ខេត្តសៀមរាប៖យោងតាមការត្អូញត្អែរបស់ម្ចាស់រថយន្តធុនធំជាច្រើននាក់ដែលជារថយន្តដឹកទំនិញសុំមិនបញ្ចេញឈ្មោះបានសំណូមពរទៅដល់រាជរដ្ឋាភិបាលនិងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសារធារណៈការនិងដឹកជញ្ជូន សូមឯកឧត្តម ជួយអន្ដរាគមន៍ រកយុត្តិធម៌ ជូនដល់ពួកគាត់ផង។
ម្ចាស់រថយន្តជាប្រជាពលរដ្ឋទាំងនោះបានលើកឡើងនិងសំណូមពរទៀតថា សូមឲ្យឯកឧត្តមមេត្តាចុះទៅពិនិត្យតាមបណ្តាស្ថានីយ៏ជញ្ជីងថ្លឹងរថយន្តទាំងអស់ ដើម្បីថ្លឹងឲ្យមានភាពសុក្រិត្យសម្រាប់រថយន្តធុនធំទូទៅរបស់ពួកគាត់ឡើងវិញផងនៅពេលទៅដល់កន្លែងឡើងថ្លឹងរថយន្ត។
ពួកគាត់បន្តថាពីព្រោះតាមបណ្តាស្ថានីយ៏ជញ្ជីងថ្លឹងរថយន្តទាំងអស់នោះថ្លឹងមិនមានភាពប្រក្រតី ដូចគ្នានោះទេ កន្លែងខ្លះថ្លឹងឃើញទម្ងន់ប៉ុណ្ណេះ កន្លែងថ្លឹងខ្លះឃើញឡើងទម្ងន់ប៉ុណ្ណោះ។ការថ្លឹងទម្ងន់ខុសគ្នាបែបនេះត្រូវបានមន្រ្តីគ្រប់គ្រងស្ថានីយ៏ជញ្ជីងថ្លឹងទាំងនោះផាកពិន័យតាមតែអំពើចិត្តនិកឃើញធ្វើឲ្យពួកគាត់ជាម្ចាស់រថយន្តដឹកទំនិញធុនធំទាំងអស់រកបង់ឲ្យតែថ្លៃរលើសទម្ងន់របស់មន្រ្តីទាំងនោះជារៀងរាល់លើកទោះបីដឹកគ្រប់ចំនួនក៏ត្រូវបង់ដឹកលើសទម្ងន់ក៏ត្រូវបង់វាបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃពួកគាត់យ៉ាងខ្លាំង។
តៃកុងរថយន្តរូបនោះបន្តថា ជាក់ស្តែងដូចជាស្ថានីយជញ្ជីងថ្លឹងស្រុកពួក ថ្លឹងឃើញ(២៩តោន៣០០គីឡូ)ស្រាប់តែនៅកន្លែងស្ថានីយ៏ជញ្ជីងថ្លឹងរថយន្តស្រុកប្រាសាទបាគងទម្ងន់(៣០តោន២៥គីឡូ)ទៅវិញ ដែលស្ថានីយថ្លឹងមួយនេះ មានទីតាំង ស្ថិតក្នុងភូមិអូរអញ្ចៀន ឃុំរលួសស្រុកប្រាសាទបាគង ខេត្តសៀមរាបដែលល្បីខាងថ្លឹងឡើងទម្ងន់លើសខុសប្រក្រតី?ដល់ទៅ៣០តោន២៥គីឡូ!ខុសពីស្ថានីយជញ្ជីងថ្លឹងស្រុកពួកនិងស្ថានីយថ្លឹងរថយន្តដ៏ទៃទៀត។នេះសបញ្ជាក់ឲ្យឃើញថា ស្ថានីយ៏ថ្លឹងនេះរបៀបពុករលួយយ៉ាងខ្លាំង និងខាំគៀបផាកពិន័យពីរូបលោក ជាម្ចាស់បើកបររថយន្ត នេះជាថ្នូរនិងទឹកប្រាក់ចំនួន(១លានរៀន)ទើបដោះលែងឲ្យបើកបររថយន្តបន្តដំណើរទៅមុខទៀតបាន.?។
តៃកុងរថយន្តដដែលបានឲ្យដឹងយ៉ាងច្បាស់ទៀតថា នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ថ្មីៗនេះ រូបគាត់បានប្រទះឃើញរថយន្តផ្ទុកលើសទម្ងន់ជាច្រើនគ្រឿង គេសុទ្ធតែមានលេខចំណាំបានឆ្លងកាត់(ស្ថានីយ៏ជញ្ជីងស្រុកប្រាសាទបាគងនេះបែរជាបណ្តោយឲ្យទៅបានយ៉ាងរលូនមិនមានការឡើងថ្លឹងលើជញ្ជីងឡើយ) ចំណែករថយន្តដឹកស្រូវរបស់លោកដែលមានផ្លាកលេខព្រះសីហនុ 3A- 6277 ពេលចូលថ្លឹងបែរជាឡើងលើសទម្ងន់ដោយគ្មានមូលហេតុ.? និងផាកពិន័យជាទឹកប្រាក់អស់(១លានរៀន)ទៀតផង ទើបព្រមឲ្យបន្តដំណើរ ពេលសួរនាំបែកជារុញដាក់គ្នាទៅវិញទៅមក ខ្លះយកលេសទៅពេទ្យទាំងប្រធានស្ថានីយ៍ថ្លឹងរថយន្តអនុប្រធានដោយខ្វះភាពទទួលខុសត្រូវ។និងបើតាមប្រភពពីអ្នកបើកបររថយន្តជាច្រើនគ្រឿងបានបង្ហើបឲ្យដឹងថា៖ ពួកគាត់បានបង់ឲ្យមន្ត្រីស្ថានីយ៏ជញ្ជីងរថយន្តក្នុង១គ្រឿង( ដប់ម៉ឺនរៀល) ជាកំណត់ បើពុំដូច្នោះទេ និងមានការបង្ក្រាបភ្លាម។ ប្រភពបន្តថា ថៅកែរបស់ខ្លួន គឺបានបង់ជាប្រចាំខែរួចទៅហើយកត្តាទាំងនេះហើយដែលបណ្ដាយឲ្យពួកគេបើកឆ្លងកាត់បានដោយរលូន មិនបាច់ចូលថ្លឹងក្នុងស្ថានីយជញ្ជីងស្រុកប្រាសាទបាគង នោះទេ។
ទាក់ទងនិងបញ្ហាចោទប្រកាន់របស់ប្រជាពលរដ្ឋជាម្ចាស់រថយន្តធុនធំទាំងអស់នោះអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីមន្រ្តីប្រចាំការនៅស្ថានីយ៏ជញ្ជីងថ្លឹងរថយន្តទីនោះបានទេដោយសារពេលខ្លះភ្នាក់យើងសុំលេខទូរស័ព្ទមន្រ្តីទាំងនោះលោកកំណាញ់លាក់មិនព្រមឲ្យ។