ព័ត៌មានសន្តិសុខសង្គម

ម្ចាស់ បាត់ប្លង់ដីស្រែចំនួន៤ប្លង់ស្មើ៤០ហិកតា សង្ស័យចោរចូលលួច ប្រកាសបើមានអ្នកណារកឃើញយកមកឱ្យវិញ ជូនសារគុណ៥០០ដុល្លារ

 

ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ មានបុរសម្នាក់ រស់នៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានអះអាងថា កាលពីជាង៣ខែមុន ក្រុមគ្រួសារកូនៗ របស់គាត់ បានបាត់ប្លង់ដីស្រែចំនួន៤ប្លង់ ដែលមានទំហំប្រហែល៤០ហិកតា ខណ:រក្សាទុកនៅក្នុងរោងផ្ទះចាំដីស្រែរបស់ខ្លួន ស្ថិតនៅក្នុងភូមិកំពង់ចំលងក្រោម ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ ថ្ងៃមួយ គាត់ចាក់សោរទុកចោល ស្រាប់តែពេលត្រឡប់មកវិញ ឃើញផ្ទះរបើកទ្វារទាំងកណ្តាលថ្ងៃត្រង់ តែមិនចាប់ភ្លឹកទេ ព្រោះគិតថា មិនបាត់អ្វីនោះទេ ដោយសារនៅក្នុងផ្ទះ គ្មានប្រាក់កាសនោះឡើយ មានតែប្លង់ដីស្រែប៉ុណ្ណោះ លុះនៅថ្ងៃចុងក្រោយ គាត់ខំរុករកមើលប្លង់ ដើម្បីឱ្យគេវាស់ធ្វើប្លង់រឹង ស្រាប់តែបាត់អស់រលីង បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ ដែលបាត់ប្លង់ដីស្រែចំនួន៤ប្លង់ ប្រមាណ៤០ហិកតា មាន ឈ្មោះ ដូចខាងក្រោម ទី១. ឈ្មោះ ចាន់ ចន ភេទប្រុស អាយុ៧៥ឆ្នាំ ត្រូវជាឪពុក ទី២. ជា នន ភេទស្រី អាយុ៧០ឆ្នាំ ត្រូវជាម្តាយ ទី៣. ឈ្មោះ ចាន់ មុំ ភេទស្រី ទី៤. ឈ្មោះ ចាន់ មួយ ភេទស្រី ទាំង២នាក់ត្រូវជាកូន។ 

បើតាមការរៀបរាប់ពីបុរសចំណាស់ឈ្មោះ ចន់ ចន ប្រពន្ធ ឈ្មោះ ជា នន បានឱ្យដឹងទាំងទឹកមុខស្រពោនថា ៖ គាត់មានដីស្រែប្រមាណ៤០ហិកតា ដោយទិញតពីប្រជាពលរដ្ឋរស់នៅក្បែរៗនោះ ហើយក្រោយមកគាត់ក៏បែងចែកជាបួនប្លង់ ក្នុង១ប្លង់ ចំនួន១០ហិកតា ដោយកាត់ឱ្យទៅកូនៗចំនួន៣នាក់ ក៏រក្សាទុកមួយចំណែកសម្រាប់ខ្លួនឯងដែរ ប៉ុន្តែគាត់បានរក្សាប្លង់ដីទាំងនោះនៅជាមួយគ្នា មិនទាន់ ផ្តល់ជូនកូនៗនៅឡើយទេ រង់ចាំខាងមន្រ្តីជំនាញចុះទៅវាស់វែងដើម្បីធ្វើប្លង់រឹងរួចទើបគាត់ប្រគល់ជូនពួកគេ។ 

 

គាត់បន្តទៀតថា លុះពេលនឹកឃើញចង់ឱ្យខាងមន្រ្តីសុរិយោដីចុះទៅវាស់ធ្វើប្លង់រឹង ស្រាប់តែ មានការបាត់ប្លង់អស់រលីងតែម្តង។ ទោះបីជាយ៉ាងណា ក្រោយពីទទួលដំណឹងករណីបាត់ប្លង់ដីនេះ គាត់នឹងរៀបចំដាក់ពាក្យបណ្តឹងទៅខាងអាជ្ញាធរមូលដ្ឋានហើយនឹងកាន់ឯកសារមួយចំនួន

ទៅខាងមន្ទីររៀបចំដែនដីខេត្តបាត់ដំបង ឱ្យគេចុះវាស់វែងធ្វើប្លង់ជូនគាត់សារថ្មីឡើងវិញផងដែរ។

 

គាត់បញ្ជាក់ទៀតថា ម្យ៉ាងវិញទៀតបើសិនជាចោរលួចយកទៅប្លុងចោលទៅទីកន្លែងណា ហើយមានបងប្អូនប្រជាពលរដ្ឋណាម្នាក់រើសបានប្លង់ដីរបស់ខ្លួន គាត់នឹងជូនជាសារគុននូវថវិកាចំនួន៥០០ដុល្លារ ព្រោះគាត់ពិតជាមានការព្រួយបារម្ភថា អាចមានការលំបាកក្នុងការហៅមន្រ្តីជំនាញសុរិយោដីទៅចុះវាស់វែងធ្វើប្លង់សារដើមឡើងវិញណាស់៕ ដោយ ៖ នាក់ ង៉យ

 

 

kdn

Leave a Reply

Your email address will not be published.