ប៉ៃលិន៖កាលពីថ្ងៃសៅរ៍ ១៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៣ ដោយមានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិតបានស្រីមុំប្រធានគណៈកម្មាធិការសាខាឯកឧត្តមស្លេះយូរប្រធានគណៈកម្មាធិការអនុសាខា កក្រក ក្រុងប៉ៃលិន បានដឹកនាំ អនុប្រធាន សមាជិក គណៈកម្មាធិការអនុសាខាក្រុងប៉ៃលិន អ្នកស្ម័គ្រចិត្ត ចំនួន ១១ នាក់ ស្រី ៣នាក់ ចុះធ្វើការអប់រំផ្សព្វផ្សាយស្តីពីការបង្ការទប់ស្កាត់ជម្ងឺផ្តាសាយបក្សី H5N1ជូនបងប្អូនអាជីវករលក់ដូរក្នុងផ្សារប៉ាហ៊ី។
ឯកឧត្តមស្លេះយូរប្រធានគណៈកម្មាធិការអនុសាខា កក្រកក្រុងប៉ៃលិនបានឱ្យដឹងថា មានអ្នកទទួលផលចំនួន ៥០០ នាក់ ស្រី ៣២៥នាក់ចែកប័ណ្ណផ្សព្វផ្សាយអំពីវិធានការពារខ្លួនជម្ងឺផ្តាសាយបក្សី H5N1 ចំនួន ៥០០សន្លឹកដើម្បីអោយបងប្អូនដែលជាអាជីវករយល់ដឹងអំពីវិធានការពាររខ្លួនជម្ងឺផ្តាសាយបក្សី H5N1 គឺសូមកុំទៅប៉ះពាល់បក្សីដែលឈឺ ឬងាប់ កុំពិសាបក្សីដែលងាប់ ពាក់ម៉ាស់ ស្រោមជើងស្រោមដៃ ឧស្សាហ៍លាងដៃអោយបានស្អាត មុនពេលបរិភោគអាហារ ជាពិសេសងាយឆ្លងលើកុមារ ហើយបើមានអាការៈ មានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីធ្វើការព្យាបាល អោយបានទាន់ពេលវេលា ។
។ដ, នាក់ ង៉យ