ភ្នំពេញ:ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាអ្នកសារព័ត៌មានជាអំណាចទី៤និងជាដៃគូមិនអាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើន។
ឯកឧត្តមបណ្ឌិតបានបន្តទៀតថា កន្លងមកអ្នកសារព័ត៌មានបានចូលរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាលនិងពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋវិញ។
ឯកឧត្តមបណ្ឌិតបានបន្តទៀតថា អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាមានប្រមាណជាង ២ ពាន់ស្ថាប័ន ហើយពួកគាត់តែងតែផ្ដល់ព័ត៌មានសុក្រិតខ្លះនិងមិនសុក្រឹតខ្លះដែលអាចធ្វើឱ្យយើងបានទទួលយកនូវព័ត៌មានដើម្បីយកមកធ្វើការពិចារណានិងដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយក្តីអយុត្តិធម៌។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះដោយសារប្រព័ន្ធបច្ចេកវិទ្យាទំនើបបានធ្វើឱ្យប្រព័ន្ធព័ត៌មានមានភាពជឿនលឿននិងឆាប់រហ័សក្នុងនោះប្រជាពលរដ្ឋម្នាក់ស្មើនឹងអ្នកសារព័ត៌មានម្នាក់ដែរដែលពួកគាត់បានប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមផ្ទាល់ខ្លួនផ្ដល់ព័ត៌មានបានយ៉ាងឆាប់រហ័សថ្មើនឹងអ្នកសារព័ត៌មានផងដែរ។
ឯកឧត្តមបណ្ឌិតបន្តថា ក្នុងនាមឯកឧត្តមជាថ្នាក់ដឹកនាំម្នាក់សូមចូលរួមចំណែកគាំទ្រដល់គ្រប់បណ្ដាស្ថាប័នអ្នកសារព័ត៌មានជាតិ អន្តរជាតិ និង អ្នកលេងបណ្ដាញសង្គម
facebook ផ្ទាល់ខ្លួន ត្រូវតែបន្តការផ្ដល់ព័ត៌មានឲ្យបានសុក្រិតនិងឆាប់រហ័សបន្តទៀត ដើម្បីជួយដល់សង្គមជាតិ។និងចូលរួមទប់ស្កាត់នៅព័ត៌មានក្លែងក្លាយដែលបានបំពុលនិងបង្កើតឲ្យមានការញុះញង់ធ្វើឲ្យចលាចលបំបែកបំបាក់រើសអើងនៅក្នុងសង្គម។
ជាចុងក្រោយឯកឧត្តមបណ្ឌិតបានបញ្ជាក់យ៉ាងច្បាស់ថាមានតែតម្លៃនៃសុខសន្តិភាពទេទើបធ្វើឲ្យយើងមានការអភិវឌ្ឍប្រទេសជាតិបានរីកចម្រើន។វាផ្ទុយស្រឡះពីប្រទេសជាតិដែលកើតសង្គ្រាមទើបអត់មានអ្វីៗហើយក៏គ្មានការអភិវឌ្ឍប្រទេសជាតិផងដែរ។ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញហើយដូច្នេះយើងត្រូវតែចូលរួមទាំងអស់គ្នាដើម្បីថែរក្សាតម្លៃនៃសុខសន្តិភាពនេះឲ្យបានគង់វង្សកុំជឿតាមការញុះញង់បំបែកបំបាក់ណាមួយ។
សូមបញ្ជាក់ផងដែរថាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតថ្លែងបែបនេះនៅក្នុងពិធីជួបជុំសំណេះសំណាលនិងពិសាអាហារសាមគ្គីកាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ជាមួយក្រុមអ្នកសារព័ត៌
មានជាតិអន្តរជាតិនិងក្រុមក្រុមការងាររបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)ក្រុមការងារយុវជនស.ស.យ.កក្រុមសិល្បៈក្រុមការងារបណ្តាញផ្សព្វផ្សាយសង្គមអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននិងស្ថាប័ននានាមួយចំនួនទៀតប្រមាណជាង៤,០០០នាក់ដឹកនាំ
ដោយឯកឧត្តមបណ្ឌិតទូចវណ្ណៈប្រធានសមាគមនៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្ររាជធានីភ្នំពេញ។(កម្ពុជារាល់ថ្ងៃ)