ព័ត៌មានសន្តិសុខសង្គម

ករណីគ្រោះថ្នាក់ចរាចរណ៏

ករណីគ្រោះថ្នាក់ចរាចរណ៏ បង្កដោយខ្លួនឯង

ភ្នំពេញ ៖ បុរសបើកបររថយន្តNissan Navara
ម្នាក់បង្កដោយខ្លួនឯងនេះ ខណ:ពេលបុរសរូបនេះបើករថយន្តរេចង្កូតទៅបុករថយន្តធុនធំដែលចតអែបកៀនផ្លូវកំពុងដាក់ថ្មចូលក្នុងឃ្លាំងបណ្តាលឱ្យរងការខូចខាតរថយន្តយ៉ាងដំណំនិងស្ត្រីរួមដំណើរម្នាក់រងរបួសស្រាល។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើង​កាលពី​ម៉ោងជាង៧ព្រឹកថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយ​ផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេល​កើតហេតុឃើញរថយន្តធុនធំដឹកថ្មមួយគ្រឿងម៉ាកDAEWOO NOVUS ពណ៌ស្លែ ពាក់ផ្លាកលេខត្បូងឃ្មុំ 3A-0869 បានចតនៅ​អែបកៀនផ្លូវដើម្បីដាក់ថ្មចូលក្នុងឃ្លាំង។ ពេលនោះស្រាប់តែមាន​រថយន្ត​ម៉ាកNISSAN NAVARA ពណ៌ខ្មៅ ពាក់ផ្លាកលេខ​ភ្នំពេញ2W-6420 បើកបរដោយបុរស​និងរួមដំណើរ​ដោយស្ត្រីម្នាក់​ធ្វើដំណើរតាមបណ្ដាយផ្លូវភ្នំពេញ-ហាណូយពីជើង​ទៅត្បូងក្នុងល្បឿន​លឿន ហើយខណៈមកដល់ត្រង់ចំណុចកើតហេតុបានបើក​គេចពី​រថយន្តមួយគ្រឿងទៀតក៏ជ្រុលចង្កូតទៅបុកចំពីក្រោយរថយន្តធុនធំពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯស្ត្រីម្នាក់​ដែលរួមដំណើររងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
បច្ចុប្បន្នម្ចាស់រថយន្តទាំងពីរគ្រឿងកំពុងធ្វើការដោះស្រាយគ្នា។

ដោយ ៖ ភ្នាក់ងារ

kdn

Leave a Reply

Your email address will not be published.