មក
ខេត្ដស្វាយរៀង៖ ករណីប្រើប្រាស់ឧបករណ៏នេសាទល្មើសច្បាប់នៅតែកើតមានដើម្បីចាប់ត្រីច្បាប់ត្រូវបានអាជ្ញាធរមូលដ្ឋានដោយមានការយកចិត្តទុកថាក់ពីលោកវរសេនីយ៍ឯកមាស ធួក អធិការនគរបាលស្រុករំដួល កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្នាធ្នង់បានសហការជាមួយក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ធ្វើការបង្រ្កាបលើបទល្មើសនេសាទ ករណីឆក់ត្រីតាមបឹងប្រឡាយ និងព្រែកសាធារណៈក្នុងភូមិសាស្ត្រឃុំថ្នាធ្នង់ ។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ក្នុងការបង្រ្កាបនោះ បានដកហូតឧបករណ៍ឆក់ត្រី២គ្រឿង និងឱ្យធ្វើកិច្ចសន្យា អប់រំណែនាំអ្នកឆក់ត្រីអោយបញ្ឍប់សកម្មភាពនេះជាបន្ទាន់ព្រោះជាអំពើខុសច្បាប់ និងអាចគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ ។
ក្នុងនោះដែរអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់នៅក្នុងស្រុករំដួល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រសិនបើ ឃើញករណីមានអ្នកលួចឆក់ត្រីឬប្រើប្រាស់ឧបករណ៏ល្មើសច្បាប់ផ្សេងៗ ទៀតក្នុងមូលដ្ឋានសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការរាយការណ៍ទៅបញ្ជាការឯកភាពឃុំ និងនគរបាលប៉ុស្ដិ៍នរដ្ឋបាលឃុំ ដែលនៅជិតលោកអ្នកដើម្បីបង្ក្រាបអោយបានទាន់ពេលវេលានៅបទល្មើសទាំងនោះដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ ៕