ព័ត៌មានជាតិ

សម្ព័ន្ធមេត្រីភាពរវាងក្រសួងវប្បធម៌និងវិចិត្រសិល្ប:ជាមួយកងកម្លាំងនគរបាលវរសេនាតូចឈរជើងនៅព្រំដែនកម្ពុជា/ថៃ

 

ឧត្តរមានជ័យ:មានមតិសំណេះសំណាលសួរសុខទុក្ខឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ក្នុងឱកាសចុះសាកសួរសុខទុក្ខកងកម្លាំងនគរបាលចំណុះឲ្យស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យនាឪកាសពិធីបុណ្យភ្ជុំបិណ្ឌនៅព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៏ឯកភាជ ធា មេបញ្ជាការរងទទួលទិសវរសេនាតូចនគរបាលការពារព្រំដែនគោកយោធភូមិភាគទី៤ និងលោកឧត្តមសេនីយ៏ត្រីហង្ស បូរ ស្នងការរងទទួលបន្ទុកការងារព្រំដែនលោកស្នងការរងទទួលផែនការិយាល័យចំណុះឲ្យស្នងការខេត្តឧត្តរមានជ័យ លោកមេបញ្ជាការ លោកមេប៉ុស្តិ៏ មន្ត្រីនគរបាលជាច្រើននាក់ទៀត។

លោកវរសេនីយ៏ឯក កុល វិបុល មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៩០៥បានឡើងអានរបាយការណ៏ស្តីអំពីកិច្ចការងារកសាងបន្ថែមនូវហេដ្ធារចនាសម្ព័ន្ធនៅក្នុងបន្ទាយអង្គភាព ជាងនេះទៅទៀតក្នុងនាមជាមេបញ្ជាការតែងតែបានប្រជុំដាក់ផែនការងារពង្រឹងនូវតាមបណ្តាប៉ុស្តិ៏ដែលនគរបាលឈរជើងនឹងបន្តកិច្ចសហប្រតិបត្តិការណ៏ទំនាក់ទំនងល្អជាមួយកម្លាំងយោធាដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន អនុវត្តន៏ផែនការងារស្នូលរបស់ថ្នាក់លើប្រគល់ឲ្យជាប្រចាំចូលរួមទប់ស្កាត់ការពារដាច់ខាតការលួចឆ្លងដែនខុសច្បាប់ បង្កឡើងរាល់បទល្មើសផ្សេងៗដ៏ទៀតស្ថិតក្នុងតំបន់ឈរជើងរបស់ខ្លួន។

ឯកឧត្តម ស្រីសួន រដ្ធលេខាធិការក្រួសួងវប្បធម៌និងវិចិត្រសិល្ប:បានមានប្រសាសន៏ថាក្នុងនាមលោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្នុងនាមលោកផ្ទាល់ ព្រមទាំងប្រតិភូក្រសួង សូមសម្តែងនូវក្តីរីករាយដែលបានវិលមកជួបសួរសុខទុក្ខបងប្អូនកូនក្មួយជាថ្មីម្តងទៀតនាថ្ងៃនេះក្នុងឪកាសបុណ្យភ្ជុំបិណ្ឌនាពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ខ្ញុំនៅចាំបានថា មកដល់ពេលនេះមានថ្នាក់ដឹកនាំក្រសួងរបស់យើងផ្សេងទៀត បានចុះមកជួបសួរសុខទុក្ខបងប្អូនកូនក្មួយជាប់ជាប្រចាំផងដែរ។

ឯកឧត្តមបានថ្លែងបន្តថាការមកជួបជុំបងប្អូនកូនក្មួយជាថ្មីនេះ គឺដើម្បីពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ការនឹករលឹក ក៏ដូចជានាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យភឿងសកុណារដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់គ្នាដោយផ្ទាល់ដៃ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនាពេលនេះ។

សូមជម្រាបថា ឯកឧត្តមរដ្ធលេខាធិការបានលើកឡើងបន្ថែមថា យើងអាចមានឱកាសជួបជុំគ្នាបាននៅថ្ងៃនេះ គឺដោយសារយើងមានប្រមុខដឹកនាំដ៏ឆ្នើមប្រកបគតិបណ្ឌិតគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានបូជា នូវសាច់ស្រស់ឈាមស្រស់ដើម្បីរំដោះប្រទេស រំដោះប្រជាជនចេញពីរបបព្រៃផ្សៃយង់ខ្នង ប៉ុល ពត ហើយដោយមានការចូលរួមយ៉ាងសំខាន់ និងសកម្មបំផុត ពីកងទ័ពជាតិ និងកងទ័ពវៀតណាម និងបានដឹកនាំការពារបូរណភាពទឹកដី  ប្រាង្គប្រាសាទបុរាណនានាដែលជាបេតិកភណ្ឌវប្បធម៌របស់យើង ពីការឈ្លានពានរបស់បរទេសមួយចំនួនដែលនៅក្បែរខាងយើង ដូច្នេះយើងទាំងអស់គ្នាត្រូវតែគោរព និងកោតសរសើរ ចំពោះវីរៈភាពដ៏អង់អាចរបស់ប្រមុខរាជរដ្ធាភិបាកដែលមានសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះផងដែរ។( ឈឿន ប៊ុនឈី )

kdn

Leave a Reply

Your email address will not be published.