ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបានហើយជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា

ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចខ្លួនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា នៅព្រលប់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២២នេះ។

អាជ្ញាធរបន្តថា ការឃាត់ខ្លួននេះ ស្ថិតនៅផ្ទះសំណាក់ពណ៌មាស ផ្ទះលេខ៥១ ផ្លូវ៤៣០ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។

 

សូមជម្រាបថា ជនជាតិនីហ្សេរីយ៉ាដែលមានកើតជំងឺអុតស្វាដែលបានធ្វើរោគវិនិឆ្ឆ័យដោយអាជ្ញាធរសុខាភិបាលថៃ បានគេចខ្លួនពីប្រទេសថៃកាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២៕

kdn

Leave a Reply

Your email address will not be published.