ព័ត៌មានសន្តិសុខសង្គម

ករណីម្ដាយនឹងកូនតូចម្នាក់ ជិះម៉ូតូធ្លាក់ទឹកស្រះ ស្លាប់ ទាំង២នាក់

ខេត្តសៀមរាប៖យោងតាមសេចក្ដីរាយការណ៍ព័ត៌មានបឋមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ករណីម្ដាយនឹងកូនតូចម្នាក់ ជិះម៉ូតូធ្លាក់ទឹកស្រះ ស្លា..ប់ ទាំង២នាក់ ដោយមិនអាចជួយសង្គោះបានទាន់ពេលវេលា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋពេញភូមិ។

ហេតុការណ៍បានកើតឡើង នៅម៉ោងប្រមាណ ១១ជាងព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប។

ប្រភពរាយការណ៍បន្តថា ស្ត្រីរងគ្រោះ ឈ្មោះ ធឿង ឈុឺងអឺ ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាម្តាយ។ ឯឈ្មោះ ធុន សុវណ្ណបញ្ញា ភេទប្រុស អាយុ៩ឆ្នាំ ត្រូវ ជាកូន។ អ្នកទាំង២មានទីលំនៅភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប ជិះម៉ូតូហុងដា ពាក់ផ្លាកលេខ សៀមរាប ១O ៨១៦៩។ ជុំវិញករណីនេះ សមត្ថកិច្ចនៅពុំទាន់បញ្ជាក់មូលហេតុនៅឡើយទេ៕SRP

kdn

Leave a Reply

Your email address will not be published.