ព័ត៌មានជាតិ

ខេត្តទទួលបានការបញ្ចប់នូវការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នឹងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន ប្រជាពលរដ្មមានចំនួន៩៨០៣ប្លង់ដី

 

ឧត្តរមានជ័យ:ការបញ្ចប់នូវការវាស់វែងដីមានលក្ខណៈជាប្រព័ន្ធគឺដើម្បីធានាបាននូវស្ថិរភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យបង្កើតបរិយាកាសគ្មានវិវាទផ្ដល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋនិងថែមទាំងរួមចំណែកបង្កើនចំណូលថវិការជាតិថែមទៀត។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៥នេះរដ្ឋបាលខេត្តឧត្តរមានជ័យរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់បងប្អូនប្រជាពលរដ្ធក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ទេសរដ្ធមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ឯកឧត្ដមសាយសំអាលឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់។

ពិធីនេះប្រព្រឹត្តធ្វើឡើងនៅ ក្នុងបរិវេណវិទ្យាល័យហ៊ុនសែន ចុងកាល់ស្ថិតនៅក្នុងភូមិបន្ទាយថ្មី ឃុំចុងកាល់ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធជុំវិញខេត្តសិស្សានុសិស្សលោកគ្រូអ្នកគ្រូនិងបងប្អូនប្រជាពលរដ្ធជាច្រើននាក់ ផងដែរ។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថាស្ថិតនៅក្នុងថ្ងៃនេះខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែងដោយឃើញបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យទទួលបាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ និង ប្រើប្រាស់តាមលក្ខណៈផ្ទាល់ដែលអាចប្រើបានព្រមទាំងចេះថែរក្សាទុកដាក់ប្លង់ដីកម្មសិទ្ធមួយនេះឲ្យបានត្រឹមត្រូវ។

ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួង រៀបចំដែនដី នគររូបនីយកម្មនិងសំណង់បាន មានប្រសាសន៍ថា ក្រសួងបានជំរុញ ក្នុងការចុះបញ្ជីដីធ្លីទូទាំងប្រទេសជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សនិងឈានដល់ការប្រកាសបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ ដូចខេត្តឧត្តរមានជ័យ បន្ថែម ពីនេះឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្នុង មន្ត្រីនិងក្រុមការងារគ្រប់ផ្នែកទាំងអស់របស់ ខេត្តដែលបានសហការអនុវត្តការងារដោយយកចិត្តទុកដាក់ខ្ពស់រហូតការងារទទួលបានជោគជ័យនៅពេលនេះ។

ថ្លែងនៅក្នុងឪកាសនោះដែរឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់គីមបានមានប្រសាសន៍ថា ប្រជាពលរដ្ធទូទាំងប្រទេស ដែលកំពុងទទួលបានផល ពីសន្តិភាព សុទ្ធតែដឹងច្បាស់ ពីតម្លៃសុខសន្តិភាព ពេញលេញដែលកម្ពុជារកបាន ដោយលំបាក ក្រោមការលះបង់ តស៊ូ របស់អតីត យុទ្ធជន យុទ្ធនារី និងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ពិសេសគឺសម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន ជាបិតាសន្តិភាពរបស់កម្ពុជា។ហើយការដែលប្រជាពលរដ្ធបានទទួលប័ណ្ណកម្មសិទ្ធដីធ្លីជាបន្តបន្ទាប់មកនេះគឺជាផលមួយនៃសន្តិភាពគឺជាមូលដ្ធានគ្រឹះដ៏សំខាន់នៃសង្គមជាតិរបស់យើង ប្រទេសជាតិមានសុខសន្តិភាពមកដល់បច្ចុប្បន្ននេះ។

សូមជម្រាបថា ក្នុងពិធី ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យចំនួន៩៨០៣ប្លង់ដីនៅព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៥នេះលោកពូម្នាក់មានឈ្មោះ សួនថេត រស់នៅក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្នុងចំណោមជិត១មុឺនគ្រួសារមានការសប្បាយចិត្តនិងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានជាពិសេសគាត់បានបញ្ជាក់យ៉ាងច្បាស់ថា ក្រោយពីទទួលបានប្លង់ដីនេះលោកនឹងរក្សាទុកនិងជាទ្រព្យសំណព្វរបស់កូនចៅជំនាន់ក្រោយៗទៀត ផងដែរ។ ( ដោយឈឿន ប៊ុនឈី )

kdn

Leave a Reply

Your email address will not be published.