ព័ត៌មានសន្តិសុខសង្គម

ពលករខ្មែរស្រ្តីម្នាក់ ក្នុងចំណោម១១នាក់ បានរសាត់តាមទឹកបាត់ខ្លួន ខណៈព្យាយាមឆ្លងដែនមកពីប្រទេសថៃ

ខេត្តប៉ៃលិន ៖ ស្ត្រីជាពលករខ្មែរម្នាក់ បានបាត់ខ្លួន ដោយរសាត់តាមទឹកអូរដែលកំពុងហូរខ្លាំង ខណៈបុរសស្ត្រី១១នាក់ឆ្លងដែនពីប្រទេសថៃចូលមកក្នុងទឹកដីប្រទេសកម្ពុជាផុត ស្រាប់តែស្រ្តីរូបនោះជួបនូវគ្រោះអកុសល បែបនេះគួរឱ្យអាណោចអាធមតែម្តង ។


ហេតុការណ៍ពលករដើរឆ្លងទឹកអូររសាត់បាត់ខ្លួនស្ត្រីម្នាក់នេះ នៅម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទីសៅរ៍ ២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចល្បាតទី១ ខ៣ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។


ប្រភពពីពលករបានឱ្យដឹងថា ៖ នៅល្ងាចថ្ងៃកើតហេតុពួកខ្លួនជាពលករខ្មែរចំនួន១១នាក់ បានឆ្លងដែនពីប្រទេសថៃ ខណៈទឹកអូរដែលកំពុងជន ពីប្រទេសថៃ ដោយឆ្លងផុតបានចំនួនតែ០៩នាក់ និងម្នាក់ទៀតនៅត្រើយខាងប្រទេសថៃ។

ពួកគេបន្តទៀតថា ជនរងគ្រោះ ដែលហូរទៅតាមទឹកមាន ឈ្មោះ សេង ស្រីម៉ៅ ភេទស្រី អាយុ ៤០ឆ្នាំ មានស្រុកកំនើត រស់នៅភូមិស្វាយមាស សង្កាត់កណ្តាលជ្រុំ ក្រុងសួង ខេត្តត្បូងឃ្មុំ ដោយក្នុងពេលឆ្លងអ្នកចម្លងតាមចានដែកអស់ដៃរព្រោះទឹកហូរបុកខ្លាំង ក៏ប្រលែងចានដែកចោល ដែលជនរងគ្រោះកំពុងជិះពីលើ បណ្តាលក្រឡាប់ចានដែកលិចទៅក្នុងទឹកហូរកួចយកទៅបាត់តែម្តង ។


ចំណែកប្តីជនរងគ្រោះ ឈ្មោះ ហោ ឆេន អាយុ៤៣ ឆ្នាំ (នៅត្រើយម្ខាងខាងប្រទេសថៃ) មានកូនស្រីឈ្មោះ ឆេន ដានេត អាយុ ១៥ឆ្នាំ (បានឆ្លងផុតមកខាងខ្មែរ) ។

បច្ចុប្បន្នសពជនរងគ្រោះមិនទាន់អណ្តែតរកឃើញនៅឡើយទេ ៕

kdn

Leave a Reply

Your email address will not be published.