(ខេត្តបាត់ដំបង)÷ ករណីគ្រោះថ្នាក់ចរាចរណ៏១បានកើឡើងកាលពីយប់ថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២០និង៣០នាទី ស្ថិតនៅលេីកំណាត់ផ្លូវហាយវ៉េ ចំនុចក្រុមទី២ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាង រថយន្តដឹកទំនិញធុនធ្ងន់ សណ្តោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3708 អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ បានបញ្ជូនទៅមន្ទីពេទ្យ,រថយន្តដឹកទំនិញធុនធ្ងន់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0600។
សាក្សីដដែលបន្តថា រថយន្តសណ្តោងរ៉ឺម៉ក មានទិសដៅពីលិចទៅកេីត អាចបេីកបរក្នុងស្ថានភាពងងុយដេក បណ្តាលអោយរ៉េចង្កូតជ្រុលទៅបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដែលកំពុងឈប់ចតនៅនឹងចិញ្ចេីមផ្លូវតែម្តង។
មន្រ្តីនគរបាលចរាចរណ៏បានឱ្យដឹងថា អ្នកបេីកបរមានឈ្មោះ ហាំ ធឿន ភេទប្រុស អាយុ33ឆ្នាំ រស់នៅភូមិស្អាង ឃុំស្អាង ស្រុកដងទង់ ខេត្តកំពត។ មូលហេតុបង្កដោយខ្លួនឯងបើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលអោយរបួសស្រាលមនុស្សប្រុស01នាក់ ខូចខាតរថយន្តចំនួន02គ្រឿង។
បច្ចុប្បន្នរថយន្តត្រូវបានជំនាញយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរខេត្តបាត់ដំបង រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕
#ដោយលោកអ៊នអឿម