ព័ត៌មានសន្តិសុខសង្គម

កត្តាគ្រោះធម្មជាតិមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃបណ្ដាលឲ្យទឹកជំជន់ហូរបុកកាត់ផ្តាច់ផ្លូវលំនិងលំនៅដ្ឋានប្រជាពលរដ្ឋ

 

ឧត្តរមានជ័យ:កត្តាគ្រោះធម្មជាតិធ្វើឲ្យ មានភ្លៀងធ្លាក់ជាច្រើនមេបង្កជាជំនន់ទឹកភ្លៀងហូរបុកផ្តាច់ផ្លូវ លំមួយខ្សែដាច់ប្រមាណជាជាងម្ភៃម៉ែត្រ ទីតាំងផ្លូវដែលកំពុងបាក់ដាច់ជាកង់ៗនេះផងដែរគឺស្ថិតនៅចំណុចលូអូរតាម៉ា សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នេះបើយោងតាមការបញ្ជាក់ប្រាប់ឲ្យដឹងពីអ្នកភូមិ នៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៤នេះតែម្តង។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងផ្ទាល់មានឈ្មោះ ឈុនវាសនា បាន បញ្ជាក់ប្រាប់ឲ្យដឹងនៅវេលាម៉ោងប្រជា១១ថ្ងៃត្រង់ ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៤នេះថា ផ្លូវចំណុចនេះទើបតែដាច់នៅពេលថ្មីៗនេះទេខណៈដែលមានភ្លៀងធ្លាក់ជាប់ៗគ្នាប្រមាណជាបីទៅបួនថ្ងៃ ដោយឡែកផ្លូវក្រាលក្រួសក្រហមមួយខ្សែនេះដែរគឺនៅឆ្នាំ២០២៤កន្លងទៅនេះអាជ្ញាធរក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធធ្វើ ស្ថាបនាជួសជុលបានយ៉ាងស្អាតល្អហើយ សម្រាប់បងប្អូនប្រជាពលរដ្ធធ្វើដំណើរឆ្លងកាត់ទៅមក ប៉ុន្តែដោយកត្តាធម្មជាតិទឹកហូរធ្លាក់មកពីលើបណ្ដាលឲ្យបុកដាច់ធ្វើឲ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់តែម្តង។

ដោយឡែកប្រភពពីប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះម៉ៅដែលមានដីស្រែចម្ការធ្វើនៅចំណុចទីតាំងខាងលើបានអះអាងថា ចំពោះផ្លូវនេះផងដែរឲ្យតែដល់រដូវវស្សាទឹកហូរបុកមកខ្លាំងគឺតែងតែបាក់ដាច់ជារៀងរាល់ឆ្នាំតែម្តង ហើយ មួយវិញទៀតចំពោះផ្លូវនេះដែរប្រសិនបើមន្ទីរជំនាញមានគម្រោងធ្វើជាស្ពានតាមលក្ខណ:បច្ចេកទេសស្តង់ដាឬមួយក៏ ដាក់លូរបង្ហៀរឲ្យបានខ្ពស់ជាងនេះប្រាកដជាទឹកហូរបុកមិនបាក់ទៀតឡើយ ចឹងទេក្នុងនាមពួកគាត់ជាប្រជាពលរដ្ធនៅតែទទូចស្នើរសុំទៅ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយសម្របសម្រួលធ្វើផ្លូវចំណុចលូរអូរតាម៉ានេះ កុំឲ្យដល់រដូវខែវស្សាមានភ្លៀងទឹកហូរមកបុកផ្តាច់ផ្លូវបែបនេះ។

ប្រភពដដែលនេះបន្តថា ជាក់ស្តែងដូចឃើញស្រាប់ហើយឲ្យតែដល់រដូវវស្សាគឺដឹងតែផ្លូវចំណុចអូរតាម៉ាដាច់រហូតទោះបីអាជ្ញាធរខិតខំប្រឹងប្រែងធ្វើតភ្ជាប់ផ្លូវយ៉ាងណាក៏ដោយ ពីព្រោះថាកម្លាំងទឹកខណៈពេលដែលភ្លៀងច្រើនថ្ងៃទឹកហូរធ្លាក់មកពីលើមកគឺដឹងតែទឹកហូរបុកដាច់ទៀត  មួយវិញទៀតចំពោះ ប្រជាពលរដ្ឋដែលចេញចូលធ្វើអាស្រ័យផលនៅតំបន់នេះមិនមែនមានតែអ្នកភូមិពុលមួយទេ គឺមានភូមិច្រើនផ្សេងទៀតគឺមាន ភូមិភ្នៀត ភូមិដូនកែវសែនជ័យ ភូមិឈូកភូមិគោកគរ សុទ្ធសឹងតែជាអ្នកប្រកបការងារធ្វើស្រែចម្ការ ដាំដំឡូងមី ផ្សេងៗជាដើម។

សូមជម្រាបផងដែរថាបើយោងទៅតាមបងប្អូនប្រជាពលរដ្ឋក្នុងការលើកឡើងស្ថិតនៅផ្លូវចំណុចដែលកំពុងប្រឈមក្នុងការបាក់ស្រុតនេះដែរ ប្រសិនបើ ពុំមានការអន្តរាគមន៍ឬក៏គម្រោងរបស់មន្ទីរជំនាញគ្រប់ផ្នែកពាក់ព័ន្ធធ្វើស្ពានលើផ្លូវក្រាលគ្រួសក្រហមនោះទេ គឺដឹងតែ ជំនន់ទឹកភ្លៀងមកលិចនឹងហូរបាក់ដាច់ ជាបន្តបន្ទាប់និយាយជារួមបាក់រាល់ឆ្នាំ ហើយមួយវិញទៀតផ្លូវនេះគឺជាសរសៃឈាមរបស់បងប្អូនប្រជាកសិករក្នុងការដឹកជញ្ជូន ផ្នែកកសិកម្មលើផលដំណាំស្រែចម្ការជាច្រើនហិកតារនៅតំបន់នេះ។ (ដោយឈឿន ប៊ុនឈី )

kdn

Leave a Reply

Your email address will not be published.