ព័ត៌មានសន្តិសុខសង្គម

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនអតីតយុទ្ធជន និងពិនិត្យការសាងសង់ផ្ទះបន្ថែម នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ដីការ៉េពីរ)

ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ប្រធានសមាគមអតីតយុទ្ធជន កម្ពុជាខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមការងារ និងជំរុញឲ្យយកចិត្តទុកដាក់លើការគ្រប់គ្រង អតីតយុទ្ធជន ដែលរស់នៅក្នុងមជ្ឈមណ្ឌលតេជោសន្តិភាព (ដីការ៉េពីរ) ការថែរក្សាសុខភាពផ្ទាល់ខ្លួន និងជំរុញការងារបង្កបង្កើនផលទៅលើដីដែលបានប្រគល់ជូន និងរៀបចំជាខ្នងផ្ទះដើម្បីស្នើសុំឯកឧត្តមអភិបាលខេត្ត បន្ទាយមានជ័យប្រធានកិតិ្តយស ដើម្បីជំរុញញការរៀបចំមន្ទីរជុំវិញខេត្ត ចុះជួយគ្រួសារអតីតយុទ្ធជន ដែលរស់នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ដីការ៉េពីរ) ។

ក្នុងឱកាសនោះដែរលោក ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្ត ឧត្ដមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខភម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ជូនដល់អតីតយុទ្ធជនចំនួន ១២គ្រួសារ ដែលមានជីវភាពខ្វះខាត ដែលអំណោយរួមមាន អង្ករ, មី, ត្រីខ និងថវិការមួយចំនួន និងពិនិត្យការសាងសង់ផ្ទះចំនួន ១០ខ្នងបន្ថែម ស្ថិតនៅក្នុង ភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

បន្ថែមពីនេះទៀត លោក ឧត្ដមសេនីយ៍ត្រី ប្រធានសមាគមន៍ បានផ្តាំផ្ញើរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវតែបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាស្រ្ត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ”៕

kdn

Leave a Reply

Your email address will not be published.