ព័ត៌មានជាតិ

ជនជាប់ឃុំក្នុងពន្ធនាគារ​ ចំនួន​ ១,៧៥៦ នាក់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​

 

បន្ទាយមានជ័យ​:ប្រភពពីមន្រ្តីពន្ធនាគារខេត្តបានឱ្យដឹងថាជនជាប់ឃុំក្នុងពន្ធនាគារ​ ចំនួន​ ១,៧៥៦ នាក់និង ស្រី ១១៦នាក់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​​ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី​ តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​។​

មន្រ្តីដដែលបន្តថា ក្នុងយុទ្ធនាកាចាក់វ៉ាក់សាំងនេះដែរមានការចូលរួម ពីលោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាល​រង នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ អ៊ុំ​ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត​ លោកឧត្តម​ អគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ត​ ក្រុមការងារមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ​ ធ្វើឡើងនៅពន្ធនាគារគាប។

លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាល​រងខេត្តបានមានប្រសាសន៏ថា ថ្វីត្បិតតែពួកគេជាជនជាប់ចោទមែនតែត្រូវបានទទួលការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំលើបញ្ហាសុខភាពរបស់ពួកគាត់ផងដែរ។

លោកបន្តថា ជាក់ស្តែងដូចជាពេលនេះស្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​​ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី​ តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​។​

សូមបញ្ជាក់ថា ពិធីនេះដែរបានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

kdn

Leave a Reply

Your email address will not be published.