ទាប់។តែយ៉ាងណាសម្តេចចាត់ទុកថាបញ្ហាទាំងនេះគឺជាហានិភ័យខ្ពស់ចំពោះសង្គមទាំងមូលពិសេសយុវជនខ្មែរហើយសម្តេចទទួលស្គាល់ថាអាជ្ញាធរនៅមិនទាន់មានយន្តការគ្រប់គ្រងនិងមានកិច្ចសហការគ្នាឱ្យបានច្បាស់លាស់និងម៉ត់ចត់នៅឡើយ។ គួររំលឹកថា កាលពី​ឆ្នាំ​២០២២ កន្លងទៅ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រឹបអូស​បាន​គ្រឿងញៀន​ជាង ១៦​តោន និង​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង ១​ម៉ឺន ៤​ពាន់​នាក់ (១៤,៧៨៤)។ ក្នុង​នោះ​មាន​ជនបរទេស​ជាង ២០០នាក់ (២៥៩) ឬ ៩​សញ្ជាតិ​។ បើយោងតាមរបាយការណ៍ពីអាជ្ញាធរ​ជំនាញ បាន​បង្ហាញ​ទៀត​ថា ក្នុង​ចំណោម​ការ​បង្ក្រាប​ជាង ៦​ពាន់​ករណី (៦.២៩០) រក​ឃើញ​មានការ​ជួញដូរ​ជាង ៣​ពាន់​ករណី (៣.០៩៧) […]

ព័ត៌មានជាតិ

រថយន្តដឹកជញ្ជូនចំនួន ២៣០គ្រឿង ត្រូវបានប្រគល់ជូនកងទ័ពជើងគោក ការពារព្រំដែន

  ភ្នំពេញ:ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តដឹកជញ្ជូនចំនួន២៣០គ្រឿងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនចំពោះបណ្តាកងពលតូចថ្មើរជើង តំបន់ប្រតិបត្តិការសឹករង កងការពារព្រំដែនបណ្តាសាលាចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក និងអង្គភាពចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រយោជន៍ដល់ប្រើប្រាស់ដឹកជញ្ជូនឱ្យបានទាន់ពេលវេលានៅតាមអង្គភាពនិមួយៗ។   ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណចំពោះបងប្អូនសប្បុរសជនទាំងអស់ដែលបានចូលរួមជួយឧបត្ថមជាថវិការដើម្បីទិញរថយន្តបំពាក់ជូនកងទ័ព ដែលនឹងជួយសម្រួលយ៉ាងខ្លាំងចំពោះការធ្វើប្រតិបត្តិការការពារជាតិនិងបម្រើប្រជាជនរបស់កងកម្លាំង។   ឯកឧត្តមបណ្ឌិតបន្តថាសមិទ្ធិផលទាំងអស់នេះគឺជាទឹកចិត្តរបស់សម្តេចទាំងទ្វេរនិងសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថមដោយមើលឃើញពីភាពខ្វះខាតរបស់កងទ័ពនិងសូមឱ្យអង្គភាពនិមួយៗជួយថែរក្សាឱ្យបានគង់វង្សដើម្បីប្រយោជន៍ដល់ការប្រើប្រាស់បានយូរអង្វែងក្នុងអង្គភាព។

ព័ត៌មានជាតិ

ចៅហ្វាយខេត្តសួរសុខទុក្ខអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ទូទាំងខេត្ត

  ខេត្តប៉ៃលិន ៖  លោក ជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី ចំនួន ៥១១នាក់ នៅក្នុងខេត្តប៉ៃលិន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ជាបណ្តាញសង្គម  ផ្តល់ព័ត៌មានពាក់ព័ន្ធ នឹងការអនុវត្តភូមិ-ឃុំ មានសុវត្ថិភាព រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយអំពីការអភិវឌ្ឍនានា នៅក្នុងខេត្តប៉ៃលិន និងទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ លោក ជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ នាំមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេស សម្តេច […]

ព័ត៌មានជាតិ

អ្នកសារព័ត៌មានជាអំណាចទី៤ និងជាដៃគូមិនអាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ

  ភ្នំពេញ:ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាអ្នកសារព័ត៌មានជាអំណាចទី៤និងជាដៃគូមិនអាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើន។   ឯកឧត្តមបណ្ឌិតបានបន្តទៀតថា កន្លងមកអ្នកសារព័ត៌មានបានចូលរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាលនិងពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋវិញ។   ឯកឧត្តមបណ្ឌិតបានបន្តទៀតថា អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាមានប្រមាណជាង ២ ពាន់ស្ថាប័ន ហើយពួកគាត់តែងតែផ្ដល់ព័ត៌មានសុក្រិតខ្លះនិងមិនសុក្រឹតខ្លះដែលអាចធ្វើឱ្យយើងបានទទួលយកនូវព័ត៌មានដើម្បីយកមកធ្វើការពិចារណានិងដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយក្តីអយុត្តិធម៌។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះដោយសារប្រព័ន្ធបច្ចេកវិទ្យាទំនើបបានធ្វើឱ្យប្រព័ន្ធព័ត៌មានមានភាពជឿនលឿននិងឆាប់រហ័សក្នុងនោះប្រជាពលរដ្ឋម្នាក់ស្មើនឹងអ្នកសារព័ត៌មានម្នាក់ដែរដែលពួកគាត់បានប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមផ្ទាល់ខ្លួនផ្ដល់ព័ត៌មានបានយ៉ាងឆាប់រហ័សថ្មើនឹងអ្នកសារព័ត៌មានផងដែរ។   ឯកឧត្តមបណ្ឌិតបន្តថា ក្នុងនាមឯកឧត្តមជាថ្នាក់ដឹកនាំម្នាក់សូមចូលរួមចំណែកគាំទ្រដល់គ្រប់បណ្ដាស្ថាប័នអ្នកសារព័ត៌មានជាតិ អន្តរជាតិ និង អ្នកលេងបណ្ដាញសង្គម facebook ផ្ទាល់ខ្លួន ត្រូវតែបន្តការផ្ដល់ព័ត៌មានឲ្យបានសុក្រិតនិងឆាប់រហ័សបន្តទៀត ដើម្បីជួយដល់សង្គមជាតិ។និងចូលរួមទប់ស្កាត់នៅព័ត៌មានក្លែងក្លាយដែលបានបំពុលនិងបង្កើតឲ្យមានការញុះញង់ធ្វើឲ្យចលាចលបំបែកបំបាក់រើសអើងនៅក្នុងសង្គម។ ជាចុងក្រោយឯកឧត្តមបណ្ឌិតបានបញ្ជាក់យ៉ាងច្បាស់ថាមានតែតម្លៃនៃសុខសន្តិភាពទេទើបធ្វើឲ្យយើងមានការអភិវឌ្ឍប្រទេសជាតិបានរីកចម្រើន។វាផ្ទុយស្រឡះពីប្រទេសជាតិដែលកើតសង្គ្រាមទើបអត់មានអ្វីៗហើយក៏គ្មានការអភិវឌ្ឍប្រទេសជាតិផងដែរ។ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញហើយដូច្នេះយើងត្រូវតែចូលរួមទាំងអស់គ្នាដើម្បីថែរក្សាតម្លៃនៃសុខសន្តិភាពនេះឲ្យបានគង់វង្សកុំជឿតាមការញុះញង់បំបែកបំបាក់ណាមួយ។   សូមបញ្ជាក់ផងដែរថាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតថ្លែងបែបនេះនៅក្នុងពិធីជួបជុំសំណេះសំណាលនិងពិសាអាហារសាមគ្គីកាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ជាមួយក្រុមអ្នកសារព័ត៌ មានជាតិអន្តរជាតិនិងក្រុមក្រុមការងាររបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)ក្រុមការងារយុវជនស.ស.យ.កក្រុមសិល្បៈក្រុមការងារបណ្តាញផ្សព្វផ្សាយសង្គមអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននិងស្ថាប័ននានាមួយចំនួនទៀតប្រមាណជាង៤,០០០នាក់ដឹកនាំ ដោយឯកឧត្តមបណ្ឌិតទូចវណ្ណៈប្រធានសមាគមនៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្ររាជធានីភ្នំពេញ។(កម្ពុជារាល់ថ្ងៃ)

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការក្រោយបើករថយន្តបុកសមត្ថកិច្ច

  ភ្នំពេញ៖សមត្ថកិច្ចការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជូនជនសង្ស័យម្នាក់ជាម្ចាស់រថយន្តបើកល្មេីសភ្លេីងសញ្ញាចរាចរណ៍ និងបានបុកសមត្ថកិច្ចកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្តុបផ្សារដីហុយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធី។   ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយបំភ្លឺ និងបដិសេធព័ត៌មាន ទាក់ទងទៅនឹងការបង្ហោះវីដេអូចែកចាយតាមបណ្ដាញសង្គមថា មានករណីសមត្ថកិច្ចវាយបំបែកកញ្ចក់រថយន្ត គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងអាក្រក់ទម្លាក់កំហុសមកលេីមន្ត្រីអនុវត្តច្បាប់ តាមការពិតជាក់ស្ដែង នៅវេលាម៉ោង ២:៤០នាទីរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ មានរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ 2BT-0591 បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (ល្មេីសភ្លេីងស្តុបក្រហម) នៅចំណុចស្តុបស្ពានអាកាសផ្សារដីហុយ ពេលនោះសមត្ថកិច្ចបានចេញមកឃាត់ តែអ្នកបេីកបរមិនត្រឹមតែមិនព្រមឈប់ ថែមទាំងបន្ថែមល្បឿនបេីកបុកសមត្ថកិច្ចថែមទៀតផង ។ដោយឃើញស្ថានភាពបែបនេះសមត្ថកិច្ចបានផ្តេកខ្លួនទៅរថយន្ត ឃេីញដូច្នេះអ្នកបេីកបររថយន្តមិនព្រមឈប់នៅតែបេីកបរទៅមុខរហូតដល់ចម្ងាយជាង ១ គីឡូម៉ែត្រ។ ដោយមានការចេញជួយឃាត់ពីប្រជាពលរដ្ឋនៅម្ដុំនោះទើបរថយន្តបង្កព្រមឈប់ ជាសំណាងល្អដែលមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សមត្ថកិច្ច ត្រឹមតែរងរបួសតែប៉ុណ្ណោះ។ សូមបញ្ជាក់ដែរថាក្រោយពីសមត្ថកិច្ចជំនាញបានឃាត់ខ្លួនម្ចាស់រថយន្តយកមកការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តបន្តតាមនីតិវិធីហើយ៕  

ព័ត៌មានជាតិ

រដ្ឋបាលខេត្តលើកលែងមិនយកថ្លៃតូបចំនួន៣ខែដល់អាជីវករនៅផ្សារសាមគ្គីហៅប៉ាហ៊ីប្រមាណ៣៥០នាក់

  ខេត្តប៉ៃលិន:ក្រោយពីអាជីវករនៅក្នុងផ្សារសាមគ្គីហៅប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បាននាំគ្នាត្អូញត្អែរពីការស្ងាត់ម៉ូយ លក់មិនដាច់រហូតធ្វើឱ្យអាជីវករខ្លះបង្ហោះនៅលើបណ្តាញសង្គម រៀបរាប់ពីទុក្ខលំបាក ក្នុងការលក់ដូររបស់ខ្លួន ជាពិសេសលំបាករកប្រាក់ បង់ថ្លៃតូប និងថ្លៃធនាគារ។ ទើបរហូតមកដល់ល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននិងក្រុមការងារបានចុះជួបសំណេះសំណាលសួរសុខទុក្ខអាជីវករក្នុងផ្សារទាំងអស់ប្រមាណ៣៥០នាក់នៅខាងមុខបរិវេណផ្សារ ដោយលោកជំទាវអភិបាលខេត្តសន្យា លើកលែងការបង់ថ្លៃឈ្នួលតូបដល់អាជីវករ រយ:ពេល៣ខែ ចាប់ពីខែកក្កា រហូតដល់ខែកញ្ញា។ មានប្រសាសន៍ថ្លែងទៅកាន់អាជីវករដែលកំពុងអង្គុយស្តាប់នៅខាងមុខបរិវេណផ្សារ លោកជំទាវ  បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រកាសជូនដល់បងប្អូនអាជីវករ ដែលលក់ដូរនៅក្នុងផ្សារសាមគ្គីទាំងអស់ថានឹងមានការលើកលែងមិនយកប្រាក់ឈ្នួលថ្លៃតូបក្នុងរយ:ពេល៣ខែ ដោយចាប់ផ្តើមពីខែកក្កដា រហូតតទៅ ហើយសូមឱ្យបើបងប្អូនអាជីវករទាំងអស់ គាំទ្រនិងស្រលាញ់បោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជាជាពិសេសត្រូវនាំគ្នាទៅបោះឆ្នោតគ្រប់ៗ គ្នា។ លើសពីនេះ លោកជំទាវអាចនឹងមិនយកប្រាក់ថ្លៃឈ្នួលបង់តូប រហូតដល់៦ខែ ព្រោះតែថ្នាក់ដឹកនាំខេត្តមើលឃើញពីភាពលំបាកនិងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តក្នុងនាមជាម៉ែឪរបស់ប្រជាពលរដ្ឋទាំងអស់។ លោកជំទាំវ អភិបាលខេត្តប៉ៃលិន ក៏សន្យាសាងសង់ផ្សារសាមគ្គីខាងលើឱ្យក្លាយទៅជាផ្សារស្តង់ដារ ដោយចាក់ដីបន្ថែមទៀតឱ្យស្មើគ្នា នឹងរៀបចំបង្កិតតូបលក់ដូរទាំងអស់មកខាងលើដើម្បីរៀបចំការលក់ដូររបស់អាជីវករឱ្យមានលក្ខណ:ស្តង់ដារ មានរបៀបរៀបរយផងដែរ។ ម្យ៉ាងវិញទៀត បើសិនជាលោកជំទាវ អភិបាលខេត្តប៉ៃលិន មានថវិកាគ្រប់គ្រាន់ អាចនឹងសាងសង់នៅលើដីថ្មី ដើម្បីឱ្យអាជីវកររើសទៅលើនៅកន្លែងនោះផ្សារសាមគ្គីនឹងត្រូវសាងសង់ទៅជាផ្សាររាត្រី ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាតិនិងអន្តរជាតិឱ្យចូលមកក្នុងខេត្តប៉ៃលិន […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិនធ្វើការស្រាយបំភ្លឺដល់សាធារណជន និងអង្គភាពសារព័ត៌មាន ជីវិត និងកីឡា Lives ពាក់ព័ន្ធករណីប្រជាពលរដ្ឋសាង សង់អាគារគ្មានច្បាប់អនុញ្ញាត

  ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៣នេះអ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិនបានធ្វើសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបណ្តាញ ផ្សព្វផ្សាយទំនាក់ទំនងសង្គមទាំងអស់ជ្រាបថា ៖ កន្លងមកក្រុមមេធាវីរដ្ឋបាលខេត្ត និងអ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន បានស្រាយបំភ្លឺចំពោះសាធារណជន និងអង្គភាពសារព័ត៌មាន ជីវិត និងកីឡា Lives រួចរាល់ហើយ។ ជាក់ស្ដែង អង្គភាពសារព័ត៌មានខាងលើនៅតែបន្តធ្វើការចុះផ្សាយរហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានចុះផ្សាយ ដល់វគ្គទី៨ លើគេហទំព័រហ្វេសប៊ុករបស់ខ្លួន ដែលមិនមានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តប៉ៃលិន។ ពាក់ព័ន្ធទៅនឹងការផ្សាយព័ត៌មាននេះ រដ្ឋបាលខេត្តប៉ៃលិនសូមធ្វើការបដិសេធច្រានចោលទាំងស្រុង រាល់ការចុះផ្សាយចាប់តាំងពីវគ្គទី១ រហូតដល់វគ្គទី៨ ព្រោះខ្លឹមសារ ដែលក្រុមមេធាវីនិងអ្នកនាំពាក្យរដ្ឋបាលខេត្ត បានបំភ្លឺកន្លងមក បែរជាសារព័ត៌មានខាងលើ នៅតែបន្តការចុះផ្សាយ និងមិនព្រមធ្វើការកែតម្រូវអំពីខ្លឹមសារ ដែលខ្លួនបានចុះផ្សាយ។ អ្នកនាំពាក្យរដ្ឋបាលខេត្តសូមបំភ្លឺសារជាថ្មីដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយទំនាក់ទំនង សង្គម អំពីមូលហេតុ ដែលរដ្ឋបាលខេត្ត មិនអាចចេញលិខិតអនុញ្ញាតច្បាប់សាងសង់ជូនលោក ភួង សាវុធ និងលោកស្រី ជឹង យូគៀង ៖ ទី១. រដ្ឋបាលខេត្តប៉ៃលិន បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ស្នើសុំជួយអន្តរាគមន៍ឱ្យម្ចាស់កម្មសិទ្ធិដី សាងសង់នេះបើកផ្លូវសាធារណៈតាមគម្រោងរបស់អាជ្ញាធរបានកំណត់ទំហំ១០ម៉ែត្រ […]