បាត់ដំបង:(ព័ត៌មានបឋម)ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង6:50 នាទីថ្ងៃទី 16 ខែសីហាឆ្នាំ 2024 នៅចំណុចភូមិជំនីកឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង។ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តលុចស៊ីសពណ៌ខៀវមួយគ្រឿងបានបុកហ្នឹងម៉ូតូពេញទំហឹងហើយរថយន្តដឹកទំនិញមួយគ្រឿងទៀតបានបុកបន្តកន្ទុយគ្នាជាមួយនឹងរថយន្តបុកម៉ូតូបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម្មហើយម្ចាស់រថយន្តទាំងពីរគ្រឿងបានរត់គេចខ្លួនបាត់ស្រមោល។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តនិងម៉ូតូបានធ្វើដំណើរស្របគ្នាពីលិចមកកើតមកដល់ចំណុចកើតហេតុខាងលើក៏បានបុកនឹងម៉ូតូពេញទំហឹងតែម្ដងហើយរថយន្តដឹកទំនិញមួយគ្រឿងទៀតដែលធ្វើដំណើរស្របគ្នាមកពីក្រោយរថយន្តបង្កក៏បានបុកនឹងរថយន្តលុចស៊ីសដែលបានបុកនិងម៉ូតូនេះតាមក្រោយគ្នាបណ្ដាលឲ្យរថយន្តមួយគ្រឿងទៀតនោះធ្លាក់ចូលទៅក្នុងប្រឡាយហើយរថយន្ត
lexus ពណ៌ខៀវនេះចតនៅលើថ្នល់រួមនិងសាកសពយុវជនម្នាក់អាយុប្រហែលជាង 10 ឆ្នាំ។រីឯម៉ូតូបានខ្ទាត
ចេញប្រហែលជា 30 ម៉ែត្រពីររថយន្តបង្ក។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋានស្រុកសង្កែបានមកដល់ធ្វើការវាស់វែងនិងបានស្ទូចយករថយន្តទាំងពីរគ្រឿងរួមនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែរង់ចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។រីឯសាកសពសមត្ថកិច្ចបានវាស់វែងរួចដឹកជញ្ជូនទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅព្រឹកថ្ងៃដដែល។
គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ពិតជាកើតមានឡើងជារៀងរាល់ថ្ងៃនៅតាមដងផ្លូវក្នុងព្រះរាជាណាចក្រកម្ពុជាដោយមិនមានការថមថយសោះឡើយ។ដូច្នេះប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវត្រូវចូលរួមគោរព
ច្បាប់ចរាចរណ៍ឲ្យបានម៉ាំងម៉ាត់ម៉ាត់ជៀសវាងជួបនូវគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតមានឡើងជាយថាហេតុបែបនេះដើម្បីអាយុជីវិតយើងនឹងអ្នកដទៃ។