ខេត្តកំពង់ធំ:ស្រ្តីម្នាក់បានបាត់ខ្លួនពីផ្ទះអស់រយ:ពេល១យប់១ថ្ងៃស្រាប់តែពេល រកឃើញ ក្លាយជាសពអណ្តែតទឹកស្រះបាត់ទៅហើយ។
ហេតុការណ៏នេះបានកើតឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០វេលាម៉ោង១៥:០០ នាទីរសៀលនៅភូមិព្រៃតាត្រាវរកឃើញ សពឈ្មោះ ហុង វុទ្ធី ភេទស្រីអាយុ៣៧ឆ្មាំ (សិតិមិនគ្រប់)នៅភូមិព្រៃតាត្រាវជាស្រី្ថរងគ្រោះមានប្តីឈ្មោះ មាន ម៉េត (រវល់ទៅផ្លាស់ប្តូរទីលំនៅឯខេត្តបាត់ដំបងមិនទាន់មកវិញផង)ស្ត្រីរងគ្រោះបានបាត់ខ្លួនកាលពីថ្ងៃ(២៣ .០៨.២០២០វេលាម៉ោង ១៥:០០រសៀល ទើបដឹងបាត់ខ្លួន) ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅថ្ងៃទី២៣.សីហា.ឆ្នាំ២០២០ វេលាម៉ោង២០:០០យប់ ក្រោយពីរកស្រ្តីខាងលើអស់ចិត្តឈ្មោះ ហាក់ ហាន ត្រូវជាពូរបស់ស្រ្តី រងគ្រោះ បានមករាយការណ៍ជូន ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបល្ល័ង្គរួចប៉ូលីសបានប្រាប់ឲ្យគាត់ទៅរករូបថត ដើម្បីផ្សព្វផ្សាយឲ្យមកវិញសមត្ថកិច្ចប៉ូលីសឃុំបល្ល័ង្គក៏ចេញល្បាតដើម្បីស្វែងរកជនរងគ្រោះដែលបាត់ខ្លួន។
លុះដល់ថ្ងៃទី២៤.០៨.២០២០វេលាម៉ោង១៥:០០រសៀល កូនឈ្មោះ ម៉េត ម៉េងហុងលី ភេទប្រុសអាយុ១៥ឆ្នាំ បានដើរទៅកន្លែង បញ្ចុះសពដូនតានៅក្រោយផ្ទះ ប្រហែល១០០ម៉ែតស្រាប់តែប្រទះឃើញសព ម្តាយអណ្តែតទឹកស្រះតែម្តងទៅ សមត្ថកិច្ចជំនាញ លោកវិជ្ជបណ្ឌិត សែមសុចិត្ត្រាអនុប្រធានមន្ទីរពេទ្យបង្អែកស្រុកបារាយណ៏និងសន្ទុក មកពិនិត្យសពយ៉ាងល្អិតល្អន់ស្រ្តីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្រះពិតប្រាកដមែន។
ក្រោយពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕