ព័ត៌មានសន្តិសុខសង្គម

គ្រូបង្រៀនម្នាក់ ស្រវឹងស្រាជោគខ្លួនបើកឡានបុកបង្គោលភ្លើងទាំងកំរោល

 

ឧត្តរមានជ័យ:ម្ចាស់រថយន្តកាមរី ឆ្លាម.ភ្នំពេញ.2K.8322ពណ៌សមួយគ្រឿងពាក់ស្លាកលេខដែលគេស្គាល់ថាជារថយន្តរបស់គ្រូបង្រៀនឈ្មោះKo.ko បានបើកបោះប៉ួយយ៉ាងលឿនស្លេវក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ទៅបុកនឹងបង្គោលភ្លើងដាក់នៅតាមដងផ្លូវសាធារណ:ដើម្បីបំភ្លឺនៅពេលយប់ ចំណែកវិញឡានខូចខាតទាំងស្រុងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាចេញមកមើលយ៉ាងព្រោងព្រាត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯងនេះ បានកើតឡើងស្ថិតនៅចំណុច ក្បែររង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ក្នុងភូមិឈូកសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីវេលា១រំលងអាធ្រាតឈានចូល ថ្ងៃទី២២ខែខែឧសភាឆ្នាំ២០២៥យប់មិញនេះតែម្តង។

ប្រភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញរថយន្តកាមរីឆ្លាមមួយគ្រឿងបើកលឿននិងរ៉េចង្កូតពេញផ្លូវលុះមកនោះមកដល់ចំណុចខាងលើ ក៏ទៅបុកបង្គោលភ្លើងរង្វង់មូលព្រះជ័យវរ្ម័នទីប្រាំពីរបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកនិងសមត្ថកិច្ចដែលប្រចាំការនៅប៉ុស្តិ៏២៤ម៉ោងលើ២៤តែសំណាងល្អពុំមានការប៉ះពាល់ដល់ ផ្ទះប្រជាពលរដ្ឋនៅតាមដងផ្លូវ។

បើតាមប្រភពមួយផ្សេងទៀតពីមិត្តភ័ក្ត្រគ្រូបង្រៀនរូបនោះ បានបង្ហើបប្រាប់ថា មុនពេលកើតហេតុគ្រូបង្រៀនខាងលើនេះបាននាំគ្នាជាមួយនឹងមិត្តភក្ដិជុំគ្នាផឹកសុីសប្បាយចាប់តាំងពីក្បាលព្រលប់រហូតដល់ជិត១រំលងអាធ្រាត ហើយទើបបានបើកឡានចេញពីហាងផឹកសុីមួយកន្លែង ដោយបើកឡានយ៉ាងលឿនស្លេវរួចក៏ ចៃដន្យទៅបុកនឹងបង្គោលភ្លើងតែម្ដង។

ក្រោយកើតហេតុក៏ឃើញមាន អ្នកភូមិចេញមកមើលយ៉ាងព្រោងព្រាតហើយខណៈនោះអ្នកភូមិក៏បានឃើញ គ្រូបង្រៀនរូបនោះបានបើកទ្វារចេញពីក្នុងឡានមកស្រវឹងដើរត្រេតទ្រោតទន់ខ្លួនឈរលែងនឹង និងប្រើកាយវិការក្រអើតក្រទមស្រែកចង្អុលដាក់អ្នកសារព័ត៌មានហាមមិនឲ្យថតថែមទៀត។

សូមជម្រាបផងដែរថា ក្រោយកើតហេតុភ្លាមៗថាសាច់ញាតិគូកនគ្រូបង្រៀននោះក៏បានហៅឡានស្ទូចមកស្ទូចរថយន្តយកទៅយានដ្ឋានដើម្បីធ្វើការជួសជុល ទាំងយប់ ហើយករណីគ្រោះថ្នាក់ចរាចរណ៍ស្ថិតនៅត្រង់ចំណុចខាងលើនេះគឺពុំមានបង្កគ្រោះថ្នាក់ដល់ផ្ទះអ្នកជិតខាងនិងអ្នកដទៃឡើយ គ្រាន់តែខូចខាតរថយន្តយ៉ាងដំណំខ្ទិចខ្ទីបើកទៅមុខលែងរួចនេះពិតជាសំណាងល្អក្នុង១ពាន់គ្រោះថ្នាក់ដោយពុំប៉ះពាល់ដល់អ្នកដៃ។ច្បាប់បានហាម”បើស្រវឹងកុំបើកបរ” (Bun Chhy )

kdn

Leave a Reply

Your email address will not be published.