ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាឲ្យកម្លាំងនគរបាលទូទាំងខេត្ត ត្រូវបង្ក្រាបរាល់ការលក់ចែកចាយ និងអ្នកជក់បារីអេឡិចត្រូនិច !!!

(បន្ទាយមានជ័យ) ÷ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់នគរបាលទូទាំងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទាំងអស់ត្រូវទប់ស្កាត់ និងចុះបង្ក្រាប រាល់សកម្មភាពជួញដូរ លក់ចែកចាយ និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិច
( Cigarettes Electronic ) កសាងសំណុំរឿងចាត់ការតាមច្បាប់។

ដោយមានការបញ្ជានិងចង្អុល ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវីរៈសេនីយ៍ឯក សុី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានបន្តវិធានការ លុបបំបាត់ ទប់ស្កាត់ និងបង្ក្រាបការលក់ចែកចាយបារីអេឡិចត្រូនិច គឺជាការទប់ស្កាត់ការប្រើប្រាស់រូបភាពបារីអេឡិចត្រូនិច ហើយឈានទៅដល់ការប្រើប្រាស់សារធាតុញៀន ឬប្រើបាស់ថ្នាំញៀនរបស់យុវវ័យនៅពេលអនាគត់ ក៏ដូចជាការរួមគ្នាទប់ស្កាប់អំពើរអសន្តិសុខក្នុងសង្គមផងដែរ វិធានការនេះត្រូវបានអនុវត្តន៍យ៉ាងក្តៅគុក តាមសេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិ។

ខេត្តបន្ទាយមានជ័យ, នៅព្រឹកថ្ងៃថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាក័ស.ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ វេលាម៉ោង ១០:១៦នាទី ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនក្រុងសិរីសោភ័ណ បានដឹកនាំកំលាំងប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ព្រះពន្លា ចុះធ្វើការអប់រំ និងធ្វើកិច្ចសន្យាម្ចាស់ទីតាំងលក់ផលិតផលសុីហ្សា និងបារីអេឡិចត្រូនិច (នៅផ្សាររាត្រី) ទីតាំងស្ថិតក្នុងភូមិព្រះពន្លា ឃុំព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់ឈ្មោះ ឡុង គឹមជា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់ទីតាំងខាងលើបានសហការ ប្រគល់នូវឧបករណ៍ និងវត្ថុ ដែលពាក់ព័ន្ធការប្រើប្រាស់សុីហ្សា និងបារីអេឡិចត្រូនិច ជូនសមត្ថកិច្ចរួមមាន៖
១- ម៉ាស៊ីនYOOZ ចំនួន ៤៣គ្រឿង
២-ម៉ាស៉ីន Vape ចំនួន ០៥គ្រឿង
៣-ទឹកថ្នាំ Vape ចំនួន ០៩ដប
៤-ទឹកថ្នាំ YOOZ ចំនួន ០៨ប្រអប់
៥-សំឡី ចំនួន ០៦ប្រអប់។

សុំបញ្ជាក់ចំពោះករណីដូចខាងលើនេះផងដែរ លោកវរសេនីយ៍ឯក សុី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខិតខំស្រាវជ្រាវរកបន្តទៀតនឹងមានការទប់ស្កាត់ ដើម្បីកុំអោយ មានអ្នកប្រើប្រាស់ និងអ្នកចែកចាយជាបន្តទៀតផងដែរ៕

ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន

kdn

Leave a Reply

Your email address will not be published.